តិចច្រឡំ ជំងឺកាមរោគមិនមែនឆ្លងតាមការរួមភេទមួយមុខទេ

    តិចច្រឡំ ជំងឺកាមរោគមិនមែនឆ្លងតាមការរួមភេទមួយមុខទេ

    យើង​តែងតែ​ឮ​ញឹក​ញាប់​ថា កាម​រោគ​ជា​ជំងឺ​ម្យ៉ាង​ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ជាមួយ​ដៃគូ​ដែល​មាន​ផ្ទុក​ជំងឺ​កាម​រោគ​ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ។ តែ​តាម​ពិត​ទៅ ក្រៅ​ពី​ឆ្លង​តាម​រយៈ​ការ​រួមភេទ ជំងឺ​កាមរោគ​ក៏​អាច​ឆ្លង​តាម​របៀប​ផ្សេងៗ​ទៀត​ដែរ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ​១- ឆ្លងតាម​ការ​រួមភេទ

    គ្រប់​ជំងឺ​កាមរោគ​ទាំង​អស់ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​រួមភេទ​ដោយ​ដាក់​បញ្ចូល​លិង្គ​តាម​ទ្វារមាស ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ ឬ​ប្រើស្រោម​អនាម័យ​ដែរ តែ​មិន​បាន​ត្រឹម​ត្រូវ។ ឯការរួមភេទតាមវិធីផ្សេងទៀត ដូចជា តាម​រន្ធគូទ និង​ការ​ប្រើ​មាត់ ក៏​ឆ្លង​ជំងឺ​កាមរោគ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    • ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ

  • វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង
  • ២- ឆ្លង​ពី​ម្តាយ​ទៅ​កូន

    ស្រីៗ​ពពោះ បើ​មាន​ជំងឺ​កាម​រោគ​អាច​ចម្លង​ជំងឺ​កាមរោគ​នោះ​ទៅកូន នៅ​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល តាម​រយៈ​ឈាម ទឹក​រងៃ ​ទឹក​រម្អិល និង​តាម​រយៈ​ការ​បំបៅ​ដោះ​កូន។

    ៣- ឆ្លង​តាម​ឈាម

    ការ​ចាក់​បញ្ចូល​ឈាម​ដែល​មិន​ត្រូវ​បាន​ធ្វើ​តេស្តពិនិត្យមេរោគ អាច​ជា​មូលហេតុ​នាំ​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ ពិសេស​ជំងឺ​អេដស៍ ជំងឺ​ថ្លើម​ប្រភេទ បេ សេ ស្វាយ និង​ជំងឺ​ស្វាយ។

    ៤- ឆ្លង​តាម​ម្ជុល សឺរ៉ាំង ឬសាក់

    ប្រើ​ម្ជុល សឺរ៉ាំង​រួម​គ្នា និង​សាក់​រូប អាច​ឆ្លង​ជំងឺ​កាមរោគ​បាន ប្រសិន​បើ​យក​វត្ថុ​ទាំង​នោះ​ទៅ​ប្រើ​លើ​មនុស្ស​ម្នាក់​ទៀត ដោយ​មិន​បាន​ស្ងោរ​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹម​ត្រូវ។ គួរ​ប្រើ​ម្ជុល​ថ្មី ឬ​ឧបករណ៍​ដែល​បាន​រម្ងាប់​មេរោគ រាល់​ពេល​ចាក់​បញ្ចូល ចោះ​ទម្លុះ​ស្បែក កោរ ឬ​ចាក់​សាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 06/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត