បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​ស្ត្រី​ផ្សេងទៀត - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ទឹករម្អិលទ្វារមាសខុសពីធម្មតា និងនោមឈឺ អាចមកពីកត្តាទាំង៥នេះ

​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​​ការ​ប្រែប្រួល​ភ្លាម​ៗ ជាមួយ​នឹង​​អាការៈ​នោម​ឈឺ​ នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​។ មូលហេតុ​បង្ក​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស និង​ការ​ឈឺ​ពោះ​​​អំឡុង​ពេល​នោម ១. ការ​ឆ្លង​មេរោគ​ផ្សិត មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ធ្លាក់​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត។ ជាក់ស្តែង នៅ​ក្នុង​ទ្វារ​មាស​យើង មាន​​ពពួក​បាក់តេរី និង​ផ្សិត ហើយ​នៅ​ពេល​ដែល​តុល្យភាព​​នៃ​សមាសធាតុ​ទាំង​២​មាន​ការ​រំខាន ស្រីៗ​យើង​អាច​នឹង​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​រួម​មាន​ នោម​ក្រហាយ​ និង​រមាស់​ ព្រម​ជា​មួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ដែល​អាច​​មាន​សភាព​ខាប់ និង​មាន​ពណ៌​ស។ ប៉ុន្តែ យើង​អាច​ព្យាបាល​បញ្ហា​មួយ​នេះ​បាន​ ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស នៅ​ពេល​ដែល​បាក់តេរី​លូតលាស់​ឆាប់​រហ័ស​ពេក​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​នេះ អាច​មាន​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​នៅ​ទ្វារ​មាស ដែល​អាច​មាន​ពណ៌​ស​បែក​ប្រផេះ ហើយ​មាន​ក្លិន​មិន​ល្អ។ ការ​បង្ក​រោគ​នេះ ក៏​អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ផ្សះ​ផង​ដែរ។ ៣. ការ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​នៅ​ពេល​នោម។ ក្នុង​ករណី​ដែល​យើង​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កាមរោគ គួរ​ទៅ​ពិនិត្យ​សុខភាព ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុក​ពោះ​ អំឡុង​ពេល​នោម។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ កង្វះ​អនាម័យ​ និង​បញ្ហា​សុខភាព ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ៥. […]

ស្វែងរក បញ្ហាស្ត្រីផ្សេងទៀត

បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗធ្លាក់ឈាមអំឡុងពេលបញ្ចេញមេជីវិតញី គួរបារម្ភអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីៗយើង​ខ្លះ​ ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច​នៅ​ចន្លោះ​ពេល​មក​រដូវ ឬ​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ដែល​​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន និង​មិន​បង្ក​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ឬមេជីវិតញី​ អាច​កើត​ឡើង​តែ​ម្តង ឬ​មាន​​រយៈពេល​ត្រឹម​តែ​១​ថ្ងៃ ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ។​ រោគសញ្ញា​នៃ​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល ដែល​មាន​បរិមាណ​តិចតួច​ជាង​ការ​ធ្លាក់​ឈាម​រដូវ​ធម្មតា។ គ្នា​យើង​អាច​សង្កេត​ឃើញ​ឈាម​ពីរ​បី​តំណក់​នៅ​លើ​ខោ​ទ្រនាប់​ ដែល​មាន​ពណ៌​ក្រហម​ ឬ​ពណ៌​ផ្កា​ឈូក​ស្រាល។ ការ​​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល​កើត​ឡើង​នៅ​ពេល​ណា? ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​ មុន​ពេល​ ឬ​ក្រោយ​ពេល​បញ្ចេញ​ពង​អូវុល។ ជា​ធម្មតា ​ការ​បញ្ចេញ​ពង​អូវុល​កើត​ឡើង​នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ មុន​ពេល​ដែល​យើង​ចាប់ផ្តើម​មក​រដូវ ឬ​​នៅ​ពេល​​ផ្សេង​ៗ​ក្នុង​អំឡុង​វដ្ដ​រដូវ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​តិចតួច​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​ទាក់ទង​នឹង​ការ​បញ្ចេញ​ពង​អូវុល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​បញ្ចេញ​ពង​អូវុល​ ​​​​​​ចុក​ពោះ សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​កើន​ឡើង សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​​ដែល​ស្រដៀង​ទៅ​នឹង​ស៊ុត​ផ្នែក​ពណ៌​ស ឈឺ​សុដន់ ហើម​ពោះ ចំណង់​ផ្លូវ​ភេទ​កើន​ឡើង ប្រែប្រួល​សីតុណ្ហភាព​រាងកាយ។​ [embed-health-tool-ovulation] ពេល​ណា​ដែល​​គួរ​ទៅ​ជួប​គ្រូពេទ្យ? ថ្វី​ត្បិត​តែ​ការ​ធ្លាក់​ឈាម​តិចតួច​នៅ​ចន្លោះ​មក​រដូវ មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ ប៉ុន្តែ​បើ​យើង​ប្រឈម​នឹង​រោគសញ្ញា​ខាងក្រោម​នេះ គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។ ធ្លាក់​ឈាម​តិចតួច ឬ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ មក​រដូវ​លើស​ពី​៧​ថ្ងៃ មក​រដូវ​ច្រើន​ ដែល​ត្រូវ​ប្តូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ម៉ោង មក​រដូវ​មិន​ទៀង ដែល​មាន​រយៈពេល​យូរ​ជាង​៣៥​ថ្ងៃ ឬ​ខ្លី​ជាង​២១​ថ្ងៃ ធ្លាក់​ឈាម​ក្រោយ​ចូល​ដល់​វ័យ​អស់​រដូវ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


បញ្ហាស្ត្រីផ្សេងទៀត

កម្រិតជាតិដែករាងកាយស្រីៗត្រូវការជាប្រចាំ ដើម្បីសុខភាពល្អ

ជាតិដែកជាសារធាតុរ៉ែដែលរាងកាយត្រូវការដើម្បីផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រតេអ៊ីន​នៅក្នុង​កោសិកា​ឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពីសួតទៅចែកចាយគ្រប់ជាលិកាក្នុងរាងកាយ និងមាយអូក្លូប៊ីន (myoglobin) ដែលជាប្រតេអ៊ីនចែកចាយអុកស៊ីសែនទៅឱ្យសាច់ដុំ។ ជាងនេះ​ទៅ​ទៀត រាងកាយយើងក៏ត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដែរ។ បរិមាណជាតិ​ដែករាងកាយ​ត្រូវ​ការ​ប្រចាំថ្ងៃគឺអាស្រ័យលើអាយុនិង ភេទ ក្នុងនោះស្រីៗស្ថិតក្នុងវ័យបន្តពូជ​ត្រូវការជាតិដែកច្រើនជាង​បុរសដែលមានវ័យដំណាលគ្នា។ ១. តម្រូវការបរិមាណជាតិដែករបស់ស្រីៗ ស្រីៗស្ថិតក្នុងវ័យបន្តពូជត្រូវការជាតិដែកប្រចាំថ្ងៃច្រើនជាងបុរសដែលមានវ័យដំណាលគ្នាដោយសារស្រីៗបាត់បង់ឈាមពេលមករដូវនិងដោយសារមានផ្ទៃពោះ។ ក្មេងស្រីជំទង់ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ១៩-៥០ ឆ្នាំ៖ ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីពពោះ៖ ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីបំបៅដោះ៖ ៩-១០ មិល្លីក្រាមក្នុងមួយថ្ងៃ ស្រ្តីចាប់ពីអាយុ ៥១ ឆ្នាំឡើងទៅ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ [embed-health-tool-ovulation] ២. ប្រភពជាតិដែក យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់ដោយបានពី​អាហារ​មួយ​ចំនួន​ដូច​ជា៖​ សាច់គោ ជ្រូក មាន់ ទា និងគ្រឿងសមុទ្រ សណ្តែក បន្លែស្លឹកបៃតង ដំឡូងជ្វា គ្រាប់ស្វាយចន្ទី គ្រាប់រីករាយ គ្រាប់កៅឡាក់ ទំពាំងបាយជូរក្រៀម ដំណាប់លម៉ើ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ផលវិបាកកង្វះជាតិដែក កង្វះជាតិដែកក្នុងរយៈពេលខ្លីមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ ព្រោះរាងកាយនឹងប្រើប្រាស់​ជាតិដែក​ដែលស្តុកទុកក្នុងថ្លើម។ […]


បញ្ហាស្ត្រីផ្សេងទៀត

មូលហេតុ ៣ យ៉ាងនេះ បណ្ដាលឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើន

ការ​ពិត​ទៅ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ក្នុង​ឆាក​ជីវិត​របស់​ស្រី​ៗ​យើង​។ ប៉ុន្តែ​ គ្នា​យើង​អាច​មាន​ការ​ព្រួយ​បារម្ភ​ ឬ​មិន​ស្រណុក​ចិត្ត​ នៅ​ពេល​ដែល​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល។ ជា​ទូទៅ ការ​ធ្លាក់​ទឹក​រម្អិល​ធម្មតា មាន​​ពណ៌​ស និង​ស្អិត ឬ​ពណ៌​ថ្លា និង​រាវ​ ព្រម​ទាំង​មាន​ក្លិន​តិចតួច។ ការ​ធ្លាក់​ទឹក​រម្អិល​ខ្លះ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​​ទ្វារ​មាស និង​ផ្លូវ​ទឹក​នោម ក៏​ដូចជា​ជួយ​ឲ្យ​មាន​ការ​បញ្ចេញ​ជាតិ​​រម្អិល​។ យោង​តាម​ Cleveland Clinic​ ស្រី​ៗ​យើង​ផលិត​ទឹក​រម្អិល​ទ្វារ​មាស​ក្នុង​បរិមាណ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ​ បើ​យើង​ធ្លាក់​ទឹក​រម្អិល​តិច​ ឬ​ច្រើន​ជាង​ធម្មតា​ ក៏​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ លើក​លែង​តែ​ក្នុង​ករណី​ មាន​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​សំឡី​អនាម័យ​​ជា​ញឹកញាប់។ មូលហេតុ​ដែល​នាំ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​ជ្រុល​ និង​គន្លឹះ​ដោះស្រាយ​ ​​​​​១. រលាក​ទ្វារ​មាស ការ​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ ឬ​រាវ អាច​ជា​សញ្ញា​នៃ​ជំងឺ​រលាក​ទ្វារ​មាស។ ជំងឺ​នេះ​កើត​ឡើង​ដោយ​សារ​៖ ការ​លូតលាស់​​ជ្រុល​នៃ​បាក់តេរី ដែល​ធ្វើ​ឲ្យ​ខូច​តុល្យភាព​នៃ​ទ្វារ​មាស ផ្សិត​លូតលាស់​លឿន​ពេក ​ ពពួក​វីរុស​ដូចជា​HSV និង​HPV រលាក​ដោយ​សារ​សារធាតុ​គីមី​នៅ​ក្នុង​គ្រីម ស្ព្រៃយ៍ និង​សំលៀកបំពាក់ ស្ងួត​ទ្វារ​មាស កង្វះ​អ័រម៉ូន​Estrogen ដោយ​សារ​តែ​កត្តា​វ័យ​ចំណាស់ និង​ការ​អស់​រដូវ ស្រី​ៗ​​អាច​​​ប្រឈម​នឹង​ជំងឺ​រលាក​ទ្វារ​មាស​ច្រើន​ជាង​មួយ​ប្រភេទ​ក្នុង​ពេល​​តែ​មួយ​ ហើយ​ប្រភេទ​នីមួយៗ​មាន​រោគសញ្ញា​ខុស​ៗ​គ្នា។ ជា​ធម្មតា យើង​អាច​សង្កេត​មើល​ការ​ប្រែប្រួល​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ខាប់ ស្ដើង និង​រាវ មាន​ក្លិន​ខ្លាំង និង​មិន​ស្រួល​ពោះ ឬ​ឈឺ​ទ្វារ​មាស។ ​ដំណោះស្រាយ៖ ពាក់​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​ទឹក​ស្អាត […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗមានបញ្ហាគេងមិនលក់ដោយសារអ័រម៉ូន? នេះជាតិចនិកដោះស្រាយ

បញ្ហា​អ័រម៉ូន​កើត​ឡើង​ញឹកញាប់​បំផុត​លើ​ស្ត្រី​ ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ​ឡើង​ទៅ។ ពិត​ណាស់​ កត្តា​ជា​ច្រើន​រួមចំណែក​​ប៉ះពាល់​ដល់​អ័រម៉ូន​អង់ដូគ្រីន​ចំពោះ​ស្ត្រី ដូចជា​ស្រ្តេស​រ៉ាំរ៉ៃ គេង​មិន​គ្រប់គ្រាន់​ កង្វះ​អាហារូបត្ថម្ភ​ល្អ ការ​ពពោះ និង​ការ​អស់​រដូវ ជា​ដើម​។ ជា​ទូទៅ ការ​គេង​មិន​លក់​ និង​ការ​ប្រែប្រួល​អ័រម៉ូន​មាន​ទំនាក់ទំនង​សាំញ៉ាំ និង​​មាន​ឥទ្ធិពល​លើ​គ្នា​​ទៅ​វិញ​ទៅ​មក​។ ដូច្នេះ​ហើយ​ យើង​គួរ​ព្យាបាល​បញ្ហា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ ទើប​ទទួល​បាន​លទ្ធផល​ល្អ។ ​អ័រម៉ូន​ដែល​ប៉ះពាល់​ដល់​ការ​គេង​ អ័រម៉ូន​ជា​ច្រើន​មាន​ប្រតិកម្ម​ជាមួយ​នឹង​ការ​គេង​ ដូចជា​៖ អ័រម៉ូន​Melatonin អ័រម៉ូន​Progesterone​ អ័រម៉ូន​Estrogen អ័រម៉ូន​Testosterone​ អ័រម៉ូន​Cortisol ជាដើម។ [embed-health-tool-ovulation] ​ការ​អស់​រដូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​បញ្ហា​គេងបាត់ដង្ហើម​ ​អំឡុង​ពេល​ និង​ក្រោយ​ពេល​អស់​រដូវ អ័រម៉ូនEstrogen និង​ Progesterone​​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នេះ​អាច​ជា​ហេតុផល​មួយ​ នាំ​ឲ្យ​កើត​បញ្ហា​គេង​បាត់​ដង្ហើម​។ បញ្ហា​គេង​បាត់​ដង្ហើម​នេះ​ ក៏​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​យើង​កើត​​ជំងឺ​បាក់​ទឹក​ចិត្ត ការ​ប្រែប្រួល​អារម្មណ៍​ និង​ចុះ​ខ្សោយ​ការចង់ចាំ​ជា​ដើម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ ដើម្បី​ទទួល​បាន​សុខភាព​រឹងមាំ​យូរ​អង្វែង យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​​បញ្ហា​ដំណេក​ និង​សុខភាព​អ័រម៉ូន​អង់ដូគ្រីន​។ ទាំង​នេះ​ជា​គន្លឹះ​ងាយ​ៗ ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល។ ញ៉ាំ​អាហារូបត្ថម្ភ​ល្អ​ៗ ​ចេញ​ក្រៅ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ បញ្ចេញ​សកម្មភាព​រាងកាយ​ក្នុង​កម្រិត​មធ្យម បើក​​ពន្លឺ​សម​ល្មម​អំឡុង​ពេល​គេង កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​អំឡុង​​ម៉ោង​គេង ធ្វើ​សកម្មភាព​​សម្រាក​អារម្មណ៍​ ដូចជា​ធ្វើ​សមាធិ ឬ​ត្រាំ​ទឹក ​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​មួយ​ចំនួន​ដូចជា​ តែ កាហ្វេ ភេសជ្ជៈ​​​​​មាន​ជាតិ​កាហ្វេអ៊ីន នៅ​​កៀក​នឹង​ម៉ោង​គេង។ អត្ថបទគួរអាន៖ […]


បញ្ហាស្ត្រីផ្សេងទៀត

ការបង្ករោគលើសុដន់មានរោគសញ្ញាអ្វីខ្លះ? យើងគួរដោះស្រាយបែបណាល្អ?

ការ​បង្ក​រោគ​លើ​សុដន់​ ភាគ​ច្រើន​កើត​លើ​ស្ត្រី​ដែល​​បំបៅ​ដោះ​កូន​ ជា​ពិសេស​​​​អំឡុង​​ពេល​ប្រាំ​មួយ​សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល​កូន។​ ប៉ុន្តែ​ បុរស​ និង​ស្ត្រី​ដែល​មិន​បញ្ចេញ​ទឹក​ដោះ​ ក៏​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​នេះ​ដែរ។ មូលហេតុ​បង្ក​ រាងកាយ​ស្ត្រី​​យើង​​​ទទួល​បាន​អ័រម៉ូន​​ជា​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​ក្រោយ​ពេល​សម្រាល​ភ្លាម​ៗ។ ជា​ធម្មតា ទឹក​ដោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សុដន់​ ដែល​ធ្វើ​ឲ្យ​ម៉ាក់​មាន​អាការៈ​ឈឺចាប់​ និង​ហើម ហើយ​នៅ​ពេល​ដែល​មាន​​ទឹក​ដោះ​​នៅ​កកកុញ​ក្នុង​ថង់​​ទឹក​ដោះ នោះ​បាក់តេរី​នឹង​លូតលាស់​ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចំពោះ​ម៉ាក់ៗ​ដែល​មាន​ទឹក​ដោះ​ច្រើន​ និង​អ្នក​ដែល​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​ ឬ​កខ្វក់​ ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​ឆ្លង​មេរោគ​លើ​​សុដន់​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​ដែរ​ ស្ត្រី​ដែល​មិន​បំបៅ​ដោះ​កូន​ និង​បុរស​ក៏​អាច​​ឆ្លង​មេរោគ​​នេះ​ដូច​គ្នា​​​ ប្រសិន​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខាង​ក្រោម៖​ ជក់បារី​អាច​បញ្ចេញ​ជាតិ​ពុល​ជាក់លាក់​ទៅ​ក្នុង​រាងកាយ ដែល​អាច​បំផ្លាញ​ជាលិកា​សុដន់ ចោះ​សុដន់​ កើត​​ត្រអក​​នៅ​លើ​​សុដន់​ ឬ​ចុង​សុដន់​ដែល​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​ស្ងួត ស្ដើង និង​រមាស់ ហើយ​នៅ​ពេល​ដែល​យើង​អេះ​ខ្លាំង​ វា​អាច​រលាត់​ស្បែក​​យ៉ាង​ងាយ​ ព្រម​ទាំង​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ ធ្លាប់​វះ​កាត់​ពង្រីក​សុដន់​ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​ចុះ​ខ្សោយ​ ដោយ​សារ​តែ​ជំងឺ​​មួយ​ចំនួន​​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ កោរ​ ឬ​ដក​រោម​​ជុំវិញ​​សុដន់​។​​​​​​​ [embed-health-tool-ovulation] ​​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​លើ​សុដន់​ សុដន់​ប្រែ​ទៅ​ជា​ក្រហម ឈឺ​​ និង​ហើម​ ដោយ​ផ្នែក​ ឬ​ទាំង​មូល សុដន់​មាន​​កម្ដៅ និង​ឈឺចាប់​នៅ​ពេល​ប៉ះ ក្រហាយ​​នៅ​ពេល​បំបៅ​ដោះ​ គ្រុន​ក្ដៅ​ ​ក្នុង​ករណី​កម្រ​ខ្លះ អាច​​មាន​អាប់សែ​ចេញ​ពី​ជាលិកា​សុដន់​ និង​ចេញ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ […]


បញ្ហាស្ត្រីផ្សេងទៀត

គ្រាន់តែញ៉ាំថ្នាំផ្សះសោះ ក៏ឆ្លងមេរោគផ្សិតទ្វារមាស?

ពិត​ណាស់​ មាន​ស្រី​ៗ​យើង​ជា​ច្រើន​​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស​នៅ​ពេល​ណា​មួយ​ ជាក់ជា​មិន​ខាន​ក្នុង​មួយ​​ឆាក​ជីវិត​​។ ការ​រីក​រាល​ដាល​នៃ​ផ្សិត​Candida ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ ដែល​កត្តា​នេះ​​កើត​ឡើង​នៅ​ពេល​ដែល​​យើង​មាន​ផ្ទៃពោះ ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ក៏​ដូច​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ឬ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ជា​ដើម។ យ៉ាង​ណា​មិញ ថ្នាំ​ផ្សះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ការ​​បង្ក​រោគ​ផ្សិត​ក្នុង​ទ្វារ​មាស​ផង​ដែរ។ ប្រភេទ​ថ្នាំ​ផ្សះ​ខ្លះ អាច​កម្ចាត់​​បាក់តេរី​មាន​ប្រយោជន៍​ជា​ច្រើន​នៅ​ក្នុង​ទ្វារ​មាស​​ដែល​នាំ​ឲ្យ​ផ្សិត​Candida​អាច​លូតលាស់​បាន។ ដូច្នេះ​ហើយ ទើប​ពេល​ខ្លះ ស្រី​ៗ​យើង​​ឆ្លង​មេរោគ​ផ្សិត​ ក្រោយ​ពី​ញ៉ាំ​ពពួក​ថ្នាំ​ទាំង​នេះ​រួច​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​​ឆ្លង​មេរោគ​ផ្សិត ជា​ទូទៅ យើង​អាច​កើត​មាន​អាការៈ​​រលាក​​ និង​រមាស់​​នៅ​លើ​ទ្វារ​មាស ​ធ្លាក់​ស ​មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​ ឬ​អំឡុង​ពេល​រួម​ភេទ ក៏​ដូច​ជា​ទ្វារ​មាស​ឡើង​ហើម​ និង​ក្រហម​ជា​ដើម។ រោគសញ្ញា​ធ្ងន់ធ្ងរ​ រួម​មាន​ស្នាម​ក្រហម​ រលាត់​ ប្រេះ ឬ​ដំបៅ​។ ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​​ឆ្លង​មេរោគ​ផ្សិត​ចំនួន​៤​ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ឆ្នាំ នោះ​បាន​ន័យ​ថា យើង​ប្រឈម​នឹង​ផលវិបាក​​នៃ​ការ​បង្ក​រោគ​ដោយ​ផ្សិត។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស គន្លឹះ​បង្ការ​ការ​ឆ្លង​មេរោគ​ផ្សិត​ទ្វារ​មាស ដើម្បី​បង្ការ​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​​ទ្វារ​មាស យើង​គួរ​តែ​អនុវត្ត​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖ ជៀសវាង​​ពាក់​ខោ​ទ្រនាប់​​ធ្វើ​ពី​កប្បាស​ដែល​តឹង​ពេក ជៀសវាង​ងូត​ទឹក​ក្ដៅ​ខ្លាំង ប្រើ​ថ្នាំ​ផ្សះ​​តែ​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ […]


បញ្ហាស្ត្រីផ្សេងទៀត

សញ្ញាមួយចំនួនបញ្ជាក់ថា ស្រីៗជ្រើសរើសអាវទ្រនាប់មិនត្រឹមត្រូវ

ការ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​ត្រឹមត្រូវ​ និង​ស័ក្ដិសម​ទៅ​តាម​រូបរាង​កាយ​របស់​យើង​មាន​សារសំខាន់​ណាស់​ ពីព្រោះ​​វា​​មិន​ត្រឹម​តែ​អាច​ជួយ​ទ្រ​​ និង​បិទបាំង​ដើម​ទ្រូង​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ពាក់​​ទៀត​ផង​។ បន្ថែម​ពី​នេះ អាវ​ទ្រនាប់​ត្រឹមត្រូវ អាច​​កាត់បន្ថយ​អាការៈ​ឈឺ​ខ្នង បង្កើន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង ក៏​ដូចជា​ជួយ​ពង្រឹង​ឥរិយាបថ​របស់​យើង​។ ដូច្នេះ​ហើយ​​ ដើម្បី​ដឹង​ថា​យើង​ជ្រើសរើស​អាវ​ទ្រនាប់​បាន​ត្រឹមត្រូវ​ឬ​អត់​នោះ​ អាច​សង្កេត​មើល​សញ្ញា​ទាំង​ប៉ុន្មាន​នេះ​។ សញ្ញា​ទាំង​៤ បញ្ជាក់​ថា​យើង​ពាក់​អាវ​ទ្រនាប់​មិន​ត្រឹមត្រូវ ១. ​ខ្សែ​អាវ​ទ្រនាប់​ធ្លាក់​ចុះ ប្រសិនបើ​យើង​សារ៉េ​ខ្សែ​ត្រឹមត្រូវ​ហើយ​ ប៉ុន្តែ​វា​នៅ​តែ​ធ្លាក់​ចុះ​នោះ​បាន​ន័យ​ថា​ទំហំ​អាវ​ធំ​ពេក​សម្រាប់​រាងកាយ​របស់​យើង​។ ផ្ទុយ​ទៅ​វិញ អាវ​ទ្រនាប់​ដែល​សម​ល្មម​ អាច​ឲ្យ​យើង​សូក​ម្រាម​ដៃ​ពីរនៅ​ចន្លោះ​ស្មា និង​ខ្សែ​អាវ​បាន​យ៉ាង​ងាយ​ស្រួល។ ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ២. សុដន់​ចេញ​ក្រៅ​អាវ​ទ្រនាប់​ ប្រសិនបើ​សុដន់​ហៀរ​ចេញ​ពី​អាវ​ទ្រនាប់​ផ្នែក​ខាង​លើ​ ចំហៀង​ ឬ​ខាង​ក្រោម​ប៉ុង​អាវ​ទ្រនាប់​ នោះ​យើង​គួរ​តែ​ជ្រើស​យក​ទំហំ​ធំ​ជាង​មុន ដើម្បី​អាច​ជួយ​ទ្រ​ទម្ងន់​សុដន់​បាន​ប្រសើរ​ជាង​មុន។ ៣. អាវ​ទ្រនាប់​រុល​ឡើង​លើ​ ពិត​ណាស់​ នៅ​ពេល​ដែល​ប៉ុង​រុល​ឡើង​លើ​ គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​នៅ​មិន​សុខ​ឡើយ​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​កំពុង​​នៅ​​ខាង​ក្រៅ​តែ​ម្ដង​។ ដូចនេះ​ ស្រី​ៗ​យើង​គួរ​តែ​​​បន្តឹង​ខ្សែ​ ឬ​ផ្លាស់ប្ដូរ​អាវ​ទ្រនាប់​នេះ​ចេញ​។ អត្ថបទគួរអាន៖ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ ៤. បន្សល់​ស្នាម​នៅ​លើ​ស្មា ទន្ទឹម​នឹង​នេះ​ដែរ​ ខ្សែ​អាវ​ទ្រនាប់​​ដែល​បន្សល់​ស្នាម​នៅ​លើ​ស្មា​មិន​ត្រឹម​តែ​បង្ក​ជា​ការ​រំខាន​ប៉ុណ្ណោះ​ទេ […]


បញ្ហាស្ត្រីផ្សេងទៀត

សញ្ញាព្រមាននៃជំងឺEndometriosis ស្រីៗគួរដឹង

អង់ដូម៉ែត្រ​គឺ​ជា​ស្រទាប់​នៅ​ក្នុង​ស្បូន​ ដែល​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​​ទីតាំង​នៅ​ពេល​មាន​វដ្ដ​រដូវ។ ​ចំណែក​ឯ​ជំងឺ​Endometriosis គឺ​ជា​ជំងឺ​មួយ​ដែល​ជាលិកា​របស់​អង់ដូម៉ែត្រ​មិន​ធម្មតា​ដុះ​ក្នុង​ទីតាំង​ណាមួយ​ក្រៅ​ពី​ក្នុង​ស្រទាប់​ស្បូន។ ​ជា​ទូទៅ រោគសញ្ញា​នៃ​ជំងឺ​Endometriosis ​អាស្រ័យ​លើ​​​វដ្ដ​នៃ​រដូវ​ ក៏​ដូចជា​ទីតាំង​ដែល​​វា​រីករាយ​ដាល។ ​​​ទីតាំង​មិន​ប្រក្រតី​នៃ​អង់ដូម៉ែត្រ​​ ទីតាំង​មិន​ប្រក្រ​តី​នៃ​អង់ដូម៉ែត្រ​មាន​នៅ​អាង​ត្រគាក ទ្វារ​មាស មាត់​ស្បូន​ ជាលិកា​ទន់ ស្នាម​វះកាត់​ សួត តម្រង​នោម​ ថង់​ទឹក​ប្រមាត់ ច្រមុះ ជុំវិញ​ខួរ​ឆ្អឹង​ខ្នង​។ អត្ថបទគួរអាន៖ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ រោគសញ្ញា​នៃ​ជំងឺ​Endometriosis ស្ទើរ​តែ​មួយ​ភាគ​បី​នៃ​ស្ត្រី​ដែល​មាន​ជំងឺEdometrriosis មិន​មាន​បង្ហាញ​រោគសញ្ញា​អ្វី​ទាំង​អស់។ រោគសញ្ញា​ចាប់ផ្ដើម​លេច​ឡើង​​​អាស្រ័យ​ទៅ​លើ​​ទីតាំង​​ដែល​​អង់ដូម៉ែត្រ​​លូតលាស់ ហើយ​ការ​ឈឺចាប់​​ជា​ញឹកញាប់​ គឺ​ស្ថិត​ក្នុង​តំបន់​អាង​ត្រគាក និង​មាន​ការ​ប្រែប្រួល​ទៅ​តាម​វដ្ដ​រដូវ។ រោគសញ្ញា​សំខាន់​ៗ​មាន​ដូចជា៖ ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ ធ្លាក់​ឈាម​រដូវ​ច្រើន ឬ​មិន​ទៀងទាត់​ ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​ឈឺ​ខ្នង​ មិន​អាច​មាន​កូន​បាន​ ឈឺចាប់​ ឬ​មិន​ស្រួល​អំឡុង​ពេល​រួម​ភេទ​ ឈឺចាប់​នៅ​ពេល​បន្ទោបង់​ ហើម​ពោះ ចង្អោរ និង​ក្អួត ឈឺចាប់​នៅ​ពេល​នោម​ និង​/ឬ​នោម​ញឹកញាប់​ ឈឺចាប់​អំឡុង​ពេល​ហាត់ប្រាណ​ […]


បញ្ហាស្ត្រីផ្សេងទៀត

វិធីដោះស្រាយ អាការៈឈឺខ្នងផ្នែកខាងក្រោមពេលមករដូវ

ស្រីៗ​យើង​ជា​ច្រើន​ជួបប្រទះ​អាការៈឈឺចាប់ពេលមករដូវដូចជា ​ហើម​ពោះ ឈឺ​ក្បាល​ និង​ឈឺ​ពោះ​អំឡុង​ពេល​មក​រដូវ។ រោគសញ្ញា​​មួយ​ទៀត​ គឺ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ក៏​ឧស្សាហ៍​កើត​​ដូច​គ្នា។ ថ្វី​ត្បិត​តែ​ការ​ឈឺ​ចាប់​នេះ​ ជា​ផ្នែក​មួយ​នៃ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ (PMS) ក៏​ពិត​មែន​ ប៉ុន្តែ​​​អាការៈ​មួយ​នេះ​ ក៏​អាច​បង្ក​ឡើង​ដោយ​ជំងឺ​មួយ​ចំនួន​ ដូចជា​ជំងឺ​ ​endometriosis (ជា​​ស្ថានភាព​ឈឺចាប់​រ៉ាំរ៉ៃ​ ដែល​ជាលិកា​ស្រដៀង​នឹង​​​ភ្នាស​ក្នុង​ស្បូន​ចាប់ផ្ដើម​លូតលាស់​ខាង​ក្រៅ​ស្បូន)​ ផង​ដែរ​។ ​​មូលហេតុ​បង្ក​ឲ្យ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​អំឡុង​ពេល​មក​រដូវ អ័រម៉ូន​ Prostaglandins អាច​ជា​មូលហេតុ​បង្ក​ ពីព្រោះ​ថា​អ័រម៉ូន​នេះ ជា​សារធាតុ​គីមី​ដែល​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​ ជាមួយ​នឹង​ការ​ធ្វើ​សំយោគ​ដោយ​ជាលិកា​ជា​ច្រើន​​ក្នុង​រាងកាយ។ ទន្ទឹងមនឹង​នេះ​ដែរ អ័រម៉ូន​ Prostaglandins ​ជំរុញ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​ស្បូន​ ដើម្បី​ឲ្យ​ជ្រុះ​ស្រទាប់​ស្បូនអំឡុង​ពេល​មក​រដូវ ហើយ​ការ​កន្ត្រាក់​ខ្លាំង អាច​នាំ​ឲ្យ​យើង​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​។ ចង់គណនា BMR សូមចុចទីនេះ ! ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចុះបញ្ហាឈឺ​ពោះ និង​ឈឺ​ខ្នង​ក្រោយ​មក​រដូវ​ បណ្ដាល​មក​ពី​អ្វី​? ​ចំពោះ​បញ្ហា​ចុក​ពោះ និង​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​៖ ការ​បញ្ចេញ​ពង​អូវុល ជំងឺ​endometriosis ដុំ​សាច់​ស្បូន​ ការ​ស្ទះ​មាត់​ស្បូន គន្លឹះ​ដោះស្រាយ​បញ្ហា​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​អំឡុង​ពេល​មក​រដូវ​ ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ស្អំ​​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ត្រង់​តំបន់​ដែល​ឈឺចាប់​ ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ ម៉ាស្សា​ថ្នម​ៗ​នៅ​​ត្រង់​ពោះ […]


បញ្ហាស្ត្រីផ្សេងទៀត

៤ ចំណុចសំខាន់ៗ ស្រី​ៗ​គួរ​ប្រុងប្រយ័ត្ន​ក្រោយ​រួម​ភេទ​រួច

ដើម្បី​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​មាន​​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​ ការ​អនុវត្ត​ទម្លាប់​ថែទាំ​តំបន់​ពិសេស​ឲ្យ​​បាន​​ត្រឹមត្រូវ មាន​សារសំខាន់​ណាស់​។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​​គ្នា​យើង​តែងតែ​ធ្វើ​រឿងរ៉ាវ​​ទាំង​ប៉ុន្មាន​ចំណុច​​នេះ ក្រោយ​រួម​ភេទ​រួច នោះ​នឹង​អាច​បង្ក​ផល​ប៉ះពាល់​​​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ជា​មិន​ខាន​ឡើយ​។ ១. មិន​នោម​ក្រោយ​រួម​ភេទ​ ពិត​ណាស់​ ​ការ​នោម​ក្រោយ​រួម​ភេទ​រួច ​​អាច​បញ្ចៀស​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ (UTI) ពីព្រោះ​ទម្លាប់​មួយ​នេះ ​អាច​​​បណ្ដេញ​បាក់តេរី​ចេញ​ពី​ផ្លូវ​បង្ហួរ​នោម​បាន​យ៉ាង​មាន​​ប្រសិទ្ធភាព​​។ យ៉ាង​ណា​មិញ យើង​អាច​នោម​យ៉ាង​ហោច​ណាស់​​មិនលើសពី ​១​ម៉ោងក្រោយ​រួម​ភេទ​​ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. មិន​អើពើ​នឹង​ការ​ឈឺ​ចាប់​ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺ​ចាប់​នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​រួម​ភេទ​ អាច​បណ្ដាល​មក​ពី​​ជំងឺ​កាមរោគ ការ​ឈាន​ដល់​ចំណុច​កំពូល ជំងឺEndometriosis ការ​សូក​បញ្ចូល​ជ្រៅ ឬ​របួស​ផ្លូវ​ចិត្ត​ជាដើម។ ប៉ុន្តែ​ ប្រសិនបើ​យើង​នៅ​តែ​​បន្ត​មាន​អាការៈ​ឈឺ​ចាប់​បែប​នេះ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ​​ស្លៀក​ខោ​ទ្រនាប់​តឹង​ពេក​ ការ​ស្លៀក​ខោ​ទ្រនាប់​តឹង​ពេក​ ក៏​អាច​​ធ្វើ​ឲ្យ​រលាក​​ស្បែក​​ភ្លៅ​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ស្លៀក​ខោ​ទ្រនាប់​ឡើយ​ ក្រោយ​ពេល​រួម​ភេទ​រួច ដើម្បី​កាត់បន្ថយ​កម្ដៅ និង​ជួយ​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​គ្រប់​ប្រភេទ​ ដូចជា​មេរោគ​ផ្សិត និង​រមាស់​។​​​​​​​​ អត្ថបទគួរអាន៖ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស