ផ្លូវភេទនិងការការពារ

ផ្លូវភេទនិងការការពារ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ ការ​ការពារ ដើម្បី​រួមភេទ​ដោយ​ស្រណុកសុខស្រួល​និង​ការពារ​ពី​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​មាន​ឆ្លងរោគ​ផ្សេងៗ

ចំណេះដឹងទូទៅ

ផ្លូវភេទនិងការការពារ

សម្រាលកូនហើយប៉ុន្មានសប្តាហ៍ ទើបអាចរួមភេទវិញបាន?

រយៈពេលសម្រាប់ការរួមភេទលើកដំបូងបន្ទាប់ពីសម្រាលកូន គឺនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែតាមការណែរនាំរបស់គ្រូពេទ្យភាគច្រើន ដៃគូគួរតែរង់ចាំយ៉ាងហោចឲ្យបានចន្លោះ៨ ទៅ ១២សប្ដាហ៍ក្រោយសម្រាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សុខភាពម្ដាយក្រោយពេលសម្រាល មានភាពទន់ខ្សោយមិនទាន់រឹងមាំល្អនោះទេ ម្យ៉ាងទៀតកម្រិតអ័រម៉ូនក្នុងរាងកាយ អារម្មណ៍ និង បម្រែបម្រួលទម្រង់សុខភាពផ្លូវភេទក៏មិនទាន់វិលត្រលប់ទៅរកស្ថានភាពល្អប្រសើរនោះដែរ ដូច្នេះត្រូវការពេលវេលាមួយរយៈសិន អាចចន្លោះយ៉ាងហោចពី៨ ទៅ ១២សប្ដាហ៍ក្រោយពេលសម្រាល។ តើការរួមភេទក្រោយពេលសម្រាលអាចប្រឈមបញ្ហាអ្វីខ្លះ? ការរួមភេទក្រោយពេលសម្រាលមុន៨សប្ដាហ៍ អាចប្រឈមបញ្ហាកើតឡើងដូចជា៖ ១.ទ្វារមាសមានសភាពស្ងួត ស្ដ្រីក្រោយពេលសម្រាល សុខភាពផ្លូវភេទនៅមិនទាន់ល្អប្រសើរទាំងស្រុងនោះទេ ពិសេសប្រែបម្រួលអ័រម៉ូនក៏ស្ថិតក្នុងស្ថានភាពមិនប្រក្រតីជាកត្ដារំខានមិនអាចបញ្ចេញទឹករំអិលបម្រើការរួមភេទបាន ធ្វើទ្វារមាសមានសភាពស្ងួត ហើយនេះក៏ជាហេតុធ្វើឲ្យគាត់មិនទាន់មានអារម្មណ៍បង្កើតបរិយាកាសរីករាយជាមួយស្វាមីបាននោះដែរ។ ខណៈនោះប្រសិនបើដៃគូចង់បង្កើតបរិយាកាសរីករាយមែន ក៏អាចប្រើប្រាស់ទឹករំអិលជំនួយបាន។ ២.ទ្វារមាសរលុង ក្រោយពេលសម្រាល ទ្វារមាសស្ដ្រីនឹងមានការប្រែប្រួលទម្រង់ និងទំហំក៏រីកធំជាងមុន បណ្ដាលដៃគូរួមភេទមានអារម្មណ៍ថារលុង ហើយក៏មិនសូវមានអារម្មណ៍កក់ក្ដៅដូចកាលពីមិនទាន់មានកូននោះទេ។ ប៉ុន្ដែចំណុចនេះមិនមែនជាបញ្ហានោះទេ ឲ្យដៃគូទាំងពីររីករាយ និងយល់ពីគ្នា។ ៣.ការឈឺចាប់ ការរួមភេទក្រោយពេលសម្រាល ស្ដ្រីអាចមានការឈឺចាប់ ប៉ុន្ដែករណីនេះមិនទាំងអស់នោះទេ ព្រោះស្ដ្រីមួយចំនួនក្នុងកំលុងសម្រាល អាចប៉ះពាល់ដល់ទ្វារ ដូចជាការដាច់រលាត់ ខូចខាតទ្រង់ទ្រាយដើម បូករួមទាំងករណីខ្លះទ្វារមាសមានសភាពស្ងួតជាដើម។ ប្រសិនបើការសម្រាល មិនប៉ះពាល់ទ្វារមាសគាត់ទេ នោះការរួមភេទនឹងមិនបង្កការឈឺចាប់នោះទេ។ ៤.ប្រឈមឆ្លងមេរោគ ការរួមភេទក្រោយពេលសម្រាល ជាការណែរនាំគួរតែប្រើប្រាស់ស្រោមអនាម័យ ដែលជាជម្រើសល្អបំផុត។ ការប្រើប្រាស់ស្រោមអនាម័យ អាចការពារបានទាំងខាងស្វាមី និង ខាងភរិយា ព្រោះអាចការពារពីពពួកបាក់តេរី ដែលយើងសម្អាតមិនបានស្អាតល្អមុនពេលរួមភេទ និងងាយបង្កទៅជាមេរោគ ប៉ះពាល់សុខភាព ពិសេសស្ដ្រីតែម្ដង ខណៈដែលសុខភាពស្បូននៅមិនទាន់រឹងមាំល្អ ងាយរងគ្រោះជាងខាងបុរស។ វិធីល្អៗគួរអនុវត្ដប្រសិនបើចង់រួមភេទក្រោយពេលសម្រាល សម្រាប់បុរសៗ ប្រសិនជាមានអារម្មណ៍ហើយនោះ […]

ស្វែងរក ផ្លូវភេទនិងការការពារ

ផ្លូវភេទនិងការការពារ

ហ៊ាននិយាយពីជំងឺកាមរោគទៅដៃគូអត់? នេះជា​អ្វីគួរដឹង

ដៃគូដែលមានភាពស្មោះត្រង់នឺងគ្នា មិនគួរមានរឿងលាក់បាំងនោះទេ មិនថាខាងប្រុស ឬខាងស្រី។ ដូច្នេះប្រសិន​បើភាគីខាងណាមួយដែលមាន ផ្ទុកជំងឺ ឬសង្ស័យថាមាន ជំងឺកាមរោគ មិនថាធ្ងន់ឬស្រាល ត្រូវតែប្រាប់ដៃគូម្ខាងទៀតឲ្យបានដឹង ដើម្បីសេចក្ដីសុខ ទាំងផ្លូវការនឹងផ្លូវចិត្ដ។ ខាងក្រោមជាមូលហេតុសំខាន់ៗ ដែលដៃគូមិនគួរលាក់​​បាំងនឹងរឿងបែបនេះ៖ -កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់សុខភាពដៃគូ -ជំងឺកាមរោគខ្លះអាចប៉ះពាល់ដល់ជីវិត និង​ប៉ះពាល់ដល់សមត្ថភាពបង្កកំណើតនៅពេលអនាគត -ផ្ដល់ការសម្រេចចិត្ដដល់ដៃគូ មុនឈានដល់ការរួមភេទ -ដៃគូអាចមានយោបល់ ឬគំនិតផ្សេងៗដែលទាក់ទងនឹងការសម្រេចចិត្ដស្វែងរកដំណោះស្រាយ -កាត់បន្ថយការអៀនខ្មាស់ផ្នែកផ្លូវចិត្ដ របស់អ្នកជំងឺ -ក្នុងករណីដែលស្ថិតក្នុងការសង្ស័យ អ្នកជំងឺកាន់តែមិនគួរលាក់បាំង ដៃគូថែមទៀត ជាក់ស្ដែងណាស់ដៃគូអាចនឹងអាចមានមធ្យោបាយថ្មីសម្រាប់ដំណោះស្រាយមួយនេះ។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន ជារឿងធម្មជាតិដែលដៃគូភាគច្រើន ខ្មាសអៀនមិនហ៊ានប្រាប់ដៃគូម្ខាងទៀតដោយផ្ទាល់ថា ខ្លួនមានផ្ទុក ជំងឺ​កាមរោគ ព្រោះយល់ថា ខ្លួន​នឹងអាចទទួលការរើសអើងពីដៃគូ ហើយទំនាក់ទំនងអាចនឹងត្រូវប្រែប្រួល។ ការគិតបែបនោះគឺមិនត្រឹមត្រូវនោះទេ បើយើងប្រាប់​ដៃគូឲ្យបានដឹងជាមុន នោះយើង​អាច​មានពេលវេលាចូលរួមដោះស្រាយជាមួយគ្នា។ ដូច្នេះក្នុងករណីអៀនខ្មាសបែបនេះ យើងមានវិធីសាស្ដ្រជួយដោះស្រាយដូចជា៖ ១.បង្វែការចាប់អារម្មណ៍ ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើង​អាចគ្រប់គ្រងអារម្មណ៍ដៃគូបាន អ្នកត្រូវតែបង្វែអារម្មណ៍ដៃគូ ឲ្យចាប់អារម្មណ៍នឹងបញ្ហាជំងឹឆ្លង។ យើងអាចលើកជាប្រធានបទមួយ បង្ហាញអំពីផលលំបាកនៃជំងឺឆ្លង និងការការពារ មុនពេលឈានដល់ដំណាក់កាលរួមភេទ។ គ្នា​យើង​មិនចាំបាច់ និយាយអ្វីច្រើន អំពីប្រវត្ដិនៃការឆ្លងឬសង្ស័យនោះទេ […]


ផ្លូវភេទនិងការការពារ

បញ្ហាប្រឈម ក្រោយរួមភេទដោយមិនបានការពារ

ការរួមភេទដោយមិនបានការពារ មិនមែនជារឿងអចេតនានោះទេ ប៉ុន្ដែអាចជាការមិនបានត្រៀមទុក ក្នុងខណៈនេះមាន​ន័យ​ថា គឺការរួមភេទដោយមិនបានប្រើស្រោមអនាម័យ ឬ វិធីការពារបែបធម្មជាតិ ដើម្បីបញ្ជៀសការមានផ្ទៃពោះ។ ជាក់ស្ដែង​ការរួមភេទដែលមិនបានការពារ ងាយនិងជួបបញ្ហា២យ៉ាងសំខាន់ៗ គឺ ការឆ្លងរោគ និង ការមានផ្ទៃពោះដោយអចេត​នា​។ ដូច្នេះតើគួរធ្វើបែបណា ប្រសិនបើមិនបានការពារ ហើយមិនច្បាស់លាស់ថា ខ្លួនឯង បានធ្លោះធ្លោយក្នុងកំលុងពេលរួមភេទ? ១.ប្រឈមបញ្ហាឆ្លងមេរោគ ការរួមភេទដោយមិនបានការពារ ជាទូទៅងាយនឹងឆ្លងមេរោគ ឬជំងឺផ្សេងៗ មិនថាខាងស្រី ឬខាងប្រុស។ ការឆ្លងមេរោគ ក្នុងចំណុចនេះក៏មិនបានផ្ដោតសំខាន់ទៅលើ មេរោគ អេដស៍ (HIV) ព្រោះថា គ្រប់គ្នាក៏បានស្គាល់ថា វាជាប្រភេទ មេរោគដែលគ្មានថ្នាំព្យាបាល បានត្រឹមតែការពារ ប៉ុណ្ណោះ។ ប៉ុន្ដែក៏មានជំងឺកាមរោគមួយចំនួនទៀត ដែលអាចព្យាបាលបាន ដោយឆ្លងតាមការរួមភេទដោយមិនបានការពារ ដូចគ្នា នោះគឺ ជំងឺប្រមេះទឹកបាយ (Gonorrhoea) និង ប្រមេះទឹកថ្លា ដែលជំងឺនេះភាគរយកើតច្រើនទៅលើបុរស ច្រើនជាងស្រ្ដី ជំងឺស្វាយ ជំងឺពងបែកលើប្រដាប់ភេទ ជំងឺសិរមាន់ ជំងឺទ្រីកូម៉ូណាស់(Trich) ជំងឺរលាកទ្វារមាសដោយបាក់តេរី មេរោគផ្សិត (Moniliasis, Candida, Thrush) និងជំងឺសើស្បែក […]


ផ្លូវភេទនិងការការពារ

ស្រីៗត្រូវការអ្វីខ្លះ បើចង់ឲ្យជីវិតផ្លូវភេទសមប្រកបនិងសុខភាពល្អ?

សុខភាព​ផ្លូវ​ភេទ​របស់​ស្រី ដូច​នឹង​ប្រុសៗ​ដែរ គឺ​មាន​សារសំខាន់​ចំពោះ​សុខុមាលភាព​ទាំង​ផ្លូវ​អារម្មណ៍ និង​ផ្លូវកាយ។ ប៉ុន្តែ ការ​សម្រេច​បាន​ជីវិត​ផ្លូវ​ភេទ​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត ត្រូវ​ការ​ការ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ស្មោះ​ត្រង់​ជាមួយ​ដៃ​គូ។ ពិត​ណាស់ ប្រធាន​បទ​អំពី​ការ​រួមភេទ​អាច​ជា​រឿង​មួយ ពិបាក​យក​មក​ពិភាក្សា ប៉ុន្តែ​វា​ជា​រឿង​មួយ​យើង​គួរ​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ទទួល​បាន​ជីវិត​ផ្លូវ​ភេទ​ដែល​យើង​ចង់​បាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ដើម្បី​បាន​ជីវិត​ផ្លូវ​ភេទ​ល្អ និង​រីករាយ ស្រីៗ​ត្រូវ​ការ​អ្វី? ១. ដឹង​ពី​អ្វី​ដែលចូលចិត្ត និង​មិន​ចូលចិត្ត រឿង​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​រីក​រាយ​លើ​គ្រែ គឺ​ត្រូវ​ដឹង​ពី​អ្វី​យើង​ចូលចិត្ត​ដូចជា អ្វី​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ សកម្មភាព​ណា​ធ្វើ​ឲ្យ​យើង​ស្រើប​ស្រាល ឬ​ស្គាល់​ពី​ឥរិយាបថ​លើ​គ្រែ​មួយ​ណា​ដែល​យើង​ពេញ​ចិត្ត គឺ​ជា​រឿង​ល្អ។ អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​ពិភាក្សា​ជាមួយ​ដៃ​គូ​ឲ្យ​ដឹង​ពី​រឿង​ទាំង​នេះ ក៏​ដូច​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​លើ​គ្រែ​យើង​ធ្លាក់​ចុះ​លឿន។ ២. ផ្ដោត​លើ​សកម្មភាព​កំពុង​កើត​ឡើង ជាមួយនឹង​របៀប​រស់នៅ​ពោរ​ពេញ​ដោយ​ភាព​តានតឹង​ខ្លាំង​ក្នុង​សម័យ​នេះ វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​ការ​គិត​រំខាន សូម្បីតែ​នៅ​ពេល​ដែល​យើង​ចង់​ផ្ដោត​លើ​ស្នេហា​។ ប៉ុន្តែ​ជាពិសេស​សម្រាប់​ស្រីៗ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សកម្មភាព​ដែល​កំពុង​កើត​ឡើង និង​បិទ​ចោល​រាល់​សំឡេង​ក្នុង​ខួរ​ក្បាល​ដែល​រំខាន​ដល់​សកម្មភាព​លើ​គ្រែ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​ខ្លាំង រហូត​ដល់​ចំណុច​កំពូល។ ៣. មាន​រូបភាព​រាងកាយ​វិជ្ជមាន និងជឿជាក់លើខ្លួនឯង ប្រសិនបើ​មនុស្ស​ស្រី​គិត​ថា​រាងកាយ​ខ្លួន​មិន​ស្អាត វា​អាច​ជា​រនាំង​មួយ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​នឹង​សប្បាយ​ជាមួយ​ជីវិត​ផ្លូវ​ភេទ​បាន​ពេញ​លេញ​ទេ។ តាម​ពិត​ទៅ មិន​ថា​ជា​មនុស្ស​ប្រុស ឬ​ស្រី​ទេ ការ​មាន​រូប​ភាព​រាងកាយ​អវិជ្ជមាន​អាច​ជា​កត្តា​រារាំង​ឲ្យ​ពួក​គេ​មិន​សប្បាយ​នឹង​រឿង​លើ​គ្រែ ឬ​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ។ ការ​សិក្សា​មួយ​របស់ Electronic Journal of Human Sexuality បង្ហាញ​ថា ភាព​ញឹក​ញាប់​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ និង​ការ​មាន​រាងកាយ​ស្អាត​បាត គឺ​បង្កើន​ភាព​ទាក់​ទាញ​ដែល​បង្កើន​កម្រិត​ថាមពល ដែល​ទាំង​ពីរ​នេះ ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ល្អ​លើ​ខ្លួន​ឯង។ ៤. […]


ផ្លូវភេទនិងការការពារ

សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ

សុខភាព​ផ្លូវ​ភេទ ជា​ផ្នែក​សំខាន់​មួយ​នៃ​សុខភាព​ទូទៅ​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង ហើយ​សុខភាព​ផ្លូវ​ភេទ​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដែល​មនុស្ស​មួយ​ចំនួន​មិន​ទាន់​ហ៊ាន​និយាយ​ចំ​ៗ​នៅ​ឡើយ​ដោយ​សារ​ភាព​អៀន​ខ្មាស។ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ការ​ដែល​យល់​ដឹង​បាន​ច្រើន​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ យើង​អាច​រួច​ផុត​ពី​ជំងឺ​ឆ្លង និង​សកម្មភាព​ផ្លូវ​ភេទ​ប្រថុយប្រថានណា​ដែល​ងាយ​បង្ក​ហានិភ័យ​ដល់​យើង។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ អ្វី​ទៅ​ជា​សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន? អាកប្បកិរិយា​ ឬសកម្មភាព​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន ជា​សកម្មភាព​​បង្កើន​ហានិភ័យ​ដែល​មនុស្ស​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាម​រោគ មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​គ្រោង​ទុក ឬ​ចូល​ប្រលូក​នឹង​រឿង​ផ្លូវ​ភេទ​មុន​គ្រប់​អាយុ។ ចំពោះ​បញ្ហា​អាកប្ប​កិរិយា​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន​នេះ ក្មេង​ៗ​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ​ងាយ​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ជាង​គេ។ ឧទាហរណ៍​នៃ​សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន​ដែល​មាន​ហានិភ័យ​ខ្ពស់​រួម​មាន៖ រួម​ភេទ​ដោយ​មិន​ការពារ (មិន​ប្រើ​ស្រោម​អនាម័យ) លើក​លែង​តែ​ក្នុង​ទំនាក់​ទំនង​ដៃ​គូ​តែ​មួយ​យូរ​អង្វែង រួម​ភេទ​ដោយ​ប្រើ​មាត់ នឹង​ប្រដាប់​បន្ត​ពូជ​ដោយ​មិន​បាន​ការពារ រួម​ភេទ​ដោយ​មាន​ដៃ​គូ​ច្រើន​នាក់ សកម្មភាព​ផ្លូវ​ភេទ​មុន​គ្រប់​អាយុ (១៨​ឆ្នាំ) មាន​ដៃ​គូ​រួម​ភេទ​ដែល​មាន​ហានិភ័យ​ខ្ពស់ (អ្នក​ដែល​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ឬ​កត្តា​ហានិភ័យ​ផ្សេង​ទៀត) រួម​ភេទ​តាម​រន្ធ​គូទ មាន​ដៃ​គូ​រួម​ភេទ​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន (ពិសេស​ចាក់​ថ្នាំ​ញៀន​ចូល​ខ្លួន) ការប្រកប​របរ​ផ្លូវ​ភេទ​ជា​ដើម​។ សកម្មភាព​​ផ្លូវ​ភេទ​ប្រថុយ​ប្រថាន អាច​មាន​ផល​វិបាក​អវិជ្ជមាន​ជា​ច្រើន ដែល​ប៉ះពាល់​ដល់​ខ្លួន​យើង​ និង​អ្នក​ស​ដទៃ​ទៀត។ អាកប្បកិរិយា​ផ្លូវ​ភេទ​ប្រថុយ​ប្រថាននេះ​ ក៏​អាច​បំផ្លាញ​ដល់​ការ​គោរព​ខ្លួន​ឯង មុខ​របរ​ការងារ សុខភាព និង​ងាយ​ឆ្លង​មេរោគ​អេដស៍ ជំងឺ​រលាក​ថ្លើម ការ​ឆ្លង​ជំងឺ​កាម​រោគផ្សេង​ទៀត​ ឬ​អាច​ចម្លង​ទៅ​ដៃ​គូ។ ការ​យល់​ដឹង​ពី​សុខភាព​ផ្លូវ​ភេទ​មាន​ឥទ្ធិពល​វិជ្ជមាន ដែល​គ្នា​យើង ពិសេស​ក្មេងៗ​វ័យ​ជំទង់​គួរ​ស្វែង​យល់​កាន់​តែ​ច្បាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​បន្ត​ពូជ។ ការ​អប់រំ​ផ្លូវ​ភេទ ទាំង​នៅ​ក្នុង និង​ក្រៅ​សាលារៀន មិន​បង្កើន​ចំណង់​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​ដូច​ដែល​មនុស្ស​ភាគ​ច្រើន​គិត​ឡើយ។


ផ្លូវភេទនិងការការពារ

ក្រោយជាសះស្បើយពីកូវីដ១៩ អាចរួមភេទវិញបានពេល​ណា?

ក្រោយជា​សះស្បើយ​ពី​កូវីដ១៩ អាច​រួម​ភេទ​វិញ​បាន​នៅ​ពេលណា? ជឿ​ថា​សំណួរ​នេះ​ពិត​ជា​មាន​គ្នា​យើង​នឹក​ឆ្ងល់​ក្នុង​ចិត្ត​មិន​ខាន​។ ពិត​ណាស់​ថា​ពេល​សង្ស័យ ឬ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ​១៩ យើង​​មិន​អាច​រួម​ភេទ​បាន​ទេ ដើម្បី​ចៀស​វាង​ការ​ចម្លង​វីរុស​នេះ​ទៅ​កាន់​ដៃ​គូរ​របស់​យើង​។ ចុះ​ក្រោយ​ពី​ជា​សះស្បើយ​យូរ​ប៉ុន​ណា​ទើប​អាច​រួម​ភេទ​វិញ​បាន​?​ ១. កូវីដ១៩ និង​ការ​រួម​ភេទ​ រាល់​ការ​នៅ​ជិត​ស្និទ្ធ​គ្នា ឬ​នៅ​ជិត​គ្នា​តិច​ជាង​២​ម៉ែត្រ​អាច​ធ្វើ​ឲ្យ​យើង​​យើង​ឆ្លង​វីរុស​កូវីដ១៩ ពី​អ្នក​ផ្ទុក​វីរុស​នេះ​បាន មិន​ថា​ចាំបាច់​ទាល់​តែ​យើង​មាន​សកម្មភាព​ផ្លូវ​ភេទ​នោះ​ទេ​។ ក្នុង​ករណី​សង្ស័យ​ថា​យើង​អាច​ឆ្លង​កូវីដ១៩ ដោយសារ​បាន​ពាក់​ព័ន្ធ​ ឬ​ប៉ះពាល់​អ្នក​វិជ្ជមាន​កូវីដ១៩ យើង​ក៏​មិន​គួរ​រួម​ភេទ​ជាមួយ​ដៃគូ​ដែរ ព្រោះ​ថា​យើង​អាច​ឆ្លង​វីរុស តែ​មិន​ទាន់​មាន​ចេញ​រោគ​សញ្ញា។ ដូច​គ្នា​ដែរ បើ​សិន​ជា​យើង និង​ដៃ​គូ​មាន​អារម្មណ៍​មិន​ស្រួល ចូរ​កុំ​ថើប​គ្នា ឬ​រួម​ភេទ គួរ​តែ​តេស្ត​រក​កូវីដ១៩ ជាមុន ដើម្បី​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​អវិជ្ជមាន និង​មាន​អារម្មណ៍​ស្រួល​ខ្លួន​ឡើង​វិញ​។ ២. រួម​ភេទ​ក្រោយ​ជាសះស្បើយ​ពី​កូវីដ១៩​ ​ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​វីរុស​កូវីដ​១៩ អាច​បន្ត​មាន​វត្ត​មាន​នៅ​ក្នុង​ខ្លួន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​ដល់​ទៅ​បី​ខែ​​គិត​តាំងពី​ថ្ងៃ​រក​ឃើញ​វីរុស​ក្នុង​ខ្លួន​ដំបូង​។ ​ការណ៍​នេះ​ហើយ​បាន​ជា​អ្នក​ជា​សះ​ស្បើយ​ខ្លះ​បាន​តេស្ត​ឃើញ​វិជ្ជមាន​វីរុស​នេះ​ជា​ថ្មី តែ​មិន​មែន​មាន​ន័យ​ថា​​វីរុស​នោះ​អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​បាន​ទៀត​នោះ​ទេ​។ ​ដូច​គ្នា​ដែរ ការ​សិក្សា​លើ​អ្នក​ជំងឺ ជា​សះ​ស្បើយ​ពី​កូវីដ១៩ នៅ​ប្រទេស​ចិន​បាន​រក​ឃើញ​ថា​ ទោះ​ជា​ជា​ពី​ជំងឺ​​ហើយ​មែន​ ប៉ុន្តែ​វីរុស​កូវីដ១៩ នៅ​អាច​មាន​វត្ត​មាន​នៅ​ក្នុង​ទឹក​កាម​បុរស​។ ទោះ​បី​ជា​វីរុស​កូវីដ១៩ មិន​មែន​ជា​វីរុស​ឆ្លង​តាម​ការ​រួម​ភេទ តែ​អ្នក​​ជំនាញ​នៅ​តែ​ណែ​នាំ​ថា​អ្នក​ជា​សះស្បើយ​ពី​កូវីដ១៩ គួរ​រង់ចាំ​គ្រប់​រយៈ​ពេល​២៨ ទៅ​៣០ថ្ងៃ ក្រោយ​ជា​សះ​ស្បើយ​ចាំ​រួមភេទ និង​ត្រូវ​រួម​ភេទ​ដោយ​ប្រើ​ស្រោម​អនាម័យ​ទៀត​ផង​។​​ ការ​មាន​វត្ត​មាន​វីរុស​កូវីដ​១៩ នៅ​ក្នុង​ទឹកកាម ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា​វីរុស​នេះ​អាច​ឆ្លង​តាម​ចរន្ត​ឈាម ចូល​ទៅ​ក្នុង​ទឹក​កាម​របស់​អ្នក​ជំងឺ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​វីរុស​នៅ​ក្នុង​ទឹក​កាម​។ ​ដោយ​សារ​តែ​វត្ត​មាន​របស់​វីរុស​កូវីដ១៩ អាច​បន្ត​នៅ​ក្នុង​ទឹក​កាម​ អ្នក​ជំនាញ​សុខាភិបាល​ថៃ ក៏​បាន​ណែ​នាំ​ដល់​អ្នក​ជា​ពី​ជំងឺ​កូវីដ១៩ ឲ្យ​រង់​ចាំ​រហូត​៣០​ក្រោយ​ជា​សះ​ស្បើយ ចាំ​ចាប់​ផ្ដើម​សកម្មភាព​ផ្លូវ​ភេទ​របស់​ខ្លួន​ឡើង​វិញ​ដែរ​ ខណៈ​ដែល​ការ​សិក្សា​របស់​បណ្ណាល័យ​វេជ្ជសាស្រ្ត​​នៃ​វិទ្យាស្ថាន​ជាតិ​សុខ​ភាព​អាមេរិក​ ថា​យ៉ាង​ហោច​ណាស់​បាន​២៨​ថ្ងៃ​ក្រោយ​ជា​សះ​ស្បើយ​។


ផ្លូវភេទនិងការការពារ

រួមភេទមិនការពារ ខាងស្រីងាយ​ឆ្លងវីរុសថ្លើមប្រភេទB ជាងខាងប្រុស

ការ​រួម​ភេទ​មិន​បាន​ការ​ពារ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ដៃគូ​រួម​ភេទ​​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាម​រោគ ឬ​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ​នោះ​ទេ តែ​ក៏​អាច​មាន​ហានិភ័យ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B ដូច​គ្នា បើ​ដៃ​គូ​ម្ខាង​ណា​មាន​ផ្ទុក​វីរុស​នេះ។ ប៉ុន្តែ អត្រា​ហានិភ័យ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B លើ​បុរស​តាម​រយៈ​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ​ជា​ស្រ្តី គេ​រក​ឃើញ​ថា​មាន​ទាប​ជាង​ភាគី​ខាង​ស្រី​។ ហេតុ​អ្វី? ​​ជំងឺ​ថ្លើម​អាច​ឆ្លង​តាម​ឈាម ទឹក​កាម និង​សារធាតុ​រាវ​របស់​រាង​កាយ​មួយ​ចំនួន​ទៀត និង​អាច​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ពេល​រួម​ភេទ​មិន​បាន​ការពារ បើ​សិន​ជា​ដៃ​គួ​ម្ខាង​មាន​ផ្ទុក​វីរុស​នេះ។ ១. សារធាតុ​រាវ​របស់​រាង​កាយ​ ទឹក​កាម ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស​ស្រ្តី សុទ្ធ​តែ​អាច​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B។ វីរុស​ថ្លើម​មាន​កម្រិត​ខ្ពស់ កម្រិត​ឆ្លង​ក៏​ខ្ពស់​ដែរ តាមរយៈ​សារធាតុ​រាវ​ទាំង​នេះ​។ ប៉ុន្តែ ទោះ​បី​ជា​ដៃគូ​មាន​ផ្ទុក​វីរុស​មាន​កម្រិត ទាប ក៏​នៅ​តែ​មាន​លទ្ធភាព​ចម្លង​ទៅ​ដៃគូ​ម្ខាង​ទៀត​ដែរ នៅ​ពេល​រួម​ភេទ​តាម​ទ្វារ​មាស​។ នេះ​មាន​ន័យ​ថា​បុរស​​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ទោះ​មិន​​អាច​រក​ឃើញ​​វត្ដមាន​ របស់​វីរុស​នៅ​ក្នុង​ខ្លួន ក៏​នៅ​តែ​អាច​ចម្លង​ទៅ​កាន់​ដៃគូ​ជា​ស្រ្តី​បាន ព្រោះ​ថា​ទឹក​កាម​មាន​ផ្ទុក​វីរុស​នេះ​ជា​ស្រេច​ទៅ​ហើយ​។ ក្នុង​ការ​រួម​ភេទ​រវាង​បុរស និង​ស្រ្តី ភាគី​ខាង​ស្រ្តី​ហាក់​មាន​ហានិភ័យ​ខ្ពស់​ជាង​ដៃគូ​ខាង​ប្រុស​ពេល​រួម​ភេទ​មិន​បាន​ការពារ​។ ការណ៍​នេះ កើត​ឡើង​បាន​ក៏​ដោយ​សារ​តែ​ខាង​ស្រី​ជា​អ្នក​ទទួល​ទឹក​កាម​​របស់​បុរស​ដែល​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B​នៅ​ក្នុង​សរីរាង្គ​ភេទ​របស់​ខ្លួន​។ ផ្ទុយ​មក​វិញ បើ​ខាង​ស្រី​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​Bមែន​ ​ពេល​រួម​ភេទ​មិន​បាន​ការពារ ខាង​ប្រុស​អាច​ឆ្លង​វីរុស​ថ្លើម​​តាម​រយៈ​ទឹក​រម្អិល តែ​មាន​ហានិភ័យ​ទាប​ជាង​។ ២. សកម្មភាព​ផ្លូវ​ភេទ​​ សកម្ម​ភាព​ផ្លូវ​ភេទ​​មួយ​ចំនួន​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B។ ឧទាហរណ៍ ដូច​ជា​ការ​រួមភេទ​តាម​រន្ធ​គូទ មាន​ហានិភ័យ​ឆ្លង​ខ្ពស់​ ដោយ​ហេតុ​ថា​អាច​មាន​ដាច់​រហែក​ស្បែក​អំឡុង​ពេល​រួម​ភេទ​។ មួយ​វិញ​ទៀត ការ​រួ​ម​ភេទ​តាម​មាត់ ក៏​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​មាន​ហានិភ័យ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B ទាប​ជាង​ការ​រួ​ម​ភេទ​តាម​ទ្វារ​មាស​ផង​ដែរ​។ វីរុស​ថ្លើម​ប្រភេទ​B ត្រូវ​គេ​ដឹង​ថា​អាច​ឆ្លង​ ហើយ​មិន​មាន​ចេញ​រោគ​សញ្ញា ធ្វើ​ឲ្យ​អ្នក​ឆ្លង​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​វីរុស​។ ក្រៅពី​ការ​រួម​ភេទ វីរុស​ថ្លើម​ប្រភេទ​B ក៏​អាច​ឆ្លង​តាម​ការ​ប្រើ​ប្រាស់​ម្ជុល […]


ផ្លូវភេទនិងការការពារ

ចំណុចមួយចំនួន​គួរដឹងសម្រាប់អ្នករួមភេទលើកដំបូង

ការ​រួម​ភេទ​លើក​ដំបូង សម្រាប់​មនុស្ស​យើង​ម្នាក់ៗ​មិន​ថា​ស្រី ឬ​ប្រុស​អាច​មាន​អារម្មណ៍ ឬ​ជួប​បញ្ហា​ផ្សេងៗ​គ្នា​។ យ៉ាងណា បើ​យើង​ទើប​ចាប់​ផ្ដើម​រួម​ភេទ​លើកដំបូង និង​មិន​ទាន់​គិត​ចង់​បាន​កូន គួរ​កុំ​ភ្លេច​ប្រើ​ស្រោមអនាម័យ ដែល​វា​មិន​ត្រឹម​តែ​អាច​ការពារ​មិន​ឲ្យ​ភាគី​ខាង​ស្រី​មិន​ឲ្យ​​មាន​ផ្ទៃពោះ​ទេ តែ​ថែមទាំង​អាច​ការពារ​អ្នក​ទាំង​ពីរ​មិន​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អាច​កើត​មាន​នៅ​ពេល​យើង​រួម​ភេទ​លើក​ដំបូង​៖ ១. រួម​ភេទ​លើកដំបូង​មាន​ការ​ឈឺចាប់? សម្រាប់​មនុស្ស​ស្រី​ការ​រួម​ភេទ​លើក​ដំបូង​អាច​មាន​ការ​ឈឺចាប់ ឬ​មាន​អារម្មណ៍​ល្អ ឬ​មាន​ទាំង​ការឈឺចាប់ និង​អារម្មណ៍​ល្អ​មក​ជាមួយ​គ្នា​។ ពេល​រួម​ភេទ​ស្រី​ៗ​យើង​អាច​នឹង​មាន​ការ​ឈឺ​ចាប់ និង​មាន​ចេញ​ឈាម​តិចៗ​ផង​ពេល​ដែល​ភាគី​ខាង​ប្រុស​ស៊ក​លិង្គ​ចូល​ក្នុង​ទ្វារមាស​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​មនុស្ស​ស្រី​គ្រប់​គ្នា​សុទ្ធតែ​មាន​បទពិសោធន៍​បែប​នេះ​ទាំង​អស់​នោះ​ទេ​។ ការ​ឈឺ​ចាប់​អាច​កើត​មាន​នៅ​ពេល​ដែល​សន្ទះ​ព្រហ្មចារី​ត្រូវ​បាន​ដាច់​រហែក​។ ​​ដូច​គ្នា​ដែរ​ស្រី​ៗ​យើង​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​ពេល​រួម​ភេទ ដោយ​សារ​តែ​ទ្វារ​មាស​​មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់។ យ៉ាងណា វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្រី​ៗ​មួយ​ចំនួន​ដែល​មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់​នេះ​។ ដោះស្រាយ​បញ្ហា​នេះ ស្រី​ៗ​យើង​អាច​ពិភាក្សា​ជាមួយ​ដៃគូ​ប្រើ​ទឹក​រម្អិល​ជំនួយ ដើម្បី​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ប្រព្រឹត្តទៅ​ដោយ​រលូន មិន​មាន​ការ​ឈឺ​ចាប់ ឬ​មុន​ស៊ក​លិង្គ​ចូល​ទ្វារ​មាស​ត្រូវ​ប្រាកដ​​ថា​ទ្វារ​មាស​មាន​សំណើម​គ្រប់​គ្រាន់​។ សម្រាប់​ប្រុសៗ​វិញ ការ​រួម​ភេទ​លើក​ដំបូង​ភាគ​ច្រើន​មិន​មាន​ការ​ឈឺ​ចាប់​ទេ។ ប៉ុន្តែ​ក៏​មាន​មនុស្ស​ប្រុស​ខ្លះ​បាន​ជួប​បទពិសោធន៍​មាន​អារម្មណ៍​រំខាន​ខ្លះ​ៗ​នៅ​ប្រដាប់​ភេទ​ពេល​រួម​ភេទ ហើយ​ការ​ប្រើ​ទឹក​រម្អិល​ជំនួយ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​។​ បើ​សិន​ជា​​ប្រុសៗ​រួម​ភេទ ហើយ​មាន​អាការៈ​ឈឺ​ចាប់​នៅ​លិង្គ នោះ​អាច​ថា​មកពី​មាន​បញ្ហា​អ្វី​មួយ​មិន​ប្រក្រតី ហើយ​ជា​ការ​ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​​ ​​​ពេល​យើង​រួម​ភេទ​ បែរ​ជា​មិន​បាន​ផ្ដល់​ក្ដី​សុខ តែ​បែរជា​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ យើង​គួរ​ឈប់​សិន​ដែរ​។ នេះ​មាន​ន័យ​ថា​រាល់​ពេល​យើង​រួម​ភេទ តែង​តែ​មានការ​ឈឺ​ចាប់ គឺ​យើង​គួរ​ផ្អាក​សិន នឹង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​ហេតុ​ផល​នៅ​ពីក្រោយ​បញ្ហា​នេះ​។ ២. រួម​ភេទ​លើក​ទី​មួយ​អាច​មាន​កូន​អត់? ចម្លើយ​ខ្លី គឺ​ថា​ពិតជា​អាច។ នៅ​ពេល​ទឹក​កាម ឬ​ទឹក​រម្អិល​មាន​ផ្ទុក​មេ​ជីវិត​បាន​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ហើយ​ឱកាស​មាន​ផ្ទៃ​ពោះ​ពិត​ជា​មាន​ មិន​ថា​វា​ជា​ការ​រួមភេទ​លើក​ទី​មួយ ឬ​លើក​ទី​ប៉ុន្មាន​នោះ​ទេ​។ ដូច​គ្នា​ដែរ ការ​មាន​ផ្ទៃពោះ​ក៏​អាច​កើត​មាន​បាន​ដែរ ទោះ​បីជា​​ភាគី​ខាង​ប្រុស​បញ្ចេញ​ទឹក​កាម​នៅ​ក្បែរ​ទ្វារមាស។ គ្នា​យើង​ត្រូវ​ចាំ​ថា ចំនួន​មេ​ជីវិត​ឈ្មោល​តិច​តួច ក៏​អាច​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​បាន​ដែរ​។ ដោយ​សារ​តែ​មូល​នេះ​ហើយ​បាន​ជា​មនុស្ស​ជា​ច្រើន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​ស្រោម​អនាម័យ​ពេល​រួម​ភេទ​។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ជា​មធ្យោបាយ​ល្អ​បំផុត​មួយ​ដើម្បី​ការពារ​កុំឲ្យ​មាន​ផ្ទៃ​ពោះ។ បន្ថែម​ពី​នេះ […]


ផ្លូវភេទនិងការការពារ

តិច​និច​សំខាន់​ ៤យ៉ាង ជួយ​ឲ្យ​ការ​រួមភេទ​មាន​សុវត្ថិភាព​

ការ​រួម​ភេទ​ជា​បទពិសោធន៍​ដ៏​មានន័យ និង​រីករាយ​សម្រាប់​ជីវិត​គូ​។ ទោះបីជា​​ការ​រួម​ភេទ​ជា​រឿង​ធម្មជាតិ តែថា​ការ​រួមភេទ​ជាមួយ​ដៃគូ ក៏​អាច​មាន​ហានិភ័យ​មួយ​ចំនួន​ដែរ​។ វិធី​សាមញ្ញ​ៗ​មួយ​ចំនួន​អាច​ជួយ​គ្នា​យើង​មាន​ដៃគូ​រួម​ភេទ​កាត់​បន្ថយ​គ្រោះ​ថ្នាក់ និង​ការ​ពារ​ខ្លួន​យើង​ពី​ការ​ឆ្លង​ជំងឺ​កាម​រោគ​ ការ​មាន​ផ្ទៃពោះដោយ​ចៃដន្យ និង​ក្ដី​បារម្ភ​ផ្សេង​ទៀត​។​ ១. មាន​ប្រ​ដាប់​ឈ្នះ​ សម្រាប់​អ្នក​មាន​ដៃគូ​រួមភេទ ការ​ត្រៀម​របស់​ការ​ពារ​ជា​ស្រេច​ គឺជា​រឿង​សំខាន់ ទោះ​បី​ជា​យើង​មិន​គិត​ថា​ប្រើ​វា​ក៏ដោយ​។ សូម​កុំ​គិត​ថា​ដៃ​គូ​របស់​យើង​តែង​មាន​ស្រោម​អនាម័យ ឬ​បាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បាន​ជាប់​លាប់​នោះ​។ ការ​​មាន​ស្រោម​អនាម័យ​ ឬ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ​នឹង​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​ជំងឺ​កាមរោគ​ផ្សេងៗ​។ ២. ទំនាក់​ទំនង​ សម្រាប់​អ្នក​មាន​ដៃគូ​រួម​ភេទ ការ​ចេះ​​ជជែក​គ្នា​ជា​រឿង​សំខាន់​ក្នុង​ចំណងទាក់ទង​។ អ្នក​ទាំង​ពីរ​អាច​និយាយ​គ្នា​ពី​ព្រំដែន​កំណត់ និង​កង្វល់​នានា​ទាក់ទង​នឹង​ការ​រួម​ភេទ ឲ្យ​ភាគី​នីមួយៗ​បាន​ដឹង។ ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ត្រឹ​ម​ជួយ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អ​ទេ តែ​ថែមទាំង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​រោគ​ផ្សេង​ៗ​ផង​ដែរ​។​ ៣. ហ៊ាន​និយាយ​ពី​ជំងឺ​កាម​រោគ​ អ្នក​មាន​ដៃគូ​រួម​ភេទ​ គួរ​តែ​ហ៊ាន​ជជែក​ដោយ​ចំហ​អំពី​ជំងឺ​កាម​រោគ​ ជា​មួយ​ដៃគូ​របស់​ខ្លួន​។ ការ​ធ្វើ​ដូច​នេះ ដើម្បី​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​ស្មោះត្រង់​នឹង​គ្នា និង​ហ៊ាន​និយាយ​ពី​ស្ថាន​ភាព​សុខភាព​ដែល​ខ្លួន​កំពុង​មាន​ទៅ​កាន់​ដៃគូ ​និង​ចូល​រួម​ទាំងអស់​គ្នា​ ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​កាម​រោគ​។​ ៤. ចាក់​វ៉ាក់​សាំង​បង្ការ​HPV សម្រាប់​ស្រី​មាន​អាយុ​ក្រោម​២៦​ឆ្នាំ មិន​ទាន់​ឆ្លង​កាត់​ការ​រួម​ភេទ​គួរ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន HPV​។ ជា​ការ​ណែ​នាំ​ក្មេង​ស្រី​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ អាច​ទទួល​វ៉ាក់សាំង​នេះ​បាន​។ ស្រីៗ​យើង​បើ​ស្ថិត​ក្នុង​វ័យ​នេះ ហើយ​គិត​ថា​ចង់​រៀប​ការ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ព័ត៌មាន​ច្បាស់​លាស់​ពី​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​នេះ​។ ចំពោះ​ស្ត្រី​មាន​ដៃ​គូរួម​ភេទ​វិញ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន ថា​តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិន​មាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុង​ពេល​ចាក់​វ៉ាក់​សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឡើយ​ […]


ផ្លូវភេទនិងការការពារ

ស្រីៗរួមភេទលើកដំបូង អាច​មាន​ការ​ប្រែ​ប្រួល​ទាំងនេះ

​ស្រីដែល​ទើប​តែ​​ចាប់​ផ្ដើម​រួម​ភេទ​លើកដំបូង អាច​នឹង​​មាន​ជួប​​ការ​ប្រែ​ប្រួល​លើ​រាង​កាយ​មួយ​ចំនួន។​ យ៉ាងណាក៏ដោយ ​ការ​ប្រែ​ប្រួល​នេះ អាច​មាន​ភាព​ប្លែកៗគ្នា ពី​មនុស្ស​ស្រី​ម្នាក់ ទៅ​ម្នាក់​ទៀត។ ខាង​ក្រោម​នេះ ជា​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​អាច​កើត​មាន​ជាទូទៅ​លើ​ស្រីៗ​បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​រួម​ភេទ​ដំបូង​។ ១. មានការ​ឈឺចាប់ ការ​ឈឺ​ចាប់​ពេល​រួម​ភេទ គឺជា​រឿង​ពិត ហើយ​អាច​កើត​មាន​​ដោយ​មូល​ហេតុ​ផ្សេងៗ​គ្នា។ យ៉ាងណា ការ​ឈឺ​ចាប់​នេះ ជា​រឿង​ធម្មតា មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​។ ការ​ឈឺ​ចាប់​នេះ​អាច​កើត​មាន​ដោយ​សារ​សន្ទះ​ព្រហ្មចារីយ៍​ដាច់​រហែក ឬ​ក៏អាច​មក​ពី​ទ្វារ​មាស​ស្ងួត មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់​។ ពេល​ខ្លះ​ទៀង បើសិនជា​ស្រីៗ​យើង​បាន​ឈាន​ដល់​ចំណុចកំពូល​ពេល​កំពុង​រួម​ភេទ​ ក៏អាច​ធ្វើឲ្យ​មាន​អាការៈ​រមួល​នៅត្រង់​ស្បូន​ផង​ដែរ​។ ការណ៍​នេះ ដោយ​សារ​មាន​ការ​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន​ក្នុង​រាង​កាយ នាំឲ្យ​មាន​ការ​កន្រ្តាក់​ស្បូន និង​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ២. អាច​មាន​ឈាម​តិចៗ​ ស្រីៗ​យើង​ខ្លះ​អាច​នឹង​មាន​ចេញ​​ឈាម​ក្រោយ​រួម​ភេទ តែអ្នក​ខ្លះ​ក៏​អាច​អត់​ផង​ដែរ​។ ទោះ​បីជា​មាន​ឈាម ឬ​អត់ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។​ គ្នា​យើង​អាច​នឹង​ឃើញ​មាន​ឈាម​នៅ​ប្រដាប់​ភេទ ពេល​យើង​រួម​ភេទ​ដោយ​ការ​ស៊ក​លិង្គ​បញ្ចូល​តាម​ទ្វារ​មាស​ ជា​លើក​ដំបូង ហើយ​ក៏​អាច​មក​ពី​ការ​រហែក​ដាច់​សន្ទះ​ព្រហ្មចារីយ៍​ដែរ​។ សន្ទះ​ព្រហ្មចារីយ៍ ជា​ស្បែក​ស្តើង​​គ្រប​លើ​រន្ធ​ចូល​ក្នុង​ទ្វារ​មាស ហើយ​សន្ទះ​នេះ​អាច​នឹង​ដាច់​រហែក​បាន​ដោយ​ងាយ ទោះ​ជា​មិន​ដោយ​សារ​ការ​រួម​ភេទ​ក៏​ដោយ​។ ​ក្រៅ​ពី​នេះ​ បើ​យើង​មាន​ចេញ​ឈាម​តិច​តួច​ អាច​ដោយ​សារ​ការ​រលាក​នៅ​មាត់​ស្បូន ដែល​កន្ត្រាក់​អំឡុង​ពេល​រួមភេទ ឬ​ក៏​ដោយ​សារតែ​ការ​ដាច់​ទ្វារ​មាស បើ​សិន​ជា​យើង​រួម​ភេទ​ប្រើ​កម្លាំង​ខ្លាំងៗ​។ ឈាម​កើត​ចេញ​ពី​ការ​រលាក​មាត់​ស្បូន​ ឬ​រហែកទ្វារ​មាស​ មាន​ពណ៌​ក្រហម​ថ្លា​ធម្មតា​។ ៣. មាន​អារម្មណ៍​ឈឺផ្សា វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ បើ​យើង​មាន​អារម្មណ៍​ថា​ឈឺ​ផ្សា​ពេល​ទៅ​បន្ទប់ទឹក​ក្រោយ​រួម​ភេទ។ ការ​ដាច់​រហែក​ទ្វារ​មាស​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ផ្សា​នេះ​កើត​ឡើង។ ប៉ុន្តែ​ បើការ​ឈឺ​ផ្សា​នេះ​កើត​ឡើង​មិន​បាត់ទៅ​វិញ​ច្រើន​ថ្ងៃ អាច​ថា​មាន​បញ្ហា​អ្វី​ផ្សេង​លើស​ពី​នេះ គ្នា​យើង​គូរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។​ ៤. […]


ផ្លូវភេទនិងការការពារ

ពិតអត់ រើមអាច​ឆ្លង​តាមការថើបគ្នា?​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នា​យើង​ធ្លាប់​ដឹង​អត់​ថា​​យើង​អាចឆ្លង​រើម​ពី​អ្នក​ផ្សេង​បាន? រើម​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​តាមរយៈ​ការ​ប៉ះ​ស្បែក និង​ស្បែក ឬ​តាម​រយៈ​ទឹក​មាត់។ ដូច​នេះ​ហើយ​ គ្រាន់តែ​ការ​ថើប​គ្នា​ក៏​អាច​ឆ្លង​រើម​បាន​ដែរ បើ​សិន​ជា​ដៃ​គូ​របស់​យើង​មាន​ផ្ទុក​វីរុស​រើម។ វីរុស​រើម​អាច​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ទាំង​ពេលមិន​ទាន់ចេញ​រោគសញ្ញា និង​នៅពេល​មាន​ចេញ​ជា​​ពង​តូច​ៗលើ​ស្បែក គឺ​រឹត​តែ​ងាយ​ចម្លង​ទៅ​អ្នក​ផ្សេងទៀត។ វីរុសរើម​មាន​ពី​រប្រ​ភេទ​គឺ​ HSV-1 និង​HSV-2។ ភាគ​ច្រើន​​វីរុស​រើម​ដែល​អាចឆ្លង​តាម​រយៈ​មាត់​ គឺ​ជា​ប្រភេទ​វីរុសHSV-1 ។ វីរុស​ប្រភេទ​មួយ​នេះ​ឆ្លង​តាម​រយៈ​ការ​ថើប​គ្នា ឬ​តាម​រយៈ​ការ​រួមភេទ​តាម​មាត់​ ពេល​ដៃគូ​របស់​យើង​មាន​ផ្ទុក​វីរុស​នេះ។ ចំណែក​ឯ​វីរុស​រើម​​ប្រភេទ HSV-2 ភាគ​ច្រើន​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ ​ហើយ​អាច​កើត​នៅ​លើ​ប្រ​ដាប់​ភេទ ឬ​បរិវេណ​រន្ធ​គូទ។ ចុះ​រើម​អាច​ឆ្លង​តាម​ការ​ប្រើ​ប្រាស់​របស់​រួម​គ្នា​ឬអត់?​ ពិត​ណាស់ ​ឱកាស​ដែល​រើម​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់ទៀត​តាម​រយៈ​ការ​ប្រើ​ប្រាស់​របស់​រួម​គ្នា​ពិត​ជា​មាន។ ប៉ុន្តែ​ការ​ចម្លង​នេះ​អាច​កើត​មាន​ទៅ​បាន​លុះ​ត្រាតែ​មាន​ទឹក​មាត់​អ្នក​កើត​រើម​ ជាប់​នៅ​នឹង​របស់​របរ​ប្រើ​ប្រាស់​ទាំងនោះ ហើយ​អ្នក​ផ្សេង​បាន​ទៅ​ប៉ះ​នឹង​ទឹក​មាត់​ជាប់​​លើ​របស់​របរ​ទាំង​នោះ​ដែរ។​ ទោះ​យ៉ាង​ណា បើ​តាម​ CDC អាមេរិក​យើង​មិន​អាច​ឆ្លង​រើម​ពី​អ្នក​ផ្សេង​តាម​រយៈ​ការ​ប្រើ​បង្គន់​រួម​គ្នា កា​រ​ប្រើ​អាង​ហែល​ទឹក ឬសាប៊ូ រួម​គ្នា​នោះទេ។​ ដូច​នេះ​បើសិនជា​គ្នា​យើង​មាន​កើត​រើម ឬមានដៃគូ​កើត​រើម​​ យើង​គួរ​ចៀសវាង​ចំណុច​ខាងក្រោម​នេះ​ដើម្បី​កុំ​ឲ្យ​ចម្លង​ទៅ​កាន់​ដៃគូ​របស់​យើង៖ ចៀស​វាង​ការ​ថើប​គ្នា ចៀសវាង​ការរូមភេទ​តាមមាត់ ហាមប្រើ​របស់របរ​ណា​ដែល​អាច​មាន​ជាប់​ទឹកមាត់ ដូច​ជា​ក្រេមលាបមាត់ រួមគ្នា​ជាដើម ចៀស​វាង​ការ​រួម​ភេទ បើ​មាន​កើត​រើម​នៅ​ប្រ​ដាប់​ភេទ ឬបរិវេណ​រន្ធគូទ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស