backup og meta

រោគសញ្ញាទាំង ៦ នៃជំងឺសិរមាន់​ ស្រីៗ​យើងមិនសូវចាប់អារម្មណ៍

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ សុខ វណ្ណ · កែ 3 weeks ago

    រោគសញ្ញាទាំង ៦ នៃជំងឺសិរមាន់​ ស្រីៗ​យើងមិនសូវចាប់អារម្មណ៍

    ជំងឺសិរមាន់ជាជំងឺដែលកើតឡើងនៅលើប្រដាប់ភេទ ហើយឆ្លងតាម​រយៈ​ការរួមភេទដោយសារ​មេរោគ HPV ប្រភេទ ៦ និង ១១។ តើជំងឺសិរមាន់​មានអាកាៈដូចម្តេចខ្លះ? អាចជាសះស្បើយ​ដោយ​ខ្លួនឯងទេ? ហើយអាចព្យាបាលតាមវិធីណាខ្លះ?

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ស្រ្តី​ភាគច្រើនមិនដឹងថា ខ្លួនកើតជំងឺសិរមាន់​លើប្រដាប់​ភេទ​ទេ ប៉ុន្តែក៏​អាច​មាន​ស្រ្តីមួយ​ចំនួនអាចមានរោគសញ្ញាដូចជា៖

  • ក្រហាយ ឬឈឺទ្វារមាស
  • ធ្លាក់ស
  • រមាស់ទ្វារមាស
  • ហូរឈាមពេលរួមភេទ
  • ចេញដូចឫសតូចៗនៅទ្វារមាស ឬជុះវិញរន្ធគូទ តែយូរៗទៅអាចនឹងដុះច្រើនទៅៗ ហើយមានទងធំ និង​មាន​រាងដូចផ្កាខាត់​ណា
  • ចេញដូចឫសនៅបំពងក (បើរួមភេទដោយប្រើមាត់)
  • ជំងឺសិរមាន់អាចជាដោយខ្លួនឯងទេ?​

    ជាទូទៅបើជំងឺសិរមាន់មានកម្រិតស្រាល ដុះតិចតួច ហើយ​បើ​យើង​មានសុខភាពល្អ និងមានអង់ទីករខ្លាំង ពេលឆ្លងហើយគឺអាចជាដោយខ្លួន​ឯង ប៉ុន្តែយើងអាច​ចម្លង​ជំងឺឱ្យដៃគូ (ជាពិសេសបុរស)។ ផ្ទុយមកវិញអ្នក​ជំងឺមួយចំនួនអាចដុះកាន់តែច្រើន។

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រីជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ព្យាបាលតាមវីធិណាខ្លះ?

    ជំងឺសិរមាន់អាចព្យាបាលជាសះស្បើយ ប៉ុន្តែត្រូវព្យាបាលតាមស្ថានភាពជំងឺ​ដោយមធ្យោបាយ​ដូច​ខាងក្រោម៖

    បើសិរមាន់ដុះច្រើន៖ ព្យាបាលដោយប្រើថ្នាំ

    បើសិរមាន់ដុះធំមានទងដូចផ្កាខាត់ណា៖ ត្រូវព្យាបាលដោយ៖

    • ការដុតដោយកាំបិតអគ្គិសនី
    • ការបាញ់កាំរស្មី
    • ប្រើវិធីបង្កក​​រួច​កាត់​
    • ការកាត់ចេញ

    ជំងឺសិរមាន់អាចបង្កផលវិបាកដល់សុខភាពបែបណាខ្លះ?

    ជាទូទៅជំងឺសិរមាន់មិនបង្កផលវិបាកអ្វីធ្ងន់ធ្ងរទេ ព្រោះបើយើងកើតតិចតួច ជំងឺអាចនឹងបាត់ទៅវិញ​ដោយខ្លួនឯង តែបើសិរមាន់ដុះធំអាចបង្កទៅជាដំបៅ រលាក ឬមានបង្ករោគនៅក្នុងទ្វារមាស ឬក្នុង​ឈាម​ជាដើម។

    បើយើងកើតជំងឺសិរមាន់ យើងត្រូវព្យាបាលឱ្យបានជាសះស្បើយទាំងពីរនាក់​ (ទាំងប្តី និងប្រពន្ធ) ទោះជាខាងស្វាមីមិនមានចេញរោគសញ្ញាក៏ ដោយ បើមិនដូច្នោះទេ​អាចឆ្លងទៅឆ្លង​មក​តាម​រយៈ​ការ​រួម​ភេទ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – រោគសញ្ញារបស់ជំងឺសិរមាន់មានដូចជា៖
    • ក្រហាយ ឬឈឺទ្វារមាស
    • ធ្លាក់ស
    • រមាស់ទ្វារមាស
    • ហូរឈាមពេលរួមភេទ
    • ចេញដូចឫសតូចៗនៅទ្វារមាស ឬជុះវិញរន្ធគូទ
    • ចេញដូចឫសនៅបំពងក
    – បើជំងឺសិរដុះតិចតួចអាចជាដោយខ្លួនឯង តែបើសិរមាន់ដុះច្រើន ឬធំត្រូវព្យាបាលដោយ៖
    • ការប្រើថ្នាំ
    • ការដុតដោយកាំបិតអគ្គិសនី
    • ការបាញ់កាំរស្មី
    • ប្រើវិធីវបង្កក​រួច​កាត់​ចេញ​
    • ការកាត់ចេញ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


    អត្ថបទ​ដោយ សុខ វណ្ណ · កែ 3 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម