បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​ស្ត្រី​ផ្សេងទៀត - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់សបែបណាធម្មតា បែបណាបណ្តាលមកការឆ្លងមេរោគ?

ការធ្លាក់ស ឬទឹករំអិលគឺជារឿងដែលចៀសមិនផុតរបស់ស្រ្តី ព្រោះប្រយោជន៍របស់ការធ្លាក់ស ឬទឹករំអិលគឺជួយសម្អាតទ្វារមាស និងជួយ ឱ្យទ្វារមាសមានសំណើម ដើម្បីការពារការឆ្លងមេរោគ។ ប៉ុន្តែការធ្លាក់ស ឬទឹករំអិលមួយចំនួនក៏អាចបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺដែរ។ ​ធ្វើ​ម៉េច​ដឹងថា យើងធ្លាក់ស ឬទឹករំអិលធម្មតា ឬបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺ? ការធ្លាក់ស ឬទឹករំអិលគឺជាការធ្លាក់សារធាតុរាវចេញពីទ្វារមាសដែល ភាគច្រើនផ្សំពីទឹក ទឹករំអិល បាក់តេរីល្អ និងកោសិកាចេញពីទ្វារមាស និងមាត់ស្បូន។ ប្រសិនបើយើងស្ថិតក្នុងវ័យមករដូវ យើងអាចមានការធ្លាក់ស ឬទឹករំអិលពី ១ ទៅ ៤ មីល្លីលីត្រក្នុងមួយថ្ងៃដែលប្រហែលកន្លះ ទៅ ១ ស្លាបព្រាកាហ្វេ។ ១. ការធ្លាក់ស ឬទឹករំអិលធម្មតា ជាទូទៅ ការធ្លាក់ស ឬទឹករំអិលអាចមានពណ៌ស ឬថ្លា រាវ ឬខាប់ និងគ្មានក្លិនអាក្រក់។ ពណ៌ និងសណ្ឋានរបស់ការធ្លាក់ស ឬទឹករំអិលអាចប្រែប្រួលទៅតាមវដ្តរដូវ។ ជាទូទៅ យើងអាចធ្លាក់ស ឬទឹករំអិលរាងខាប់នៅពាក់កណ្តាលវដ្តរដូវ ដែលជាពេលកំពុងបញ្ចេញពងអូវុល ឬបញ្ចេញពងចេញពីអូវែ ពេលបំបៅកូនដោយទឹកដោះ ឬនៅពេលមានចំណង់ផ្លូវភេទ ឬពេលប្រើថ្នាំពន្យារកំណើត។ ចំណែកស្រ្តីពពោះអាចមានការធ្លាក់ស ឬទឹករំអិលច្រើន។ ការប្រែប្រួលទាំងនេះសុទ្ធតែជារឿងធម្មតាទេ។ ២. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីការឆ្លងមេរោគ […]

ស្វែងរក បញ្ហាស្ត្រីផ្សេងទៀត

បញ្ហាស្ត្រីផ្សេងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​រមួលក្រពេញអូវែបណ្តាលមកពីកត្តាអ្វីខ្លះ? អ្នកណាខ្លះមានហានិភ័យខ្ពស់?

ការ​រមួល​ក្រពេញអូវែ​កើត​ឡើង​នៅ​ពេល​ដែល​ក្រពេញមួយនេះបត់​ជុំវិញ​សរសៃ​ចង ដែល​ស្ថានភាព​មួយ​នេះ ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​ភ្លាម​ៗ ដើម្បី​​បញ្ចៀស​ការ​បាត់បង់ក្រពេញ​អូវែ។ ពិត​ណាស់​ ការ​រមួលក្រពេញ​អូវែ គឺ​ជា​​រោគ​ស្ត្រី​ទូទៅ​ដែល​​គ្រោះថ្នាក់​បំផុត​មួយ​ ដែល​អាច​បណ្តាល​ឲ្យ​បញ្ឈប់​លំហូរ​ឈាម​ទៅ​កាន់​ក្រពេញ​អូវែ ជា​ហេតុ​នាំ​ឲ្យ​​ងាប់​​ជាលិកា​នៅ​ក្នុងក្រពេញ​អូវែ។ កត្តា​ហានិភ័យ​​នៃ​ការ​រមួលក្រពេញ​អូវែមាន​អ្វី​ខ្លះ? ការ​រមួល​​ក្រពេញ​អូវែ កម្រ​នឹង​កើត​ឡើង​​​ណាស់​ ប៉ុន្តែ​​បញ្ហា​មួយ​នេះ​ អាច​ប៉ះពាល់​ដល់​គ្នា​យើង​គ្រប់​វ័យ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​ពី​កត្តា​ជាក់លាក់ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រមួល​ក្រពេញ​អូវែ ដែល​រួម​មាន​៖ ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ មាន​ផ្ទៃពោះ មាន​ដុំ​សាច់​ ឬ​គីសក្រពេញ​អូវែដែល​មិន​មែន​ជា​មហារីក ការ​ព្យាបាល​ឲ្យ​មាន​កូន​ ដែល​ជំរុញ​ការ​បញ្ចេញ​ពង​អូវុល និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​គីស​អូវែ។ រោគសញ្ញា​នៃ​ការ​រមួល​ក្រពេញ​អូវែ រមួល​ក្រពេញ​អូវែអាច​មាន​រោគសញ្ញា​ជា​ច្រើន​ ដែល​រួម​មាន​៖ ឈឺចាប់​ពោះ​​ផ្នែក​ខាង​ក្រោម​ ឬ​ឆ្អឹង​អាង​ត្រគាក ឈឺចាប់​​ដែល​រាលដាល​ដល់​ខ្នង​ផ្នែក​ខាង​ក្រោម​ ឬ​ចំហៀង ឈឺ​ដូច​​ត្រូវ​គេ​ចាក់ ការ​ឈឺចាប់​ដោយ​សារ​​បញ្ហា​​រមួល​ក្រពេញ​អូវែ ​អាច​ម្តង​ឈឺ​ម្តង​បាត់​ នេះ​ពីព្រោះ​តែ​ក្រពេញ​អូវែអាច​រមួល​ ឬ​មិន​រមួល​ទៅ​តាម​ពេលវេលា។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​​រោគសញ្ញា​គ្រោះថ្នាក់ ក្នុង​ករណី​ដែល​ការ​រមួលក្រពេញ​អូវែ ចាប់ផ្តើម​ធ្វើ​ឲ្យ​ងាប់​ជាលិកា​នៅ​ក្នុងក្រពេញ​អូវែ រោគសញ្ញា​អាច​រួម​មាន​៖ គ្រុន​ក្តៅ​​ចាប់​ពី​៣៨​អង្សាសេ ឬ​ខ្ពស់​ជាង​នេះ ធ្លាក់​ឈាម​ទ្វារ​មាស ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី រឹង​ក្នុង​ពោះ  និង​​ឈឺ​ខ្លាំង​មិន​អាច​ប៉ះ​បាន។ ក្នុង​ករណី​ដែល​គ្នា​យើង​ប្រឈម​នឹង​រោគសញ្ញា​ទាំង​នេះ គួរ​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​រោគ​ស្ត្រី​ភ្លាម​ៗ ជា​ពិសេស​សម្រាប់​អ្នក​ដែល​កំពុង​ពពោះ ឬ​​មាន​គីស​អូវែ។ រោគសញ្ញា​ខាង​លើ​ អាច​បញ្ជាក់​ពី​ការ​ងាប់​ជាលិកា​ ដែល​អាច​នាំ​ឲ្យ​យើង​បាត់បង់​អូវែ​។ [embed-health-tool-ovulation] ការ​ព្យាបាល​នៃ​បញ្ហា​រមួលក្រពេញ​អូវែ មាន​តែ​ការ​វះកាត់​តែ​មួយ​គត់​ ដែល​អាច​ព្យាបាល​បញ្ហា​រមួល​អូវែ​នេះ​បាន។ ស្ត្រី​ច្រើន​ជាង​៩០​%​ដែល​​ធ្វើ​ការ​វះកាត់​ អាច​ជា​សះស្បើយ​ជាមួយ​នឹង​មុខងារ​ពេញលេញ​នៃ​អូវែ។ យ៉ាង​ណា​មិញ ប្រសិនបើ​គ្រូពេទ្យ​រក​ឃើញ​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ នោះ​អ្នក​ជំងឺ​អាច​នឹង​​តម្រូវ​ឲ្យ​ធ្វើការ​​កាត់ក្រពេញនេះចេញ​ផង​ដែរ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ […]


បញ្ហាស្ត្រីផ្សេងទៀត

កត្ដាទាំងនេះហើយ ជាមូលហេតុនាំឲ្យស្រីៗមិនចង់រួមភេទ

តើស្ដ្រីអាចងាយប្រឈមបាត់បង់ចំណង់ផ្លូវភេទមែនឬទេ? ប្រាកដណាស់ បម្រែបម្រួលចំណង់ផ្លូវភេទជាធម្មតារមែងតែងតែកើតមាន មិនថាបុរស ឬ ស្ដ្រីនោះទេ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតការប្រែប្រួលចំណង់ផ្លូវភេទនេះ ក៏អាចជាបញ្ហាមួយបង្កផលប៉ះពាល់ដល់ទំនាក់ទំនងដៃគូផងដែរ ប្រសិនបើភាគីសងខាងមិនអាចយល់ពីគ្នា។ ខាងក្រោមជាមូលហេតុ ៤យ៉ាងសំខាន់ៗ​ដែល​បណ្ដាលឲ្យស្ដ្រីងាយនឹងបាត់បង់ចំណង់ផ្លូវភេទ ដែលប្រុសៗគួរដឹង។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១.កត្ដាផ្លូវចិត្ដ កត្ដាផ្លូវចិត្ដគឺជាបញ្ហាធំ ដែលជំរុញឲ្យស្ដ្រីភាគច្រើនប្រឈមនឹងការអស់អារម្មណ៍ជាមួយដៃគូ ពិសេសនៅពេលគាត់កំពុងតែមាន បញ្ហាស្ដ្រេសច្រើន ស្មុគស្មាញ ថប់បារម្ភ និង បាក់ទឹកចិត្ដជាដើម។ ២.ឈឺចាប់ពេលរួមភេទ ការរួមភេទដែលមិនអាចប្រព្រឹត្ដទៅដោយរលូន ក៏ជាមូលហេតុអាចប៉ះទង្គិចដល់អារម្មណ៍ដៃគូខាងស្រី។ តួយ៉ាងការរួមភេទដែលមានការឈឺចាប់ ដោយបញ្ហាសុខភាពណាមួយដូចជា ការបម្រែបម្រួលអ័រម៉ូន បញ្ហាសាច់ដុំអាងត្រគៀក ប្រដាប់ភេទមានសភាពស្ងួត ឬមានការរលាកជាដើម។ ហេតុផលមួយចំនួនទៀត ក៏មានពាក់ព័ន្ធនឹងបញ្ហារោគស្ដ្រី ដែលបណ្ដាលមានការឈឺចាប់ក្នុងអំឡុងរួមភេទ ក៏ជះឥទ្ធិពលដល់អារម្មណ៍ផ្លូវភេទផងដែរ។ ៣.បញ្ញាទំនាក់ទំនងដៃគូ ដៃគូដែលរស់នៅខ្វះភាពកក់ក្ដៅ ទំនាក់ទំនងមិនស្និទ្ធស្នាល ក៏ជាបញ្ហាអាចប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទបានដែរ។ ការសិក្សារបស់មន្ទីរពេទ្យ mayoclinic បានបង្ហាញថា អារម្មណ៍ផ្លូវភេទមនុស្សស្រីភាគច្រើនកើតចេញពីសកម្មភាពស្និទ្ធស្នាល។ ប្រសិនបើទំនាក់ទំនងមួយបាត់បង់ភាពស្និទ្ធស្នាល ជំនឿចិត្ដ នោះក៏ប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទផងដែរ។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗធ្លាក់ឈាមអំឡុងពេលបញ្ចេញមេជីវិតញី គួរបារម្ភកម្រិតណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីៗយើង​ខ្លះ​ ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច​នៅ​ចន្លោះ​ពេល​មក​រដូវ ឬ​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ដែល​​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន និង​មិន​បង្ក​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ឬមេជីវិតញី​ អាច​កើត​ឡើង​តែ​ម្តង ឬ​មាន​​រយៈពេល​ត្រឹម​តែ​១​ថ្ងៃ ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ។​ រោគសញ្ញា​នៃ​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល ដែល​មាន​បរិមាណ​តិចតួច​ជាង​ការ​ធ្លាក់​ឈាម​រដូវ​ធម្មតា។ គ្នា​យើង​អាច​សង្កេត​ឃើញ​ឈាម​ពីរ​បី​តំណក់​នៅ​លើ​ខោ​ទ្រនាប់​ ដែល​មាន​ពណ៌​ក្រហម​ ឬ​ពណ៌​ផ្កា​ឈូក​ស្រាល។ ការ​​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល​កើត​ឡើង​នៅ​ពេល​ណា? ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​ មុន​ពេល​ ឬ​ក្រោយ​ពេល​បញ្ចេញ​ពង​អូវុល។ ជា​ធម្មតា ​ការ​បញ្ចេញ​ពង​អូវុល​កើត​ឡើង​នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ មុន​ពេល​ដែល​យើង​ចាប់ផ្តើម​មក​រដូវ ឬ​​នៅ​ពេល​​ផ្សេង​ៗ​ក្នុង​អំឡុង​វដ្ដ​រដូវ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​តិចតួច​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​ទាក់ទង​នឹង​ការ​បញ្ចេញ​ពង​អូវុល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​បញ្ចេញ​ពង​អូវុល​ ​​​​​​ចុក​ពោះ សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​កើន​ឡើង សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​​ដែល​ស្រដៀង​ទៅ​នឹង​ស៊ុត​ផ្នែក​ពណ៌​ស ឈឺ​សុដន់ ហើម​ពោះ ចំណង់​ផ្លូវ​ភេទ​កើន​ឡើង ប្រែប្រួល​សីតុណ្ហភាព​រាងកាយ។​ [embed-health-tool-ovulation] ពេល​ណា​ដែល​​គួរ​ទៅ​ជួប​គ្រូពេទ្យ? ថ្វី​ត្បិត​តែ​ការ​ធ្លាក់​ឈាម​តិចតួច​នៅ​ចន្លោះ​មក​រដូវ មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ ប៉ុន្តែ​បើ​យើង​ប្រឈម​នឹង​រោគសញ្ញា​ខាងក្រោម​នេះ គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។ ធ្លាក់​ឈាម​តិចតួច ឬ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ មក​រដូវ​លើស​ពី​៧​ថ្ងៃ មក​រដូវ​ច្រើន​ ដែល​ត្រូវ​ប្តូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ម៉ោង មក​រដូវ​មិន​ទៀង ដែល​មាន​រយៈពេល​យូរ​ជាង​៣៥​ថ្ងៃ ឬ​ខ្លី​ជាង​២១​ថ្ងៃ ធ្លាក់​ឈាម​ក្រោយ​ចូល​ដល់​វ័យ​អស់​រដូវ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


បញ្ហាស្ត្រីផ្សេងទៀត

កម្រិតជាតិដែករាងកាយស្រីៗត្រូវការជាប្រចាំ ដើម្បីសុខភាពល្អ

ជាតិដែកជាសារធាតុរ៉ែដែលរាងកាយត្រូវការដើម្បីផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រតេអ៊ីន​នៅក្នុង​កោសិកា​ឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពីសួតទៅចែកចាយគ្រប់ជាលិកាក្នុងរាងកាយ និងមាយអូក្លូប៊ីន (myoglobin) ដែលជាប្រតេអ៊ីនចែកចាយអុកស៊ីសែនទៅឱ្យសាច់ដុំ។ ជាងនេះ​ទៅ​ទៀត រាងកាយយើងក៏ត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដែរ។ បរិមាណជាតិ​ដែករាងកាយ​ត្រូវ​ការ​ប្រចាំថ្ងៃគឺអាស្រ័យលើអាយុនិង ភេទ ក្នុងនោះស្រីៗស្ថិតក្នុងវ័យបន្តពូជ​ត្រូវការជាតិដែកច្រើនជាង​បុរសដែលមានវ័យដំណាលគ្នា។ ១. តម្រូវការបរិមាណជាតិដែករបស់ស្រីៗ ស្រីៗស្ថិតក្នុងវ័យបន្តពូជត្រូវការជាតិដែកប្រចាំថ្ងៃច្រើនជាងបុរសដែលមានវ័យដំណាលគ្នាដោយសារស្រីៗបាត់បង់ឈាមពេលមករដូវនិងដោយសារមានផ្ទៃពោះ។ ក្មេងស្រីជំទង់ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ១៩-៥០ ឆ្នាំ៖ ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីពពោះ៖ ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីបំបៅដោះ៖ ៩-១០ មិល្លីក្រាមក្នុងមួយថ្ងៃ ស្រ្តីចាប់ពីអាយុ ៥១ ឆ្នាំឡើងទៅ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ [embed-health-tool-ovulation] ២. ប្រភពជាតិដែក យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់ដោយបានពី​អាហារ​មួយ​ចំនួន​ដូច​ជា៖​ សាច់គោ ជ្រូក មាន់ ទា និងគ្រឿងសមុទ្រ សណ្តែក បន្លែស្លឹកបៃតង ដំឡូងជ្វា គ្រាប់ស្វាយចន្ទី គ្រាប់រីករាយ គ្រាប់កៅឡាក់ ទំពាំងបាយជូរក្រៀម ដំណាប់លម៉ើ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ផលវិបាកកង្វះជាតិដែក កង្វះជាតិដែកក្នុងរយៈពេលខ្លីមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ ព្រោះរាងកាយនឹងប្រើប្រាស់​ជាតិដែក​ដែលស្តុកទុកក្នុងថ្លើម។ […]


បញ្ហាស្ត្រីផ្សេងទៀត

មូលហេតុ ៣ យ៉ាងនេះ បណ្ដាលឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើន

ការ​ពិត​ទៅ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ក្នុង​ឆាក​ជីវិត​របស់​ស្រី​ៗ​យើង​។ ប៉ុន្តែ​ គ្នា​យើង​អាច​មាន​ការ​ព្រួយ​បារម្ភ​ ឬ​មិន​ស្រណុក​ចិត្ត​ នៅ​ពេល​ដែល​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល។ ជា​ទូទៅ ការ​ធ្លាក់​ទឹក​រម្អិល​ធម្មតា មាន​​ពណ៌​ស និង​ស្អិត ឬ​ពណ៌​ថ្លា និង​រាវ​ ព្រម​ទាំង​មាន​ក្លិន​តិចតួច។ ការ​ធ្លាក់​ទឹក​រម្អិល​ខ្លះ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​​ទ្វារ​មាស និង​ផ្លូវ​ទឹក​នោម ក៏​ដូចជា​ជួយ​ឲ្យ​មាន​ការ​បញ្ចេញ​ជាតិ​​រម្អិល​។ យោង​តាម​ Cleveland Clinic​ ស្រី​ៗ​យើង​ផលិត​ទឹក​រម្អិល​ទ្វារ​មាស​ក្នុង​បរិមាណ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ​ បើ​យើង​ធ្លាក់​ទឹក​រម្អិល​តិច​ ឬ​ច្រើន​ជាង​ធម្មតា​ ក៏​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ លើក​លែង​តែ​ក្នុង​ករណី​ មាន​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​សំឡី​អនាម័យ​​ជា​ញឹកញាប់។ មូលហេតុ​ដែល​នាំ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​ជ្រុល​ និង​គន្លឹះ​ដោះស្រាយ​ ​​​​​១. រលាក​ទ្វារ​មាស ការ​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ ឬ​រាវ អាច​ជា​សញ្ញា​នៃ​ជំងឺ​រលាក​ទ្វារ​មាស។ ជំងឺ​នេះ​កើត​ឡើង​ដោយ​សារ​៖ ការ​លូតលាស់​​ជ្រុល​នៃ​បាក់តេរី ដែល​ធ្វើ​ឲ្យ​ខូច​តុល្យភាព​នៃ​ទ្វារ​មាស ផ្សិត​លូតលាស់​លឿន​ពេក ​ ពពួក​វីរុស​ដូចជា​HSV និង​HPV រលាក​ដោយ​សារ​សារធាតុ​គីមី​នៅ​ក្នុង​គ្រីម ស្ព្រៃយ៍ និង​សំលៀកបំពាក់ ស្ងួត​ទ្វារ​មាស កង្វះ​អ័រម៉ូន​Estrogen ដោយ​សារ​តែ​កត្តា​វ័យ​ចំណាស់ និង​ការ​អស់​រដូវ ស្រី​ៗ​​អាច​​​ប្រឈម​នឹង​ជំងឺ​រលាក​ទ្វារ​មាស​ច្រើន​ជាង​មួយ​ប្រភេទ​ក្នុង​ពេល​​តែ​មួយ​ ហើយ​ប្រភេទ​នីមួយៗ​មាន​រោគសញ្ញា​ខុស​ៗ​គ្នា។ ជា​ធម្មតា យើង​អាច​សង្កេត​មើល​ការ​ប្រែប្រួល​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ខាប់ ស្ដើង និង​រាវ មាន​ក្លិន​ខ្លាំង និង​មិន​ស្រួល​ពោះ ឬ​ឈឺ​ទ្វារ​មាស។ ​ដំណោះស្រាយ៖ ពាក់​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​ទឹក​ស្អាត […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗមានបញ្ហាគេងមិនលក់ដោយសារអ័រម៉ូន? នេះជាតិចនិកដោះស្រាយ

បញ្ហា​អ័រម៉ូន​កើត​ឡើង​ញឹកញាប់​បំផុត​លើ​ស្ត្រី​ ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ​ឡើង​ទៅ។ ពិត​ណាស់​ កត្តា​ជា​ច្រើន​រួមចំណែក​​ប៉ះពាល់​ដល់​អ័រម៉ូន​អង់ដូគ្រីន​ចំពោះ​ស្ត្រី ដូចជា​ស្រ្តេស​រ៉ាំរ៉ៃ គេង​មិន​គ្រប់គ្រាន់​ កង្វះ​អាហារូបត្ថម្ភ​ល្អ ការ​ពពោះ និង​ការ​អស់​រដូវ ជា​ដើម​។ ជា​ទូទៅ ការ​គេង​មិន​លក់​ និង​ការ​ប្រែប្រួល​អ័រម៉ូន​មាន​ទំនាក់ទំនង​សាំញ៉ាំ និង​​មាន​ឥទ្ធិពល​លើ​គ្នា​​ទៅ​វិញ​ទៅ​មក​។ ដូច្នេះ​ហើយ​ យើង​គួរ​ព្យាបាល​បញ្ហា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ ទើប​ទទួល​បាន​លទ្ធផល​ល្អ។ ​អ័រម៉ូន​ដែល​ប៉ះពាល់​ដល់​ការ​គេង​ អ័រម៉ូន​ជា​ច្រើន​មាន​ប្រតិកម្ម​ជាមួយ​នឹង​ការ​គេង​ ដូចជា​៖ អ័រម៉ូន​Melatonin អ័រម៉ូន​Progesterone​ អ័រម៉ូន​Estrogen អ័រម៉ូន​Testosterone​ អ័រម៉ូន​Cortisol ជាដើម។ [embed-health-tool-ovulation] ​ការ​អស់​រដូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​បញ្ហា​គេងបាត់ដង្ហើម​ ​អំឡុង​ពេល​ និង​ក្រោយ​ពេល​អស់​រដូវ អ័រម៉ូនEstrogen និង​ Progesterone​​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នេះ​អាច​ជា​ហេតុផល​មួយ​ នាំ​ឲ្យ​កើត​បញ្ហា​គេង​បាត់​ដង្ហើម​។ បញ្ហា​គេង​បាត់​ដង្ហើម​នេះ​ ក៏​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​យើង​កើត​​ជំងឺ​បាក់​ទឹក​ចិត្ត ការ​ប្រែប្រួល​អារម្មណ៍​ និង​ចុះ​ខ្សោយ​ការចង់ចាំ​ជា​ដើម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ ដើម្បី​ទទួល​បាន​សុខភាព​រឹងមាំ​យូរ​អង្វែង យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​​បញ្ហា​ដំណេក​ និង​សុខភាព​អ័រម៉ូន​អង់ដូគ្រីន​។ ទាំង​នេះ​ជា​គន្លឹះ​ងាយ​ៗ ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល។ ញ៉ាំ​អាហារូបត្ថម្ភ​ល្អ​ៗ ​ចេញ​ក្រៅ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ បញ្ចេញ​សកម្មភាព​រាងកាយ​ក្នុង​កម្រិត​មធ្យម បើក​​ពន្លឺ​សម​ល្មម​អំឡុង​ពេល​គេង កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​អំឡុង​​ម៉ោង​គេង ធ្វើ​សកម្មភាព​​សម្រាក​អារម្មណ៍​ ដូចជា​ធ្វើ​សមាធិ ឬ​ត្រាំ​ទឹក ​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​មួយ​ចំនួន​ដូចជា​ តែ កាហ្វេ ភេសជ្ជៈ​​​​​មាន​ជាតិ​កាហ្វេអ៊ីន នៅ​​កៀក​នឹង​ម៉ោង​គេង។ អត្ថបទគួរអាន៖ […]


បញ្ហាស្ត្រីផ្សេងទៀត

ឆ្លងមេរោគលើសុដន់ អាចមានរោគសញ្ញាទាំងនេះ! ដោះស្រាយបែបណា?

ការ​បង្ក​រោគ​លើ​សុដន់​ ភាគ​ច្រើន​កើត​លើ​ស្ត្រី​ដែល​​បំបៅ​ដោះ​កូន​ ជា​ពិសេស​​​​អំឡុង​​ពេល​ប្រាំ​មួយ​សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល​កូន។​ ប៉ុន្តែ​ បុរស​ និង​ស្ត្រី​ដែល​មិន​បញ្ចេញ​ទឹក​ដោះ​ ក៏​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​នេះ​ដែរ។ មូលហេតុ​បង្ក​ រាងកាយ​ស្ត្រី​​យើង​​​ទទួល​បាន​អ័រម៉ូន​​ជា​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​ក្រោយ​ពេល​សម្រាល​ភ្លាម​ៗ។ ជា​ធម្មតា ទឹក​ដោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សុដន់​ ដែល​ធ្វើ​ឲ្យ​ម៉ាក់​មាន​អាការៈ​ឈឺចាប់​ និង​ហើម ហើយ​នៅ​ពេល​ដែល​មាន​​ទឹក​ដោះ​​នៅ​កកកុញ​ក្នុង​ថង់​​ទឹក​ដោះ នោះ​បាក់តេរី​នឹង​លូតលាស់​ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចំពោះ​ម៉ាក់ៗ​ដែល​មាន​ទឹក​ដោះ​ច្រើន​ និង​អ្នក​ដែល​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​ ឬ​កខ្វក់​ ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​ឆ្លង​មេរោគ​លើ​​សុដន់​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​ដែរ​ ស្ត្រី​ដែល​មិន​បំបៅ​ដោះ​កូន​ និង​បុរស​ក៏​អាច​​ឆ្លង​មេរោគ​​នេះ​ដូច​គ្នា​​​ ប្រសិន​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខាង​ក្រោម៖​ ជក់បារី​អាច​បញ្ចេញ​ជាតិ​ពុល​ជាក់លាក់​ទៅ​ក្នុង​រាងកាយ ដែល​អាច​បំផ្លាញ​ជាលិកា​សុដន់ ចោះ​សុដន់​ កើត​​ត្រអក​​នៅ​លើ​​សុដន់​ ឬ​ចុង​សុដន់​ដែល​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​ស្ងួត ស្ដើង និង​រមាស់ ហើយ​នៅ​ពេល​ដែល​យើង​អេះ​ខ្លាំង​ វា​អាច​រលាត់​ស្បែក​​យ៉ាង​ងាយ​ ព្រម​ទាំង​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ ធ្លាប់​វះ​កាត់​ពង្រីក​សុដន់​ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​ចុះ​ខ្សោយ​ ដោយ​សារ​តែ​ជំងឺ​​មួយ​ចំនួន​​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ កោរ​ ឬ​ដក​រោម​​ជុំវិញ​​សុដន់​។​​​​​​​ [embed-health-tool-ovulation] ​​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​លើ​សុដន់​ សុដន់​ប្រែ​ទៅ​ជា​ក្រហម ឈឺ​​ និង​ហើម​ ដោយ​ផ្នែក​ ឬ​ទាំង​មូល សុដន់​មាន​​កម្ដៅ និង​ឈឺចាប់​នៅ​ពេល​ប៉ះ ក្រហាយ​​នៅ​ពេល​បំបៅ​ដោះ​ គ្រុន​ក្ដៅ​ ​ក្នុង​ករណី​កម្រ​ខ្លះ អាច​​មាន​អាប់សែ​ចេញ​ពី​ជាលិកា​សុដន់​ និង​ចេញ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ […]


បញ្ហាស្ត្រីផ្សេងទៀត

គ្រាន់តែញ៉ាំថ្នាំផ្សះសោះ ក៏ឆ្លងមេរោគផ្សិតទ្វារមាស?

ពិត​ណាស់​ មាន​ស្រី​ៗ​យើង​ជា​ច្រើន​​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស​នៅ​ពេល​ណា​មួយ​ ជាក់ជា​មិន​ខាន​ក្នុង​មួយ​​ឆាក​ជីវិត​​។ ការ​រីក​រាល​ដាល​នៃ​ផ្សិត​Candida ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ ដែល​កត្តា​នេះ​​កើត​ឡើង​នៅ​ពេល​ដែល​​យើង​មាន​ផ្ទៃពោះ ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ក៏​ដូច​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ឬ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ជា​ដើម។ យ៉ាង​ណា​មិញ ថ្នាំ​ផ្សះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ការ​​បង្ក​រោគ​ផ្សិត​ក្នុង​ទ្វារ​មាស​ផង​ដែរ។ ប្រភេទ​ថ្នាំ​ផ្សះ​ខ្លះ អាច​កម្ចាត់​​បាក់តេរី​មាន​ប្រយោជន៍​ជា​ច្រើន​នៅ​ក្នុង​ទ្វារ​មាស​​ដែល​នាំ​ឲ្យ​ផ្សិត​Candida​អាច​លូតលាស់​បាន។ ដូច្នេះ​ហើយ ទើប​ពេល​ខ្លះ ស្រី​ៗ​យើង​​ឆ្លង​មេរោគ​ផ្សិត​ ក្រោយ​ពី​ញ៉ាំ​ពពួក​ថ្នាំ​ទាំង​នេះ​រួច​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​​ឆ្លង​មេរោគ​ផ្សិត ជា​ទូទៅ យើង​អាច​កើត​មាន​អាការៈ​​រលាក​​ និង​រមាស់​​នៅ​លើ​ទ្វារ​មាស ​ធ្លាក់​ស ​មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​ ឬ​អំឡុង​ពេល​រួម​ភេទ ក៏​ដូច​ជា​ទ្វារ​មាស​ឡើង​ហើម​ និង​ក្រហម​ជា​ដើម។ រោគសញ្ញា​ធ្ងន់ធ្ងរ​ រួម​មាន​ស្នាម​ក្រហម​ រលាត់​ ប្រេះ ឬ​ដំបៅ​។ ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​​ឆ្លង​មេរោគ​ផ្សិត​ចំនួន​៤​ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ឆ្នាំ នោះ​បាន​ន័យ​ថា យើង​ប្រឈម​នឹង​ផលវិបាក​​នៃ​ការ​បង្ក​រោគ​ដោយ​ផ្សិត។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស គន្លឹះ​បង្ការ​ការ​ឆ្លង​មេរោគ​ផ្សិត​ទ្វារ​មាស ដើម្បី​បង្ការ​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​​ទ្វារ​មាស យើង​គួរ​តែ​អនុវត្ត​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖ ជៀសវាង​​ពាក់​ខោ​ទ្រនាប់​​ធ្វើ​ពី​កប្បាស​ដែល​តឹង​ពេក ជៀសវាង​ងូត​ទឹក​ក្ដៅ​ខ្លាំង ប្រើ​ថ្នាំ​ផ្សះ​​តែ​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ […]


បញ្ហាស្ត្រីផ្សេងទៀត

សញ្ញាមួយចំនួនបញ្ជាក់ថា ស្រីៗជ្រើសរើសអាវទ្រនាប់មិនត្រឹមត្រូវ

ការ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​ត្រឹមត្រូវ​ និង​ស័ក្ដិសម​ទៅ​តាម​រូបរាង​កាយ​របស់​យើង​មាន​សារសំខាន់​ណាស់​ ពីព្រោះ​​វា​​មិន​ត្រឹម​តែ​អាច​ជួយ​ទ្រ​​ និង​បិទបាំង​ដើម​ទ្រូង​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ពាក់​​ទៀត​ផង​។ បន្ថែម​ពី​នេះ អាវ​ទ្រនាប់​ត្រឹមត្រូវ អាច​​កាត់បន្ថយ​អាការៈ​ឈឺ​ខ្នង បង្កើន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង ក៏​ដូចជា​ជួយ​ពង្រឹង​ឥរិយាបថ​របស់​យើង​។ ដូច្នេះ​ហើយ​​ ដើម្បី​ដឹង​ថា​យើង​ជ្រើសរើស​អាវ​ទ្រនាប់​បាន​ត្រឹមត្រូវ​ឬ​អត់​នោះ​ អាច​សង្កេត​មើល​សញ្ញា​ទាំង​ប៉ុន្មាន​នេះ​។ សញ្ញា​ទាំង​៤ បញ្ជាក់​ថា​យើង​ពាក់​អាវ​ទ្រនាប់​មិន​ត្រឹមត្រូវ ១. ​ខ្សែ​អាវ​ទ្រនាប់​ធ្លាក់​ចុះ ប្រសិនបើ​យើង​សារ៉េ​ខ្សែ​ត្រឹមត្រូវ​ហើយ​ ប៉ុន្តែ​វា​នៅ​តែ​ធ្លាក់​ចុះ​នោះ​បាន​ន័យ​ថា​ទំហំ​អាវ​ធំ​ពេក​សម្រាប់​រាងកាយ​របស់​យើង​។ ផ្ទុយ​ទៅ​វិញ អាវ​ទ្រនាប់​ដែល​សម​ល្មម​ អាច​ឲ្យ​យើង​សូក​ម្រាម​ដៃ​ពីរនៅ​ចន្លោះ​ស្មា និង​ខ្សែ​អាវ​បាន​យ៉ាង​ងាយ​ស្រួល។ ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ២. សុដន់​ចេញ​ក្រៅ​អាវ​ទ្រនាប់​ ប្រសិនបើ​សុដន់​ហៀរ​ចេញ​ពី​អាវ​ទ្រនាប់​ផ្នែក​ខាង​លើ​ ចំហៀង​ ឬ​ខាង​ក្រោម​ប៉ុង​អាវ​ទ្រនាប់​ នោះ​យើង​គួរ​តែ​ជ្រើស​យក​ទំហំ​ធំ​ជាង​មុន ដើម្បី​អាច​ជួយ​ទ្រ​ទម្ងន់​សុដន់​បាន​ប្រសើរ​ជាង​មុន។ ៣. អាវ​ទ្រនាប់​រុល​ឡើង​លើ​ ពិត​ណាស់​ នៅ​ពេល​ដែល​ប៉ុង​រុល​ឡើង​លើ​ គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​នៅ​មិន​សុខ​ឡើយ​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​កំពុង​​នៅ​​ខាង​ក្រៅ​តែ​ម្ដង​។ ដូចនេះ​ ស្រី​ៗ​យើង​គួរ​តែ​​​បន្តឹង​ខ្សែ​ ឬ​ផ្លាស់ប្ដូរ​អាវ​ទ្រនាប់​នេះ​ចេញ​។ អត្ថបទគួរអាន៖ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ ៤. បន្សល់​ស្នាម​នៅ​លើ​ស្មា ទន្ទឹម​នឹង​នេះ​ដែរ​ ខ្សែ​អាវ​ទ្រនាប់​​ដែល​បន្សល់​ស្នាម​នៅ​លើ​ស្មា​មិន​ត្រឹម​តែ​បង្ក​ជា​ការ​រំខាន​ប៉ុណ្ណោះ​ទេ […]


បញ្ហាស្ត្រីផ្សេងទៀត

សញ្ញាព្រមាននៃជំងឺEndometriosis ស្រីៗគួរដឹង

អង់ដូម៉ែត្រ​គឺ​ជា​ស្រទាប់​នៅ​ក្នុង​ស្បូន​ ដែល​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​​ទីតាំង​នៅ​ពេល​មាន​វដ្ដ​រដូវ។ ​ចំណែក​ឯ​ជំងឺ​Endometriosis គឺ​ជា​ជំងឺ​មួយ​ដែល​ជាលិកា​របស់​អង់ដូម៉ែត្រ​មិន​ធម្មតា​ដុះ​ក្នុង​ទីតាំង​ណាមួយ​ក្រៅ​ពី​ក្នុង​ស្រទាប់​ស្បូន។ ​ជា​ទូទៅ រោគសញ្ញា​នៃ​ជំងឺ​Endometriosis ​អាស្រ័យ​លើ​​​វដ្ដ​នៃ​រដូវ​ ក៏​ដូចជា​ទីតាំង​ដែល​​វា​រីករាយ​ដាល។ ​​​ទីតាំង​មិន​ប្រក្រតី​នៃ​អង់ដូម៉ែត្រ​​ ទីតាំង​មិន​ប្រក្រ​តី​នៃ​អង់ដូម៉ែត្រ​មាន​នៅ​អាង​ត្រគាក ទ្វារ​មាស មាត់​ស្បូន​ ជាលិកា​ទន់ ស្នាម​វះកាត់​ សួត តម្រង​នោម​ ថង់​ទឹក​ប្រមាត់ ច្រមុះ ជុំវិញ​ខួរ​ឆ្អឹង​ខ្នង​។ អត្ថបទគួរអាន៖ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ រោគសញ្ញា​នៃ​ជំងឺ​Endometriosis ស្ទើរ​តែ​មួយ​ភាគ​បី​នៃ​ស្ត្រី​ដែល​មាន​ជំងឺEdometrriosis មិន​មាន​បង្ហាញ​រោគសញ្ញា​អ្វី​ទាំង​អស់។ រោគសញ្ញា​ចាប់ផ្ដើម​លេច​ឡើង​​​អាស្រ័យ​ទៅ​លើ​​ទីតាំង​​ដែល​​អង់ដូម៉ែត្រ​​លូតលាស់ ហើយ​ការ​ឈឺចាប់​​ជា​ញឹកញាប់​ គឺ​ស្ថិត​ក្នុង​តំបន់​អាង​ត្រគាក និង​មាន​ការ​ប្រែប្រួល​ទៅ​តាម​វដ្ដ​រដូវ។ រោគសញ្ញា​សំខាន់​ៗ​មាន​ដូចជា៖ ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ ធ្លាក់​ឈាម​រដូវ​ច្រើន ឬ​មិន​ទៀងទាត់​ ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​ឈឺ​ខ្នង​ មិន​អាច​មាន​កូន​បាន​ ឈឺចាប់​ ឬ​មិន​ស្រួល​អំឡុង​ពេល​រួម​ភេទ​ ឈឺចាប់​នៅ​ពេល​បន្ទោបង់​ ហើម​ពោះ ចង្អោរ និង​ក្អួត ឈឺចាប់​នៅ​ពេល​នោម​ និង​/ឬ​នោម​ញឹកញាប់​ ឈឺចាប់​អំឡុង​ពេល​ហាត់ប្រាណ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ