សម្រាប់មនុស្សស្រីការរួមភេទលើកដំបូងអាចមានការឈឺចាប់ ឬមានអារម្មណ៍ល្អ ឬមានទាំងការឈឺចាប់ និងអារម្មណ៍ល្អមកជាមួយគ្នា។ ពេលរួមភេទស្រីៗយើងអាចនឹងមានការឈឺចាប់ និងមានចេញឈាមតិចៗផងពេលដែលភាគីខាងប្រុសស៊កលិង្គចូលក្នុងទ្វារមាស ប៉ុន្តែមិនមែនមានន័យថាមនុស្សស្រីគ្រប់គ្នាសុទ្ធតែមានបទពិសោធន៍បែបនេះទាំងអស់នោះទេ។ ការឈឺចាប់អាចកើតមាននៅពេលដែលសន្ទះព្រហ្មចារីត្រូវបានដាច់រហែក។
ដូចគ្នាដែរស្រីៗយើងអាចមានអារម្មណ៍ឈឺចាប់ពេលរួមភេទ ដោយសារតែទ្វារមាសមិនមានទឹករម្អិលគ្រប់គ្រាន់។ យ៉ាងណា វាជារឿងធម្មតាទេសម្រាប់ស្រីៗមួយចំនួនដែលមិនមានទឹករម្អិលគ្រប់គ្រាន់នេះ។ ដោះស្រាយបញ្ហានេះ ស្រីៗយើងអាចពិភាក្សាជាមួយដៃគូប្រើទឹករម្អិលជំនួយ ដើម្បីធ្វើឲ្យការរួមភេទប្រព្រឹត្តទៅដោយរលូន មិនមានការឈឺចាប់ ឬមុនស៊កលិង្គចូលទ្វារមាសត្រូវប្រាកដថាទ្វារមាសមានសំណើមគ្រប់គ្រាន់។