១.ប្រឈមបញ្ហាឆ្លងមេរោគ
ការរួមភេទដោយមិនបានការពារ ជាទូទៅងាយនឹងឆ្លងមេរោគ ឬជំងឺផ្សេងៗ មិនថាខាងស្រី ឬខាងប្រុស។ ការឆ្លងមេរោគ ក្នុងចំណុចនេះក៏មិនបានផ្ដោតសំខាន់ទៅលើ មេរោគ អេដស៍ (HIV) ព្រោះថា គ្រប់គ្នាក៏បានស្គាល់ថា វាជាប្រភេទ មេរោគដែលគ្មានថ្នាំព្យាបាល បានត្រឹមតែការពារ ប៉ុណ្ណោះ។ ប៉ុន្ដែក៏មានជំងឺកាមរោគមួយចំនួនទៀត ដែលអាចព្យាបាលបាន ដោយឆ្លងតាមការរួមភេទដោយមិនបានការពារ ដូចគ្នា នោះគឺ ជំងឺប្រមេះទឹកបាយ (Gonorrhoea) និង ប្រមេះទឹកថ្លា ដែលជំងឺនេះភាគរយកើតច្រើនទៅលើបុរស ច្រើនជាងស្រ្ដី ជំងឺស្វាយ ជំងឺពងបែកលើប្រដាប់ភេទ ជំងឺសិរមាន់ ជំងឺទ្រីកូម៉ូណាស់(Trich) ជំងឺរលាកទ្វារមាសដោយបាក់តេរី មេរោគផ្សិត (Moniliasis, Candida, Thrush) និងជំងឺសើស្បែក ដែលទាំងអស់នេះគឺ សុទ្ធសឹងតែការបង្ករឡើងដោយការរួមភេទដោយមិនបានការពារត្រឹមត្រូវ។ យ៉ាងនេះហើយ ប្រសិនបើការរួមភេទដោយមិនបានការពារ ហើយមានអារម្មណ៍សង្ស័យ ទៅលើសុខភាពដៃគូ ថាខាងប្រុសឬខាងស្រី មានផ្ទុកប្រភេទជំងឺទាំងនេះ គួតែក្នុងកំលុងពេល ៣ថ្ងៃក្រោយការរួមភេទ ត្រូវតែទៅរក ផ្នែកសេវាសុខភាពផ្លូវភេទ ដែលនៅក្បែរខ្លួន ហើយសិក្សាពីរោគសញ្ញានៃជំងឺនីមួយៗ និង ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា។