backup og meta

ការបង្ករោគលើសុដន់មានរោគសញ្ញាអ្វីខ្លះ? យើងគួរដោះស្រាយបែបណាល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 21, 2023

    ការបង្ករោគលើសុដន់មានរោគសញ្ញាអ្វីខ្លះ? យើងគួរដោះស្រាយបែបណាល្អ?

    ការ​បង្ក​រោគ​លើ​សុដន់​ ភាគ​ច្រើន​កើត​លើ​ស្ត្រី​ដែល​​បំបៅ​ដោះ​កូន​ ជា​ពិសេស​​​​អំឡុង​​ពេល​ប្រាំ​មួយ​សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល​កូន។​ ប៉ុន្តែ​ បុរស​ និង​ស្ត្រី​ដែល​មិន​បញ្ចេញ​ទឹក​ដោះ​ ក៏​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​នេះ​ដែរ។

    មូលហេតុ​បង្ក​

    រាងកាយ​ស្ត្រី​​យើង​​​ទទួល​បាន​អ័រម៉ូន​​ជា​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​ក្រោយ​ពេល​សម្រាល​ភ្លាម​ៗ។ ជា​ធម្មតា ទឹក​ដោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សុដន់​ ដែល​ធ្វើ​ឲ្យ​ម៉ាក់​មាន​អាការៈ​ឈឺចាប់​ និង​ហើម ហើយ​នៅ​ពេល​ដែល​មាន​​ទឹក​ដោះ​​នៅ​កកកុញ​ក្នុង​ថង់​​ទឹក​ដោះ នោះ​បាក់តេរី​នឹង​លូតលាស់​ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។

    ការបង្ករោគលើសុដន់

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចំពោះ​ម៉ាក់ៗ​ដែល​មាន​ទឹក​ដោះ​ច្រើន​ និង​អ្នក​ដែល​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​ ឬ​កខ្វក់​ ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​ឆ្លង​មេរោគ​លើ​​សុដន់​ផង​ដែរ​។

    ទន្ទឹម​នឹង​នេះ​ដែរ​ ស្ត្រី​ដែល​មិន​បំបៅ​ដោះ​កូន​ និង​បុរស​ក៏​អាច​​ឆ្លង​មេរោគ​​នេះ​ដូច​គ្នា​​​ ប្រសិន​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខាង​ក្រោម៖​

    • ជក់បារី​អាច​បញ្ចេញ​ជាតិ​ពុល​ជាក់លាក់​ទៅ​ក្នុង​រាងកាយ ដែល​អាច​បំផ្លាញ​ជាលិកា​សុដន់
    • ចោះ​សុដន់​
    • កើត​​ត្រអក​​នៅ​លើ​​សុដន់​ ឬ​ចុង​សុដន់​ដែល​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​ស្ងួត ស្ដើង និង​រមាស់ ហើយ​នៅ​ពេល​ដែល​យើង​អេះ​ខ្លាំង​ វា​អាច​រលាត់​ស្បែក​​យ៉ាង​ងាយ​ ព្រម​ទាំង​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។
    • ធ្លាប់​វះ​កាត់​ពង្រីក​សុដន់​
    • អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​ចុះ​ខ្សោយ​ ដោយ​សារ​តែ​ជំងឺ​​មួយ​ចំនួន​​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​
    • កោរ​ ឬ​ដក​រោម​​ជុំវិញ​​សុដន់​។​​​​​​​

    ​​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​លើ​សុដន់​

    • សុដន់​ប្រែ​ទៅ​ជា​ក្រហម ឈឺ​​ និង​ហើម​ ដោយ​ផ្នែក​ ឬ​ទាំង​មូល
    • សុដន់​មាន​​កម្ដៅ និង​ឈឺចាប់​នៅ​ពេល​ប៉ះ
    • ក្រហាយ​​នៅ​ពេល​បំបៅ​ដោះ​
    • គ្រុន​ក្ដៅ​
    • ​ក្នុង​ករណី​កម្រ​ខ្លះ អាច​​មាន​អាប់សែ​ចេញ​ពី​ជាលិកា​សុដន់​ និង​ចេញ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម