backup og meta

ផ្លាស់ប្ដូរបទពិសោធន៍ថ្មី បោះតង់ជាមួយគូស្នេហ៍កុំភ្លេចចំណុចទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 26, 2022

    ផ្លាស់ប្ដូរបទពិសោធន៍ថ្មី បោះតង់ជាមួយគូស្នេហ៍កុំភ្លេចចំណុចទាំងនេះ

    ការផ្លាស់ប្ដូរបរិយាកាសដៃគូដើម្បីបំពេញតម្រូវការរីករាយទំនាក់ទំនងផ្លូវភេទ មិនមែនជារឿងមួយចម្លែកទាំង​ស្រុងនោះទេ ពីព្រោះថាការបង្កើតបរិយាកាសថ្មី ក៏អាចបង្កើតចំំណូលចិត្ដថ្មី អារម្មណ៍ថ្មីជាមួយដៃគូរបស់យើងបានដែរ។ មានដៃគូខ្លះក៏អាច មានចំណូលចិត្ដ បែបដំណើរកម្សាន្ដផ្សងព្រេង ឡើងភ្នំបោះតង់ ពីព្រោះគាត់យល់ថា ការផ្លាស់ប្ដូរបរិកាសបែបនេះ ក៏បង្កើតនូវទិដ្ឋភាពថ្មី ប្លែកបែបរ៉ូមែនទិចច្រើនជាងពេលធម្មតាៗ។

    ជាក់​​ស្ដែងណាស់ថា ការរៀបគម្រោងដំណើរកម្សាន្ដលក្ខណៈដៃគូ មិនថាបែបឯកជនភាព ឬជាក្រុមក៏ដោយ កម្រនឹងភ្លេចធ្វើរឿងសប្បាយមួយនេះណាស់ ព្រោះថាវាគឺជាតម្រូវការយ៉ាងចាំបាច់ សម្រាប់ដៃគូស្នេហា។ ហេតុដូច្នេះ យើងគួរ​ដឹងគន្លឹះមួយចំនួនជាទុនជំនួយដល់គូស្នេហ៍ ដើម្បីត្រៀមខ្លួនសម្រាប់​​គម្រោងបោះតង់។

    ១.ជ្រើសរើសទំហំតង់

    ជ្រើសរើសប្រភេទតង់ សម្រាប់ដៃគូដែលមានបំណងផ្លាស់ប្ដូរបរិយាកាសល្អជាមួយគ្នា គួរតែជ្រើសរើសប្រភេទតង់ទំហំគេងគ្នា៤នាក់ មិនត្រូវជ្រើសរើសតង់ដែលគេងគ្នា២នាក់នោះទេ​ ព្រោះថា ការត្រៀមលក្ខណៈតង់ធំនឹងធ្វើឲ្យដៃគូ អាចប្រតិបត្ដិការបានពេញទំហឹង ងាយស្រួលមិនធ្វើឲ្យមានសញ្ញាផ្សេងៗបង្ហាញចេញក្រៅបានឡើយ។ ដៃគូអាចអនុវត្ដបានច្រើនទម្រង់ ទៅតាមចំណូលចិត្ដ ដោយគ្មានព្រួយបារម្មណ៍នឹងចង្អៀតឡើយ។

    ២.ជ្រើសរើសកម្រាលក្រាស់

    ការត្រៀមកម្រាលក្រាស់គឺជាការគិតទៅដល់សុខទុក្ខរាងកាយដៃគូ។ ជាក់ស្ដែងការបោះតង់គេងលក្ខណៈធម្មតា មិនបាច់គិតវែងឆ្ងាយច្រើនដូចការបោះតង់គេងបែបដៃគូស្នេហានោះទេ ព្រោះការបោះតង់បែបលក្ខណៈគូស្នេហ៍អាចមានសកម្មភាពច្រើន តួយ៉ាងសកម្មភាពប្រតិបត្ដិការជាមួយដៃគូ អាចជាចលនាសំខាន់ ដោយមិនអាចតម្រូវឲ្យប្រើប្រាស់កម្រាលស្ដើងបានទេ។ មិនដូច្នោះនឹងមានការប៉ះទង្គិចច្រើន ដល់អវយវៈរាងកាយ ដៃ ជើង ធ្វើឲ្យខូចអារម្មណ៍អាចបង្កជាឧបសគ្គរារាំងដំណើរការមួយនេះ។ ដូច្នេះបើមានគម្រោងកុំភ្លេចប្រើប្រាស់កម្រាលណាក្រាស់ៗ ហើយទន់សម្រាប់ក្ដីសុខស្របគ្នាទាំងរាងកាយ និងផ្លូវចិត្ដ។

    អត្ថបទគួរអាន៖

    ៣.ជ្រើសរើសទីតាំង

    ការជ្រើសរើសទីតាំងក៏ជាជំហានដែលដៃគូត្រូវគិតពិចារណាដើម្បីត្រៀមខ្លួន ក្នុងនោះមិនថាការបោះតង់ជាក្រុម ឬជាដៃគូក៏ដោយគួរតែអនុវត្ដវិធីមួយនេះ។ ការបោះតង់គិតពីសុវត្ថិភាព ស្ងប់ស្ងាត់ បរិយាកាសល្អ និងបរិវេណស្រឡះ ដូច្នេះការបោះតង់បែបដៃគូជាក្រុម យើងក៏អាចបោះតង់គម្លាតពីគ្នាឲ្យបានយ៉ាងហោច១០ម៉ែត្រ ដើម្បីការពារ ការរំខានផ្សេងៗ ព្រោះជាក់ស្ដែងក្នុងពេលកំពុងរួមភេទ យើងមិនដឹងថានឹងមានប្រតិកម្មអ្វីខ្លះកើតឡើងរវាងដៃគូទាំងពីរ ហើយគុណភាពតង់មិនអាច ខ្ទប់សំឡេងចេញមកក្រៅបាននោះដែរ។ ដូច្នេះការត្រៀមលក្ខណៈជ្រើសរើសទីតាំងឲ្យសមរម្យគឺជារឿងសំខាន់គួរអនុវត្ដ។

    ៤.បិទភ្លើង

    មុនចាប់ផ្ដើមប្រតិបត្កិការ ដៃគូត្រូវតែបិទភ្លើង ឬពន្លឺផ្សេងៗជាមុនសិន។ ការធ្វើបែបនេះនឹងធានាបាននូវសុវត្ដិភាពពេលយើងកំពុងអនុវត្ដព្រោះថា រាងកាយអាក្រាតទាំងសងខាងនឹងអាចបង្ហាញចេញមកក្រៅតាមរយៈស្រមោល​នៃពន្លឺ។ ប៉ុន្ដែបញ្ហានេះមិនសូវជាចោទខ្លាំងទៅលើទៅគូស្នេហ៍ឯកជននោះទេ ប្រសិនពួកគេធានាបានច្បាស់ថានៅបរិវេណតំបន់នោះគ្មានជនទីបី ឬក្រុមផ្សេងដទៃទៀត។ សម្រាប់ការបោះតង់គូរស្នេហ៍លក្ខណៈឯកជនក្នុងតំបន់ដែលស្ងប់ស្ងាត់ មានពេលខ្លះក៏អាចផ្លាស់ប្ដូរបរិយាកាស នៅក្រៅតង់ក៏បានដែរដើម្បីទទួលបាន​បទពិសោធន៍ថ្មី អារម្មណ៍ថ្មីបែបធម្មជាតិ កាន់តែស្រស់ស្រាយជាមួយខ្យល់អាកាសបរិសុទ្ធ មើលខែ មើលផ្កាយតាមចំណូលចិត្ដ ព្រោះពេលខ្លះការរួមភេទក្នុងតង់ក៏មានភាពក្ដៅស្អុះស្អាប់ មិនមានកង្ហារ ម៉ាស៊ីនត្រជាក់នោះទេ។ ដូច្នេះការផ្លាស់ប្ដូរទីតាំងនៅក្រៅតង់ក៏ជាចំណុចល្អកាត់បន្ថយការបែកញើសបានមួយកម្រិត ប៉ុន្ដែក្នុងចំណុចនេះដៃគូអាច ប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងសត្វល្អិត សត្វមានពិសផ្សេងៗធ្វើដំណើឆ្លងកាត់ ក៏អាចបង្កគ្រោះថ្នាក់បាន។

    បោះតង់គូស្នេហ៍

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ៥.ស្រោមអនាម័យ

    ប្រើប្រាស់ស្រោមអនាម័យគឺជាជម្រើសមួយអាចប្រើការបានប្រសិនជាមាន ព្រោះការប្រើប្រាស់ស្រោមអនាម័យ​ជួយកាត់បន្ថយការប្រលាក់ទឹករំអិលអាចធ្វើឲ្យយើងពិបាកសម្អាតខណៈដែលស្ថិតក្នុងព្រៃមិនមានប្រភពទឹកដើម្បី​សម្អាត។ ក្នុងចំណុចនេះ សម្រាប់បុរស មិនសូវជាបញ្ហានោះទេ អាចប្រើប្រាស់កន្សែងសើមត្រជាកជូតសម្អាត ប៉ុន្ដែសម្រាប់ខាងស្រីគឺមានការលំបាក ដូច្នេះការប្រើប្រាស់ស្រោមអនាម័យគឺជារឿងល្អប្រសិនជាមាន។

    ៦.រៀបចំតង់ឲ្យស្រេច

    ការរៀបចំតង់ទុកជាស្រេចគឺជារឿងដែលត្រូវធ្វើមុនពេលចាប់ផ្ដើមជាមួយដៃគូ ព្រោះការណ៍ដែលរៀបចំតង់ទុក​ជាមុន ត្រូវច្បាស់លាស់ថា យើងបានត្រៀមគ្រប់សព្វលក្ខណៈ ដូចជា ច្រកចូលតង់ ត្រូវបិទមួយជាន់(ជាន់សំណាញ់) មិនត្រូវចំហរច្រកចូលទាំងអស់នោះទេ ព្រោះអាចបណ្ដាលឲ្យមាន ការចូលរំខាន ឬបង្កគ្រោះដោយសត្វចង្រៃក្នុងព្រៃដែលចេញរកស៊ីពេលយប់។ ម្យ៉ាងវិញទៀត ចំណុចនេះក៏អាចបង្កាបានក្រោយពេលរួមភេទហើយ ដៃគូសង​ខាង​អស់ម្លាំង ផ្ដេកខ្លួនសម្រាកលង់លក់ដោយភ្លេចបិទច្រក។

    ចំណុចសំខាន់

    ជារួមការផ្លាស់ប្ដូរបទពិសោធន៍របស់ដៃគូស្នេហា ការផ្សងព្រេង បោះតង់ ក៏ដូចជាការប្រើប្រាស់ពេលវេលាមួយធម្មជាតិ ក៏ជារឿងល្អម្យ៉ាងដែរ ប៉ុន្ដែក៏គួរតែគិតទៅដល់សុវត្ថិភាព ការអនុវត្ដនូវចំណុចសំខាន់ណែរនាំមួយចំនួនមាន​ដូចខាងក្រោម៖
    ១.ជ្រើសរើសទំហំតង់
    ២.ជ្រើរើសកម្រាលក្រាស់
    ៣.ជ្រើសរើសទីតាំង
    ៤.បិទភ្លើងឬបន្លឺផ្សេងៗ
    ៥.ប្រើប្រាស់ស្រោមអនាម័យ
    ៦.រៀបចំតង់ឲ្យស្រេច

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម