brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ស្រីៗងាយឆ្លងជំងឺកាមរោគជាងបុរស ដោយសារកត្តាទាំងនេះ

ជំងឺ​កាមរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​តាម​រយៈ​ការ​រួមភេទ​ជាមួយ​ដៃ​គូ​ដែល​មាន​មេរោគ​នេះ ​ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ តាម​រយៈ​ឈាម និង​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ពេល​ពពោះ និង​សម្រាល។

ស្រីៗងាយឆ្លងជំងឺកាមរោគជាងបុរស ដោយសារកត្តាទាំងនេះ

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ដ្បិត​តែ​ជំងឺ​កាម​រោគ​អាច​កើត​មាន​ទាំង​លើ​បុរស និង​ស្ត្រី តែ​ស្ត្រី​ងាយ​នឹង​ឆ្លង​ជំងឺ​កាមរោគ​ជាង​បុរស។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

កត្តាជំរុញឲ្យស្ត្រីងាយនឹងឆ្លងជំងឺកាមរោគ

១. ស្រទាប់​ទ្វារមាស​របស់​ស្ត្រី​មាន​លក្ខណៈ​ស្តើង បាក់តេរី​នឹង​ជ្រៀត​ចូល ខណៈ​ស្បែក​លិង្គ​របស់​បុរស​ក្រាស់​ជាង។

២.បរិស្ថាន​ទ្វារ​មាស​របស់​ស្ត្រី​សើម ដែល​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​លូត​លាស់​នៃ​បាក់តេរី។

៣. បើ​ប្រៀប​ធៀប​ទឹក​កាម​របស់​បុរស និង​ទឹក​រម្អិល​របស់​ស្ត្រី ទឹក​កាម​មាន​ផ្ទុក​មេរោគ​ច្រើន​ជាង បែប​នេះ​ពេល​បុរស​បញ្ចេញ​ទឹកកាម​ទៅ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី នោះ​ស្ត្រី​នឹង​ទទួល​មេរោគ​ជំងឺ​កាមរោគ​យ៉ាង​ច្រើន​នោះ​ពី​បុរស។

អត្ថបទគួរអាន៖

សុខភាពផ្លូវភេទ

រោគសញ្ញាជំងឺកាមរោគ

លោក​វេជ្ជបណ្ឌិត​បាន​បន្តថា រោគ​សញ្ញា​ជំងឺ​កាមរោគ​លើ​ស្ត្រី អាច​ស្ត្រី​មិន​សូវ​ចាប់​អារ​ម្មណ៍ ឬ​មាន​ការ​ភាន់​ច្រឡំ ដោយសារ​តែ​រោគ​សញ្ញាទាំង​នោះ​ស្រដៀង​គ្នាអាការៈសាមញ្ញធម្មតាដែលតែងតែកើតមានលើស្ត្រី ពិសេសគឺបញ្ហាធ្លាក់សនេះឯង។ ខាងក្រោមនេះជារោគសញ្ញាទូទៅនៃជំងឺកាមរោគ។

  • ហូរ​ខ្ទុះ​ពី​បង្ហូរ​នោម (​បុរស​)
  • ​ដុះ​ដូច​សិរមាន់​លើ​ប្រដាប់​​បន្ត​ពូជ​ស្ត្រី ឬ​បុរស
  • ក្រហាយ រមាស់​លើ​ទ្វារមាស​
  • ហើម​ក្រលៀន​
  • ធ្លាក់ស មាន​ពណ៌​លឿង ឬ​ ​បៃតង​មាន​ធុំក្លិន​
  • ​នោម​ទាស់ ក្រហាយ​ឈឺ​
  • ​ឈឺចាប់​នៅពេល​រួមភេទ​
  • ​ចំពោះ​ស្ត្រី​ឈឺពោះ​ផ្នែក​​ខាងក្រោម​។​
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 09/06/2022