backup og meta

ហ៊ាននិយាយពីជំងឺកាមរោគទៅដៃគូអត់? នេះជា​អ្វីគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 26, 2022

    ហ៊ាននិយាយពីជំងឺកាមរោគទៅដៃគូអត់? នេះជា​អ្វីគួរដឹង

    ដៃគូដែលមានភាពស្មោះត្រង់នឺងគ្នា មិនគួរមានរឿងលាក់បាំងនោះទេ មិនថាខាងប្រុស ឬខាងស្រី។ ដូច្នេះប្រសិន​បើភាគីខាងណាមួយដែលមាន ផ្ទុកជំងឺ ឬសង្ស័យថាមាន ជំងឺកាមរោគ មិនថាធ្ងន់ឬស្រាល ត្រូវតែប្រាប់ដៃគូម្ខាងទៀតឲ្យបានដឹង ដើម្បីសេចក្ដីសុខ ទាំងផ្លូវការនឹងផ្លូវចិត្ដ។ ខាងក្រោមជាមូលហេតុសំខាន់ៗ ដែលដៃគូមិនគួរលាក់​​បាំងនឹងរឿងបែបនេះ៖

    -កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់សុខភាពដៃគូ

    -ជំងឺកាមរោគខ្លះអាចប៉ះពាល់ដល់ជីវិត និង​ប៉ះពាល់ដល់សមត្ថភាពបង្កកំណើតនៅពេលអនាគត

    -ផ្ដល់ការសម្រេចចិត្ដដល់ដៃគូ មុនឈានដល់ការរួមភេទ

    -ដៃគូអាចមានយោបល់ ឬគំនិតផ្សេងៗដែលទាក់ទងនឹងការសម្រេចចិត្ដស្វែងរកដំណោះស្រាយ

    -កាត់បន្ថយការអៀនខ្មាស់ផ្នែកផ្លូវចិត្ដ របស់អ្នកជំងឺ

    -ក្នុងករណីដែលស្ថិតក្នុងការសង្ស័យ អ្នកជំងឺកាន់តែមិនគួរលាក់បាំង ដៃគូថែមទៀត ជាក់ស្ដែងណាស់ដៃគូអាចនឹងអាចមានមធ្យោបាយថ្មីសម្រាប់ដំណោះស្រាយមួយនេះ។

    ជារឿងធម្មជាតិដែលដៃគូភាគច្រើន ខ្មាសអៀនមិនហ៊ានប្រាប់ដៃគូម្ខាងទៀតដោយផ្ទាល់ថា ខ្លួនមានផ្ទុក ជំងឺ​កាមរោគ ព្រោះយល់ថា ខ្លួន​នឹងអាចទទួលការរើសអើងពីដៃគូ ហើយទំនាក់ទំនងអាចនឹងត្រូវប្រែប្រួល។ ការគិតបែបនោះគឺមិនត្រឹមត្រូវនោះទេ បើយើងប្រាប់​ដៃគូឲ្យបានដឹងជាមុន នោះយើង​អាច​មានពេលវេលាចូលរួមដោះស្រាយជាមួយគ្នា។

    ដូច្នេះក្នុងករណីអៀនខ្មាសបែបនេះ យើងមានវិធីសាស្ដ្រជួយដោះស្រាយដូចជា៖

    ១.បង្វែការចាប់អារម្មណ៍

    ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើង​អាចគ្រប់គ្រងអារម្មណ៍ដៃគូបាន អ្នកត្រូវតែបង្វែអារម្មណ៍ដៃគូ ឲ្យចាប់អារម្មណ៍នឹងបញ្ហាជំងឹឆ្លង។ យើងអាចលើកជាប្រធានបទមួយ បង្ហាញអំពីផលលំបាកនៃជំងឺឆ្លង និងការការពារ មុនពេលឈានដល់ដំណាក់កាលរួមភេទ។ គ្នា​យើង​មិនចាំបាច់ និយាយអ្វីច្រើន អំពីប្រវត្ដិនៃការឆ្លងឬសង្ស័យនោះទេ ប្រសិនជាដៃគូមិនបានសួរនាំច្រើនអំពីរឿងនេះ។ ធ្វើបែបនេះក៏អាចបង្រៀនឲ្យយើង​មានភាពក្លាហានប្រឈមមុខនឹងបញ្ហាជាមួយដៃគូ។

    ២.លើកទឹកចិត្ដដៃគូឲ្យយល់ដឹងពីជំងឺឆ្លង

    ប្រសិនជាយើង​ស្រលាញ់ដៃគូខ្លាំង ហើយមិនចង់ឲ្យដៃគូឆ្លងរោគពីយើង​នោះទេ ត្រូវតែព្យាយាម អូស​​ទាញដៃគូឲ្យយល់ដឹងពីជំងឺឆ្លង និងផលលំបាកបន្ដបន្ទាប់។ ដូច្នេះយើង​ត្រូវជំរុញទឹកចិត្ដដៃគូឲ្យមានសំណួរសួរឲ្យបានច្រើន​អំពីរឿងនេះជាជាងអ្នកត្រូវសារភាពដោយផ្ទាល់ប្រាប់ទៅដៃគូ។ មិនខុសនោះទេ ដៃគូនីមួយៗស្ថិតក្នុងការសង្ស័យ គឺតែងតែមានសំណួរ ហេតុដូច្នេះក៏ជាពេលវេលាដែលយើង​អាចប្រាប់ដោយស្មោះត្រង់ នឹងគិតពីដៃគូជានិច្ច មិនចង់ឲ្យទទួលរោគពីយើង​នោះឡើយ។ ឆ្លើយតបទៅនឹងសំណួររបស់គូស្នេហ៍ អាចនឹងមិន​ធ្វើឲ្យយើង​ពិបាកប្រឈមមុខ និងមិនមានភាពខ្មាសអៀន ជាងពេលដែលត្រូវលាតត្រដាងត្រង់ៗប្រាប់គាត់​ដោយ​គ្មានមូលហេតុ។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ៣.បង្កើតភាពស្និទ្ធស្នាល

    ការបង្កើតភាពស្និទ្ធស្នាលមុនឈានដល់ការរួមភេទ គឺជាវិធីសាស្ដ្រដែលដៃគូប្រើប្រាស់ច្រើន គ្រាន់តែវិធីធ្វើមានភាពផ្សេងៗគ្នាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្រាប់ការបង្វែរដាន ដើម្បីលាតត្រដាង អំពីជំងឺឆ្លងក៏មិនខុសគ្នានោះដែរ យើង​អាចឲ្យដៃគូសប្បាយបន្ដិចជាមុនសិន ជាសកម្មភាព ប្រលែង កាយវិការបែបស៊ិចស៊ី ស៊ីអារម្មណ៍ផ្សេងៗ​ដែលយើង​អាចធ្វើបាន ដោយមិនឈានទៅដល់សកម្មភាពចម្លងជំងឺ។ ភាពស្និទ្ធស្នាលបែបនេះ អាចធ្វើឲ្យដៃគូនឹងមិនមានអារម្មណ៍ប្រកាន់ខឹង ឬ រើសអើងនឹងយើង​ដែលមានជំងឺកាមរោគនោះទេ ហើយ​ដៃគូ​យើង​អាចសម្រចចិត្ដជ្រើសរើសការរួមភេទដោយ ប្រើប្រាស់ស្រោមអនាម័យ ការពារ ដើម្បីរក្សាទំនាក់ទំនងមួយនេះ។ សកម្មភាពស្និទ្ធស្នាលនេះ ក៏អាចអនុវត្ដបាន ក្រោយពេលដែលអ្នកបានប្រាប់ពីបញ្ហានេះទៅកាន់ដៃគូ។

    លិង្គតូច

    ៤. ប្រើស្រោមអនាម័យ

    ចំណុចនេះងាកទៅរកខាងប្រុសច្រើនជាងខាងស្រី ព្រោះប្រុសៗមួយចំនួនអាច​មានដៃគូច្រើន។ ការផ្លាស់ប្ដូរទម្លាប់​ប្រើស្រោមអនាម័យជាមួយដៃគូជិតស្និទ្ធរាប់ឆ្នាំ ក៏អាចជាចម្ងល់មួយរបស់ភាគីខាងស្រី ប្រសិនជាគ្មានរឿងអ្វីកើតឡើងខុសពីធម្មតា។ ខណៈ​​ពេលនោះ យើងអាចបង្កើតការចាប់អារម្មណ៍ចំពោះ ករណីជំងឺកាមរោគផ្សេងៗបង្ហាញពីអារម្មណ៍យកចិត្ដទុកដាក់ ពន្យល់ដៃគូពីការថែរក្សាខ្លួន និងការការពារ ក៏ដូចជាផលលំបាកក្រោយពេលឆ្លងជំងឺ។ ប្រសិនជាយើង​ត្រូវការរួមភេទខ្លាំង ត្រូវប្រាប់ដៃគូថា យើងកំពុងស្ថិតក្នុងការសង្ស័យ ដូច្នេះត្រូវការពារ ហើយរង់ចាំទៅពិនិត្យនៅមន្ទីរពេទ្យ។ ដៃគូ​យើង​អាចយល់ស្របតាមនិង​ជ្រើសរើសការប្រើប្រាស់ស្រោមអនាម័យដើម្បីការ​ពារ។ ការ​ធ្វើបែបនេះ ទោះលទ្ធ​ផលបង្ហាញដឹងច្បាស់ថាមានជំងឺឆ្លងមែន ក៏គ្មានអ្វីដែលត្រូវបារម្ភនោះដែរ ដោយ​សារ​បាន​ប្រើ​ស្រោម​ការពារ​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម