១.ស្រោមអនាម័យលេចធ្លាយ
ស្រោមអនាម័យធ្លាយ ចំណុចនេះអ្នកប្រើប្រាស់ភាគច្រើនមិនបានចាប់អារម្មណ៍នោះទេ ករណីនេះ អាចបណ្ដាលមកពីកត្ដាច្រើនយ៉ាងដូចជា ការរក្សាទុកមិនត្រឹមត្រូវក្នុងសីតុណ្ហភាពក្ដៅ ការហែកស្រោមមិនបានប្រយ័ត្ន ស្រោមអនាម័យផុតសុពលភាព និងករណីញឺកញាប់គឺបុរសៗចូលចិត្ដដាក់តាមហោប៉ៅខោ និង កាបូបលុយ ដោយមិនដឹងពីប៉ះពាល់របស់វា។ ទាំងនេះទើបបង្កឲ្យមានការលេចធ្លាយដោយមិនដឹង ហើយគ្រោះថ្នាក់បំផុតពេលយកមកប្រើប្រាស់។
២.ប្រើប្រាស់ស្រោមអនាម័យពីរជាន់
ដៃគូខ្លះយល់ថា ការប្រើប្រាស់ស្រោមអនាម័យពីរជាន់ អាចមានប្រសិទ្ធភាពជាងមួយជាន់ ដូច្នេះក៏សម្រេចចិត្ដប្រើពីរជាន់តែម្ដង។ ប៉ុន្ដែជាក់ស្ដែងមិនដូចការគិតនោះទេ ការប្រើប្រាស់ស្រោមពីរជាន់ អាចប្រឈមនឹងគ្រោះថ្នាក់ច្រើនជាង ព្រោះស្រោមអនាម័យពីរជាន់អាចនឹងទទួលរងការកកិតសាច់ស្រោម បង្កជាការរហែក ឬធ្លាយត្រង់ចំណុចណាមួយ យើងមិនអាចចាប់អារម្មណ៍ក្នុងកំលុងពេលរួមភេទ។ យកល្អមិនគួរប្រថុយប្រើពីរជាន់ ខុសបច្ចេកទេសណែនាំនោះទេ។