– ត្រូវឧស្សាហ៍ពិនិត្យមើលឧបករណ៍ទាំងនោះជាប្រចាំ ថាមានដាច់រហែកលើផ្ទៃរបស់វាដែរ ឬអត់? ព្រោះធ្វើបែបនេះ ដើម្បីជួយការពារកុំឲ្យមានការចម្លងរាលដាលរបស់ពួកបាក់តេរី។
២- ប្រើស្រោមអនាម័យជាមួយឧបករណ៍គ្រប់ពេលប្រើប្រាស់
ហេតុអ្វីចាំបាច់ប្រើស្រោម?
ការពាក់ស្រោមអនាម័យលើឧបករណ៍សិច ជាវិធីល្អបំផុតមួយការពារយើងពីការចម្លងមេរោគ ហើយក៏ចំណេញ បើចង់ត្រូវប្រើវានៅត្រង់កន្លែងផ្សេងទៀត នោះមិនចាំបាច់កាត់ផ្ដាច់សមកម្មភាព ឬមិនចាំបាច់យកវាទៅលាងសម្អាត។
របៀបពាក់ស្រោមអនាម័យ
– ត្រូវពាក់ស្រោមអនាម័យលើឧបករណ៍សិច មុនពេលឲ្យផ្សេងប្រើវា ឬមុនពេលដាក់វាចូលក្នុងផ្នែកផ្សេងនៃដងខ្លួន
– ត្រូវជ្រើសយកទំហំស្រោមអនាម័យឲ្យត្រឹមត្រូវ
– បើពាក់ស្រោមអនាម័យលើឧបករណ៍សិចផលិតពីស៊ីលីកូន មិនត្រូវប្រើស្រោមមានជាតិរម្អិលសីលីកូនឡើយ។

អត្ថបទពាក់ព័ន្ធ៖
- តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់
- រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ
៣- តិចនិកជ្រើសរើសឧបករណ៍ឲ្យបានត្រឹមត្រូវ
ប្រភេទឧបករណ៍ជំនួយផ្លូវភេទ
ឧបករណ៍សិចជាច្រើនប្រភេទ ត្រូវគេផលិតឡើងខុសៗគ្នា អាស្រ័យទៅតាមតំបន់ផ្សេងៗលើដងខ្លួនយើង ដូចជា៖
– ប្រដាប់រំញ័រគ្លីតូរីស (Clitoral toys)
– ប្រដាប់ដាក់ក្នុងទ្វារមាស (Vaginal toys)
– ប្រដាប់ដាក់ក្នុងរន្ធគូទ (Anal toys)។
សារធាតុផលិតឧបករណ៍សិច