ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៣.បង្កើតភាពស្និទ្ធស្នាល
ការបង្កើតភាពស្និទ្ធស្នាលមុនឈានដល់ការរួមភេទ គឺជាវិធីសាស្ដ្រដែលដៃគូប្រើប្រាស់ច្រើន គ្រាន់តែវិធីធ្វើមានភាពផ្សេងៗគ្នាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្រាប់ការបង្វែរដាន ដើម្បីលាតត្រដាង អំពីជំងឺឆ្លងក៏មិនខុសគ្នានោះដែរ យើងអាចឲ្យដៃគូសប្បាយបន្ដិចជាមុនសិន ជាសកម្មភាព ប្រលែង កាយវិការបែបស៊ិចស៊ី ស៊ីអារម្មណ៍ផ្សេងៗដែលយើងអាចធ្វើបាន ដោយមិនឈានទៅដល់សកម្មភាពចម្លងជំងឺ។ ភាពស្និទ្ធស្នាលបែបនេះ អាចធ្វើឲ្យដៃគូនឹងមិនមានអារម្មណ៍ប្រកាន់ខឹង ឬ រើសអើងនឹងយើងដែលមានជំងឺកាមរោគនោះទេ ហើយដៃគូយើងអាចសម្រចចិត្ដជ្រើសរើសការរួមភេទដោយ ប្រើប្រាស់ស្រោមអនាម័យ ការពារ ដើម្បីរក្សាទំនាក់ទំនងមួយនេះ។ សកម្មភាពស្និទ្ធស្នាលនេះ ក៏អាចអនុវត្ដបាន ក្រោយពេលដែលអ្នកបានប្រាប់ពីបញ្ហានេះទៅកាន់ដៃគូ។

៤. ប្រើស្រោមអនាម័យ
ចំណុចនេះងាកទៅរកខាងប្រុសច្រើនជាងខាងស្រី ព្រោះប្រុសៗមួយចំនួនអាចមានដៃគូច្រើន។ ការផ្លាស់ប្ដូរទម្លាប់ប្រើស្រោមអនាម័យជាមួយដៃគូជិតស្និទ្ធរាប់ឆ្នាំ ក៏អាចជាចម្ងល់មួយរបស់ភាគីខាងស្រី ប្រសិនជាគ្មានរឿងអ្វីកើតឡើងខុសពីធម្មតា។ ខណៈពេលនោះ យើងអាចបង្កើតការចាប់អារម្មណ៍ចំពោះ ករណីជំងឺកាមរោគផ្សេងៗបង្ហាញពីអារម្មណ៍យកចិត្ដទុកដាក់ ពន្យល់ដៃគូពីការថែរក្សាខ្លួន និងការការពារ ក៏ដូចជាផលលំបាកក្រោយពេលឆ្លងជំងឺ។ ប្រសិនជាយើងត្រូវការរួមភេទខ្លាំង ត្រូវប្រាប់ដៃគូថា យើងកំពុងស្ថិតក្នុងការសង្ស័យ ដូច្នេះត្រូវការពារ ហើយរង់ចាំទៅពិនិត្យនៅមន្ទីរពេទ្យ។ ដៃគូយើងអាចយល់ស្របតាមនិងជ្រើសរើសការប្រើប្រាស់ស្រោមអនាម័យដើម្បីការពារ។ ការធ្វើបែបនេះ ទោះលទ្ធផលបង្ហាញដឹងច្បាស់ថាមានជំងឺឆ្លងមែន ក៏គ្មានអ្វីដែលត្រូវបារម្ភនោះដែរ ដោយសារបានប្រើស្រោមការពារដែរ។