តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចាក់ទឹកក្រៅពាង អាចការពារការមានផ្ទៃពោះ ១០០% ទេ?

    ចាក់ទឹកក្រៅពាង អាចការពារការមានផ្ទៃពោះ ១០០% ទេ?

    គ្នា​យើង​ធ្លាប់​ឮ​ពីការ​ពន្យារ​កំណើត​បែប​ធម្មជាតិ ដែល​គេ​តែង​ហៅ​ថា ចាក់ទឹក​ក្រៅ​ពាងទេ? មាន​ន័យ​ដូច​ម្តេច អាច​ការពារ​ការ​មាន​ផ្ទៃពោះ​បាន ១០០% ដូច​មធ្យោបាយ​ពន្យារកំណើត​ដទៃ​ទៀត​ឬ​យ៉ាង​ណា?

    ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ (ចាក់ទឹកក្រៅពាង) ដែល​តម្រូវ​ឲ្យ​ភាគី​ខាង​បុរស​ត្រូវ​ដក​លិង្គ​ចេញ​មុន​បញ្ចប់​ការ​រួមភេទ ឬ​ឈានដល់​ចំណុច​កំពូល រួច​បញ្ចេញ​ទឹកកាម​ក្រៅ​ប្រដាប់ភេទខាងស្រី មាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ក្នុង​ការ​ការពារ​មាន​ផ្ទៃពោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ​។

    រួមភេទជំងឺគាំងបេះដូង

    អារម្មណ៍​កំពុង​តែ​ពុះ​កញ្ជ្រោរោល​អំឡុង​ពេល​បើក​ប្រតិបត្តិការ ស្រាប់​តែ​ត្រូវ​ដក​ចេញ​ភ្លាម​នេះ ច្បាស់​ណាស់​ភាគី​ខាង​បុរស​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លួន​ឯងបាន ងាយ​នឹង​ភ្លាត់​ស្នៀត​បំផុត។ កាល​ណាបុរសដកលិង្គមិនទាន់ពេលនោះនឹងបញ្ចេញ​ទឹក​កាម​ចូលប្រដាប់ភេទស្រី ច្បាស់​ជា​គ្រោះថ្នាក់​ធំ​ហើយ ដូច្នេះ មធ្យាបាយ​ពន្យារ​កំណើត​នេះ​​តម្រូវ​ឲ្យ​ប្រុសៗ​តាំង​ចិត្តឲ្យ​ខ្ពស់​លើ​សមភូមិ​ប្រយុទ្ធ ហើយ​វាមានប្រសិទ្ធភាពតិចតួច គ្រាន់​ជាង​អត់​ការពារ​សោះ​តែប៉ុណ្ណោះ យក​ល្អ​កុំជ្រើសរើសវិធីនេះ​អី​ល្អជាង។

    មិន​ត្រឹមតែ​មិន​មាន​ប្រសិទ្ធភាព ១០០% នោះ​ទេ ចាក់​ទឹក​ក្រៅ​ពាង​ថែម​ទាំង​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​នោះ​ទេ វា​កាត់​បន្ថយ​អារម្មណ៍​ត្រេក​ត្រអាលលើ​សមភូមិ​ប្រយុទ្ធ​របស់​ភាគីទាំងពីរទៀតផង។

    អត្ថបទគួរអាន៖

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 05/05/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: