backup og meta

មូលហេតុ៥យ៉ាងបណ្ដាលឲ្យស្រ្ដីប្រឈមនឹងការឈឺចាប់ពេលរួមភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 20, 2023

    មូលហេតុ៥យ៉ាងបណ្ដាលឲ្យស្រ្ដីប្រឈមនឹងការឈឺចាប់ពេលរួមភេទ

    ការឈឺចាប់នៅពេលរួមភេទគឺជាសញ្ញាមួយបង្ហាញថា សុខភាពបន្ដពូជមានអ្វីមួយមិនប្រក្រតីហើយ សំខាន់អាការៈនេះអាចកើតមាននៅកំលុងរួមភេទ ឬអាចក្រោយពេលរួមភេទបន្ដិចប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការចុកចាប់នេះអាចមានរយៈពេលខ្លី ឬវែង អាស្រ័យលើស្ថានភាពសុខភាពជាក់ស្ដែង។ មានមូលហេតុមួយចំនួន ដែលអាចបង្កឲ្យ​មាន​បញ្ហា​នេះ។

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    ១.ឡើងរឹងសាច់ដុំទ្វារមាស

    ការឡើងរឹងសាច់ដុំទ្វារមាស គឺជាអាការៈមួយស្ដែងឡើងដោយសារសាច់ដុំទ្វារមាសមានការប្រែប្រួលទៅជារួមតួច ហើយរឹងខុសប្រក្រតី ដែលជាមូលហេតុបង្កឲ្យមានការឈឺចាប់ខ្លាំងរាល់ពេលរួមភេទម្ដងៗ។ នៅពេលមានការរួមភេទ នោះសាច់ដុំនឹងប្រែទៅជារួមតូច រឹងដោយស្វ័យប្រវត្ដិ។ អាការៈនេះមិនត្រូវបានគេចាត់ទុកថាជាជំងឺធ្ងន់ធ្ងរនោះទេ ព្រោះវាកើតឡើងមានសភាពស្មុគស្មាញ ទាក់ទងនឹងផ្នែកអារម្មណ៍ច្រើន ពិសេសអារម្មណ៍ភ័យខ្លាច អៀនខ្មាស ឬ មិនស្រណុកចិត្ដពេលរួមភេទម្ដងៗ។

    ២.បញ្ហាទំហំលិង្គ

    ប្រសិនបើការរួមភេទមួយដែលប្រដាប់ភេទដៃគូមិនសមាមាត្រគ្នា ពោលទំហំលិង្គបុរសមានលក្ខណៈធំ ហើយវែងពេកក៏អាចធ្វើឲ្យខាងស្រីមានការឈឺចាប់បាន ពិសេសនៅពេលដែលការរួមភេទបណ្ដាលឲ្យប៉ះដល់មាត់ស្បូន គឺធ្វើឲ្យឈឺចាប់ខ្លាំង។ បញ្ហានេះស្ដ្រីត្រូវប្រុងប្រយ័ត្ន ដែលអាចបង្កជាការលាកបាន ប្រសិនបើនៅតែបន្តការរួមភេទទាំងឈឺចាប់បែបនោះ។

    ៣.ឆ្លងជំងឺកាមរោគ

    ស្ដ្រីៗដែលមានជំងឺកាមរោគមួយចំនួន ក៏អាចបង្កការឈឺចាប់ពេលរួមភេទ។ តួយ៉ាងពេលមានជំងឺប្រមេះទឹកបាយ ឬប្រមេះទឹកថ្លាជាដើម។ ជំងឺទាំងពីរអាចបណ្ដាលឲ្យប្រែប្រួលកម្រិត pH ហើយក៏ងាយកកើតពពួកបាក់តេរី និង មេរោគផ្សិតទៀតផង។ វិធីល្អបំផុតសម្រាបស្ដ្រីដែលមានបញ្ហានេះ គឺត្រូវទៅជួបមួយគ្រួពេទ្យដើម្បីព្យាបាលឲ្យទាន់ពេលវេលា ព្រោះជំងឺនេះអាចវិវត្ដទៅជាធ្ងន់ធ្ងប៉ះពាល់ដល់ការបង្កកំណើត។

    ៤.ទ្វារមាសស្ងួត

    ពេលទ្វារមាសមានសភាពស្ងួត ក៏មិនអាចផ្ដល់ភាពសុខស្រួលដល់ការរួមភេទបានដែរ មិនតែប៉ុណ្ណោះក៏អាចបង្កការឈឺចាប់ និងការរលាក។ ដូច្នេះខណៈដែលដៃគូជួបបញ្ហាបែបនេះគឺត្រូវប្រើប្រាស់ទឹករំអិលជំនួយឲ្យបានលឿនបំផុត ដើម្បីកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយការរលាក។ ស្ដ្រីអាចប្រឈមការស្ងួតទ្វារមាស ក្រោយសម្រាលកូន មានបញ្ហាស្ដ្រេស គិតច្រើន​ គេងមិនគ្រប់គ្រាន់ និងឆ្លងជំងឺកាមរោគជាដើម។

    កាមរោគ​

    ៥.កើតជំងឺផ្សិត

    ប្រសិនបើស្ដ្រីកើតជំងឺផ្សិតក្នុងប្រដាប់ភេទ នោះក៏ជាមូលហេតុមួយបណ្ដាលមានការឈឺចាប់ក្នុងអំឡុងពេលរួមភេទបានដែរ។ ស្រីៗភាគច្រើនកើតផ្សិតក្នុងទ្វារមាស បណ្ដាលមកពីផ្សិតឈ្មោះថា Candida albicans ។ ជំងឺនេះអាចបង្ករោគសញ្ញា ដូចជាមានការរមាស់ត្រង់បរិវេណប្រដាប់ភេទ មានកំណកសៗធ្លាក់មកជាមួយទឹកនោម និង ឈឺចាប់ពេលរួមភេទតែម្ដង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម