backup og meta

ប្រើ​ស្រោម​អនាម័យ​ពី​រ​ជាន់ ​មាន​សុវត្ថិភាពជាងមួយជាន់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 30, 2021

    ប្រើ​ស្រោម​អនាម័យ​ពី​រ​ជាន់ ​មាន​សុវត្ថិភាពជាងមួយជាន់?

    ប្រុសៗ​យើង​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ដែរ​ថា ពេល​រួម​ភេទ​បើ​ប្រើ​ស្រោម​អនាម័យ​ពី​រ​ជាន់ ​អាច​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់​ជា​ង​ប្រើ​មួយ​ជាន់? ជា​ទូ​ទៅ​មិន​មាន​ការ​ណែ​នាំ​ឲ្យ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ក្នុង​ពេល​រួម​ភេទ​នោះ​ទេ​។

    ១. អាច​ជា​គំនិត​ល្អ តែ​គ្មាន​ភស្តុតាង​ជាក់​លាក់​

    ​ពេល​គិត​ដល់​រឿងប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ពេល​រួម​ភេទ មើល​ទៅ​ហាក់​ដូច​ជា​គំនិត​ល្អ​ណាស់​ដែរ តែ​ការ​ពិត​ជាក់​ស្តែង​មិន​មាន​ការ​ណែ​នាំឲ្យ​ធ្វើ​ដូច​នេះ​ទេ​។ មក​ដល់​ពេល​នេះ មិន​មាន​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​ណាមួយ​បញ្ជាក់​ថា​ពាក់​ស្រោម​អនាម័យ​ពីរ​ជាន់​អាច​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​ពាក់​តែមួយ​នោះ​ទេ​។ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​បាន​ត្រឹម​ត្រូវ ត្រឹម​តែ​មួយ​គឺ​សុវត្ថិ​ភាព​ល្អ​ទៅ​ហើយ​។​ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ ត្រូវ​គេ​ដឹង​ថា​មាន​ប្រសិទ្ធ​ភាព​ការពារ​មិន​ឲ្យ​មានផ្ទៃ​ពោះ​ចន្លោះ​ពី​៨៥​%​ទៅ​៩៨​%​ ឯណោះ​។

    ស្រោមអនាម័យ

    ​២. ហេតុ​អ្វី​មិន​គួរ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់?

    ក្រុម​គ្រូពេទ្យ​ឯកទេស​​ខាង​សុខ​ភាព​ផ្លូវ​ភេទ បាន​លើក​ឡើង​ថា ការ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​កកិត​​រវាង​ស្រោម​ទាំង​ពីរ​​​អំឡុង​ពេល​រួម​ភេទ​មាន​កម្រិត​ខ្ពស់​។ ការ​កកិត​កាន់​តែ​ខ្លាំង អាច​ធ្វើ​ឲ្យ​មាន​ឱកាស​ដាច់ ឬ​រហែក​ស្រោម​បាន។ ដោយសារ​តែ​មាន​ការពិបាក​ក្នុង​ការ​សិក្សា​លើ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ពីរ​ជាន់ ទើប​មិន​មាន​ភស្តុតាង​វិទ្យាសាស្រ្ត​គ្រប់​គ្រាន់​​ ថា​ការ​ធ្វើ​ដូច​នេះ មាន​សុវត្ថិភាព​នោះ​។

    គ្មាន​វិធីសាស្រ្ត​ពន្យារ​កំណើត​ណាមួយ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ការ​ពារ​ខ្លួន​យើង​ពី​ជំងឺ​កាម​រោគ​ ដូច​ជា​ការ​ប្រើ​ស្រោម​អនាម័យ​នោះ​ទេ។ ដូច​នេះ​ហើយ​រាល់​ពេល​រួ​ម​ភេទ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​រឿង​ចាំ​បាច់ ហើយ​ប្រើ​តែ​មួយ​គឺ​គ្រប់​គ្រាន់​ហើយ​។

    ក្នុង​ករណី​គ្នា​យើង​បារម្ភ​ពី​រឿង​មាន​ផ្ទៃពោះ នឹង​ចង់​បន្ថែម​ស្រោម​អនាម័យ​មួយ​ជាន់​ទៀត គួរ​ធ្វើ​បែប​នេះ​នេះ​វិញ៖

    • បើ​មិន​ទាន់​ចង់​​មាន​ផ្ទៃពោះ អាច​ប្រើ​វិធីសាស្រ្ត​ពន្យារ​កំណើត​ផ្សេង​ទៀត មាន​ដូច​ជា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​ដាក់​កង​ក្នុង​ស្បូន ព្រម​ជាមួយ​ការ​ប្រើ​ស្រោម​អនាម័យ​ពេល​រួម​ភេទ​។
    • បើ​ពាក់​ស្រោម​អនាម័យ​ហើយ នៅ​តែ​បារម្ភ​រឿង​មាន​ផ្ទៃពោះ​ទៀត ចូរ​ដក​លិង្គ​ចេញ​ពី​យោនី​ មុន​ពេល​ចេញ​ទឹក​កាម​។​

    ​ដូច​នេះ​ហើយ គ្នា​យើង​ត្រូវ​ដឹង​ថា ស្រោម​អនាម័យ​​ផលិត​ឡើង​មិន​មែន​សម្រាប់​ប្រើ​ពីរ​ជាន់​រួម​គ្នា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​ហ៊ុន​ផលិត និង​ស្ថាប័ន​សុខភាព​ធំ​ៗ​​មួយ​ចំនួន​ទៀត​មិន​ណែ​នាំ​ឲ្យ​ធ្វើ​ដូច​នេះ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម