backup og meta

ចង់​ឲ្យ​សាច់ដុំ​កាន់​តែ​​ល្អ មិនងាយ​ឈឺ ញ៉ាំវីតាមីន​ប៉ុន្មាន​មុខ​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ TAING Bunchhorng · កែ Mar 24, 2022

    ចង់​ឲ្យ​សាច់ដុំ​កាន់​តែ​​ល្អ មិនងាយ​ឈឺ ញ៉ាំវីតាមីន​ប៉ុន្មាន​មុខ​នេះ

    វីតាមីន​ ពិត​ជាសំខាន់​ខ្លាំងសម្រាប់​រាងកាយ។ ក្រៅ​ពី ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ​ឬ​ព្យាបាល​ជំងឺ​ទូទៅ​មួយ​ចំនួន ​ដូច​ជា ​ផ្តាសាយ ​វីតាមីន​ក៏ជួយ​ឲ្យ​សាច់​ដុំ​កាន់​តែខ្លាំងដែរ។ ចុះវីតាមីនអី​ខ្លះធ្វើ​ឲ្យ​សាច់​ដុំ​ល្អ? ចាំ “Hello គ្រូពេទ្យ” ប្រាប់! ​​​

    ១- អូមេហ្គា៣

    សាច់​ដុំចុះខ្សោយ​ ដោយសារ​ភាព​ស៊ាំ​អាំងស៊ុយលីន (insulin resistance) ​ខណៈ​ដែល​អូមេហ្គា ៣ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ អូមេហ្គា​ ៣ ក្នុង​ខ្លាញ់​ត្រី ​អាច​ជួយ​បង្កើន​ភាព​ខ្លាំង​របស់​សាច់​ដុំ។

    ២- វីតាមីន B

    វីតាមីន​នៅ​ក្នុង​ក្រុម B ​ក៏​សំខាន់​ដើម្បី​ឲ្យ​សាច់ដុំ​ខ្លាំង​ជាង​មុន។

    – B1៖ អេម៉ូក្លូប៊ីន​ នាំ​អុកស៊ីហ្សែន​ទៅ​ក្នុង​កោសិកា​ជា​ច្រើន រួមទាំង​កោសិកា​សាច់​ដុំ។ B1 ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​អេម៉ូក្លូប៊ីន។ ដូច្នេះ​ វា​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ខ្លាំង។ B1 ​មាន​នៅ​ក្នុង​គ្រាប់​ផ្លែ​ឈើ ធញ្ញជាតិ​ នំបុ័ង ​និង​បាយ​ជាដើម។

    – B2៖ ការបំប្លែង​ថាមពល ​ប្រូតេអ៊ីន ​​គ្លុយកូស ត្រូវ​ការ​វីតាមីន B2។ B2 មាន​ក្នុង​ឈីស ស៊ុត ​និង​ទឹកដោះគោ។

    – B3៖ ដំណើរការ​​ផលិត​ជា​ថាមពល​ ត្រូវ​ការវីតាមីន B3។ ត្រី ​ប៉េងប៉ោះ​ ស៊ុត និង​ទឹកដោះគោ​ ជា​ប្រភព​​វីតាមីន​ B3។

    – B6៖ រាងកាយ​យើង​ត្រូវការ​វីតាមីន B6 ​ចាំបាច់ ដើម្បី​ប្រើ​កាបូអ៊ីដ្រាត​សម្រាប់​ការ​លូតលាស់ និង​រំលាយ​ប្រូតេអ៊ីន។ ទឹក​សណ្ដែក​ ប័រ ត្រី​ និង​អង្ករ​សម្រូប សុទ្ធ​តែ​​សម្បូរ B6។

    – B7៖ វីតាមីន​នេះ ​សំខាន់​សម្រាប់​​រំលាយ​អាមីណូអាស៊ីដ​ក្នុង​ប្រូតេអ៊ីន។ ​ប្រភពអាហារ​សំខាន់ៗផ្ទុក B7 មាន ​ផ្សិត ​ស៊ុត​លឿង​ និង​ថ្លើម​គោ ​ជាដើម។

    ៣- វីតាមីន C

    សរសៃឈាម​ នាំ​អុកស៊ីហ្សែន ​និង​ជីវជាតិ​ជាច្រើន​មក​សាច់ដុំ ជួយ​ឲ្យ​មាន​ដំណើរការ​ត្រឹមត្រូវ​ ហើយ ​វីតាមីន C ​អាច​ជួយ​ឲ្យ​សរសៃឈាម​មាន​សុខភាព​ល្អ​ទៀតផង។ ដូច្នេះ​ វីតាមីន ជ អាច​ជួយ​ឲ្យ​សាច់​ដុំខ្លាំង។ ប៉េងប៉ោះ ​ស្ត្រប៊ើរី ​ក្រូច ​ក្រូចថ្លុង ​សុទ្ធ​តែ​ជា​ប្រភព​វីតាមីន​ C។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៤- វីតាមីន D

    ​វីតាមីន D ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ដំបូង​គេ​ដែល​អាច​ឲ្យ​សាច់​ដុំខ្លាំង​ជាង​មុន។ វាតួនាទី​សំខាន់​នៅ​ក្នុង​ប្រព័ន្ធភាពស៊ាំ​ និង​ជួយ​សាច់ដុំ​ឲ្យ​កាន់​តែ​ខ្លាំង និង​ដំណើរការ​ល្អ។ វីតាមីន D​ ក៏​ចាំបាច់​សម្រាប់​ការ​ស្រូប​យក​កាល់ស្យូម និង​ផូស្វ័រ ​ដែល​ឆ្អឹង​ត្រូវការ​សម្រាប់​ការ​លូតលាស់ ការ​កន្ត្រាក់​សាច់ដុំ និង​ថាមពល​​រំលាយអាហារ។

    វីតាមីន​ D ​ត្រូវ​គេ​ណែនាំ​ឲ្យញ៉ាំពី ៤០០០ ​ទៅ​ ៦០០០ IU​ ក្នុង​មួយ​ថ្ងៃ។ ប្រភព​ធំ​បំផុត​របស់​វីតាមីន​ D គឺ​ពន្លឺព្រះអាទិត្យ​ ទឹកដោះគោ ​ស៊ុតលឿង ​​គ្រាប់​ធញ្ញជាតិ។

    ៥- វីតាមីន E

    ​មុខងារ​របស់​កោសិកា​អាស្រ័យ​លើ​សុខភាព​របស់​ភ្នាស​កោសិកា។ ភ្នាស​កោសិកា​អាច​ដំណើរការ​បាន​ល្អ​ ដោយ​សារសារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ពី​វីតាមីន​ E។​ ការ៉ុត​ គ្រាប់​អាល់ម៉ុន​ ផ្លែប៊ើរ ​ប្រេងអូលីវ​ ប្រេង​ផ្កា​ឈូករ័ត្ន សុទ្ធ​តែ​ជា​ប្រភព​វីតាមីន E។

    ចំណុចសំខាន់

    វីតាមីនអី​ខ្លះធ្វើ​ឲ្យ​សាច់​ដុំ​ល្អ?
    • អូមេហ្គា៣
    • វីតាមីន​ B
    • វីតាមីន​ C
    • វីតាមីន​ D
    • វីតាមីន​ E

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ TAING Bunchhorng · កែ Mar 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម