រមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគ
ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមួយចំនួនដែលយើងគួរដឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជំងឺប្រមេះទឹកថ្លា ប្រមេះទឹកថ្លាជាជំងឺកាមរោគអាចកើតលើបុរស និង ស្ដ្រី។ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងនៃជំងឺនេះ ធ្វើឲ្យដៃគូសងខាងមិនអាចមានលទ្ធភាពបង្កកំណើតបាន ប្រសិនធ្វេសប្រហែលមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។ រោគសញ្ញានៃជំងឺនេះអាចស្ដែងចេញ ដោយការរមាស់ត្រង់បរិវេណប្រដាប់ភេទ នោមផ្សា ឈឺចាប់ពេលរួមភេទ ទឹកនោមមានលោយជាមួយខ្ទុះ ហើយប្រសិនបើធ្ងន់ធ្ងរអាចមានការក្ដៅខ្លួន ហៀរសម្បោរ និង ចុកក្នុងពោះ។ ២.ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស ទ្រីកូម៉ូនីញ៉ាស៊ីស(Trichomoniasis)ជាជំងឺកាមរោគដែលឆ្លងដោយសារវត្តមានរបស់ប៉ារ៉ាស៊ីតមានឈ្មោះថាទ្រីកូម៉ូណាសវ៉ាជីណាលីស។ វាអាចកើតឡើងញឹកញាប់ ហើយភាគច្រើនកើតលើស្ត្រីច្រើនជាងបុរស។ រោគសញ្ញានៃជំងឺកាមរោគមួយប្រភេទនេះ ក៏ផ្ដើមចេញជាការរមាស់ និង ក្រហាយ ត្រង់ទ្វារមាស បន្ទាប់ពីនោះក៏មាន ធ្លាក់រម្អិល ឬធ្លាក់ស ធ្លាក់ឈាម នោមញឹក នោមក្រហាយ និងឈឺចាប់ពេលរួមភេទ។ រោគសញ្ញាលើបុរសវិញ គឺមានការរមាស់ត្រង់ចុងលិង្គ ឬក្នុងលិង្គ ពិបាកនោម និងបញ្ចេញទឹកកាម។ ៣.ជំងឺពងបែកលើប្រដាប់ភេទ ពងបែកលើប្រដាប់ភេទគឺជាជំងឺកាមរោគស្ដែងឡើងដោយការពងបែកលើប្រដាប់ភេទ បង្កមកពីពពួកមេរោគដែលបានឆ្លងពីការរួមភេទជាមួយដៃគូមិនបានការពារ។ វាអាចកើតលើទាំងបុរសនិងស្ដ្រី ជាមួយនឹងរោគសញ្ញាដូចជា ការរមាស់ឆិបៗ ឡើងកន្ទួលក្រហម ពងបែកលើប្រដាប់ភេទបណ្ដាលឲ្យក្រហាយ។ គួរប្រុងប្រយ័ត្នសម្រាប់ស្ដ្រីមានផ្ទៃពោះ ការកើតជំងឺនេះត្រូវទាមទារការមើលថែឲ្យបានខ្ដិតដល់ និងគួរទៅជួបគ្រូពេទ្យព្រោះជំងឺនេះអាចឆ្លងដល់ទារកក្នុងផ្ទៃ និងពិបាកក្នុងការសម្រាល។ ៤.ជំងឺដុះសាច់លើប្រដាប់ភេទ ដុះសាច់លើប្រដាប់ភេទ (Genital Warts) គឺជាជំងឺកាមរោគ ដែលបណ្ដាលមកពីការរួមភេទជាមួយដៃគូមានជំងឺនេះហើយមិនបានការពារ។ […]