៣- ឆ្លងតាមឈាម
ការចាក់បញ្ចូលឈាមដែលមិនត្រូវបានធ្វើតេស្តពិនិត្យមេរោគ អាចជាមូលហេតុនាំឲ្យឆ្លងជំងឺកាមរោគ ពិសេសជំងឺអេដស៍ ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ និងជំងឺស្វាយ។
៤- ឆ្លងតាមម្ជុល សឺរ៉ាំង ឬសាក់
ប្រើម្ជុល សឺរ៉ាំងរួមគ្នា និងសាក់រូប អាចឆ្លងជំងឺកាមរោគបាន ប្រសិនបើយកវត្ថុទាំងនោះទៅប្រើលើមនុស្សម្នាក់ទៀត ដោយមិនបានស្ងោរសម្លាប់មេរោគឲ្យបានត្រឹមត្រូវ។ គួរប្រើម្ជុលថ្មី ឬឧបករណ៍ដែលបានរម្ងាប់មេរោគ រាល់ពេលចាក់បញ្ចូល ចោះទម្លុះស្បែក កោរ ឬចាក់សាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕