backup og meta

ធ្វើម៉េចដឹងថាគីសដៃស្បូនជាគីសធម្មតា ឬគីសត្រូវព្យាបាល?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា · សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 01, 2022

    ធ្វើម៉េចដឹងថាគីសដៃស្បូនជាគីសធម្មតា ឬគីសត្រូវព្យាបាល?

    គីសដៃស្បូនជាគីសដែលកើតនៅកន្សោមមេជីវិតញី (កន្សោមពង) របស់​​ស្រ្តី។ ពាក្យថាគីសគឺដូចថង់ទឹកមួយ​ដែលមានទឹកនៅខាងក្នុង។ តើគីសដៃស្បូន​មាន​ប៉ុន្មាន​ប្រភេទ? ហើយប្រភេទណាមិនគួរឱ្យបារម្ភ និងប្រភេទណាត្រូវព្យាបាល? ព្យាបាលតាមដោយវិធីណាខ្លះ?

    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី ជាប្រធានបច្ចេកទេសគ្លីនិកនៅ​មន្ទីរ​សម្ភព​រ៉ូស​បានឱ្យដឹងថា គីសដៃស្បូនមានច្រើន​ប្រភេទ ដែល​អាច​ចែកចេញជាពីរក្រុមធំៗ។

    ១. គីសធម្មតា

    គីសធម្មតាជាគីសដែលវិវត្តឥតឈប់នៅក្នុងខ្លួនស្រ្តី ហើយជាធម្មតា​មាន​តូចមានធំ រួចក៏រីកកាន់តែ​ធំហើយ​ផ្ទុះចេញជាមេជីវិតញី។ គីសធម្មតាមានទំហំតូច សម្បកស្តើង និងមានផ្ទុកទឹកនៅខាងក្នុង។

    ២. គីសជំងឺ

    គីសជំងឺមានសម្បកខុសពីគីសធម្មតាដែលអាចជាសរសៃឈាម ហើយខាងក្នុង​អាច​មាន​ស្ថានភាពខុសៗ​គ្នាទៅតាមប្រភេទរបស់​គីស​នីមួយៗ៖

    • មុយគីស៖ មានរម្អិលខាប់ៗនៅខាងក្នុង
    • គីស Dermoid៖ អាចមានសក់ ស្បែក ឬធ្មេញនៅខាងក្នុង
    • គីសឈាមរដូវ៖ អាចហៅថាគីសសុកូឡាដែលមានឈាមរដូវកកនៅខាងក្នុង
    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា
    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានបច្ចេកទេស​គ្លីនិកនៅ​មន្ទីរ​សម្ភពរ៉ូស

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    គីសដៃស្បូនមួយណាត្រូវការការព្យាបាល ហើយគីសណាមិនត្រូវការការព្យាបាល?

    ជាទូទៅគីសដៃស្បូនប្រភេទធម្មតាអាចបាត់ទៅវិញដោយខ្លួនឯង ហើយ​គីសដៃស្បូនដែលតម្រូវ​ឱ្យ​មាន​ការព្យាបាលគឺគីសប្រភេទជំងឺ។ ការព្យាបាល​គឺទៅតាមប្រភេទ និងស្ថានភាពរបស់​គីស​នីមួយៗ៖

    • គីសមានទំហំតូច៖ គ្រូពេទ្យអាចមិនទាន់ធ្វើការព្យាបាលទេ
    • គីសកោសិកា៖ បើគីសមានសក់ ស្បែក ឬធ្មេញនៅខាងក្នុង គ្រូពេទ្យ​ត្រូវធ្វើការវះយកចេញ ដោយ​មិន​គិត​ពី​ទំហំ ដើម្បីឱ្យដឹងថា គីសនោះជាប្រភេទស្លូត ឬកាច ព្រោះពេលខ្លះគីសនេះ​អាចធ្វើឱ្យ​គ្រូពេទ្យ​ច្រឡំថា​ជាគីសកាច។
    • គីសឈាមរដូវ៖ គឺអាស្រ័យទៅលើអាការៈរបស់យើង បើចុក​ពោះ​ខ្លាំងពេលមករដូវ ឬពិបាក​មាន​កូន គ្រូពេទ្យនឹងធ្វើការព្យាបាល តែបើយើងអត់មានធ្វើទុក្ខអ្វី​ទេ គ្រូពេទ្យមិនធ្វើការព្យាបាល​ទេ។

    គីសដៃស្បូនអាចព្យាបាលតាមវីធីអ្វីខ្លះ?

    ការញុំាថ្នាំមិនអាចព្យាបាលគីសជំងឺបានទេ មានតែវិធីវះកាត់ទេដែលអាចព្យាបាលបាន ហើយគីសធម្មតាមិនចាំបាច់ធ្វើការព្យាបាលអ្វីទាំងអស់ព្រោះអាចបាត់ដោយខ្លួនឯង។

    បើស្រ្តីមានគីសក្នុងដៃស្បូន អាចមានរោគសញ្ញា ឬអាការៈ​អ្វីទេ?

    ភាគច្រើនគីសក្នុងដៃស្បូនមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ តែចាប់ផ្តើមបង្ករោគសញ្ញា​នៅពេល​គីស​ចាប់​ផ្តើមធ្វើទុក្ខដូចជា៖

    • គីសចាប់ផ្តើ​​មរមួល៖ នៅពេលគីសមានទំហំកាន់តែធំ គីសអាចរមួលដែលធ្វើឱ្យយើងចុកពោះខ្លាំង
    • គីសបែក៖ នៅពេលគីសមានទំហំកាន់តែធំទៅៗ គីសនឹងមានសភាពដូចប៉ោងៗ​ផ្លុំដាក់ទឹកអ៊ីចឹង​ដែល​នឹងផ្ទុះបែក ហើយធ្វើឱ្យយើងចុកពោះខ្លាំងរហូតដល់សន្លប់ក៏មាន

    គីសដៃស្បូនមានច្រើនប្រភេទ ហើយបើយើងដឹងថាមានគីសដៃស្បូន យើង​កុំទាន់ភ័យស្លន់ស្លោ។ អ្វីដែលសំខាន់ យើងត្រូវដឹងឱ្យច្បាស់ពីប្រភេទ​គីសដែលយើងមាន និងពិគ្រោះជាមួយគ្រូពេទ្យ​ឱ្យ​បាន​ជាក់លាក់​ថា គីសរបស់យើងត្រូវការធ្វើការព្យាបាល ឬអត់ ទើបជាការ​ល្អ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

    សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 01, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម