នៅសុខៗចំណង់ផ្លូវភេទធ្លាក់ចុះ បាត់អស់អារម្មណ៍ត្រេកត្រអាល ពិសេសប្រុសៗ អាចនឹងបារម្ភខ្លាំង ចង់ដឹងហេតុអី? ចង់ទៅពេទ្យ ខ្លាចខ្មាស់ពេទ្យទៀតក៏មាន។ កុំបែបអ៊ីចឹងអី បញ្ហាផ្លូវភេទ ជារឿងទូទៅ អ្នកណាក៏ឆ្លងកាត់ដែរ បើខ្មាសច្រើន មិនព្រមរកមើលមូលហេតុពិត អាចនឹងធ្វើប៉ះពាល់ជីវិតប្រចាំថ្ងៃបាន។ បាត់ចំណង់ផ្លូវភេទ អាចមកពីកត្តាជាច្រើន សូម្បីអាហារញ៉ាំមួយចំនួនក៏ប៉ះពាល់ដែរ “Hello គ្រូពេទ្យ’ នឹងប្រាប់ថា អាហារណាខ្លះអាចប៉ះពាល់ចំណង់ផ្លូវភេទយើង។
ការ៉េម ឈីស គឺសុទ្ធតែប្រភេទអាហារយើងញ៉ាំស្ទើររាល់ថ្ងៃ ប៉ុន្តែត្រូវនៅឲ្យឆ្ងាយពីអាហារទាំងអស់នេះ បើចង់បន្តស្និទ្ធស្នាលជាមួយដៃគូបានយូរអង្វែង។ អាស៊ីដឡាក់ទិច មានក្នុងផលិតផលទឹកដោះគោ អាចធ្វើឲ្យកម្រិតចំណង់ផ្លូវភេទធ្លាក់ចុះ នេះបើយោងតាមទស្សនាវដី្ត Fitness Magazine។ ផលិតផលពីទឹកដោះគោសុទ្ធ មានផ្ទុកអ័រម៉ូនសំយោគជាច្រើន នឹងធ្វើឲ្យអ័រម៉ូនធម្មជាតិក្នុងខ្លួនយើង ពិសេសប្រុសៗធ្លាក់ចុះ។ ប៉ុន្តែផ្ទុយមកវិញ កាល់ស្យូម ក៏មានសារៈសំខាន់ក្នុងសុខភាពផ្លូវភេទ ដូចនេះយើងអាចញ៉ាំអាហារប្រភេទផ្សេង ដូចជា ផលិតផលទឹកដោះគោសម្បូរវីតាមីន ឬបន្លែបៃតង។
អាហារចម្អិនដោយប្រើខ្លាញ់ មិនជួយដល់សុខភាពផ្លូវភេទ ដូចអ្វីយើងធ្លាប់គិតទេ។ អាហារបំពងខ្លាញ់ មានផ្ទុកខ្លាញ់មិនល្អ អាចធ្វើឲ្យប្រុសៗបាត់បង់ចំណង់ផ្លូវភេទបាន។ ពេលយើងញ៉ាំអាហារមានផ្ទុកខ្លាញ់មិនល្អទាំងនោះ វាថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ការផលិតទឹកកាមទៀតផង។ គួរតែចៀសវាងពពួកអាហារបំពង ពិសេសសម្រាប់អាហារពេលល្ងាច ដោយសារអំឡុងពេលនោះ គឺផ្ដល់ផលអាក្រក់កាន់តែខ្លាំងដល់សុខភាពផ្លូវភេទ។
វាជាការពិត ជាតិកាហ្វេអ៊ីន អាចជួយឲ្យសកម្មភាពផ្លូវភេទកាន់តែប្រសើរ ប៉ុន្តែបើយើងជាមនុស្សផឹកកាហ្វេហើយ រាងកាយប្រែទៅជាញ័រ នោះកាហ្វេមិនមែនជាគ្រឿងល្អសម្រាប់រឿងផ្លូវភេទទេ។ ការបង្កើនភាពញ័រភ័យ អាចធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ នេះបើយោងទៅតាមប្ដីប្រពន្ធជាច្រើនគូ ដែលត្អូញត្អែអំពីការផឹកកាហ្វេ ធ្វើឲ្យបាត់បង់ចំណង់ផ្លូវភេទ។
៤- ជីរអង្កាម
គ្នាយើងភាគច្រើន ច្បាស់ជាចង់ឲ្យក្លិនមាត់ប្រហើរ មិនប៉ះពាល់អ្នកដទៃ ឬដៃគូអំឡុងពេលចាប់ផ្តើមប្រតិបត្តិការមិនខាន ហេតុនេះភាគច្រើនបានជ្រើសរើសផលិតផលមានជាតិម៉ុនតុល ដើម្បីកម្ចាត់ក្លិនមាត់។ ប៉ុន្តែការប្រើប្រាស់ជីរអង្កាម គឺមិនត្រូវត្រឹមទេ ពិសេសប្រុសៗតែម្តង ព្រោះជាតិម៉ុនតុលរបស់ជីរអង្កាម អាចធ្វើអ័រម៉ូនតេសស្តូតេរ៉ូនធ្លាក់ចុះ ជាមូលហេតុចំណង់ផ្លូវភេទថយចុះដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- មានបញ្ហាផ្លូវភេទ ប្រើអាហារបំប៉នជួយបានអត់?
- នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ
៥- ទឹកក្រូចគ្មានជាតិស្ករ
ទឹកក្រូចគ្មានជាតិស្ករ មិនត្រឹមតែមិនល្អសម្រាប់សុខភាពរាងកាយនោះទេ វាក៏ជាភេសជ្ជៈបំផ្លាញដល់ជីវិតផ្លូវភេទថែមទៀតផង។ ប៉ុន្តែអ្វីយើងត្រូវស្ដីបន្ទោស គឺជាតិស្ករសប្បនិម្មិតក្នុងភេសជ្ជៈប្រភេទនេះតែម្តង។ ផឹកគ្រឿងផ្អែមសប្បនិម្មិត ពិសេសពពួកអាស្ប៉ាតាម គឺសុទ្ធតែអាចធ្វើឲ្យប៉ះពាល់ដល់កម្រិតសេរ៉ូតូនីន នាំឲ្យរំខានដល់អារម្មណ៍សប្បាយរីករាយកំពុងធ្វើរឿងលើគ្រែ។ និយាយឲ្យចំទៅ មនុស្សមានសុខភាពល្អ មិនញ៉ាំរបស់ទាំងអស់នេះទេ។

៦- សូកូឡា
និយាយដល់រឿងសូកូឡា គ្នាយើងច្បាស់ជាភ្ញាក់ផ្អើលបន្តិច ព្រោះអត្ថបទមុន “Hello គ្រូពេទ្យ’ ធ្លាប់អះអាង សូកូឡាខ្មៅ អាចជួយឲ្យអារម្មណ៍ផ្លូវភេទកាន់តែពុះកញ្ជ្រោល។ ជាការពិត សូកូឡាខ្មៅ ពិតជាអាចបង្កើនអារម្មណ៍ស្រណុកសុខស្រួល និងក្តីស្រលាញ់ក៏ពិតមែន ប៉ុន្តែបើយោង វេជ្ជបណ្ឌិតល្បីល្បាញមួយរូបនៅអាមេរិក ឈ្មោះ Michael Hirt សូកូឡា អាចធ្វើឲ្យប៉ះពាល់ដល់កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់ប្រុសៗធ្លាក់ចុះ ព្រោះអ័រម៉ូននេះ គឺសំខាន់ជំរុញឲ្យអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោលខ្លាំង។
លើសពីនេះ ទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នមុនពេលញ៉ាំអ្វីមួយ ដោយសារតែមានរបស់ខ្លះ អាចធ្វើឲ្យយើងមិនអាចប្រតិបត្តិការលើគ្រែបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕