backup og meta

បញ្ហាប្រឈម ក្រោយរួមភេទដោយមិនបានការពារ

ការរួមភេទដោយមិនបានការពារ មិនមែនជារឿងអចេតនានោះទេ ប៉ុន្ដែអាចជាការមិនបានត្រៀមទុក ក្នុងខណៈនេះមាន​ន័យ​ថា គឺការរួមភេទដោយមិនបានប្រើស្រោមអនាម័យ ឬ វិធីការពារបែបធម្មជាតិ ដើម្បីបញ្ជៀសការមានផ្ទៃពោះ។ ជាក់ស្ដែង​ការរួមភេទដែលមិនបានការពារ ងាយនិងជួបបញ្ហា២យ៉ាងសំខាន់ៗ គឺ ការឆ្លងរោគ និង ការមានផ្ទៃពោះដោយអចេត​នា​។ ដូច្នេះតើគួរធ្វើបែបណា ប្រសិនបើមិនបានការពារ ហើយមិនច្បាស់លាស់ថា ខ្លួនឯង បានធ្លោះធ្លោយក្នុងកំលុងពេលរួមភេទ?

បញ្ហាប្រឈម ក្រោយរួមភេទដោយមិនបានការពារ

១.ប្រឈមបញ្ហាឆ្លងមេរោគ

ការរួមភេទដោយមិនបានការពារ ជាទូទៅងាយនឹងឆ្លងមេរោគ ឬជំងឺផ្សេងៗ មិនថាខាងស្រី ឬខាងប្រុស។ ការឆ្លងមេរោគ ក្នុងចំណុចនេះក៏មិនបានផ្ដោតសំខាន់ទៅលើ មេរោគ អេដស៍ (HIV) ព្រោះថា គ្រប់គ្នាក៏បានស្គាល់ថា វាជាប្រភេទ មេរោគដែលគ្មានថ្នាំព្យាបាល បានត្រឹមតែការពារ ប៉ុណ្ណោះ។ ប៉ុន្ដែក៏មានជំងឺកាមរោគមួយចំនួនទៀត ដែលអាចព្យាបាលបាន ដោយឆ្លងតាមការរួមភេទដោយមិនបានការពារ ដូចគ្នា នោះគឺ ជំងឺប្រមេះទឹកបាយ (Gonorrhoea) និង ប្រមេះទឹកថ្លា ដែលជំងឺនេះភាគរយកើតច្រើនទៅលើបុរស ច្រើនជាងស្រ្ដី ជំងឺស្វាយ ជំងឺពងបែកលើប្រដាប់ភេទ ជំងឺសិរមាន់ ជំងឺទ្រីកូម៉ូណាស់(Trich) ជំងឺរលាកទ្វារមាសដោយបាក់តេរី មេរោគផ្សិត (Moniliasis, Candida, Thrush) និងជំងឺសើស្បែក ដែលទាំងអស់នេះគឺ សុទ្ធសឹងតែការបង្ករឡើងដោយការរួមភេទដោយមិនបានការពារត្រឹមត្រូវ។ យ៉ាងនេះហើយ ប្រសិនបើការរួមភេទដោយមិនបានការពារ ហើយមានអារម្មណ៍សង្ស័យ ទៅលើសុខភាពដៃគូ ថាខាងប្រុសឬខាងស្រី មានផ្ទុកប្រភេទជំងឺទាំងនេះ គួតែក្នុងកំលុងពេល ៣ថ្ងៃក្រោយការរួមភេទ ត្រូវតែទៅរក ផ្នែកសេវាសុខភាពផ្លូវភេទ ដែលនៅក្បែរខ្លួន ហើយសិក្សាពីរោគសញ្ញានៃជំងឺនីមួយៗ និង ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា។

អត្ថបទគួរអាន៖

  • ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការៈទាំងនេះ មិនបាច់ភ័យទេ
  • ប្រុសៗឆាប់ចេញទឹកកាម ពេលរួមភេទអាចមកពីរឿងទាំងនេះ
  • រួមភេទមិនការពារ ខាងស្រីងាយ​ឆ្លងវីរុសថ្លើមប្រភេទB ជាងខាងប្រុស
  • គួរ​ធ្វើ​ម៉េច​ បើភ្លាត់​មាន​​ផ្ទៃ​​​ពោះ​ចៃដន្យ?
  • ចំណុចមួយចំនួន​គួរដឹងសម្រាប់អ្នករួមភេទលើកដំបូង
  • ២. ប្រឈមការមានផ្ទៃពោះ

    កាលមិនបានការពារ ឲ្យបានល្អ ឬ ការពារដែរប៉ុន្តែភ្លាត់ស្នៀត ដូចជាការ ធ្លាយស្រោម បែកហូរទឹកកាមចូលក្នុងទ្វារមាស ការបរាជ័យចាក់ទឹកក្រៅពាង ការកំណត់ពេលវេលាលើ ប្រតិទិន្ន ដែលជាបញ្ហា ក៏អាចបណ្ដាលឲ្យមានផ្ទៃពោះបាន។ ហើយការណ៍ដែលរួម​ភេទដោយមិនបាន ការពារភាគច្រើន តែងតែធ្វើឡើងចំពោះដៃគូដែលមានទំនាក់ទំនងរយៈពេលយូរ មានភាពស្និទ្ធស្នាល និង​ទុកចិត្ដគ្នាទៅវិញទៅមក ដែលកត្ដាទាំងនេះហើយ ទើបបណ្ដាលឲ្យមានផ្ទៃពោះដោយអចេតនា។ បើស្ថិតក្នុងស្ថានភាពបែបនោះ​កើតឡើងមែនត្រឹមមួយយប់ មិនមែនមានន័យថា មិនអាចដោះស្រាយបាននោះទេ ពោលនៅមានដំណោះស្រាយ អាច​ជួយ​​បាន ដោយការប្រើប្រាស់វិធីពន្យាកំណើតបន្ទាន់ ឬ ថ្នាំគ្រាប់ ពន្យាកំណើតរយៈពេល ៧២ម៉ោងក្រោយពេលរួមភេទឬ ទៅទទួលការពិគ្រោះយោបល់​ពីភ្នាក់​​ងារសេវា ពន្យាកំណើត ក្រោយពេលរួមភេទ យ៉ាងយូរបំផុត ៣ថ្ងៃ ដើម្បីទទួលបានការណែរនាំបន្ថែម។

    ការមានផ្ទៃពោះ

    គួររំឭកបន្ថែមផងដែរថា ប្រសិទ្ធិភាពនៃ ថ្នាំពន្យាកំណើត ៧២ម៉ោង អាចមានប្រសិទ្ធិភាព ក្នុងចន្លោះពេល៧២ម៉ោង ឬ អាចមានចំនួនដល់ទៅ៣ថ្ងៃក្រោយពេលរួមភេទ។ ហើយពេលវេលានៃការប្រើប្រាស់ថ្នាំនេះកាន់តែឆាប់គឺកាន់តែមានប្រសិទ្ធិភាព ព្រោះវាអាចការពារ បានរហូតដល់ទៅ ៩០ភាគរយពីការមានផ្ទះពោះ។ ថ្វីត្បិតតែថ្នាំការពារ ៧២ម៉ោង មានប្រសិទ្ធិភាពមែន តាមការណែរនាំរបស់ក្រុមគ្រូពេទ្យចំពោះបញ្ហានេះ គឺ ដៃគូររួមភេទ គួរតែប្រើប្រាស់ស្រោមអនាម័យ ច្រើនជាង ព្រោះថា វាមិនត្រឹមតែមានសុវត្ថិភាពពីការមានផ្ទៃពោះតែប៉ុណ្ណោះទេ ថែមទាំងការពារបានពីជំងឺកាមរោគផ្សេងៗទៀតបានច្រើន។​ ដោយ​ឡែក ចំពោះថ្នាំ ៧២ម៉ោង អាចមានប្រសិទ្ធិត្រឹមតែ ការមានផ្ទៃពោះប៉ុណ្ណោះ មិនអាចការពារពីជំងឺបានទេ។

    ចំណុចសំខាន់

    ការរួមភេទដោយបានការពារ ដោយប្រើសស្រោមអនាម័យ ឬលេបថ្នាំ ពិតជាមានប្រយោជន៍​​ច្រើន ចំពោះសុខភាព ព្រោះវាបង្ការពីជំងឺឆ្លងបានច្រើន និង បញ្ជៀសពីការមានផ្ទៃ​ពោះ​ដោយ​អចេតនា។ ប៉ុន្ដែប្រសិនបើ ការពារ មានបញ្ហា ធ្លោះធ្លោយ ដោយប្រការណាមួយ ឬមិនមានការទុកចិត្ដ ក្នុងកំលុងពេលបីថ្ងៃក្រោយពេលរួមភេទ ត្រូវស្វែងរកភ្នាក់ ប្រឹក្សាយោបល់ អំពីសុខភាពផ្លូវ ដើម្បីទប់ស្កាត់ពីបញ្ហាសុខភាព។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Emergency Contraception
    https://familydoctor.org/emergency-contraception/

    Sexually transmitted diseases (STDs)
    https://www.mayoclinic.org/diseases-conditions/sexually-transmitted-diseases-stds/symptoms-causes/syc-20351240#:~:text=Vaccines%20are%20available%20to%20prevent,as%20early%20as%20age%209.

    How can I make it easier to have safer sex?
    https://www.plannedparenthood.org/learn/stds-hiv-safer-sex/safer-sex/how-can-i-make-it-easier-have-safer-sex

    Morning-after pill
    https://www.mayoclinic.org/tests-procedures/morning-after-pill/about/pac-20394730

    Emergency Contraception , https://www.acog.org/clinical/clinical-guidance/practice-bulletin/articles/2015/09/emergency-contraception

     

    កំណែ​ប្រែបច្ចុប្បន្ន

    14/03/2022

    អត្ថបទ​ដោយ អឿ អ៊ុយ

    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

    បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


    អត្ថបទពាក់ព័ន្ធ

    ៥ ចំណុច គួរចៀសវាង បើចង់ឲ្យ​ការរួមភេទ​ដល់ចំណុចកំពូល

    តិចអត់ដឹង! ការរួមភេទផ្ដល់គុណប្រយោជន៍សុខភាពយ៉ាងតិច ៥ យ៉ាង


    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ 14/03/2022

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម