backup og meta

អាហារទាំង ៥នេះ ល្អខ្លាំងសម្រាប់សុខភាពបន្តពូជ

ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត


អត្ថបទ​ដោយ ទូច សុខា · កែ Aug 12, 2021

    អាហារទាំង ៥នេះ ល្អខ្លាំងសម្រាប់សុខភាពបន្តពូជ

    ពិត​ណាស់​ថា​គ្មាន​អាហារ​ជាក់​លាក់​ណា​មួយ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សុខ​ភាព​បន្ត​ពូជ​បាន​នោះ​ទេ ប៉ុន្តែ​អាហារ​ដែល​យើង​ញ៉ាំ ឬ​ជ្រើស​រើស​ញ៉ាំ​មួយ​ចំនួន​អាច​ជួយ​គាំទ្រ​ដល់​សុខ​ភាព​បន្ត​ពូជ​របស់​បុរស និង​ស្រ្តី​បាន​។ អាហារ​ងាយ​រក​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទូ​ទៅ ក៏​ដូច​ជា​សុខ​ភាព​បន្ត​ពូជ ដែល​គ្នា​យើង​គប្បី​មាន​ក្នុង​របប​អាហារ​ជា​ប្រចាំ​។

    ១. ក្រូច

    ពពួក​ក្រួច​ត្រូវ​គេ​ដឹង​ថា​ជា​ប្រភព​សំខាន់​មួយ​របស់​វីតាមីនC។ ក្រូច​ក៏​មាន​ផ្ទុក​សារធាតុ ​polyamine putrescine ដែល​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​​មាន​ប្រយោជន៍​ជួយ​ដល់​គុណភាព​មេជីវិត​​ញី និង​សុខភាព​ទឹក​កាម​បុរស​។

    យើង​អាច​ញ៉ាំ​សាច់​ក្រូច​ធម្មតា ឬ​ក៏​អាច​ច្របាច់​យក​ទឹក​ញ៉ាំ​ក៏​បាន។ យ៉ាងណា គ្នា​យើង​ត្រូវ​ចាំ​ដែរ​ថា ក្រូច​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដែល​យើង​កំពុង​ប្រើ​ប្រាស់​មួយ​ចំនួន។ ដូច​នេះ បើ​យើង​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ណាមួយ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ថា​អាច​ញ៉ាំ​ក្រូច​បាន​ឬ​អត់​។​​​​​​

    ២. ថ្លើម​សត្វ

    ថ្លើម​សត្វ ​ជា​ពិសេស​ថ្លើម​គោ ជា​អាហារ​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​បំផុត​មួយ​។ ថ្លើម​ផ្ទុក​ទៅ​ដោយ​វីតាមីន ពិសេស​វីតាមីន A ដែល​ពិបាក​រក​បាន​ក្នុង​អាហារ​ផ្សេង​ទៀត​។

    ក្រៅ​ពី​សម្បូរ​​ដោយ​វីតាមីនA ថ្លើម​សត្វ​ក៏​មាន​ផ្ទុក​ជាតិ​ដែក ​ដែល​មាន​សារ​សំខាន់​ជួយ​ការពារ​ការ​រលូត​កូន និង​ស្លេក​ស្លាំង។ ចំណែក​វីតាមីនB12 នៅ​ក្នុង​ថ្លើម​ក៏​ជួយ​ដល់​ការ​បង្កើត​គ្រាប់​ឈាម​ក្រហម និង​DNA ផង​ដែរ​។ ក្រៅ​ពី​នេះ​ថ្លើម​ក៏​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់អូមេហ្គា៣ ហ្វូឡេត និង choline ទៀត​ផង​។

    ៣. ប៉េងប៉ោះ

    ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ lycopene ​ខ្ពស់ ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​យ៉ាង​មាន​ឥទ្ធិពល​បំផុត​មួយ​។ សារធាតុ​ lycopene អាច​ជួយ​បង្កើន​សមត្ថ​ភាព​បង្ក​កំណើត​​របស់​យើង​បាន​ ជា​ពិសេស​ត្រូវ​គេ​ដឹង​ថា វា​មាន​ប្រយោជន៍​ខ្លាំង​លើ​សមត្ថភាព​បង្ក​កំណើត​របស់​បុរស​។​​​​

    ប៉េងបោះល្អសុខភាពបន្តពូជ

    ៤. អ័យស្ទ័រ

    អ័យស្ទ័រ ត្រូវ​បាន​គេ​កត់ត្រា​ចូល​ក្នុង​គ្រប់​បញ្ជី​មុខ​អាហារ​ដែល​ជួយ​ដល់​ការ​បង្ក​កំណើត​។ អ័យស្ទ័រ​មាន​សារធាតុចិញ្ចឹម​ជាច្រើន សុទ្ធ​តែ​ជួយ​ជំរុញ​ដល់​ការ​បង្ក​កំណើត​។ វីតាមីន និង​រ៉ែ​សំខាន់ សម្រាប់​ជំរុញ​ដល់​ការ​បង្ក​កំណើត​មាន​នៅ​ក្នុង​អ័យស្ទ័រ​មាន​ដូច​ជា៖

  • វីតាមីន B12
  • ស័ង្កសី
  • ជាតិ​ដែក និងselenium។
  • ៥. ស៊ុត

    ស៊ុត​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក កាល់ស្យូម ស័ង្កសី វីតាមីនB6 ហ្វូឡេត និង​វីតាមីន​B12។ ស៊ុត​ក៏​មាន​ផ្ទុក​វីតាមីន A និង​ប្រូតេអ៊ីន​ផង​ដែរ។ ស៊ុត​មាន​តម្លៃ​ធូរ​ថ្លៃ តែ​សម្បូរ​សារធាតុ​ចិញ្ចឹម នេះ​ហើយ​ជា​ចំណុច​ល្អ​មួយ​របស់​ស៊ុត​។ ស៊ុត ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ល្អ​សម្រាប់​ការ​បង្ក​កំណើត​ទាំង​លើ​បុរស​ និង​ស្រ្តី ដោយ​សារ​តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ច្រើន​សម្បូរ​បែប​ដូច​នេះ​។​

    ដូច​គ្នា​ដែរ ស៊ុត​ក៏​មាន​ផ្ទុក​សារធាតុ choline ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ការ​លូត​លាស់​មិន​ប្រក្រតី​ណា​មួយ​របស់​គភ៌​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម