backup og meta

មានបញ្ហាផ្លូវភេទ ប្រើអាហារ​បំប៉នជួយបានអត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 14, 2020

    មានបញ្ហាផ្លូវភេទ ប្រើអាហារ​បំប៉នជួយបានអត់?

    បញ្ហា​ផ្លូវ​ភេទ ពិសេស​លិង្គមិនឡើងវឹង បាត់ចំណង់ផ្លូវភេទ សុទ្ធតែ​អាច​ប៉ះពាល់​អារម្មណ៍​យើង​ទាំង​អស់​គ្នា ភាគ​ច្រើនលើ​ប្រុសៗ​តែម្តង ខ្លះ​សុទ្ធចិត្ត​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវភេទ ទាំង​មិន​ដឹង​ថា​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​នៅពេល​ក្រោយ​ក៏​មាន។ ចំពោះ​បញ្ហា​នេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​អាហារ​ប៉ូវ​ប៉ុន្មាន​មុខ ប្រែ​អាច​ជួយ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ក្លា​ដូច​អាយុ ១៨ បាន។

    ១- សូកូឡា​ខ្មៅ

    សូកូឡា​ខ្មៅ ​ប្រហែល​ជាពិបាក​ញ៉ាំ​បន្តិច ព្រោះ​រសជាតិ​ល្វីងខ្លាំង ​ប៉ុន្តែ​អាច​ជួយ​ជំរុញ​​ជីវិត​ផ្លូវ​ភេទ​ឲ្យ​មាន​ពន្លឺ​ឡើង​វិញ។ ៧០% ក្នុង​​សូកូឡា​ខ្មៅ​ ផ្ទុក​ជាតិកាកាវ​ ដែល​សម្បូរ​ទៅ​ដោយ​អ័រម៉ូន​ដូប៉ាមីន (Dopamine) ​មាន​ន័យ​ថា​ បើ​​ញ៉ាំ​​កម្រិត​សូកូឡា​ខ្មៅ​គ្រប់គ្រាន់ អាច​បង្កើន​កម្រិត​អ័រម៉ូន​ដូប៉ាមីន​នៅ​ក្នុង​ខួរក្បាល ព្រោះ​អ័រម៉ូន​នេះ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយរីករាយ អាច​ជួយ​ភ្ញោច​ចំណង់​ផ្លូវ​ភេទ​យើង​បាន​កាន់​តែ​ប្រសើរ។

    ២- ថ្នាំ​ប៉ូវ​យិនស៊ិន​ប៉ាណាក់

    យោង​តាម​ការ​សិក្សា​ ស្រី​កំពុង​រង​គ្រោះ​លើ​ចំណង់​ផ្លូវ​ភេទអំឡុង​ពេល​អស់​រដូវ ​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ដោយ​គ្រាន់​តែ​​លេប​ថ្នាំ​ប៉ូវ​បញ្ហា​ផ្លូវ​ភេទ ៣​គ្រាប់​មាន​ចំណុះ​ ១​ក្រាម ​រាង​រាល់ថ្ងៃ​ រយៈ​ពេល ​២ ​សប្ដាហ៍។ បន្ថែម​ពី​នេះ​ទៀត​ យិនសិននេះ ​អាច​ធ្វើ​ឲ្យ​អសមត្ថភាព​ផ្លូវ​ភេទ ​ប្រសើរ​ឡើង ទាំង​ស្រីៗ ទាំងប្រុសៗ។ ទោះ​យ៉ាង​ណា​ ​ការ​ប្រើប្រាស់ បញ្ហា​ផ្លូវ​ភេទ ​អាច​ធ្វើ​ឲ្យ​គេង​មិន​លក់។ ក្រៅ​ពី​នេះ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ សម្រាប់​ដំបូន្មាន​ និង​ការ​ណែនាំ​មុន​ ប្រើប្រាស់​អាហារ​បំប៉ន​នេះ​ ដើម្បី​ចៀ​សវាង​ផល​ប៉ះពាល់​ជាយថាហេតុ​ ដូចជា​រដូវ​ឈឺ​ចាប់​ខ្លាំង ​ឬ​​រាក​រូសជាដើម។

    ៣- ផ្លែ​ប៊ើរ

    ជា​រាប់​រយ​ឆ្នាំ​មក​ហើយ​ផ្លែ​ប៊ើរ​ ត្រូវ​ចាត់​ទុក​ដូច​ទៅ​នឹង​ពង​ស្វាស ​ពីសំណាក់ជន​ជាតិ​ Aztecs ​ដោយ​សារ​​រូបរាង​ខាង​ក្រៅ​ មាន​លក្ខណៈ​ស្រដៀង​គ្នា។ លើស​ពី​នេះ​ មូល​ហេតុ​ពី​ក្រោយ ធ្វើ​ឲ្យ​ផ្លែ​បើរ​ អាច​ជួយ​ដល់​សុខភាព​​បន្ត​ពូជ​បាន ​ព្រោះ​តែសម្បូរ​ទៅ​ដោយ ​សារធាតុ​ខ្លាញ់​មិន​ឆ្អែត ​និង​មាន​ខ្លាញ់​ឆ្អែត​តិច​តួច។ ម៉្យាង​វិញ​ទៀត ​ផ្លែ​ប៊ើរ​ ធ្វើ​ការ​បាន​យ៉ាង​ល្អ​​ក្នុង​មុខងារ​ជាសារធាតុ​ជំរុញ​ផ្លូវភេទ Aphrodisiacs​ ហើយ​ថែម​ទាំង​ល្អ​សម្រាប់​បេះដូង ​និង​សរសៃ​បេះដូង​ផង​ដែរ។ កាល​ណា​សុខភាព​បេះដូង​កាន់​តែ​ល្អ​ នោះ​សកម្មភាព​លើ​គ្រែ​ ក៏​កើន​ឡើង​ទៅ​តាម​នឹង​ដែរ។ ការ​ពិត​ ប្រុសៗ​​មាន​ជំងឺ​បេះដូង​ គឺ​ប្រឈម​អសមត្ថភាព​ផ្លូវភេទទ្វេដង បើ​ធៀប​ជាមួយ​មនុស្ស​ធម្មតា​មាន​​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ (ED)។

    ៤- គ្រាប់​អាល់មុន

    គ្រាប់​អាល់មុន​ ​ជា​អាហារ​គួរ​ឲ្យ​ចង់​ញ៉ាំ​ និង​មាន​សុខភាព​ល្អ​ ​ថែម​ទាំង​បង្កើន​តណ្ហា​ ទៅ​ភ្ញោច​លើ​ចំណង់​ផ្លូវ​ភេទ​ និង​ជួយ​ដល់​ការ​បង្ក​កំណើត។ ដោយ​សារ​មាន​បុគ្គលិក​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​បន្លែ​ Asparagus ​គ្រាប់​អាល់មុន​សម្បូរទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​មួយ​ចំនួន​ ​មាន​សារៈសំខាន់​ក្នុង​ជីវិត​បន្ត​ពូជ​ និង​បន្ត​កំណើត។ លើស​ពី​នេះ សារធាតុ​ចិញ្ចឹម​បន្តិច​បន្តួច​ និង​សារធាតុ​រ៉ែ ​មាន​ផ្ទុក​នៅ​ក្នុង​គ្រាប់​អាល់មុន  ​ជា​សារធាតុ​ស័ង្កសី (ជួយចំណង់​ផ្លូវ​ភេទ)​ សេលេនីញ៉ូម ​វីតាមីន​ E ​និងសារធាតុ​ផ្សេង​ៗ​ទៀត។

    ៥- គ្រឿង​អាហារ​សមុទ្រ

    មនុស្ស​ខ្លះ​ មិន​ចូលចិត្ត​គ្រឿង​សមុទ្រ​​ ដោយ​សារ​ក្លិន ​ជាតិ​រំអិល​ និងសារធាតុ​ស្អិតលើ​​សត្វ​ទាំង​នេះ។ ទោះ​យ៉ាង​ណា ​គ្រឿង​សមុទ្រ នៅ​តែ​​ជា​ប្រភព​អាហារដ៏​ល្អ​បំផុត ​ក្នុង​ការជំរុញចំណង់​ផ្លូវ​ភេទ។ បន្ថែម​ពី​នេះ​ទៀត​ មាន​ប្រភេទ​គ្រឿង​សមុទ្រ​​អាច​ដើរ​តួ​ជាសារធាតុ​ Asprodisiacs​ បាន​ផង​ដែរ។ តួយ៉ាង​ខ្លាញ់​ត្រី​ ដូចជា​ ត្រី​សាល់ម៉ុន​ ​ឬ​ត្រី​ហារ៉ុង​ ​មិន​ត្រឹម​ដើរ​តួ​ជា​សារធាតុ Asprodisiacs ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំងសម្បូរទៅ​ដោយ​អូមេហ្គា ៣​ និង​អាស៊ីដ​ខ្លាញ់​ល្អ​ មាន​ប្រយោជន៍​ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។

    អ្វីមិន​គួរ​ឲ្យ​ជឿ​នោះ ​អាហារ​មិន​ត្រឹម​តែ​បំពេញ​ក្រពះ​ប៉ុណ្ណោះ​ទេ ​ក៏​ជួយ​ជំរុញ​សកម្មភាព​ជីវិតផ្លូវ​ភេទ​បាន​កាន់​តែ​ប្រសើរ​ដូច​គ្នា។ ក្នុង​ន័យ​នេះ​ ត្រូវ​ចង​ចាំ​ថា​ អាហារ​អស្ចារ្យ​ទាំង ​៥​ ខាង​លើ​នេះ ជួយឲ្យ​ចំណង់​ផ្លូវ​ភេទយើង​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ទោះ​យ៉ាង​ណា​ ចាំ​ថា​ ត្រូវ​ញ៉ាំ​អាហារ​ក្នុង​កម្រិត​បរិមាណ​មួយ​​ត្រឹម​ត្រូវ។ ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​និង​ការ​ណែនាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម