backup og meta

កម្រិតជាតិដែករាងកាយស្រីៗត្រូវការជាប្រចាំ ដើម្បីសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 05, 2023

    កម្រិតជាតិដែករាងកាយស្រីៗត្រូវការជាប្រចាំ ដើម្បីសុខភាពល្អ

    ជាតិដែកជាសារធាតុរ៉ែដែលរាងកាយត្រូវការដើម្បីផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រតេអ៊ីន​នៅក្នុង​កោសិកា​ឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពីសួតទៅចែកចាយគ្រប់ជាលិកាក្នុងរាងកាយ និងមាយអូក្លូប៊ីន (myoglobin) ដែលជាប្រតេអ៊ីនចែកចាយអុកស៊ីសែនទៅឱ្យសាច់ដុំ។ ជាងនេះ​ទៅ​ទៀត រាងកាយយើងក៏ត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដែរ។ បរិមាណជាតិ​ដែករាងកាយ​ត្រូវ​ការ​ប្រចាំថ្ងៃគឺអាស្រ័យលើអាយុនិង ភេទ ក្នុងនោះស្រីៗស្ថិតក្នុងវ័យបន្តពូជ​ត្រូវការជាតិដែកច្រើនជាង​បុរសដែលមានវ័យដំណាលគ្នា។

    ១. តម្រូវការបរិមាណជាតិដែករបស់ស្រីៗ

    ស្រីៗស្ថិតក្នុងវ័យបន្តពូជត្រូវការជាតិដែកប្រចាំថ្ងៃច្រើនជាងបុរសដែលមានវ័យដំណាលគ្នាដោយសារស្រីៗបាត់បង់ឈាមពេលមករដូវនិងដោយសារមានផ្ទៃពោះ

    • ក្មេងស្រីជំទង់ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ១៩-៥០ ឆ្នាំ៖ ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ស្ត្រីពពោះ៖ ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ស្ត្រីបំបៅដោះ៖ ៩-១០ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ស្រ្តីចាប់ពីអាយុ ៥១ ឆ្នាំឡើងទៅ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ

    ២. ប្រភពជាតិដែក

    យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់ដោយបានពី​អាហារ​មួយ​ចំនួន​ដូច​ជា៖​

  • សាច់គោ ជ្រូក មាន់ ទា និងគ្រឿងសមុទ្រ
  • សណ្តែក បន្លែស្លឹកបៃតង ដំឡូងជ្វា
  • គ្រាប់ស្វាយចន្ទី គ្រាប់រីករាយ គ្រាប់កៅឡាក់
  • ទំពាំងបាយជូរក្រៀម ដំណាប់លម៉ើ
  • ជាតិដែក

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៣. ផលវិបាកកង្វះជាតិដែក

    កង្វះជាតិដែកក្នុងរយៈពេលខ្លីមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ ព្រោះរាងកាយនឹងប្រើប្រាស់​ជាតិដែក​ដែលស្តុកទុកក្នុងថ្លើម។ ប៉ុន្តែយូរៗទៅ ជាតិដែកដែលស្តុកទុកក្នុងរាងកាយនឹងអស់​ដែលធ្វើឱ្យ​កោសិកា​ឈាមក្រហម​រួមតូចនិងថយកម្រិតហេម៉ូក្លូប៊ីន។ ជាលទ្ធផល ឈាមមិនអាចដឹកនាំ​អុកស៊ីសែន​ពីសួតទៅចែកចាយពាសពេញរាងកាយបានទេ ហើយបង្កឱ្យយើង៖

    • ល្ហិតល្ហៃគ្មានកម្លាំងកំហែង
    • ស្លេកស្លាំង
    • វិលមុខ ឈឺក្បាល
    • ថប់ដង្ហើម ញ័រទ្រូង
    • ពិបាកផ្ចង់អារម្មណ៍ ភ្លេចភ្លាំង
    • ត្រជាក់ដៃជើង
    • ជ្រុះសក់

    ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកបានល្អ យើងមិនគួរញុំាអាហារសម្បូរជាតិដែកស្រប​ពេល​ជាមួយ​នឹងភេជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនដូចជា តែ កាហ្វេ ឬទឹកក្រូចកំប៉ុងទេ​។

    ចំណុចសំខាន់

    តម្រូវការបរិមាណជាតិដែករបស់ស្រីៗ៖
    • ក្មេងស្រីជំទង់ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ១៩-៥០ ឆ្នាំ៖ ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ស្ត្រីពពោះ៖ ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ស្ត្រីបំបៅដោះ៖ ៩-១០ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ស្រ្តីចាប់ពីអាយុ ៥១ ឆ្នាំឡើងទៅ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម