backup og meta

រួមភេទមិនការពារ ខាងស្រីងាយ​ឆ្លងវីរុសថ្លើមប្រភេទB ជាងខាងប្រុស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 22, 2021

    រួមភេទមិនការពារ ខាងស្រីងាយ​ឆ្លងវីរុសថ្លើមប្រភេទB ជាងខាងប្រុស

    ការ​រួម​ភេទ​មិន​បាន​ការ​ពារ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ដៃគូ​រួម​ភេទ​​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាម​រោគ ឬ​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ​នោះ​ទេ តែ​ក៏​អាច​មាន​ហានិភ័យ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B ដូច​គ្នា បើ​ដៃ​គូ​ម្ខាង​ណា​មាន​ផ្ទុក​វីរុស​នេះ។ ប៉ុន្តែ អត្រា​ហានិភ័យ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B លើ​បុរស​តាម​រយៈ​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ​ជា​ស្រ្តី គេ​រក​ឃើញ​ថា​មាន​ទាប​ជាង​ភាគី​ខាង​ស្រី​។ ហេតុ​អ្វី?

    ​​ជំងឺ​ថ្លើម​អាច​ឆ្លង​តាម​ឈាម ទឹក​កាម និង​សារធាតុ​រាវ​របស់​រាង​កាយ​មួយ​ចំនួន​ទៀត និង​អាច​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ពេល​រួម​ភេទ​មិន​បាន​ការពារ បើ​សិន​ជា​ដៃ​គួ​ម្ខាង​មាន​ផ្ទុក​វីរុស​នេះ។

    ១. សារធាតុ​រាវ​របស់​រាង​កាយ​

    ទឹក​កាម ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស​ស្រ្តី សុទ្ធ​តែ​អាច​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B។ វីរុស​ថ្លើម​មាន​កម្រិត​ខ្ពស់ កម្រិត​ឆ្លង​ក៏​ខ្ពស់​ដែរ តាមរយៈ​សារធាតុ​រាវ​ទាំង​នេះ​។ ប៉ុន្តែ ទោះ​បី​ជា​ដៃគូ​មាន​ផ្ទុក​វីរុស​មាន​កម្រិត ទាប ក៏​នៅ​តែ​មាន​លទ្ធភាព​ចម្លង​ទៅ​ដៃគូ​ម្ខាង​ទៀត​ដែរ នៅ​ពេល​រួម​ភេទ​តាម​ទ្វារ​មាស​។ នេះ​មាន​ន័យ​ថា​បុរស​​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ទោះ​មិន​​អាច​រក​ឃើញ​​វត្ដមាន​ របស់​វីរុស​នៅ​ក្នុង​ខ្លួន ក៏​នៅ​តែ​អាច​ចម្លង​ទៅ​កាន់​ដៃគូ​ជា​ស្រ្តី​បាន ព្រោះ​ថា​ទឹក​កាម​មាន​ផ្ទុក​វីរុស​នេះ​ជា​ស្រេច​ទៅ​ហើយ​។

    ក្នុង​ការ​រួម​ភេទ​រវាង​បុរស និង​ស្រ្តី ភាគី​ខាង​ស្រ្តី​ហាក់​មាន​ហានិភ័យ​ខ្ពស់​ជាង​ដៃគូ​ខាង​ប្រុស​ពេល​រួម​ភេទ​មិន​បាន​ការពារ​។ ការណ៍​នេះ កើត​ឡើង​បាន​ក៏​ដោយ​សារ​តែ​ខាង​ស្រី​ជា​អ្នក​ទទួល​ទឹក​កាម​​របស់​បុរស​ដែល​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B​នៅ​ក្នុង​សរីរាង្គ​ភេទ​របស់​ខ្លួន​។ ផ្ទុយ​មក​វិញ បើ​ខាង​ស្រី​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​Bមែន​ ​ពេល​រួម​ភេទ​មិន​បាន​ការពារ ខាង​ប្រុស​អាច​ឆ្លង​វីរុស​ថ្លើម​​តាម​រយៈ​ទឹក​រម្អិល តែ​មាន​ហានិភ័យ​ទាប​ជាង​។

    រួមភេទបុរសៗ

    ២. សកម្មភាព​ផ្លូវ​ភេទ​​

    សកម្ម​ភាព​ផ្លូវ​ភេទ​​មួយ​ចំនួន​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B។ ឧទាហរណ៍ ដូច​ជា​ការ​រួមភេទ​តាម​រន្ធ​គូទ មាន​ហានិភ័យ​ឆ្លង​ខ្ពស់​ ដោយ​ហេតុ​ថា​អាច​មាន​ដាច់​រហែក​ស្បែក​អំឡុង​ពេល​រួម​ភេទ​។ មួយ​វិញ​ទៀត ការ​រួ​ម​ភេទ​តាម​មាត់ ក៏​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​មាន​ហានិភ័យ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B ទាប​ជាង​ការ​រួ​ម​ភេទ​តាម​ទ្វារ​មាស​ផង​ដែរ​។

    វីរុស​ថ្លើម​ប្រភេទ​B ត្រូវ​គេ​ដឹង​ថា​អាច​ឆ្លង​ ហើយ​មិន​មាន​ចេញ​រោគ​សញ្ញា ធ្វើ​ឲ្យ​អ្នក​ឆ្លង​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​វីរុស​។ ក្រៅពី​ការ​រួម​ភេទ វីរុស​ថ្លើម​ប្រភេទ​B ក៏​អាច​ឆ្លង​តាម​ការ​ប្រើ​ប្រាស់​ម្ជុល សឺរ៉ាំង ឬ​របស់​មុត​ស្រួច​រួម​គ្នា​ផង​ដែរ​។

    ៣. វិធី​បង្ការ​

    ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​ប្រភេទ​B ជា​រឿង​ល្អ​បំផុត​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ ក្រៅពី​ទារក ដែល​តម្រូវ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​ប្រភេទ​Bតាំងពី​កើត​ភ្លាម មនុស្ស​ធំ​ក៏​អាច​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​បាន​ដែរ​។ ពិសេស​អ្នក​ស្ថិត​ក្នុង​វ័យ​រួម​ភេទ បុរស​ស្រឡាញ់​បុរស ​និង​អ្នកមាន​សមាជិក​គ្រួសារ​កើត​ជំងឺ​ថ្លើម​ប្រភេទ​B ជា​ដើម ក៏​គួរ​ស្វែង​រក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​នេះ​ផ​ង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម