តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តិច​និច​សំខាន់​ ៤យ៉ាង ជួយ​ឲ្យ​ការ​រួមភេទ​មាន​សុវត្ថិភាព​

    តិច​និច​សំខាន់​ ៤យ៉ាង ជួយ​ឲ្យ​ការ​រួមភេទ​មាន​សុវត្ថិភាព​

    ការ​រួម​ភេទ​ជា​បទពិសោធន៍​ដ៏​មានន័យ និង​រីករាយ​សម្រាប់​ជីវិត​គូ​។ ទោះបីជា​​ការ​រួម​ភេទ​ជា​រឿង​ធម្មជាតិ តែថា​ការ​រួមភេទ​ជាមួយ​ដៃគូ ក៏​អាច​មាន​ហានិភ័យ​មួយ​ចំនួន​ដែរ​។ វិធី​សាមញ្ញ​ៗ​មួយ​ចំនួន​អាច​ជួយ​គ្នា​យើង​មាន​ដៃគូ​រួម​ភេទ​កាត់​បន្ថយ​គ្រោះ​ថ្នាក់ និង​ការ​ពារ​ខ្លួន​យើង​ពី​ការ​ឆ្លង​ជំងឺ​កាម​រោគ​ ការ​មាន​ផ្ទៃពោះដោយ​ចៃដន្យ និង​ក្ដី​បារម្ភ​ផ្សេង​ទៀត​។​

    ១. មាន​ប្រ​ដាប់​ឈ្នះ​

    សម្រាប់​អ្នក​មាន​ដៃគូ​រួមភេទ ការ​ត្រៀម​របស់​ការ​ពារ​ជា​ស្រេច​ គឺជា​រឿង​សំខាន់ ទោះ​បី​ជា​យើង​មិន​គិត​ថា​ប្រើ​វា​ក៏ដោយ​។ សូម​កុំ​គិត​ថា​ដៃ​គូ​របស់​យើង​តែង​មាន​ស្រោម​អនាម័យ ឬ​បាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បាន​ជាប់​លាប់​នោះ​។ ការ​​មាន​ស្រោម​អនាម័យ​ ឬ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ​នឹង​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​ជំងឺ​កាមរោគ​ផ្សេងៗ​។

    ២. ទំនាក់​ទំនង​

    សម្រាប់​អ្នក​មាន​ដៃគូ​រួម​ភេទ ការ​ចេះ​​ជជែក​គ្នា​ជា​រឿង​សំខាន់​ក្នុង​ចំណងទាក់ទង​។ អ្នក​ទាំង​ពីរ​អាច​និយាយ​គ្នា​ពី​ព្រំដែន​កំណត់ និង​កង្វល់​នានា​ទាក់ទង​នឹង​ការ​រួម​ភេទ ឲ្យ​ភាគី​នីមួយៗ​បាន​ដឹង។ ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ត្រឹ​ម​ជួយ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អ​ទេ តែ​ថែមទាំង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​រោគ​ផ្សេង​ៗ​ផង​ដែរ​។​

    ជជែកគ្នា

    ៣. ហ៊ាន​និយាយ​ពី​ជំងឺ​កាម​រោគ​

    អ្នក​មាន​ដៃគូ​រួម​ភេទ​ គួរ​តែ​ហ៊ាន​ជជែក​ដោយ​ចំហ​អំពី​ជំងឺ​កាម​រោគ​ ជា​មួយ​ដៃគូ​របស់​ខ្លួន​។ ការ​ធ្វើ​ដូច​នេះ ដើម្បី​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​ស្មោះត្រង់​នឹង​គ្នា និង​ហ៊ាន​និយាយ​ពី​ស្ថាន​ភាព​សុខភាព​ដែល​ខ្លួន​កំពុង​មាន​ទៅ​កាន់​ដៃគូ ​និង​ចូល​រួម​ទាំងអស់​គ្នា​ ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​កាម​រោគ​។​

    ៤. ចាក់​វ៉ាក់​សាំង​បង្ការ​HPV

    សម្រាប់​ស្រី​មាន​អាយុ​ក្រោម​២៦​ឆ្នាំ មិន​ទាន់​ឆ្លង​កាត់​ការ​រួម​ភេទ​គួរ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន HPV​។ ជា​ការ​ណែ​នាំ​ក្មេង​ស្រី​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ អាច​ទទួល​វ៉ាក់សាំង​នេះ​បាន​។ ស្រីៗ​យើង​បើ​ស្ថិត​ក្នុង​វ័យ​នេះ ហើយ​គិត​ថា​ចង់​រៀប​ការ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ព័ត៌មាន​ច្បាស់​លាស់​ពី​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​នេះ​។

    ចំពោះ​ស្ត្រី​មាន​ដៃ​គូរួម​ភេទ​វិញ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន ថា​តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិន​មាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុង​ពេល​ចាក់​វ៉ាក់​សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឡើយ​ ឯ​ប្រសិទ្ធភាព​ក្រោយ​ចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ​​

    ​​​

    វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន (HPV) អាច​ការពារ​ជំងឺ​មហា​រីក​ស្បូន​បាន​ក៏​ពិត​មែន តែ​ទោះ​យ៉ាង​ណា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច ស្ត្រី​ដែល​មាន​ដៃគូ​រួមភេទ​ត្រូវ​ពិនិត្យ​តាមដាន និង​ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូន​ជាមួយ​គ្រូពេទ្យ​ជំនាញ រៀងរាល់ ១-២ឆ្នាំ ម្តង។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 19/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: