backup og meta

គួរ​ធ្វើ​ម៉េច​ បើភ្លាត់​មាន​​ផ្ទៃ​​​ពោះ​ចៃដន្យ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Feb 06, 2019

    គួរ​ធ្វើ​ម៉េច​ បើភ្លាត់​មាន​​ផ្ទៃ​​​ពោះ​ចៃដន្យ?

    ស្រីៗភ្លាត់មានផ្ទៃពោះដោយចៃដន្យ ច្បាស់ជាមានអារម្មណ៍ថាភ័យខ្លាច ខកចិត្ត ខ្មាសគេ ហើយខឹងខ្លួនឯងណាស់។ កុំទាន់អស់សង្ឃឹមអី “Hello គ្រូពេទ្យ” មានវិធីជួយដោះស្រាយ គួរធ្វើបែបណាពេលជួបរឿងបែបនេះ។

    ១- អារម្មណ៍ច្រួលច្របល់ជារឿងធម្មតា

    ពេលដឹងថាខ្លួនមានផ្ទៃពោះដោយមិនបានគ្រោងទុក គ្នាយើងភាគច្រើនអាចមានអារម្មណ៍ច្របូកច្របល់ សោកសៅ បារម្ភ ពេលខ្លះក៏ភ្ញាក់ផ្អើលក៏មាន។ ខ្លះទៀតអាចនឹងមានអារម្មណ៍ខឹង តានតឹង និងមិនសប្បាយចិត្ត។ យ៉ាងណាក៏ដោយ ការមានអារម្មណ៍បែបនេះមិនមានមានន័យថា យើងក្លាយជាម្តាយមិនល្អនោះទេ។

    ២- ស្វែងរកជំនួយ និងការគាំទ្រ

    – សម្រាប់ស្ត្រីមានគ្រួសារ

    ពេលយើងមិនទាន់ត្រៀមលក្ខណៈទុកជាមុន ប្រហែលជាមានអារម្មណ៍ច្រួលច្របល់ខ្លាំង ពេលដឹងថាខ្លួនមានផ្ទៃពោះ។ ប្តីយើងក៍អាចនឹងមានអារម្មណ៍មិនខុសគ្នាប៉ុន្មានដែរ បើសេដ្ឋកិច្ចគ្រួសារអ្នកមិនទាន់មានស្ថិរភាពនោះ។ ប្រឈមមុខនឹងកាលៈទេសៈបែបនេះ ទាមទារប្តីប្រពន្ធស្វែងយល់ចិត្តគ្នា និងអត់ឱនឲ្យគ្នាទៅវិញទៅមក ព្យាយាមរកដំណោះស្រាយជាមួយគ្នា។ យើងអាចសាកល្បងសួរយោបល់ និងបទពិសោធពីគ្រួសារ មិត្តភ័ក្តិ ឬក៏គូសា្វមីភរិយាដទៃធ្លាប់ជួបបញ្ហានេះ។

    – សម្រាប់​ស្រីៗ​នៅ​លីវ

    ក្នុងមួយឆាកជីវិតស្រីៗ ជួបប្រទះរឿងបែបនេះមិនមែនងាយស្រួលប្រឈមមុខទេ ជាពិសេសក្នុងសង្គមដែលនៅប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណី។ យ៉ាងណា បច្ចុប្បន្នដោយមានជំនួយពីអង្គការទ្រទ្រង់សុខភាពពិភពលោក មណ្ឌលសុខភាព មន្ទីរពេទ្យ ក្រសួងសុខាភិបាល សហគមន៍ ក៏ដូចជាបណ្ដាអង្គការនានា ស្ត្រីមានផ្ទៃពោះដោយចៃដន្យ អាចស្វែងរកជំនួយបានស្ទើរតែគ្រប់ទីកន្លែង។ អ៊ីចឹងហើយ បើយើងកំពុងប្រឈមមុខនឹងបញ្ហានេះ អាចស្វែងរកជំនួយពីតាមសហគមន៍ ក៏ដូចជាគ្រូពេទ្យជំនាញតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ​ដែល​មានការអនុញ្ញាត និងគាំទ្រដោយក្រសួងសុខាភិបាល។

    ៣- សម្រេចចិត្ត ប៉ុន្តែត្រូវដឹងពីច្បាប់

    បើយើងសម្រេចចិត្តយកកូនចេញ គួរយល់ដឹងពីសិទ្ធិស្របច្បាប់ទទួលសេវារំលូតកូនជាមុនសិន ដើម្បីទទួលបានសេវារំលូតដោយសុវត្ថិភាព។ ការពិត ការរំលូតកូន គឺជារឿងស្របច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ មាត្រា ៨ ជំពូក ២ នៃច្បាប់ស្ដីពីការរំលូតកូន បានបញ្ជាក់ច្បាស់ថា ស្ត្រីត្រូវបានអនុញ្ញាតឲ្យធ្វើការរំលូតនៅពេលគភ៌មានអាយុក្រោម ១២ សប្ដាហ៍ ឬអាចលើសពីនោះ ក្នុងករណីគភ៌មានសុខភាពមិនប្រក្រតី អាចបង្កផលប៉ះពាល់នានាដល់ម្ដាយ ឬមានផ្ទៃពោះដោយការរំលោភបំពាន ជាដើម។ ដោយឡែក ក្នុងករណីគភ៌មានអាយុលើស ១២ សប្ដាហ៍ បើម្ដាយរំលូត គឺខុសច្បាប់។

    ៤- វិធីរំលូតកូនមានពីររយ៉ាង

    – ការប្រើថ្នាំ៖ ធ្វើការរំលូតដោយលេបថ្នាំ ក្នុងករណីអាយុទារកស្ថិតក្រោមពីរខែ ប៉ុន្តែត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកជាមុន ចៀសវាងការរំលូតដោយខ្លួនឯង ព្រោះអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

    – ការប្រើឧបករណ៍៖ យើងក៏អាចទទួលយកសេវារំលូតនេះដោយគ្រូពេទ្យជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យជាតិបាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Feb 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម