ស្រីៗត្រូវការអ្វីខ្លះ បើចង់ឲ្យជីវិតផ្លូវភេទសមប្រកបនិងសុខភាពល្អ?
សុខភាពផ្លូវភេទរបស់ស្រី ដូចនឹងប្រុសៗដែរ គឺមានសារសំខាន់ចំពោះសុខុមាលភាពទាំងផ្លូវអារម្មណ៍ និងផ្លូវកាយ។ ប៉ុន្តែ ការសម្រេចបានជីវិតផ្លូវភេទដែលខ្លួនឯងពេញចិត្ត ត្រូវការការគិតពិចារណាដោយខ្លួនឯង និងការប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់ជាមួយដៃគូ។ ពិតណាស់ ប្រធានបទអំពីការរួមភេទអាចជារឿងមួយ ពិបាកយកមកពិភាក្សា ប៉ុន្តែវាជារឿងមួយយើងគួរចាប់ផ្ដើមយកចិត្តទុកដាក់ ដើម្បីទទួលបានជីវិតផ្លូវភេទដែលយើងចង់បាន។

ដើម្បីបានជីវិតផ្លូវភេទល្អ និងរីករាយ ស្រីៗត្រូវការអ្វី?
១. ដឹងពីអ្វីដែលចូលចិត្ត និងមិនចូលចិត្ត
រឿងដំបូងដែលយើងត្រូវធ្វើ ដើម្បីឲ្យរីករាយលើគ្រែ គឺត្រូវដឹងពីអ្វីយើងចូលចិត្តដូចជា អ្វីធ្វើឲ្យយើងមានអារម្មណ៍ល្អ សកម្មភាពណាធ្វើឲ្យយើងស្រើបស្រាល ឬស្គាល់ពីឥរិយាបថលើគ្រែមួយណាដែលយើងពេញចិត្ត គឺជារឿងល្អ។ អ្វីដែលសំខាន់មួយទៀតនោះ គឺពិភាក្សាជាមួយដៃគូឲ្យដឹងពីរឿងទាំងនេះ ក៏ដូចជាអ្វីដែលធ្វើឲ្យអារម្មណ៍លើគ្រែយើងធ្លាក់ចុះលឿន។
២. ផ្ដោតលើសកម្មភាពកំពុងកើតឡើង
ជាមួយនឹងរបៀបរស់នៅពោរពេញដោយភាពតានតឹងខ្លាំងក្នុងសម័យនេះ វាជារឿងធម្មតាទេដែលមានការគិតរំខាន សូម្បីតែនៅពេលដែលយើងចង់ផ្ដោតលើស្នេហា។ ប៉ុន្តែជាពិសេសសម្រាប់ស្រីៗ វាជារឿងសំខាន់ក្នុងការផ្ដោតអារម្មណ៍ទៅលើសកម្មភាពដែលកំពុងកើតឡើង និងបិទចោលរាល់សំឡេងក្នុងខួរក្បាលដែលរំខានដល់សកម្មភាពលើគ្រែ ដើម្បីទទួលបានអារម្មណ៍ស្រើបស្រាលខ្លាំង រហូតដល់ចំណុចកំពូល។

៣. មានរូបភាពរាងកាយវិជ្ជមាន និងជឿជាក់លើខ្លួនឯង
ប្រសិនបើមនុស្សស្រីគិតថារាងកាយខ្លួនមិនស្អាត វាអាចជារនាំងមួយធ្វើឲ្យពួកគេមិនអាចនឹងសប្បាយជាមួយជីវិតផ្លូវភេទបានពេញលេញទេ។ តាមពិតទៅ មិនថាជាមនុស្សប្រុស ឬស្រីទេ ការមានរូបភាពរាងកាយអវិជ្ជមានអាចជាកត្តារារាំងឲ្យពួកគេមិនសប្បាយនឹងរឿងលើគ្រែ ឬអាចធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ។ ការសិក្សាមួយរបស់ Electronic Journal of Human Sexuality បង្ហាញថា ភាពញឹកញាប់នៃការធ្វើលំហាត់ប្រាណ និងការមានរាងកាយស្អាតបាត គឺបង្កើនភាពទាក់ទាញដែលបង្កើនកម្រិតថាមពល ដែលទាំងពីរនេះ ជួយឲ្យមនុស្សមានអារម្មណ៍ល្អលើខ្លួនឯង។
៤. ទំនុកចិត្ត និងសុវត្ថិភាពផ្លូវអារម្មណ៍
វាជាការលំបាកក្នុងការដាក់អារម្មណ៍រ៉ូមែនទិច បើស្រីៗមិនមានទំនុកចិត្តលើដៃគូ ឬទំនាក់ទំនងស្នេហាមិនស្អិតល្មួត ឬព្រួយបារម្ភពីភាពស្មោះត្រង់របស់ដៃគូ។ ក្នុងករណីនេះ យើងត្រូវតែពិភាក្សាជាមួយដៃគូឲ្យបានលឿន ដើម្បីរកដំណោះស្រាយដ៏ល្អមួយសម្រាប់យើង និងដៃគូ មុនវាប៉ះពាល់ទៅដល់ទំនាក់ទំនងស្នេហាធ្ងន់ធ្ងរ។
៥. ជ្រើសរើសផលិតផលត្រឹមត្រូវពេលរួមភេទ
មនុស្សស្រីអាចជួបប្រទះនឹងបញ្ហាភាពស្ងួតទ្វារមាសពេលមានវ័យរាងកាន់តែចាស់ ប៉ុន្តែបញ្ហានេះ ស្រីៗវ័យក្មេងមួយចំនួនក៏អាចជួបប្រទះបានដែរ ជាហេតុធ្វើឲ្យសកម្មភាពលើគ្រែមិនរលូន។ ដូចនេះ ដើម្បីធ្វើឲ្យជីវិតផ្លូវភេទកាន់តែមានផាសុកភាព អាចសាកល្បងប្រើទឹករំអិលបាននៅលើគ្រែបាន។ ប៉ុន្តែ ត្រូវប្រាកដថា យើងជ្រើសរើសប្រភេទទឹករំអិលណាដែលល្អ និងស័ក្ដិសមនឹងយើង ព្រោះទឹករំអិលមានភាពសំខាន់ខុសៗគ្នា។
ក្រៅពីវិធីប៉ុន្មានដែលបានរៀបរាប់ខាងលើនេះ ស្រីៗគ្នាយើងក៏គួរតែដឹងពីប្រវត្តិសុខភាព ឬជីវិតផ្លូវភេទរបស់ដៃគូជាមុនក៏ល្អ ទោះជាវាពិបាកលើកមកនិយាយក៏ចំៗក៏ដោយ។ ការដែលពិភាក្សាពីរឿងនេះ អាចធ្វើឲ្យស្រីៗកាន់តែមានទំនុកចិត្តលើដៃគូ មិនសូវគិតច្រើនពីបញ្ហាដែលត្រូវប្រឈមក្រោយធ្វើសកម្មភាពហើយ។
ចំណុចសំខាន់
១. ដឹងពីអ្វីចូលចិត្ត និងមិនចូលចិត្ត
២. ផ្ដោតលើសកម្មភាពកំពុងកើតឡើង
៣. មានរូបភាពរាងកាយវិជ្ជមាន និងជឿជាក់លើខ្លួនឯង
៤. ទំនុកចិត្ត និងសុវត្ថិភាពផ្លូវអារម្មណ៍
៥. ជ្រើសរើសផលិតផលត្រឹមត្រូវពេលរួមភេទ
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ