backup og meta

តន្ដ្រីកំដរអារម្មណ៍ពេលពិសេសជាមួយដៃគូ មានប្រយោជន៍ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 12, 2022

    តន្ដ្រីកំដរអារម្មណ៍ពេលពិសេសជាមួយដៃគូ មានប្រយោជន៍ទាំងនេះ

    ចាក់ភ្លេងចម្រៀង ឬលេងភ្លេង កំដរអារម្មណ៍​ពេលជួបគ្នាជាមួយដៃគូ ​ជាការបង្កើតបរិយាកាសយ៉ាងរ៉ូមេន​ទិកស្ទើមិនអាចនឹកស្មានដល់​ ព្រោះតន្ដ្រី​ជាផ្នែកមួយនៃឧបករណ៍ជីវិត ជួយបម្រើដល់សេចក្ដីត្រូវការរបស់អារម្មណ៍ កាត់បន្ថយភាពតានតឹង និងអាចជួយបង្កើនបរិយាកាសឲ្យដៃគូកាន់តែមានភាពស្និទ្ធស្នាលទ្វេរដង។

    អ្នកស្រីវេជ្ជបណ្ឌិត Dr. Rhonda Freeman ផ្នែកចិត្ដសាស្ដ្រសរសៃប្រសាទ បានមានប្រសាសន៍ថា តន្រ្ដីមានឥទ្ធពលខ្លាំងទៅលើផ្នែកអារម្មណ៍ ធ្វើឲ្យមនុស្សសប្បាយ កើតទុក្ខ អណ្ដែតអណ្ដូង កំសត់ ចូលតួ គ្របដណ្ដប់ទៅលើខួរក្បាលទៅតាមរសជាតិនៃតន្ដ្រីដែលគេបានស្ដាប់។ ការប្រើប្រាស់តន្ដ្រីកំដរអារម្មណ៍ពេលពិសេស ឬ​ក្នុងសកម្មភាពផ្លូវ​ភេទ ពិតជាមានប្រសិទ្ធភាពជួយឲ្យដៃគូកាន់តែមានមនោសញ្ចេតនាខ្លាំងដល់កំពូល។ ខាងក្រោមជាហេតុផលដែលតន្ដ្រីពិតជាអាចសម្រេចបំណងគូស្នេហ៍៖

    ចង់គណនា BMR ចុចទីនេះ!

    -ចាក់ភ្លេង លេងភ្លេងក្នុងកំលុងពេលវេលារួមភេទអាចកាត់បន្ថយភាពខ្មាស់អៀនរបស់ដៃគូ។ អារម្មណ៍ដៃគូថ្មីថ្មោង​ខ្លះគាត់នៅមានភាពខ្មាស់អៀនច្រើន មិនដូចដៃគូចាស់ៗនោះទេ។ ភាពខ្មាស់អៀនក៏ជាឧបសគ្គមួយរបស់ដៃគូស្នេហាទាំង​ឡាយ​ត្រូវ​ចំណាយពេលដោះស្រាយវាទម្រាំស្គាល់ចិត្ដថ្លើមគ្នា ហើយឈានដល់ការសម្រេចចិត្ដដើរលើផ្លូវមួយនេះ។ មាន​ដៃគូខ្លះបានឆ្លងកាត់បទពិសោធន៍មួយនេះ គាត់អាចជ្រើសរើសយកតន្ដ្រីកំដរបរិយាកាស បណ្ដែតអារម្មណ៍ជាមួយ​បទភ្លេងបែបរ៉ូមេនទិច យ៉ាងកក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមរបស់គូស្នេហ៍គាត់។ លើសពីនេះ តន្ដ្រីក៏អាច​ជួយ​បន្ធូ​អារម្មណ៍តានតឹងរបស់ដៃគូ ដែលជាក់ស្ដែងអារម្មណ៍មួយនេះ គឺជាឧបសគ្គចំបង មិនអាចរុញច្រានដៃគូឲ្យឈានដល់ក្ដីសុខកំពូលនៃសកម្មភាពផ្លូវភេទបានទេ។

    -ស្ដាប់ចម្រៀងអាចលុបបំបាត់ស្នាមអាក្រក់ក្នុងចិត្ដបុគ្គល ដែលយល់ថា ខ្លួនប្រាណមិនល្អសាកសមសម្រាប់ដៃគូ ជាពិសេសសមត្ថភាពបំពេញការងារក្នុងកំលុងពេលរួមភេទតែម្ដង។ ដៃគូអាចបង្វែអារម្មណ៍ឲ្យសប្បាយៗ ស្របតាម​​ឥរិយាបថក្នុងកំលុងពេលជាមួយដៃគូ។ ពោលត្រូវគិតពីកាតព្វកិច្ចក្នុងដៃ ដែលជាតម្រូវការរបស់ដៃគូ។ ការប្រើប្រាស់អារម្មណ៍ឲ្យសប្បាយៗក៏ជាចំណែកមួយនៃការយកឈ្នះអារម្មណ៍ស្មុគស្មាញ បាក់ទឹកចិត្ដ ថប់បារម្ភ ដែល​កត្ដាទាំងនេះ ក៏ជាមូលចំបងឈានទៅដល់ការកើតជំងឺ អសមត្ថភាពផ្លូវភេទ មិនថាផ្នែកបុរស ឬស្រី្ដនោះទេ។

    តន្ដ្រីជីវិត

    -ចាក់ភ្លេងអាចបង្កើនអារម្មណ៍ដៃគូឲ្យពុះកញ្ជ្រោលស្របទៅតាមដំណើរចង្វាក់ភ្លេង។ ដៃគូអាចមានអារម្មណ៍រំជើបរំជួលជាងពេលធម្មតា សកម្មភាព កាយវិការស្នេហាជាមួយដៃគូកាន់តែមាន ទំនុកចិត្ដ និងស្និទ្ធស្នាល។ តន្ដ្រីអាចបម្រើដល់អារម្មណ៍គូស្នេហ៍ មិនថាស្ថិតក្នុងបរិយាកាស ទីកន្លែងបែបណានោះទេ វាតែងតែជាឱសថជំនួយស្នារតីជា​និច្ច។ អ្នកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា តន្ដ្រីថ្វីត្បិដតែមិនមែនជាឱសថស័ក្ដិសិទ្ធិអាចព្យាបាលជំងឺអសមត្ថភាពផ្លូវភេទមែន ប៉ុន្ដែតន្ដ្រីក៏អាចធ្វើមនុស្សម្នាក់សប្បាយចិត្ដរីករាយផ្ដល់ស្នាមញញឹម និង ក្ដីសង្ឃឹមដល់ដៃគូ។

    អត្ថបទគួរអាន៖

    អ្នក​ស្រីវេជ្ជបណ្ឌិត ក៏ចង់បញ្ជាក់ផងដែរថា ការចាក់ភ្លេងក្នុងពេលជាមួយដៃគូ ក៏ត្រូវដឹងជាមុនផងដែរថា ដៃគូរបស់យើងចូលចិត្ដ និងមិនចូលចិត្ដប្រភេទភ្លេងអ្វី។ កាលណាដែលចាក់ភ្លេងដែលមិនត្រូវចំណូលចិត្ដគឺអាចជាការរំខានទៅវិញ។ មានដៃគូខ្លះ ​មិនចូលចិត្ដចាក់ភ្លេងទាល់តែសោះក៏មាន ​ហើយចូលចិត្ដស្ដាប់សម្ដី ឬសម្លេងដៃគូ​ពេលរួមភេទច្រើនជាង ព្រោះវាក៏ជារសសម្លេងបង្កើនអារម្មណ៍ផ្លូវភេទឲ្យកាន់តែក្ដៅគគុកអ្នកទាំង២។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 12, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម