បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​ស្ត្រី​ផ្សេងទៀត - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ទឹករម្អិលទ្វារមាសខុសពីធម្មតា និងនោមឈឺ អាចមកពីកត្តាទាំង៥នេះ

​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​​ការ​ប្រែប្រួល​ភ្លាម​ៗ ជាមួយ​នឹង​​អាការៈ​នោម​ឈឺ​ នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​។ មូលហេតុ​បង្ក​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស និង​ការ​ឈឺ​ពោះ​​​អំឡុង​ពេល​នោម ១. ការ​ឆ្លង​មេរោគ​ផ្សិត មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ធ្លាក់​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត។ ជាក់ស្តែង នៅ​ក្នុង​ទ្វារ​មាស​យើង មាន​​ពពួក​បាក់តេរី និង​ផ្សិត ហើយ​នៅ​ពេល​ដែល​តុល្យភាព​​នៃ​សមាសធាតុ​ទាំង​២​មាន​ការ​រំខាន ស្រីៗ​យើង​អាច​នឹង​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​រួម​មាន​ នោម​ក្រហាយ​ និង​រមាស់​ ព្រម​ជា​មួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ដែល​អាច​​មាន​សភាព​ខាប់ និង​មាន​ពណ៌​ស។ ប៉ុន្តែ យើង​អាច​ព្យាបាល​បញ្ហា​មួយ​នេះ​បាន​ ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស នៅ​ពេល​ដែល​បាក់តេរី​លូតលាស់​ឆាប់​រហ័ស​ពេក​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​នេះ អាច​មាន​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​នៅ​ទ្វារ​មាស ដែល​អាច​មាន​ពណ៌​ស​បែក​ប្រផេះ ហើយ​មាន​ក្លិន​មិន​ល្អ។ ការ​បង្ក​រោគ​នេះ ក៏​អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ផ្សះ​ផង​ដែរ។ ៣. ការ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​នៅ​ពេល​នោម។ ក្នុង​ករណី​ដែល​យើង​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កាមរោគ គួរ​ទៅ​ពិនិត្យ​សុខភាព ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុក​ពោះ​ អំឡុង​ពេល​នោម។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ កង្វះ​អនាម័យ​ និង​បញ្ហា​សុខភាព ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ៥. […]

ស្វែងរក បញ្ហាស្ត្រីផ្សេងទៀត

បញ្ហាស្ត្រីផ្សេងទៀត

ទាំងនេះជាមូលហេតុស្រីៗអត់មានកូន និងអាហារជំនួយពិសេស​

ស្រីៗខ្លះរៀបការយូរណាស់ដែរ នៅមិនទាន់មានកូននឹងគេ ខណៈមិតុ្តភ័ក្ដិការក្រោយសោះ តែមានកូនបាត់។ រឿងអត់កូន មានមូលហេតុច្រើន ជួនកាលយើងប្រឹងមិនទាន់អស់លទ្ធភាព ដូចជា មិនបានរួមភេទញឹកញាប់ ឬរួមភេទមិនសូវចំថ្ងៃមានកូន។ ជួនកាល អាចមកពីកត្តាសុខភាពរបស់យើងតែម្ដង។ "Hello គ្រូពេទ្យ" សូមលើកឡើងពីមូលហេតុខ្លះៗធ្វើឲ្យស្រីៗអាចអត់កូន ព្រមទាំងប្រាប់ពីអាហារអាចជួយដោះស្រាយបញ្ហានេះវិញ។ ១- មូលហេតុអត់កូន - ធាត់/លើសគីឡូ៖ លើសទម្ងន់ អាចមានផលអវិជ្ជមានដល់ការផលិតអ័រម៉ូន ធ្វើឲ្យស្រ្តីកាន់តែលំបាកមានផ្ទៃពោះ។ ស្រីៗមានគីឡូកាន់តែច្រើន មុខងារក្រពេញបន្តពូជស្រ្តី (អូវែ) កាន់តែចុះខ្សោយ។ នេះបើយោងតាមយោងតាមលោកវេជ្ជបណ្ឌិត William Schlaff ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Jefferson នៃសាកលវិទ្យាល័យ Thomas Jefferson រដ្ឋ Philadelphia សហរដ្ឋអាមេរិក។ - ទទួលរងសារធាតុពុល៖ អត្ថបទស្រាវជ្រាវ​មួយ​​ចេញផ្សាយអំពីបរិស្ថាន និងសុខភាព របស់អាមេរិក កាលពីឆ្នាំ២០១៣ រកឃើញថា ការទទួលរងសារធាតុពុលក្នុងបរិយាកាស សារធាតុគីមីឧស្សាហកម្ម និងថ្នាំសម្លាប់សត្វល្អិត អាចកាត់​បន្ថយ​លទ្ធភាពមានកូនរហូតដល់ ២៩% ឯណោះ។ - ជក់បារី៖ ការសិក្សានៅឆ្នាំ២០១៣ ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ជក់បារី បង្កើនឱកាសអត់មានកូនដល់ ១៣% […]


បញ្ហាស្ត្រីផ្សេងទៀត

មូលហេតុ ១០យ៉ាង ​​បំផ្លាញ​ជីវិតផ្លូវភេទស្រីៗ​ទាំង​មិនដឹងខ្លួន

​ស្រីៗ​អាចបាត់បង់ចំណង់ផ្លូវភេទបន្តិចម្ដងៗ ដោយសារកត្តាផ្សេងៗ ហើយយូរ​ទៅ ច្បាស់​ជា​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ទាំង​ស្រុង​ក៏​មាន។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុសំខាន់ៗដែលសម្លាប់​ចំណង់​ផ្លូវ​ភេទ​ស្រីៗ បើមិនចាប់អារម្មណ៍។​ ១- ស្ត្រេស ស្ត្រេស​ អាច​កើត​ឡើង​ដោយ​សារ​រឿង​ការងារ លុយ​កាក់ បញ្ហា​គ្រួសារ ឬក៏​អាច​បង្ក​ដោយ​សារ​អ្នក​ជិតខាង។ ពេល​យើង​ស្ត្រេសខ្លាំង ​ប្រហែល​ជា​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់ តែង​គិត​អ្វី​មួយ​ក្នុង​ផ្លូវ​អវិជ្ជមាន។ យើង​អាច​នឹង​គេច​ចេញ​ មិន​ចង់​រួម​ភេទ​អំឡុង​ពេល​យើង​ស្ត្រេស​ខ្លាំង។ ដូច​នេះ ការ​គ្រប់​គ្រងបញ្ហា​ស្ត្រេស ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ហើយ​បើ​​យើង​​ជួប​បញ្ហា​នេះ ​គួរ​​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​រក​វិធី​ដោះ​ស្រាយ។ ២- គេងមិនគ្រប់គ្រាន់ បើ​ឧស្សាហ៍​គេង​មិន​គ្រប់គ្រាន់ យើង​នឹង​ចាប់​ផ្ដើម​អស់​កម្លាំង ហើយ​ភាព​នឿយ​ហត់​អស់​កម្លាំង​ទាំង​នេះ អាច​សម្លាប់​ចំណង់​ផ្លូវ​ភេទយើង​បាន។ ​យើងអាច​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ទាំង​អស់ ​នឹក​​ចង់​គេងគ្រប់​​ពេល​អស់​កម្លាំង​ខ្លាំង។ ៣- មានកូនតូច ពេលមាន​កូន ស្រីៗ​​ត្រូវ​ចំណាយ​ពេល​ច្រើន ​ដើម្បី​ចិញ្ចឹម​បីបាច់​ លេង និង​បញ្ចុក​អាហារ​កូនៗ។ ហេតុ​នេះ​ហើយ យើងមិន​មាន​ពេល​វេលា​ច្រើន​សម្រាប់​បង្កើតភាព​ស្និទ្ធស្នាល​ទេ។ ដើម្បី​ចៀស​វាង​បញ្ហា​នេះ បើ​អាច​ គួរ​រកនរណា​​មក​​ជួយ​មើល​កូន​ ព្រោះ​ពេល​មាន​គេ​មើល​កូន​ឲ្យ​ហើយ យើង​​ជាមួយ​ប្តី អាច​បង្កើត​ពេល​វេលា​ស្និទ្ធស្នាលជាមួយ​គ្នា​បាន។ ៤- ថ្នាំពេទ្យ មាន​ថ្នាំ​មួយ​ចំនួន​ ត្រូវ​​គេ​រក​ឃើញ​ថា ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។ ថ្នាំ​ទាំង​អស់​នោះ ​មាន​ដូច​ជា៖ – ថ្នាំ​​ព្យាបាល​ជំងឺ​លើស​​ឈាម – ថ្នាំ​គីមី​ព្យាបាល​ជំងឺ​មហារីក – ថ្នាំ​​ព្យាបាល​ជំងឺ​អ័រម៉ូន – ថ្នាំ​ជំងឺ​អេដស៍ – ថ្នាំ​ព្យាបាល​ជំងឺ​ថប់​បារម្ភ – ថ្នាំ​ពន្យារ​កំណើត ​បើ​ចំណង់​ផ្លូវ​ភេទ​យើង​ស្រាប់​តែ​បាត់​បង់​ភ្លាម​ៗ បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ​ […]


បញ្ហាស្ត្រីផ្សេងទៀត

តិចនិក​​ទាំង​៥​ ​រក្សា​អនាម័យ​កន្លែង​សម្ងាត់​ ​ស្រីៗ​ត្រូវ​ដឹង

​ស្រី​ៗ​យើង​ភាគ​​ច្រើន​តែងតែ​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​និយាយ​ ​ឬ​ចែក​រំលែក​ចំណេះដឹង​អំពី​អនាម័យ​កន្លែង​សម្ងាត់​​។​ ប៉ុន្តែ​ វា​ពិត​ជា​មាន​ភាព​ចាំបាច់​​ណាស់​ក្នុង​ការ​​ថែរក្សា​អនាម័យ​កន្លែង​នោះ​​ឲ្យ​បាន​ស្អាត​ និង​មាន​សុខភាព​ល្អ​។ ​ទោះ​បី​ជា​ស្រីៗ​យើង​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ​ យើង​ត្រូវ​តែ​យល់​ដឹង​ ក៏​ដូចជា​អនុវត្ត​តិចនិក​​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​​​​ខាង​ក្រោម​នេះ​ ដើម្បី​ធានា​ថា​យើង​​រក្សា​អនាម័យ​កន្លែង​សម្ងាត់​​បាន​ត្រឹមត្រូវ​។ ១. ​ត្រូវ​រក្សា​ខោ​ទ្រនាប់​ឲ្យ​​ស្ងួត​ជានិច្ច​ ​​ការណ៍​​ដែល​ស្រីៗ​យើង​មិន​ជួត​សម្អាតបរិវេណ​ប្រដាប់​ភេទ​​ឲ្យ​ស្ងួត​ល្អ​ បន្ទាប់​ពី​នោម​រួច​ វា​អាច​ធ្វើ​ឲ្យ​ខោ​ទ្រនាប់​សើម​ ​ដែល​កត្តា​នេះ​​​​មិន​ត្រឹម​តែ​បណ្ដាល​ឲ្យ​មាន​ក្លិន​មិន​ល្អ​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​ការ​​ឆ្លង​មេរោគ​ទ្វារ​មាស​ផង​ដែរ។​ ដូច្នេះ​ហើយ​ ​យើង​គួរ​តែ​ជូត​សម្អាត​កន្លែង​សំខាន់មួយ​នេះ​​ដោយ​ប្រើ​ក្រដាស​អនាម័យ​ ឬ​កំណាត់​ទន់​ៗ ដើម្បី​ឲ្យ​ខោ​ទ្រនាប់​របស់​យើង​មាន​ភាព​ស្ងួត​ជានិច្ច​។ ​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រើប្រាស់​​ម្សៅ​ហ៊ុយ​លាប​ខ្លួន​ ឬ​ការ​ជូត​ខ្លាំង​ៗ​នៅ​ត្រង់​ទ្វារ​មាស​ វា​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​ខ្លាំង​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ភាព​រមាស់​ និង​បញ្ហា​ស្ងួត​ទ្វារ​មាស​​ផង​ដែរ​​។​ លើស​ពី​នេះ​ វា​ក៏​​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ និង​ធ្វើ​ឲ្យ​យើង​ងាយ​រង​របួស​ ព្រម​ទាំង​អាច​បណ្ដាល​ឲ្យ​កើត​មាន​ហានិភ័យ​នៃ​ជំងឺ​​មហារីក​ស្រទាប់​ស្បូន​ ​ថែម​ទៀត​ផង​ ប្រសិនបើ​យើង​ប្រើប្រាស់​ម្សៅ​ហ៊ុយ​​នៅ​ត្រង់​បរិវេណ​ទ្វារ​ធំ​ និង​រន្ធ​យោនី​។​​​ ២. ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​​ទៀងទាត់​ ​ជាទូទៅ​ ស្រី​ៗ​យើង​​តែងតែ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៤​ទៅ​៦​ម៉ោង​ម្ដង​។​ ប៉ុន្តែ​ប្រសិន​បើ​យើង​មក​រដូវ​ច្រើន​ៗ​ យើង​​​គប្បី​​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៣​ទៅ​៤​ម៉ោង​។​ យ៉ាង​ណា​មិញ​ ​មាន​ស្រីៗ​ខ្លះ​​ មិន​សូវ​ខ្វល់ខ្វាយ​អំពី​រឿង​ផ្លាស់ប្ដូរ​សំឡី​ឲ្យ​បាន​ទៀងទាត់​ឡើយ​ នៅ​ពេល​ដែល​ខ្លួន​មក​រដូវ​តិច​ៗ ដែល​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​​យើង​កើត​កន្ទួល​រមាស់​ ​ឬ​មាន​ក្លិន​មិន​ល្អ​ជា​ដើម​។​ លើស​ពី​នេះ​ ​ក្នុង​ករណី​ខ្លះ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផង​ដែរ។​ ​ហេតុ​ដូច្នេះ​ហើយ​ ស្រីៗ​យើង​គួរ​តែ​​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ទៀងទាត់​ និង​លាង​សម្អាត​កន្លែង​សំខាន់នេះ​​ជា​រៀងរាល់​ពេល​ដែល​យើង​ចូល​បន្ទប់​ទឹក ក្នុង​អំឡុង​ពេល​មក​រដូវ​។​ ៣. ​សម្អាត​កន្លែង​សម្ងាត់​​ក្រោយ​ពេល​រួម​ភេទ​ ស្រី​ៗ​យើង​គួរ​បង្កើត​ទម្លាប់​លាង​សម្អាត​កន្លែង​ប្រដាប់​ភេទ​​​រាល់​ពេល​​រួម​ភេទ​រួច​ ពីព្រោះ​​ធាតុ​រាវ​ក្នុង​រាងកាយ​ និង​ភាគ​ល្អិត​ពី​ស្រោម​អនាម័យ​អាច​បណ្ដាល​ឲ្យ​មាន​​ការ​រលាក​ ក៏​ដូចជា​ឆ្លង​មេរោគ​ទ្វារ​មាស​បាន​​ផង​ដែរ​។​ ហេតុ​នេះ​ហើយ​ ​ចូរ​លាង​សម្អាត​កន្លែង​សំខាន់​​នេះ​ជាមួយ​នឹង​ទឹកស្អាត​​ បន្ទាប់​ពី​រួម​ភេទ​រួច​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កាមរោគ​នានា​។ ៤. […]


បញ្ហាស្ត្រីផ្សេងទៀត

រឿងរ៉ាវ​ទាំង​៧​ ​កើត​លើ​កន្លែង​សម្ងាត់ស្រីៗ​​ពេលវ័យ​កាន់​តែ​ចាស់

​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ទ្វារ​មាស​​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ដូច​ទៅ​នឹង​រាងកាយ​របស់​យើង​ផង​ដែរ។​​ ​ប្រសិន​បើ​ស្រីៗ​យើង​គិត​ថា​ ​​ការ​ផ្លាស់ប្ដូរ​នេះ​ គឺ​សំដៅ​​តែ​ទៅ​លើ​រូប​រាង​នៃ​ទ្វារ​មាស​នោះ​ យើង​ប្រហែល​ជា​យល់​ច្រឡំ​ហើយ​។​ ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ ​អារម្មណ៍​ ក៏​ដូច​ជា​មុខងារ​នៃ​ទ្វារ​មាស​ក៏​មាន​ការ​​ប្រែប្រួល​ដែរ។​ យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​មិន​បាន​ត្រៀម​ខ្លួន​ជាមុន​ទេ​នោះ​ យើង​អាច​​នឹង​មាន​ការ​ភ្ញាក់ផ្អើល​។​​ ដូច្នេះ​ហើយ​ ​នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​​រឿងរ៉ាវ​ទាំង​៧​​ដែល​នឹង​ត្រូវ​កើត​ឡើង​​​តាម​ធម្មជាតិ​ ​​យើង​​មិន​ត្រឹម​តែ​អាច​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទទួល​យក​វា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​វា​ក៏​អាច​ជួយ​ពន្យារ​ភាព​ចាស់​​បាន​ផង​ដែរ។​ ១. សាច់ដុំ​​បាតអាង​ត្រគាក​ចុះ​ខ្សោយ​ ​​​​​​ការ​បាត់បង់​ម៉ាស​សាច់ដុំ​ គឺ​ជា​រឿង​ធម្មតា​​នៅ​ពេល​ដែល​​យើង​​មាន​អាយុ​កាន់​តែ​ច្រើន​ ដែល​​កត្តា​នេះ​បណ្ដាល​ឲ្យ​សាច់ដុំ​ចុះ​ខ្សោយ​ ដែល​សាច់​ដុំ​អាង​ត្រគាកនេះ​​ ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទ្រទ្រង់​អាង​ត្រគាក។​ ​​ជាមួយ​នឹង​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​អាង​ត្រគាក​ ការ​ទ្រទ្រង់​ប្លោក​នោម​ និង​ស្បូន​ក៏​​មាន​ការ​ធ្លាក់​ចុះ​​ផង​ដែរ​ ដែល​នាំ​​ឲ្យ​មាន​​ការ​ហូរ​​នោម​ដោយ​មិន​ដឹង​ខ្លួន ​ឬ​ជួប​បញ្ហា​​ស្រុត​ស្បូន​ ។ ​​ម្យ៉ាង​វិញ​ទៀត​ សាច់ដុំ​បាត​​អាង​ត្រគាក​ ក៏​អាច​ចុះ​ខ្សោយ​ដោយ​សារ​តែ​ការ​ឡើង​ទម្ងន់​រាងកាយ​ផង​ដែរ​​ ដូច​នេះ​វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រក្សា​​ទម្ងន់​ខ្លួន​ឲ្យ​មាន​សុខភាព​ល្អ​ និង​​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ ដើម្បី​ពង្រឹង​សាច់​ដុំ​ទាំង​នេះ​។ ២. រោម​ប្រដាប់​ភេទ​ប្រែប្រួល ដូច​ទៅ​នឹង​សក់​របស់​យើង​ផង​ដែរ​ ​រោម​ប្រដាប់​ភេទ​​ក៏​មាន​ការ​វិវត្ត​ទៅ​តាម​វ័យ​ដូច​គ្នា​។​ វា​អាច​ប្រែប្រួល​ទៅ​ជា​ស្កូវ​ បន្ទាប់​មក​ក៏​ស្ដើង​ទៅៗ​ ហើយ​ចុង​ក្រោយ​ វា​​​នឹង​ជ្រុះ​អស់​។​ ៣. ការ​ប្រែ​ប្រួល​លើ​ប្រដាប់​ភេទ​ ​​​​​​នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ចាស់​ កម្រិត​អ័រម៉ូន​អឹស្រ្តូសែន​នៅ​ក្នុង​រាងកាយ​របស់​យើង​​នឹង​មាន​ការ​ថយ​ចុះ​។​ កត្តា​នេះ​ នឹង​នាំ​ឲ្យ​ជាលិកា​នៅ​ក្នុង​យោនី​ប្រែ​ក្លាយ​ទៅ​ជា​ស្ដើង​ ​ឬ​ស្លេកស្លាំង​ជា​ដើម​។​ ​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ ​គឺ​ជា​រឿង​ធម្មតា​ ​យើង​ចាំបាច់​ត្រូវ​លាង​សម្អាត​​បរិវេណ​តំបន់​​ពិសេស​របស់​យើង​ថ្នមៗ និង​​ចៀសវាង​​ការ​បង្ក​របួស​ផ្សេងៗ​។ ​​​​៤. ងាយ​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​  ជាមួយ​នឹង​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​ទាប​នៅ​ក្នុង​រាងកាយ​​ ការ​ឆ្លង​មេរោគ​ម្ដង​ហើយ​ម្ដង​ទៀត ក៏​ដូច​ជា​ការ​ហូរ​នោម​ដោយ​មិន​ដឹង​ខ្លួន​ ក៏​អាច​កើត​ឡើង​​ជា​ញឹកញាប់​ផង​ដែរ​។​ បញ្ហា​នេះ​ គឺ​បណ្ដាល​មក​ពី​ជាលិកា​នៅ​ជុំវិញ​បង្ហួរ​នោម […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន (វីដេអូ)

មនុស្ស​គ្រប់​រូប​តែង​ជួប​ប្រទះ​បញ្ហា​ស្ត្រេស​ម្ដង​ម្កាល ប៉ុន្តែ​បើស្រ្តេស​យូរ​​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។ ស្ត្រេស​អាច​បង្កើន​ហានិភ័យ​ជំងឺ​បាក់​ទឹក​ចិត្ត ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជំងឺ​បេះដូង។ មិនត្រឹមតែ​ប៉ុណ្ណោះ ស្ត្រេស​អាច​ផ្តល់​ប៉ះពាល់​ច្រើន​ដល់​ស្បែក​មុខ​ផង​ដែរ។ ១. បញ្ហា​មុន នៅ​ពេល​យើង​ស្ត្រេស រាងកាយ​យើង​នឹង​ផលិត​អ័រម៉ូន cortisol ច្រើន។ អ័រម៉ូន​នេះ​បង្ក​ឲ្យ​ផ្នែក​មួយ​នៃ​ខួរក្បាល​ផលិត​អ័រម៉ូន corticotrophin-releasing ដែល​ជំរុញ​ឲ្យ​ក្រពេញ​ខ្លាញ់​បញ្ចេញ​ខ្លាញ់​ច្រើន​។ ការ​បញ្ចេញ​ខ្លាញ់​ច្រើន​អាច​កក​ស្ទះ​នៅ​រន្ធញើស និង​បង្ក​ឲ្យ​មាន​មុន។ ការ​សិក្សា​ឆ្នាំ​២០១៧ បាន​សិក្សា​ពី​ឥទ្ធិពល​ស្ត្រេស​ទៅ​លើ​បញ្ហា​មុន ដោយមាន​​និសិ្សត​ស្រី​អាយុ​ចន្លោះ ២២​ទៅ​២៤​ឆ្នាំចូលរួម​​។ ការ​សិក្សា​​បាន​រក​ឃើញ​ថា​កម្រិត​ស្ត្រេស​កាន់​តែ​ខ្ពស់​ ការ​កើត​មុន​កាន់​តែ​មាន​​បញ្ហា​​ធ្ងន់ធ្ងរ។ អត្ថបទ​ពាក់ព័ន្ធ៖ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទផ្សេងគ្នា ២. ស្នាម​ដក់​ក្រោម​ភ្នែក ស្នាម​ដក់​ក្រោម​ភ្នែក​កើត​មាន​នៅ​ពេល​មាន​ការ​ហើម​នៅ​ក្រោម​ភ្នែក។ អាការៈ​ភាគ​ច្រើន​កើត​មាន​នៅ​ពេល​យើង​ចាស់​ទៅ​ដោយសារ​សាច់ដុំ​នៅ​ជុំវិញ​ភ្នែក​ចុះ​ខ្សោយ។ ចំណែក​ឯ​ស្បែក​យារ​ដែល​បង្ក​ដោយ​ការ​បាត់បង់​ភាព​យឺត​ក៏​បង្ក​ឲ្យ​មាន​ស្នាម​ដក់​ក្រោម​ភ្នែក​ដែរ។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ស្ត្រេស​ដែល​បង្ក​ដោយ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ពន្លឿន​ភាព​ចាស់​ដូចជា​បាត់បង់​ភាព​យឺត និង​ការ​ឡើង​ពណ៌​ស្បែក​ជាដើម។ ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក​អាច​រួម​ចំណែក​ក្នុង​ការ​បង្ក​ស្នាម​ដក់​ក្រោម​ភ្នែក។ ៣. ស្បែក​ស្ងួត ស្រទាប់​ស្បែក​ខាង​ក្រៅ​ stratum corneum មាន​ផ្ទុក​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សំណើម​ដល់​ស្បែក និង​ជា​របាំង​​ការពារ​ស្រទាប់​ស្បែក​ខាងក្រោម។ នៅ​ពេល​ស្រទាប់​ស្បែក​ខាង​លើ​ដំណើរការ​មិន​ត្រឹមត្រូវ ស្បែក​របស់​យើង​នឹង​ទៅ​ជា​ស្ងួត និង​រមាស់។ ៤. កន្ទួល​ក្រហម ស្ត្រេស​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ហើយ​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន និង​ស្បែក (​ដែល​គេ​ហៅ​ស្ថានភាព​នេះ​ថា dybiosis)។ នៅ​ពេល​មាន​អតុល្យភាព​កើត​មាន​លើ​ស្បែក​របស់​យើង​អាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ក្រហម ឬ​​កន្ទួល​ក្រហម។ ស្ត្រេស​ក៏​អាច​ភ្ញោច​ស្ថានភាព​ផ្សេងៗ​ជាច្រើន​ដែល​បង្ក​កន្ទួល​ក្រហម ឬ​ការ​រលាក​ស្បែក​ដូចជា​ជំងឺ​ស្បែក​ Psoriasis ជំងឺ​ត្រអក […]


បញ្ហាស្ត្រីផ្សេងទៀត

រាង​ស្រីៗ​មាន៥ប្រភេទនេះ តើ​គ្នា​យើង​ស្ថិត​ក្នុង​ប្រភេទមួយណា?

បើដឹងខ្លួនឯងមានរាងប្រភេទណានោះ អាចជួយឲ្យចេះជ្រើសយកការស្លៀកពាក់មើលទៅកាន់តែស្អាត។ ការពិតទៅ រាងកាយមនុស្សស្រី ត្រូវបែងចែកជា ៥ ប្រភេទ។ ចង់ដឹងថា ប្រភេទមួយៗខុសគ្នាយ៉ាងម៉េច អត់? មិនថាគ្នាយើងមានរូបរាងបែបណា យើងនៅតែអាចស្អាតបានទាំងអស់ ទោះបីធាត់ ឬស្គមក៏ដោយ។ ភាពស្រស់ស្អាតមិនមែនជាស្តង់ដារទូទៅទេ វាអាស្រ័យលើភ្នែកគ្រប់គ្នាមើលមក។ រូបរាងនីមួយៗសុទ្ធតែមានភាពស្រស់ស្អាតផ្សេងពីគ្នា។ ១- ចង្កេះអង្ក្រង ស្រីៗមានរូបរាងប្រភេទ Hourglass figures ចាត់ទុកថាជារាងស្អាតបំផុត។ សម្រាប់ស្រីៗមានរាងបែបនេះ មាន ចង្កេះរៀវតូច តែត្រគាក និងដើមទ្រូងទំហំប៉ុនគ្នា មើលទៅសិចស៊ី គួរឲ្យគយគន់បំផុត ឬយើងហៅថា ចង្កេះអង្ក្រង។ ២- រាងត្រីកោណបញ្ច្រាស រាងកាយស្ត្រីល្អលំដាប់ទី២ ជាមួយត្រគាក និងចង្កេះតូចល្មម សមគ្នាជាមួយដើមទ្រូង និងស្មាធំទូលាយ ហើយជើងវែងស្រលូន រឹតតែបង្កើនភាពទាក់ទាញបំផុត។ ៣- រាងដូចផ្លែប៊ឺរ ស្ត្រីមានរាងបែបនេះ មានទំហំដើមទ្រូងតូចជាងទំហំត្រគាក ហើយចង្កេះរៀវស្អាត។ ជើងខ្លី ខ្លួនខ្លី ស្មាតូចចង្អៀត ភ្លៅធំ និងគូទរាងមូលក្លំ។ ៤- រាងចតុកោណ ស្ត្រីមានរូបរាងបែបនេះ មានរាងបួនជ្រុងស្មើដើមទ្រូង ត្រគាកមានទំហំស្មើគ្នា ចំណែកជើង និងដៃតូចៗ។ ដើមទ្រូងសមនឹងរាងកាយ ដងខ្លួនជើងវែង និងកំប៉េះគូទរាងសំប៉ែត។ ៥- រាងធាត់ រូបរាងពិសេសទូទៅមួយ មានចង្កេះមូល ក្បាលពោះប៉ោង […]


បញ្ហាស្ត្រីផ្សេងទៀត

ពេទ្យរោគស្ត្រីបកស្រាយជំនឿញ៉ាំទំពាំង ត្រប់ ធ្វើឲ្យធ្លាក់ស

ស្រីៗ​គ្នា​យើង​ប្រហែល​ជា​បាន​ដឹង និង​ឮ​ពី​ការ​ហាម​ប្រាម​មិន​ឲ្យ​ញ៉ាំ​ទំពាំង និង​ត្រប់ ព្រោះ​តែ​មាន​ការ​លើក​ឡើង​ថា ការ​ញ៉ាំ​បន្លែ ២ មុខ​នេះ មិន​ល្អ​ចំពោះ​សុខភាព​ស្ត្រី​នោះ​ទេ ពិសេស​គឺ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ធ្លាក់​ស​តែ​ម្តង។ តើ​ការ​លើក​ឡើង​ខាង​លើ​នេះ ពិត​ជា​ត្រឹម​ត្រូវ​តាម​ក្បូន​វេជ្ជសាស្ត្រ ឬ​យ៉ាង​ណា? ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បក​ស្រាយថា ញ៉ាំ​ទំពាំង ឬ​ត្រប់ ធ្វើ​ស្ត្រី​ធ្លាក់​ស មិន​មែន​ជា​ការ​ពិត​នោះ​ទេ តែ​មក​ពី​ស្ត្រី​ទាំង​នោះ​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ទាំង​អស់​នោះ​ទេ។ "ទៅ​តាម​ស្ត្រី​ម្នាក់ៗ ជួន​កាល​គាត់​អាលែកហ្ស៊ី អ៊ីចឹង​គាត់​ញ៉ាំ​ទៅ​រមាស់​ស្បែក ទ្វារមាស​ក៏​រមាស់ ធ្វើ​ឲ្យ​ធ្លាក់ស ដូច​គ្នា ពីគ្រោះ​គាត់​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ទាំង​អស់​ហ្នឹង មិន​មែន​ញ៉ាំ​ចំណី​អាហារ​អស់​ហ្នឹង​ធ្វើ​ឲ្យ​ធ្លាក់​ស​ទេ"។ លោក​វេជ្ជបណ្ឌិត​ថា មក​ទល់​ពេល​នេះ​មិន​មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ត្រប់ ឬ​ទំពាំង ធ្វើ​ឲ្យ​ស្ត្រី​រលាក​មាត់ស្បូន ធ្លាក់ស​នៅឡើយ។ តាម​ការ​លើក​ឡើង​របស់លោកស្រី​ ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិករ៉ាក់ ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតា​បែប​ធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ។ ធ្លាក់​ស​មាន​ជំងឺ ខុស​គ្នា​ពី​ការ​ធ្លាក់​ស​ធម្មតា ដែល​ការ​ធ្លាក់​ស​នេះ​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្ក​ដោយ​ពពួក​បាត់​តេរី ​ផ្សិត ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ​តាម​រយៈ​ការ​រួមភេទ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ដែល​មាន​កម្រិត pH ខ្ពស់​ញឹក​ញាប់់។


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗមិនងាយដល់ចំណុចកំពូល អាចមក​ពី​លក្ខខណ្ឌ​ទាំង​នេះ​

ជា​ទូទៅ​ ​ការមិនឡើងដល់កំពូលអំឡុងពេលរួមភេទ ​ច្រើន​កើត​លើ​​ស្រីៗ​ជាងប្រុសៗ។ ​មនុស្ស​ស្រី​​ប្រហែល​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ​ជួប​បញ្ហា​នេះ តែ​មិន​ដាច់​ចិត្ដ​និយាយ​ប្រាប់​ដៃគូ។ អាការៈ​មិន​ដល់​ចំណុច​កំពូល​នេះ​ ត្រូវគេហៅថា anorgasmia ឬ female orgasmic disorder។ ១- មូលហេតុមិនអាចឈានដល់ចំណុចកំពូល ការ​​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​របស់​ស្រីៗ​អំឡុងពេល​រួមភេទ​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​ដូច​ជា៖ អៀន​ខ្មាស​ច្រើន បញ្ហា​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ បញ្ហា​ស្ត្រេស មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ធ្លាប់​មាន​បញ្ហា​រោគ​ស្រ្តី​ពី​មុន (​កាត់​ស្បូន​ជា​ដើម) អាយុ​កាន់​តែ​ច្រើន មាន​ជំងឺ​ទឹក​នោម​ផ្អែម ថ្នាំ​មួយ​ចំនួន ដូច​ជា (SSRIs) (ថ្នាំជំងឺផ្លូវចិត្ត) បញ្ហា​ស្មារតី ដូច​ជា ជំងឺ​បាក់ទឹក​ចិត្ត ឬ​ថប់​បារម្ភ ធ្លាប់​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ វប្បធម៌ ឬ​ជំនឿ​សាសនា (គិត​ថា​ការ​រួម​ភេទជា​កំហុស) មានករណី​​ខ្លះ ​ការមិន​​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ​​ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​​កើត​មាន​អារម្មណ៍ធុញ​ថប់​ផង​ដែរ​។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ២- ធ្វើម៉េចទើបដឹងថាមានបញ្ហាមិនអាចឈានដល់ចំណុចកំពូល? សញ្ញា​ចម្បងនៃការ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល គឺ​​​បញ្ហា​មិន​ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ក្រោយ​ ឬ​អំឡុង​ពេល​រួម​ភេទ ទោះ​​ជា​មាន​អារម្មណ៍​ពុះ​កញ្រ្ជោល ឬ​រំញោច​រោលរាល​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ស្រីៗ​​ដែល​មាន​បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល មិន​អាច​ឈាន​ដល់​ចំណុចកំពូល​ទាំង​​ពេល​រួម​ភេទ ឬសម្រេច​កាម​ដោយ​ខ្លួន​ឯង ហើយបញ្ហានេះ ត្រូវ​ចែក​ចេញ​ជា ៤ ក្រុម៖ – Primary anorgasmia៖ ​ក្រុម​នេះ មិន​ដែល​ឈាន​ដល់​ចំណុច​កំពូល​ទាល់​តែ​សោះ។ – Secondary […]


បញ្ហាស្ត្រីផ្សេងទៀត

អ្នកធ្លាប់​យកកូនចេញ អាចជួបគ្រោះថ្នាក់ធំៗទាំងនេះ

លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​រំលូត​កូន​ដោយ​ចិត្ត​ឯង​ នៅ​កន្លែង​លួច​លាក់​​ជួប​ផល​ប៉ះពាល់​ច្រើន។ លោក​ជំទាវ​បាន​បញ្ជាក់​ថា អ្នក​មាន​ដៃគូ​បើ​មិន​ចង់​បាន​កូន ត្រូវ​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ​ដូចជា​ដាក់​កងដៃ/ស្បូន ស្រោម​អនាម័យ ចាក់/លេប​ថ្នាំ បន្ទះកៅអៀកបិទ ដែល​យើង​ប្រើ​មួយ ដើម្បី​ទប់​ស្កាត់​ការ​មាន​កូន។ តែ​ប្រសិនបើ​មាន​កូន​ហើយ ទៅ​​យក​កូន​ចេញ​តាម​ចិត្ត​ឯង​គឺជា​រឿង​មិន​ធម្មតា​ឡើយ។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ វេជ្ជបណ្ឌិត​មាន​បទពិសោធន៍​យូរ​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា អ្នក​ខ្លះ​ទៅ​យក​កូន​ចេញ​ក៏​គ្មាន​បញ្ហា ខ្លះ​ទៀត​ចូល​ទៅ​គ្លីនិក​ឯកជន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ឬ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់លាស់​អាច​បណ្ដាល​ឲ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត។ បញ្ហា​ដែល​នាំ​ឲ្យ​ស្ដាយក្រោយ​នោះ​រួម​មាន៖ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/jii9hcJ8xE4 ធ្លាក់​ឈាម​ច្រើន ធ្លុះ​ស្បូន បង្ក​រោគ លែង​អាច​មាន​កូន រលាក​តួ​ស្បូន រលាក​ដៃ​ស្បូន។ ដូចនេះ​យើង​មិន​មាន​កូន​ដោយ​ចៃដន្យ​ឡើយ ការ​មាន​កូន​ត្រូវ​មាន​គម្រោង​ជាមុន​ដោយ​ដៃគូ​ទាំង​សងខាង​ពិភាក្សា​គ្នា និង​មក​ជួប​ជាមួយ​គ្រូពេទ្យ​ថា​គួរ​យក​កូន​ពេល​ណា និងពិនិត្យសា្រវជ្រាវរកជំងឺផ្សេងៗជាមុនសិនមុននឹងយកកូន ។ មួយ​វិញ​ទៀត​ការ​មាន​កូន​តាម​គម្រោង គឺ​ល្អ​ចំពោះ​ម្តាយ និង​គភ៌​ព្រោះ​យើង​អាច​ត្រៀម​ខ្លួន​ជាមុន និង​ញ៉ាំ​អាហារ​បំប៉ន ឬ​ថ្នាំ​វីតាមីន​ផ្សេងៗ។ [embed-health-tool-due-date] វេជ្ជបណ្ឌិត​រូប​នេះ​ក៏​ណែនាំ​ដល់​គូ​ស្វាមី​ភរិយា​ដែល​រៀបការ​រួច ត្រូវ​ដាក់​គម្រោង​ការ​យក​កូន​ចន្លោះ ១០ ឆ្នាំ តើ​យក​បាន​ប៉ុន្មាន ត្រូវ​យក​ឲ្យ​ហើយ​ទាន់​ខ្លួន​នៅ​ក្មេង ស្បូន​មាន​សុខភាព​ល្អ មិន​មាន​ជំងឺ​ឈឺថ្កាត់​អ្វី។ បើ​ចាំ​ដល់​ចាស់​អាយុ ៤០ ឬ ៥០ មាន​កូន​សុខភាព​យើង​ប្រែ​ជា​ទ្រុឌទ្រោម​បណ្ដើរ​ៗ​ហើយ ទម្រាំ​កូន​ធំ​យើង​ក៏​ជរា​ទៅ​ទៀត។ គួរអាន៖ ពិតទេ ប្រើថ្នាំពន្យារកំណើតធ្វើឲ្យស្រីៗធាត់? ភាពខ្មាសអៀនធ្វើឲ្យស្រីៗ […]


បញ្ហាស្ត្រីផ្សេងទៀត

លម្អិត​រឿង​ស្រីៗធ្លាក់សមាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ

ធ្លាក់​ស ជា​ប្រតិកម្ម​ធម្មជាតិ​របស់​ស្រីៗសំខាន់​បំផុត​មួយ​ដើម្បីទ្រទ្រង់​សុខ​ភាព​រាង​កាយ​យើង ពិសេស​ការពារ​ឆ្លង​រោគ និង​ជួយ​ទ្វារមាស​ឲ្យ​មាន​សំណើម។ ចុះ​បើ​ធ្លាក់​ស មាន​ពណ៌ ឬ​ធុំ​ក្លិន​មិន​ល្អ មកពី​បញ្ហា​អី​វិញ? ប៉ះពាល់​ដែរ​អត់? “Hello គ្រូពេទ្យ” បកស្រាយ​ខាង​ក្រោម៖ ១- ធ្លាក់​ស​ធម្មតា និង​ធ្លាក់​ស​ដោយ​សារ​បញ្ហា​សុខភាព ធ្លាក់​ស​បែប​ធម្មតា ​មាន​សភាព​ស្ដើង និង​ស្អិត ឬ​ក្រាស់ និង​អន្ធិលៗ។ តែ​ពេល​ខ្លះ ក៏​អាច​មាន​សភាព​ថ្លា និង​មាន​ពណ៌​ស ប៉ុន្តែ​គួរយក​ចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​រឿង​នេះ​ផង ព្រោះ​បើ​អាការៈ​ធ្លាក់​មាន​ការ​ប្រែ​ប្រួល​ខុស​ប្រក្រតី អាច​បញ្ជាក់​ពី​វត្តមាន​មេរោគ ឬ​ជំងឺ​ណា​មួយ​ ដូចជា៖ – មាន​ក្លិន​ស្អុយ – ពណ៌​បៃ​តង ពណ៌​ប្រផេះ ឬ​មាន​សភាព​ដូច​ខ្ទុះ – មាន​លក្ខណៈ​ពពុះ ឬ​ស្រដៀង​ឈីស – ទ្វារ​មាសរមាស់ ក្ដៅ ហើម ឡើង​ក្រហម ឬ​មាន​សភាព​មិន​ប្រក្រតី – មាន​ធ្លាក់​ឈាម ទោះ​មិន​មែន​ជា​ពេល​មក​រដូវ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! បញ្ហា​ធ្លាក់​ស​ខុសប្រក្រតី អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ​មាន ​ដូចជា ពពួក Vaginosis, Candidiasis (បង្ក​រោគ​ដោយ​ផ្សិត) និងមេរោគ Trichomoniasis។ បាក់តេរី Vaginosis និង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស