backup og meta

ក្រោយជាសះស្បើយពីកូវីដ១៩ អាចរួមភេទវិញបានពេល​ណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 11, 2021

    ក្រោយជាសះស្បើយពីកូវីដ១៩ អាចរួមភេទវិញបានពេល​ណា?

    ក្រោយជា​សះស្បើយ​ពី​កូវីដ១៩ អាច​រួម​ភេទ​វិញ​បាន​នៅ​ពេលណា? ជឿ​ថា​សំណួរ​នេះ​ពិត​ជា​មាន​គ្នា​យើង​នឹក​ឆ្ងល់​ក្នុង​ចិត្ត​មិន​ខាន​។ ពិត​ណាស់​ថា​ពេល​សង្ស័យ ឬ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ​១៩ យើង​​មិន​អាច​រួម​ភេទ​បាន​ទេ ដើម្បី​ចៀស​វាង​ការ​ចម្លង​វីរុស​នេះ​ទៅ​កាន់​ដៃ​គូរ​របស់​យើង​។ ចុះ​ក្រោយ​ពី​ជា​សះស្បើយ​យូរ​ប៉ុន​ណា​ទើប​អាច​រួម​ភេទ​វិញ​បាន​?​

    ១. កូវីដ១៩ និង​ការ​រួម​ភេទ​

    រាល់​ការ​នៅ​ជិត​ស្និទ្ធ​គ្នា ឬ​នៅ​ជិត​គ្នា​តិច​ជាង​២​ម៉ែត្រ​អាច​ធ្វើ​ឲ្យ​យើង​​យើង​ឆ្លង​វីរុស​កូវីដ១៩ ពី​អ្នក​ផ្ទុក​វីរុស​នេះ​បាន មិន​ថា​ចាំបាច់​ទាល់​តែ​យើង​មាន​សកម្មភាព​ផ្លូវ​ភេទ​នោះ​ទេ​។

    ក្នុង​ករណី​សង្ស័យ​ថា​យើង​អាច​ឆ្លង​កូវីដ១៩ ដោយសារ​បាន​ពាក់​ព័ន្ធ​ ឬ​ប៉ះពាល់​អ្នក​វិជ្ជមាន​កូវីដ១៩ យើង​ក៏​មិន​គួរ​រួម​ភេទ​ជាមួយ​ដៃគូ​ដែរ ព្រោះ​ថា​យើង​អាច​ឆ្លង​វីរុស តែ​មិន​ទាន់​មាន​ចេញ​រោគ​សញ្ញា។ ដូច​គ្នា​ដែរ បើ​សិន​ជា​យើង និង​ដៃ​គូ​មាន​អារម្មណ៍​មិន​ស្រួល ចូរ​កុំ​ថើប​គ្នា ឬ​រួម​ភេទ គួរ​តែ​តេស្ត​រក​កូវីដ១៩ ជាមុន ដើម្បី​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​អវិជ្ជមាន និង​មាន​អារម្មណ៍​ស្រួល​ខ្លួន​ឡើង​វិញ​។

    រួមភេទក្រោយជាពីកូវីដ១៩

    ២. រួម​ភេទ​ក្រោយ​ជាសះស្បើយ​ពី​កូវីដ១៩​

    ​ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​វីរុស​កូវីដ​១៩ អាច​បន្ត​មាន​វត្ត​មាន​នៅ​ក្នុង​ខ្លួន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​ដល់​ទៅ​បី​ខែ​​គិត​តាំងពី​ថ្ងៃ​រក​ឃើញ​វីរុស​ក្នុង​ខ្លួន​ដំបូង​។ ​ការណ៍​នេះ​ហើយ​បាន​ជា​អ្នក​ជា​សះ​ស្បើយ​ខ្លះ​បាន​តេស្ត​ឃើញ​វិជ្ជមាន​វីរុស​នេះ​ជា​ថ្មី តែ​មិន​មែន​មាន​ន័យ​ថា​​វីរុស​នោះ​អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​បាន​ទៀត​នោះ​ទេ​។

    ​ដូច​គ្នា​ដែរ ការ​សិក្សា​លើ​អ្នក​ជំងឺ ជា​សះ​ស្បើយ​ពី​កូវីដ១៩ នៅ​ប្រទេស​ចិន​បាន​រក​ឃើញ​ថា​ ទោះ​ជា​ជា​ពី​ជំងឺ​​ហើយ​មែន​ ប៉ុន្តែ​វីរុស​កូវីដ១៩ នៅ​អាច​មាន​វត្ត​មាន​នៅ​ក្នុង​ទឹក​កាម​បុរស​។ ទោះ​បី​ជា​វីរុស​កូវីដ១៩ មិន​មែន​ជា​វីរុស​ឆ្លង​តាម​ការ​រួម​ភេទ តែ​អ្នក​​ជំនាញ​នៅ​តែ​ណែ​នាំ​ថា​អ្នក​ជា​សះស្បើយ​ពី​កូវីដ១៩ គួរ​រង់ចាំ​គ្រប់​រយៈ​ពេល​២៨ ទៅ​៣០ថ្ងៃ ក្រោយ​ជា​សះ​ស្បើយ​ចាំ​រួមភេទ និង​ត្រូវ​រួម​ភេទ​ដោយ​ប្រើ​ស្រោម​អនាម័យ​ទៀត​ផង​។​​

    ការ​មាន​វត្ត​មាន​វីរុស​កូវីដ​១៩ នៅ​ក្នុង​ទឹកកាម ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា​វីរុស​នេះ​អាច​ឆ្លង​តាម​ចរន្ត​ឈាម ចូល​ទៅ​ក្នុង​ទឹក​កាម​របស់​អ្នក​ជំងឺ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​វីរុស​នៅ​ក្នុង​ទឹក​កាម​។

    ​ដោយ​សារ​តែ​វត្ត​មាន​របស់​វីរុស​កូវីដ១៩ អាច​បន្ត​នៅ​ក្នុង​ទឹក​កាម​ អ្នក​ជំនាញ​សុខាភិបាល​ថៃ ក៏​បាន​ណែ​នាំ​ដល់​អ្នក​ជា​ពី​ជំងឺ​កូវីដ១៩ ឲ្យ​រង់​ចាំ​រហូត​៣០​ក្រោយ​ជា​សះ​ស្បើយ ចាំ​ចាប់​ផ្ដើម​សកម្មភាព​ផ្លូវ​ភេទ​របស់​ខ្លួន​ឡើង​វិញ​ដែរ​ ខណៈ​ដែល​ការ​សិក្សា​របស់​បណ្ណាល័យ​វេជ្ជសាស្រ្ត​​នៃ​វិទ្យាស្ថាន​ជាតិ​សុខ​ភាព​អាមេរិក​ ថា​យ៉ាង​ហោច​ណាស់​បាន​២៨​ថ្ងៃ​ក្រោយ​ជា​សះ​ស្បើយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម