backup og meta

វ៉ាក់សាំងរលាកថ្លើមប្រភេទ B ត្រូវចាក់នៅពេលណាខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 03, 2020

    វ៉ាក់សាំងរលាកថ្លើមប្រភេទ B ត្រូវចាក់នៅពេលណាខ្លះ?

    រលាក​ថ្លើម​ប្រភេទ B ធ្វើឲ្យថ្លើម​របស់​អ្នក​ជំងឺ​ឡើង​ហើម និង​មាន​ការ​ខូច​ខាត​សាច់​ថ្លើម​ធ្ងន់​ធ្ងរ ក្លាយ​ជា​​ជំងឺ​រ៉ាំ​រ៉ៃ ដែល​បណ្ដាល​ឲ្យ​មាន​ផល​លំបាក​ ដូច​ជាក្រិន​សាច់​ថ្លើម និង​មួយ​ចំនួន​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក

    រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​មិន​ទាន់​មាន​វិធី​ព្យាបាល​​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឲ្យ​ជា​ដាច់​​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ចាក់​វ៉ាក់​សាំង មាន​ប្រសិទ្ធ​ភាព​ការពារ​បាន​រហូត​ដល់ ៩៥%។ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក​បាន​ឲ្យ​ដឹង​ថា តាម​កម្មវិធី​ជាតិ​របស់​ក្រសួង​សុខាភិបាល បាន​ផ្តល់​វ៉ាក់សាំង​រលាក​ថ្លើម​ប្រភេទ B ដល់​ទារក​តាំង​កើត​ថ្ងៃ​ដំបូង​មក​ម្ល៉េះ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន​ជំងឺ​នេះ។

    ចំពោះ​មនុស្ស​ធំ​វិញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ឧស្សាហ៍​ពិនិត្យ​សុខភាព រក​មើល​អង់ទីករ​នៅ​ក្នុង​ខ្លួន​ប្រឆាំង​នឹង​មេរោគ​រលាក​ថ្លើម​ប្រភេទ B ប្រសិន​អង់ទីករ​ថយ​ចុះ ត្រូវ​ចាក់​វ៉ាក់សាំង​វិញ ដើម្បី​បង្កើន​ចំនួន​អង់ទីករ។ “ចាក់​សារថ្មី ឲ្យ​អង់ទីករ​ឡើង​ខ្ពស់ ធ្វើអ៊ីចឹងទៅ យើង​នឹង​កាត់​បន្ថយ​ហានិភ័យ​បាន​មួយ​ចំនួន​ធំ’

    ចំពោះ​ការ​ចាក់​វ៉ាក់សាំង​រលាក​ថ្លើម​ប្រភេទ B ត្រូវ​ចាក់​មួយ​ខែ​ម្តងៗ ចំនួន ៣​លើក​ ក្នុង១​ឆ្នាំ​បន្ទាប់មក​​ចាក់​សារ​ឡើង​វិញ​ម្ដង​ទៀត។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B បន្ទាប់​ពី​ចាក់​គ្រប់​ចំនួន​ហើយ យើង​អាច​ពិនិត្យ​មើល​អង់ទីករ​ការពារ​ តើ​មាន​ដែរ​ឬ​ទេ? ​បើ​អត់​មាន​ទេ​ត្រូវ​ចាក់​ជាថ្មី។ “ផុត​ពី​ហ្នឹង​ ៥​ឆ្នាំ​ម្តងៗ យើង​ត្រូវ​ឆែក​​មើល​ បើ​វា​ចុះ យើង​ចាក់​វា​រម្លឹក​ថែម​ បើ​នៅដដែល​ទេ​ មិន​ចាំ​បាច់​ចាក់​នោះ​ទេ“។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម