បើឈឺនោមហើយ គឺត្រូវតែទៅនោម កុំខ្វល់ថាមុនពេល ឬក្រោយពេលរួមភេទ។ សំខាន់គឺស្រីៗតែម្ដង មិនត្រូវលាក់បាំងភាពអៀនខ្មាស់ក្នុងកំលុងជួបជាមួយដៃគូ ខណៈដែលឈឺនោមហើយ បែជារអាក់រអួលមិនហ៊ានទៅ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាក់ស្ដែងណាស់ការមានអារម្មណ៍ឈឺនោមក្នុងកំលុងពេលរួមភេទ តែងកើតមាន អាចមុនពេលចាប់ផ្ដើម ឬក្រោយពេលតែប៉ុណ្ណោះ។ ប្រសិនជាស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញផ្នែកសុខភាពផ្លូវភេទស្ដ្រី អ្នកស្រីវេជ្ជបណ្ឌិត Dr. Hilda Hutcherson បានលើកយកអត្ថប្រយោជន៍ទាំងពីរ មកបង្ហាញថា៖
ការឈឺនោមក្រោយពេលរួមភេទ អាចកើតមានញឹកញាប់សម្រាប់ស្រ្ដី។ វាជាទម្លាប់ល្អមួយបែប ព្រោះវាអាចជួយកាត់បន្ថយ ហានិភ័យឆ្លងជំងឺរលាកប្រព័ន្ធផ្លូវទឹកនោមដោយការឆ្លងបាក់តេរី។ ដូច្នេះស្ដ្រីដែល ឆ្លងកាត់រួមភេទហើយ ឈឺនោមគួរតែទៅឲ្យបានឆាប់មិនត្រូវបង្អង់យូ។ ម្យ៉ាងបើរួមភេទដោយមិនបានកាពារ រឹតតែត្រូវទៅប្រញាប់។ ក្នុងចំណុចនេះស្ដ្រីបានសង្កត់ធ្ងន់ តែករណីដែលស្រី្ដឈឺនោមក្រោយពេលរួមភេទតែប៉ុណ្ណោះ។ ប៉ុន្ដែបើស្រ្ដីគាត់មាន អារម្មណ៍ឈឺនោមចាប់ពី មុនពេលចាប់ផ្ដើម គឺមិនអាចទ្រាំរហូតដល់ចប់នោះទេ។
ឈឺនោមមុនពេលរួមភេទ គឺជារឿងល្អ ហើយត្រូវតែទៅនោមឲ្យបានមុន ពេលប្រតិបត្ដិការជាមួយដៃគូ។ យើងមិនអាចទ្រាំរួមភេទដោយឈឺនោមបានទេ ដោយគិតថាចាំរួចរួលហើយ ទៅនោមម្ដងជាការស្រេច ហើយអាចទម្លាក់បាក់តេរីបានផង នោះមិនមែនជាជម្រើសល្អនោះទេ។
អ្នកស្រីបានបញ្ជាក់ថា នៅពេលដែលចាប់ផ្ដើម ទាំងដែលឈឺនោមគឺអាចបង្កការរំខានដល់ក្ដីសុខ សំខាន់គឺពេលដែលជិតឈាទៅដល់ចំណុចកំពូលតែម្ដង តែយើងមានអារម្មណ៍ថាឈឺនោម ហើយមិនអាចធ្វើឲ្យយើងផ្ដោតអារម្មណ៍ពេញលេញជាមួយដៃគូ។ វាជាឧបសគ្គនៃក្ដីសុខមួយនេះ។
សម្រាប់បទពិសោធន៍ផ្ទាល់ អ្នកស្រីបានបង្ហើបថា អ្នកស្រីចូលចិត្ដការដែលឈឺនោមមុនពេលរួមភេទ ព្រោះកាលដែលរួមភេទក្នុងកំលុងពេលប្លោកនោមមិនអ្វីទាំងអស់ នឹងមិនធ្វើខ្លួនអ្នកស្រីមានសម្ពាធ គ្មានការរំខាន និង បង្ខំអារម្មណ៍ទៅបន្ទប់ទឹកឡើយ។ អ្នកស្រីអាចប្រើប្រាស់ពេលវេលាបានយ៉ាងរលូនជាមួយដៃគូ។ ម្យ៉ាងវិញទៀត កាលដែលមិនទៅនោម មុនពេលចាប់ផ្ដើម ក៏អាចបង្កបញ្ហាដល់ប្លោកនោម ដែលអាចរងសម្ពាធក្នុងកំពុងប្រត្ដិបត្ដិការ។ ដូច្នេះសម្រាប់អ្នកស្រី ការជ្រើសរើសនោមមុនពេលចាប់ផ្ដើមគឺជារឿងល្អបំផុត។
អត្ថបទគួរអាន៖
ជារួមក្នុងអំឡុងពេលក្ដីសុខជាមួយដៃគូ មុនពេលចាប់ផ្ដើម បើមានអារម្មណ៍ឈឺនោម ទោះខ្លាំង ឬតិចៗត្រូវតែទៅនោមទៅ តែមិនឈឺទេ ក៏មិនថ្វីដែរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕