គ្នាយើងធ្លាប់ឮពីការពន្យារកំណើតបែបធម្មជាតិ ដែលគេតែងហៅថា ចាក់ទឹកក្រៅពាងទេ? មានន័យដូចម្តេច អាចការពារការមានផ្ទៃពោះបាន ១០០% ដូចមធ្យោបាយពន្យារកំណើតដទៃទៀតឬយ៉ាងណា?
គ្នាយើងធ្លាប់ឮពីការពន្យារកំណើតបែបធម្មជាតិ ដែលគេតែងហៅថា ចាក់ទឹកក្រៅពាងទេ? មានន័យដូចម្តេច អាចការពារការមានផ្ទៃពោះបាន ១០០% ដូចមធ្យោបាយពន្យារកំណើតដទៃទៀតឬយ៉ាងណា?

ការពន្យារកំណើតបែបធម្មជាតិ (ចាក់ទឹកក្រៅពាង) ដែលតម្រូវឲ្យភាគីខាងបុរសត្រូវដកលិង្គចេញមុនបញ្ចប់ការរួមភេទ ឬឈានដល់ចំណុចកំពូល រួចបញ្ចេញទឹកកាមក្រៅប្រដាប់ភេទខាងស្រី មានប្រសិទ្ធភាពតិចតួចបំផុតក្នុងការការពារមានផ្ទៃពោះ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។

អារម្មណ៍កំពុងតែពុះកញ្ជ្រោរោលអំឡុងពេលបើកប្រតិបត្តិការ ស្រាប់តែត្រូវដកចេញភ្លាមនេះ ច្បាស់ណាស់ភាគីខាងបុរសពិតជាពិបាកទប់អារម្មណ៍ខ្លួនឯងបាន ងាយនឹងភ្លាត់ស្នៀតបំផុត។ កាលណាបុរសដកលិង្គមិនទាន់ពេលនោះនឹងបញ្ចេញទឹកកាមចូលប្រដាប់ភេទស្រី ច្បាស់ជាគ្រោះថ្នាក់ធំហើយ ដូច្នេះ មធ្យាបាយពន្យារកំណើតនេះតម្រូវឲ្យប្រុសៗតាំងចិត្តឲ្យខ្ពស់លើសមភូមិប្រយុទ្ធ ហើយវាមានប្រសិទ្ធភាពតិចតួច គ្រាន់ជាងអត់ការពារសោះតែប៉ុណ្ណោះ យកល្អកុំជ្រើសរើសវិធីនេះអីល្អជាង។
មិនត្រឹមតែមិនមានប្រសិទ្ធភាព ១០០% នោះទេ ចាក់ទឹកក្រៅពាងថែមទាំងមិនអាចឈានដល់ចំណុចកំពូលនោះទេ វាកាត់បន្ថយអារម្មណ៍ត្រេកត្រអាលលើសមភូមិប្រយុទ្ធរបស់ភាគីទាំងពីរទៀតផង។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Withdrawal (Pull Out Method), https://www.plannedparenthood.org/learn/birth-control/withdrawal-pull-out-method
Withdrawal method (coitus interruptus), https://www.mayoclinic.org/tests-procedures/withdrawal-method/about/pac-20395283
Risks of Using the Withdrawal or Pullout Method, https://www.verywellhealth.com/withdrawal-method-pulling-out-2758856
កំណែប្រែបច្ចុប្បន្ន
05/05/2022
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ