backup og meta

នោមឈឺក្រោយរួមភេទរួច បណ្តាលមកពីអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 20

    នោមឈឺក្រោយរួមភេទរួច បណ្តាលមកពីអ្វី?

    ការជួបប្រទះអាការៈនោមឈឺក្រោយរួមភេទ ជាទូទៅប្រុសៗមិនសូវ​កើត​ទេ គ្រាន់តែអាចជាការរីកមាឌឡើងរឹងពិបាកនោមបន្ដិច ប៉ុន្ដែបើសិនជាកើតមានមែន អាចបណ្ដាលមក​ពីបញ្ហាមួយផ្សេងទៀត ពាក់ព័ន្ធទៅនឹងជំងឺរលាកផ្លូវទឹកនោម ឬ បញ្ហាឆ្លងជំងឺកាមរោគផ្សេងៗ បណ្ដាលមក​ពីការរួម​ភេទ​មិនបានការពារ និងម្យ៉ាងវិញទៀត រួមភេទជាមួយដៃគូដែលផ្លាស់ប្ដូរទំនាក់ទំនងច្រើន។

    ជាធម្មតាបើបញ្ហាបង្កឡើងដោយការរួមភេទ ដែលបណ្ដាលឲ្យប្រុសៗមានអាការៈឈឺ ឬក្រហាយលិង្គ គឺមិនបង្កឡើងនៅផ្នែកខាងក្នុងនោះទេ គឺច្រើនកើតមាននៅផ្នែកខាងក្រៅ ដោយការរលាក រលាត់ស្បែកគ្របលិង្គ និងករណីខ្លះ ពេលរួមភេទមិនបានប្រើប្រាស់ទឹករំអិលជំនួយ។ ក្នុងករណីខ្លះប្រដាប់បន្ដពូជបុរសមានជំងឺសើរស្បែក ដែលងាយនឹងប្រតិកម្មក្រោយទទួលរងសម្ពាធពីសកម្មភាពរួមភេទដៃគូ។

    អត្ថបទគួរអាន៖

    អាការៈនៃការនោមឈឺនេះគឺជា រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញដែលបង្ហាញថា កំពុងតែមាន ជំងឺរលាក​ប្រព័ន្ធផ្លូវទឹកនោមដោយការឆ្លងមេរោគ។ ក្នុងចំណុចនេះ អាចជាការចាប់ផ្ដើមក្នុងដំណាក់កាលដំបូង ដែល​ពពួកបាក់តេរីកំពុងជ្រៀតខ្លួនចូលទៅក្នុងបង្ហួរនោម ប្លោកនោមនឹងបង្កជាការលាក។ មួយវិញទៀតរោគសញ្ញា​ដូចគ្នានេះដែរ អាចជាការឆ្លងជំងឺកាមរោគផ្សេងៗបាន គឺជំងឺ ប្រមេះ អាចប្រមេះទឹកបាយ ឬទឹកថ្លា។ ក្នុងករណី​បុរសៗមានជំងឺប្រមេះ ទឹកបាយអាចបង្ហាញរោគសញ្ញាមាន ឈឺចាប់នៅពេលនោម ទឹកនោមមានសភាពល្អក់ និងមានសំបោរនៅចុងលិង្គ ទឹកនោមក្ដៅ មានអារម្មណ៍រមាស់តិចៗនៅចុងលិង្គ និងមានការឈឺចាប់ហើមត្រង់ចំណុចពងស្វាស។

    ការឈានដល់ជំងឺប្រមេះនេះគឺ បណ្ដាលមកពីការរួមភេទដោយមិនបានការពារត្រឹមត្រូវ ហើយបើស្ថិតនៅក្នុងការសង្ស័យ ថាមានជំងឺនេះមែន គួរតែទៅជួបគ្រូពេទ្យធ្វើតេស្ដឲ្យបានឆាប់ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថារវាងដៃគូ និង ខ្លួនយើងផ្ទាល់ម្នាក់ណាមានជំងឺមួយនេះ ព្រោះករណីខ្លះអាចបង្កជាគ្រោះថ្នាក់ផ្សេងទៀត ដល់ប្រព័ន្ធបន្ដពូជ។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    មិនចាំបាច់ព្រួយបារម្ភនោះទេប្រសិនជាបានរួមភេទដោយការពារត្រឹមត្រូវនោះ រឿងដែលសំខាន់ សម្រាប់យើងជាបុរស គឺត្រូវរក្សាអនាម័យប្រដាប់ភេទឲ្យបានស្អាតជាប្រចាំ មិនថាក្រោយពេលរួមភេទ ឬក្រោយពេលនោម សំខាន់​​បុរសៗដែលមានស្បែកគ្របលិង្គតែម្ដង។ មួយវិញទៀត ត្រូវសម្អាតតំបន់ បរិវេណពងស្វាស ជាតំបន់ងាយនឹងធ្វើឲ្យលិង្គ​មានក្លិនមិនល្អ និងលាក់ពួនពពួកបាក់តេរី ព្រោះតំបន់នោះងាយនឹងបែកញើស ហប់ ស្អុះស្អាប់ ដោយគំនាប​ខោក្នុងស្ទើតែ១២ម៉ោង ក្នុងមួយថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 20

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម