គ្រាប់អាល់មុន ជាអាហារគួរឲ្យចង់ញ៉ាំ និងមានសុខភាពល្អ ថែមទាំងបង្កើនតណ្ហា ទៅភ្ញោចលើចំណង់ផ្លូវភេទ និងជួយដល់ការបង្កកំណើត។ ដោយសារមានបុគ្គលិកលក្ខណៈស្រដៀងគ្នាទៅនឹងបន្លែ Asparagus គ្រាប់អាល់មុនសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែមួយចំនួន មានសារៈសំខាន់ក្នុងជីវិតបន្តពូជ និងបន្តកំណើត។ លើសពីនេះ សារធាតុចិញ្ចឹមបន្តិចបន្តួច និងសារធាតុរ៉ែ មានផ្ទុកនៅក្នុងគ្រាប់អាល់មុន ជាសារធាតុស័ង្កសី (ជួយចំណង់ផ្លូវភេទ) សេលេនីញ៉ូម វីតាមីន E និងសារធាតុផ្សេងៗទៀត។
៥- គ្រឿងអាហារសមុទ្រ
មនុស្សខ្លះ មិនចូលចិត្តគ្រឿងសមុទ្រ ដោយសារក្លិន ជាតិរំអិល និងសារធាតុស្អិតលើសត្វទាំងនេះ។ ទោះយ៉ាងណា គ្រឿងសមុទ្រ នៅតែជាប្រភពអាហារដ៏ល្អបំផុត ក្នុងការជំរុញចំណង់ផ្លូវភេទ។ បន្ថែមពីនេះទៀត មានប្រភេទគ្រឿងសមុទ្រអាចដើរតួជាសារធាតុ Asprodisiacs បានផងដែរ។ តួយ៉ាងខ្លាញ់ត្រី ដូចជា ត្រីសាល់ម៉ុន ឬត្រីហារ៉ុង មិនត្រឹមដើរតួជាសារធាតុ Asprodisiacs ប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយអូមេហ្គា ៣ និងអាស៊ីដខ្លាញ់ល្អ មានប្រយោជន៍ធ្វើឲ្យបេះដូងមានសុខភាពល្អ។
អ្វីមិនគួរឲ្យជឿនោះ អាហារមិនត្រឹមតែបំពេញក្រពះប៉ុណ្ណោះទេ ក៏ជួយជំរុញសកម្មភាពជីវិតផ្លូវភេទបានកាន់តែប្រសើរដូចគ្នា។ ក្នុងន័យនេះ ត្រូវចងចាំថា អាហារអស្ចារ្យទាំង ៥ ខាងលើនេះ ជួយឲ្យចំណង់ផ្លូវភេទយើងកើនឡើងជាបន្តបន្ទាប់។ ទោះយ៉ាងណា ចាំថា ត្រូវញ៉ាំអាហារក្នុងកម្រិតបរិមាណមួយត្រឹមត្រូវ។ ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ សម្រាប់ព័ត៌មានបន្ថែម និងការណែនាំ។