backup og meta

ប្រើស្រោមអនាម័យហើយនៅភ្លាត់ស្នៀតទៀត តោះមកដឹងពីមូលហេតុ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 19, 2023

    ប្រើស្រោមអនាម័យហើយនៅភ្លាត់ស្នៀតទៀត តោះមកដឹងពីមូលហេតុ

    ការប្រើប្រាស់ស្រោមអនាម័យគឺជាវិធីសាស្ដ្រពន្យារកំណើតមួយក្នុងចំណោមវិធីសាស្ដ្រផ្សេងទៀត ដែលអាចមានប្រសិទ្ធភាព ៨៥% ដោយមិនបាន១០០%ពេញនោះទេ ត្រូវផ្អែកលើបច្ចេសប្រើប្រាស់ គុណភាពស្រោម និង ការរក្សាទុកឲ្យបានត្រឹមត្រូវទើបអាចទុកចិត្ដបាន។ ករណីនេះទើបធ្វើឲ្យមានដៃគូខ្លះភ្លាត់ស្នៀតដោយមិនដឹងខ្លួនប្រឈមនឹងការមានផ្ទៃពោះ។ ខាងក្រោមនេះជាមូលហេតុដែលដៃគូស្នេហាជួបប្រទះ៖

    ១.ស្រោមអនាម័យលេចធ្លាយ

    ស្រោមអនាម័យធ្លាយ ចំណុចនេះអ្នកប្រើប្រាស់ភាគច្រើនមិនបានចាប់អារម្មណ៍នោះទេ ករណីនេះ អាចបណ្ដាលមកពីកត្ដាច្រើនយ៉ាងដូចជា ការរក្សាទុកមិនត្រឹមត្រូវក្នុងសីតុណ្ហភាពក្ដៅ ការហែកស្រោមមិនបានប្រយ័ត្ន ស្រោមអនាម័យផុតសុពលភាព និងករណីញឺកញាប់គឺបុរសៗចូលចិត្ដដាក់តាមហោប៉ៅខោ និង កាបូបលុយ ដោយ​មិនដឹងពីប៉ះពាល់របស់វា។ ទាំងនេះទើបបង្កឲ្យមានការលេចធ្លាយដោយមិនដឹង ហើយគ្រោះថ្នាក់បំផុតពេលយកមកប្រើប្រាស់។

    ២.ប្រើប្រាស់ស្រោមអនាម័យពីរជាន់

    ដៃគូខ្លះយល់ថា ការប្រើប្រាស់ស្រោមអនាម័យពីរជាន់ អាចមានប្រសិទ្ធភាពជាងមួយជាន់ ដូច្នេះក៏សម្រេចចិត្ដប្រើពីរជាន់តែម្ដង។ ប៉ុន្ដែជាក់ស្ដែងមិនដូចការគិតនោះទេ ការប្រើប្រាស់ស្រោមពីរជាន់ អាចប្រឈមនឹងគ្រោះថ្នាក់ច្រើនជាង ព្រោះស្រោមអនាម័យពីរជាន់អាចនឹងទទួលរងការកកិតសាច់ស្រោម បង្កជាការរហែក ឬធ្លាយត្រង់ចំណុចណាមួយ យើងមិនអាចចាប់អារម្មណ៍ក្នុងកំលុងពេលរួមភេទ។ យកល្អមិនគួរប្រថុយប្រើពីរជាន់ ខុសបច្ចេកទេសណែនាំនោះទេ។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ៣. ប្រើស្រោមអនាម័យលើសពីម្ដង

    ចំណុចនេះ ទោះបីស្ថិតក្នងស្ថានភាពខ្វះខាតយ៉ាងណាក៏ដោយ ក្រោយពេលចេញទឹកម្ដងហើយ ស្រោមអនាម័យត្រូវ​តែដកចេញជាចាំបាច់ មិនត្រូវបន្ដប្រើទៀតនោះទេ។ ករណីម្យ៉ាងទៀត ស្រោមអនាម័យដែលបានប្រើប្រាស់រួចហើយ ក៏មិនត្រូវយកមកប្រើប្រាស់ម្ដងទៀតនោះដែរ។ ការណ៍ដែលប្រើប្រាស់ប្រាស់ស្រោមអនាម័យដដែលៗ ឬ​រយៈពេលយូក៏ប្រឈមនឹងការបែកធ្លាយ រហែក គ្មានសុវត្ថិភាពដល់ដៃគូ ពោលគឺមិនអាចប្រើ​ប្រាស់​លើស​ពី​ម្ដង​នោះ​ឡើយ។

    ស្រោម

    ៤.ស្រោមអនាម័យខុសទំហំ

    ស្រោមអនាម័យខុសទំហំលិង្គ ក៏ជាបញ្ហាមួយស្ថិតក្នុងចង្កោមបញ្ហាផ្សេងទៀត អាចបណ្ដាលឲ្យដៃគូមានផ្ទៃពោះបាន​ដែរ។ ការប្រើប្រាស់ស្រោមអនាម័យដែលធំជាងទំហំលិង្គ អាចធ្វើឲ្យមានការប្រឈមនឹងការរបូតស្រោម ក្នុងកំលុងពេលរួមភេទ ហើយស្រោមអនាម័យតូចជាងលិង្គវិញ ក៏អាចប្រឈមបញ្ហា រហែកសាច់ស្រោម ពេលដែលលិង្គឡើងរឹង អាចបណ្ដាលឲ្យជ្រាបមេជីវិតចេញ បង្កឲ្យមានផ្ទៃពោះ។ ជ្រើសរើសស្រោមអនាម័យដែលមិនសមាត្រជាមួយទំហំលិង្គ ក៏ជាកត្ដាមិនអាចទុកចិត្ដបានក្នុងកំលុងពេលរួមភេទ។

    អត្ថបទគួរអាន៖

    ៥.មិនបានប្រើទឹករម្អិលជំនួយ

    ក្នុងចំណុចនេះផ្ដោតសំខាន់ទៅលើដៃគូដែលអាចប្រើប្រាស់ពេលវេលាបានយូ អាចលើសពី១០ទៅ ១៥នាទី ហើយអាចប្រឈមនឹងការកកិត ស្ងួត បង្កជាការរលាករវាងស្បែកនឹងស្រោម។ ការជ្រើសរើសទឹករម្អិលជំនួយដល់សកម្មភាពរួមភេទ គឺជាជម្រើសល្អ និង ក៏អាចបង្កើនដល់សកម្មភាពកាន់តែមានភាពរលូន។ សាកល្បងប្រើប្រាស់ឲ្យបាន​​ត្រឹមត្រូវដើម្បីធានាបានសុវត្ថិភាព​១០០% ពីការមានផ្ទៃពោះដោយចៃដន្យ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម