ថ្វីបើគ្មានគោលការណ៍ណែនាំជាក់លាក់ណាថាត្រូវតែជជែកគ្នាមុនពេលរួមភេទនោះទេ តែថាបើយើងបាននិយាយគ្នាពីអ្វីដែលយើងចង់បាន ឬចង់ឲ្យដៃគូយើងធ្វើចំពោះយើង គឺជាមធ្យោបាយមួយជួយឲ្យយើងសម្រេចបាននូវក្ដីសុខខ្ពស់បំផុតពេលរួមភេទ។ ពិសេសស្រីៗត្រូវតែហ៊ាននិយាយពីរឿងនេះបើចង់បានអារម្មណ៍ដល់ចំណុចកំពូលពេលរួមភេទ។
ស្រីៗយើងអាចនិយាយដោយត្រង់ៗជាមួយដៃគូ ឬអាចប្រើជាកាយវិការ ដើម្បីប្រាប់ទៅដៃគូពីអ្វីយើងចង់បាន។ ត្រូវចាំថាដៃគូយើង មិនមែនជាមនុស្សទេពអាចដឹងសព្វនូវអ្វីដែលយើងត្រូវការនោះទេ។

ការជជែកគ្នា នាំឲ្យយើងទាំងពីរបានយល់គ្នា និងអាចសាកល្បងនូវបទពិសោធន៍ថ្មីៗ ដើម្បីជួយយើងបានអារម្មណ៍ល្អពេលរួមភេទ។ បទពិសោធន៍ថ្មី យើងអាចស្ទាបអង្អែលកន្លែងផ្សេងៗលើដងខ្លួនដៃគូ ដែលនេះជាវិធីមួយជួយឲ្យយើងបានអារម្មណ៍ដល់ចំណុចកំពូលពេលរួមភេទ។
តើនឹងមានអ្វីកើតឡើងចំពោះស្រីៗអំឡុងពេលដល់ចំណុចកំពូល?
អំឡុងពេលដល់ចំណុចកំពូលប្រដាប់ភេទ ស្បូន និងរន្ធគូទ ឬពេលខ្លះមានទាំងដៃ ជើង និងពោះ ចាប់ផ្ដើមកន្ទ្រាក់ពីបីទៅ១៥ដង ហើយសម្រាកវិញប្រហែល០,៨វិនាទីម្ដង។ ស្រីៗខ្លះក៏ប្រហែលជាអាចបញ្ចេញសារធាតុរាវខ្លះមកក្រៅផងដែរ ដែលអ្នកខ្លះថាជាទឹកកាម។
អ្វីដែលបានរៀបរាប់ខាងលើនេះគ្រាន់តែជាផ្នែកខ្លះប៉ុណ្ណោះ មានតែការដកបទពិសោធន៍រវាងយើងនិងដៃគូទេ ទើបអាចកំណត់បានថាតើសកម្មភាពណាមួយអាចជួយយើងទាំងពីរ ឬដៃគូខាងស្រីឲ្យបានដល់ចំណុចកំពូលពេលរួមភេទ។