៣- ការរួមភេទ
ពិតមែនហើយ ការរួមភេទគឺអាចបណ្ដាលឲ្យកើតជំងឺរលាកផ្លូវទឹកនោមបាន។ ជាការពិត ដោយសារតែសកម្មភាពផ្លូវភេទអាចនាំបាក់តេរីពីក្នុងទ្វារមាស ឬរន្ធគូទចូលទៅក្នុងរន្ធនោមបាន។ វិធីការពារជំងឺរលាកផ្លូវនោមពេលរួមភេទ គឺយើងអាចនោមក្រោយពេលរួមភេទក្នុងរយៈពេល ៣០នាទី អាចជួយកាត់បន្ថយអត្រាឆ្លងជំងឺនេះបាន។
៤- ទល់លាមក និងរាករូស
ពេលយើងទល់លាមកធ្វើឲ្យប្លោកនោមពិបាកបញ្ចេញទឹកនោមមកក្រៅឲ្យអស់ណាស់។ ដូចនេះទឹកនោម និងបាក់តេរីនឹងជាប់នៅក្នុងខ្លួន ហើយបាក់តេរីនោះ នឹងចាប់ផ្ដើមរីកលូតលាស់បង្ករជាជំងឺបាន។
ការរាករូសក៏ធ្វើឲ្យស្រីៗប្រឈមមុខជាមួយជំងឺរលាកផ្លូវទឹកនោមដូចគ្នា។ រាកគឺលាមករាវ ដែលវាអាចជ្រាបទៅគ្រប់ទីកន្លែង ដែលបញ្ហានេះនឹងធ្វើឲ្យបាក់តេរីអាចចូលទៅក្នុងរន្ធបង្ហួរនោមបានកាន់តែស្រួល។ តើធ្វើដូចម្ដេចទើបការពារបាន?ចម្លើ់យគឺយើងត្រូវសម្អាតតំបន់ទាំងនោះពីខាងមុខទៅក្រោយ។
៥- ជំងឺទឹកនោមផ្អែមមិនបានព្យាបាលត្រឹមត្រូវ
ពេលដែលជាតិស្ករក្នុងឈាមកើនឡើង ជាតិស្ករដែលលើសនឹងច្រោះចូលក្នុងទឹកនោម ហើយវានឹងបង្កើតជាបរិស្ថានមួយសមស្របសម្រាប់ឲ្យបាក់តេរីរីកលូតលាស់។ ប៉ុន្តែវាកើតឡើងនៅពេលយើងកើតជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ។ ការញ៉ាំអាហារមានជាតិផ្អែម មិនធ្វើឲ្យយើងកើតជំងឺរលាកផ្លូវទឹកនោមនោះទេ។
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៦- ទប់ទឹកនោមយូរពេក
ប្រសិនបើយើងចង់នោម គឺត្រូវទៅនោមភ្លាមទៅ។ ទប់ទឹកនោមយូរពេក នឹងធ្វើឲ្យបាក់តេរីបន្តនៅក្នុងខ្លួនយើងកាន់តែយូរ ហើយយើងនឹងប្រឈមមុខជាមួយជំងឺ។