ជំងឺប្រមេះជាប្រភេទជំងឺកាមរោគមួយ ដែលបង្កឡើងដោយបាក់តេរី ហើយវាកើតឡើងជាទូទៅចំពោះទាំងបុរស និងស្ត្រី។ ពិតណាស់ ជំងឺនេះរាលដាលយ៉ាងឆាប់រហ័ស ដោយមិនមានរោគសញ្ញាសម្គាល់ខាងក្រៅ ទោះបីជាជំងឺនេះអាចព្យាបាលជាសះស្បើយក៏ដោយ។ ចំពោះស្ត្រីឆ្លងជំងឺប្រមេះ អាចមានសភាពធ្ងន់ធ្ងរ ដោយបង្ករនូវការឈឺចាប់នៅក្នុងអាងត្រគាករុាំរ៉ៃ ព្រមទាំងពុំអាចមានកូនបាន។























