តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុ ១០យ៉ាង ​​បំផ្លាញ​ជីវិតផ្លូវភេទស្រីៗ​ទាំង​មិនដឹងខ្លួន

    មូលហេតុ ១០យ៉ាង ​​បំផ្លាញ​ជីវិតផ្លូវភេទស្រីៗ​ទាំង​មិនដឹងខ្លួន

    ​ស្រីៗ​អាចបាត់បង់ចំណង់ផ្លូវភេទបន្តិចម្ដងៗ ដោយសារកត្តាផ្សេងៗ ហើយយូរ​ទៅ ច្បាស់​ជា​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ទាំង​ស្រុង​ក៏​មាន។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុសំខាន់ៗដែលសម្លាប់​ចំណង់​ផ្លូវ​ភេទ​ស្រីៗ បើមិនចាប់អារម្មណ៍។​

    ១- ស្ត្រេស

    ស្ត្រេស​ អាច​កើត​ឡើង​ដោយ​សារ​រឿង​ការងារ លុយ​កាក់ បញ្ហា​គ្រួសារ ឬក៏​អាច​បង្ក​ដោយ​សារ​អ្នក​ជិតខាង។ ពេល​យើង​ស្ត្រេសខ្លាំង ​ប្រហែល​ជា​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់ តែង​គិត​អ្វី​មួយ​ក្នុង​ផ្លូវ​អវិជ្ជមាន។ យើង​អាច​នឹង​គេច​ចេញ​ មិន​ចង់​រួម​ភេទ​អំឡុង​ពេល​យើង​ស្ត្រេស​ខ្លាំង។ ដូច​នេះ ការ​គ្រប់​គ្រងបញ្ហា​ស្ត្រេស ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ហើយ​បើ​​យើង​​ជួប​បញ្ហា​នេះ ​គួរ​​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​រក​វិធី​ដោះ​ស្រាយ។

    ២- គេងមិនគ្រប់គ្រាន់

    បើ​ឧស្សាហ៍​គេង​មិន​គ្រប់គ្រាន់ យើង​នឹង​ចាប់​ផ្ដើម​អស់​កម្លាំង ហើយ​ភាព​នឿយ​ហត់​អស់​កម្លាំង​ទាំង​នេះ អាច​សម្លាប់​ចំណង់​ផ្លូវ​ភេទយើង​បាន។ ​យើងអាច​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ទាំង​អស់ ​នឹក​​ចង់​គេងគ្រប់​​ពេល​អស់​កម្លាំង​ខ្លាំង។

    ចំណង់ផ្លូវភេទ

    ៣- មានកូនតូច

    ពេលមាន​កូន ស្រីៗ​​ត្រូវ​ចំណាយ​ពេល​ច្រើន ​ដើម្បី​ចិញ្ចឹម​បីបាច់​ លេង និង​បញ្ចុក​អាហារ​កូនៗ។ ហេតុ​នេះ​ហើយ យើងមិន​មាន​ពេល​វេលា​ច្រើន​សម្រាប់​បង្កើតភាព​ស្និទ្ធស្នាល​ទេ។ ដើម្បី​ចៀស​វាង​បញ្ហា​នេះ បើ​អាច​ គួរ​រកនរណា​​មក​​ជួយ​មើល​កូន​ ព្រោះ​ពេល​មាន​គេ​មើល​កូន​ឲ្យ​ហើយ យើង​​ជាមួយ​ប្តី អាច​បង្កើត​ពេល​វេលា​ស្និទ្ធស្នាលជាមួយ​គ្នា​បាន។

    ៤- ថ្នាំពេទ្យ

    មាន​ថ្នាំ​មួយ​ចំនួន​ ត្រូវ​​គេ​រក​ឃើញ​ថា ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។ ថ្នាំ​ទាំង​អស់​នោះ ​មាន​ដូច​ជា៖

    – ថ្នាំ​​ព្យាបាល​ជំងឺ​លើស​​ឈាម
    – ថ្នាំ​គីមី​ព្យាបាល​ជំងឺ​មហារីក
    – ថ្នាំ​​ព្យាបាល​ជំងឺ​អ័រម៉ូន
    ថ្នាំ​ជំងឺ​អេដស៍
    – ថ្នាំ​ព្យាបាល​ជំងឺ​ថប់​បារម្ភ
    – ថ្នាំ​ពន្យារ​កំណើត

    ​បើ​ចំណង់​ផ្លូវ​ភេទ​យើង​ស្រាប់​តែ​បាត់​បង់​ភ្លាម​ៗ បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ​ ​​គួរ​​ប្រញាប់​ប្រាប់​គ្រូពេទ្យ។ គ្រូពេទ្យ​អាច​ប្ដូរ​ថ្នាំ​ថ្មី ឬ​ប្ដូរ​កម្រិត​ថ្នាំ ​ប្រហែល​ជា​អាច​ជួយយើង​បាន។ តែ​មិន​ត្រូវ​ប្ដូរ​កម្រិត​ថ្នាំ ឬ​បញ្ឈប់​ប្រើ​ប្រាស់​ថ្នាំ​ដោយ​មិន​មាន​វេជ្ជបញ្ជាពីគ្រូពេទ្យ​ជា​ដាច់​ខាត។

    ៥- ធាត់លើសទម្ងន់

    ការ​សិក្សា​មួយ​ចំនួន​​រក​ឃើញ​ថា ​ធាត់​លើស​ទម្ងន់​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំណង់​ផ្លូវ​ភេទបាន​។ នេះ​អាច​បណ្ដាល​មក​ពីយើង​មិន​សូវ​​ជឿ​ជាក់​លើ​សម្រស់​ខ្លួន​ឯង ​ដោយ​សារ​គិត​ថា​ខ្លួនឯង​ធាត់​ពេក។ ​ក្រៅ​ពី​នេះ ​ក៏​នៅ​មាន​កត្តា​ផ្លូវ​ចិត្ដ​មួយ​ចំនួន​ផ្សេង​ទៀត អាច​កើត​ឡើង​ទាក់​ទង​ជាមួយ​បញ្ហា​ធាត់​នេះ​។ ​គួរ​ព្យាយាម​គ្រប់​គ្រង​ទម្ងន់​​ខ្លួន​ឯង ញ៉ាំ​អាហារ​ល្អ​ៗ​សម្រាប់​សុខ​ភាព និង​ត្រូវ​ហាត់​ប្រាណ​ជា​ប្រចាំ។

    ៦- គ្រឿង​ស្រវឹង

    បើ​ផឹក​ត្រឹម​តែ​មួយ​កែវ ឬ​ពីរ​កែវ​ ​មិន​ចោទ​ជា​បញ្ហា​​ទេ ប៉ុន្តែ​បើ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក នឹង​ទៅ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ទៅ​ជា​ស្ពឹក​ៗ។ ​ដៃគូ ក៏​មិន​ចង់​រួម​ភេទ​ជាមួយ​មនុស្ស​ស្រវឹង​ធុំក្លិន​ស្រា​ហួង​នោះ​ដែរ។ ដូច​នេះ​ គួរ​ចេះ​គ្រប់​គ្រង​បរិមាណ​គ្រឿង​ស្រវឹង​យើង​ផឹក​ឲ្យ​បាន​ត្រឹម​ត្រូវ។

    ៧- ជំងឺបាក់ទឹកចិត្ដ

    ពេលយើង​មាន ​ជំងឺ​បាក់​ទឹក​ចិត្ដ គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ​ឲ្យ​យើង ហើយ​ថ្នាំ​បាក់​ទឹក​ចិត្ដ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​​ថយ​ចុះ។ ពេល​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ យើង​​អាច​នឹង​ពិបាក​ចិត្ដ​ម្ដង​ទៀត ហេតុនេះ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យរក​ដំណោះ​ស្រាយ​ល្អ។

    ៨- អស់រដូវ

    ពេលឈាន​ដល់​វ័យ​ចាប់​ផ្ដើម​អស់​រដូវ យើង​​អាច​ជួប​បញ្ហា​មួយ​ចំនួន​ រួម​មាន ​ស្ងួត​ទ្វារ​មាស​ ឬ​ឈឺ​ចាប់​ពេល​រួម​ភេទ ដោយ​រោគ​សញ្ញា​ទាំង​​នេះ​ ធ្វើ​ឲ្យ​ស្រី​​មិន​ចង់​រួម​ភេទ​ដូច​មុន។ ​ពេល​យើង​ឈាន​ចូល​​វ័យ​កាន់​តែ​ចាស់​ ភាព​ជឿ​ជាក់​លើ​សម្រស់​​ខ្លួន​អាច​នឹង​ធ្លាក់​ចុះដូច​គ្នា នាំ​ឲ្យ​អារម្មណ៍​​មិន​ចង់​ស្និទ្ធ​ស្នាល​ជាមួយ​ប្តី​​ក្នុង​វ័យចំណាស់​ដូច​គ្នា។

    ៩- កម្រិតអ័រម៉ូនតេស្តូស្ដេរ៉ូនថយចុះ

    តេស្តូស្ដេរ៉ូន ​ជា​អ័រម៉ូនសម្រាប់​បង្កើន​ចំណង់​ផ្លូវ​ភេទ ពេល​យើង​កាន់​តែ​ចាស់​កម្រិត​អ័រម៉ូន​តេស្តូស្ដេរ៉ូន​កាន់​តែ​ចុះ​ទាប ដូច​នេះ​​ចំណង់​ផ្លូវ​ភេទ​​នឹង​ថយ​ចុះ​តាម​ដូច​គ្នា។ កម្រិត​អ័រម៉ូន​តេស្តូស្ដេរ៉ូន​ អាច​ប៉ះ​ពាល់​ទាំង​អារម្មណ៍​ផ្លូវ​ភេទ​ទាំងស្រីៗ ​និង​ប្រុសៗ។

    ១០- បញ្ហាក្នុងរង្វង់គ្រួសារ

    ពេល​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​​មាន​បញ្ហា ​ច្បាស់​ជា​មិន​ចង់​រួម​ភេទ​ជាមួយ​គ្នាមិន​ខាន ហេតុនេះព្យាយាម​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្រើន។ ​បើក​ចិត្ដ​ឲ្យ​ទូលាយ និងស្វែងយល់ពីគ្នា។

    ចំណង់​ផ្លូវ​ភេទ​យើង​ អាច​ប្រែ​ប្រួល​ដោយ​សារ​កត្ដា​រាង​កាយ និង​កត្ដា​ផ្លូវ​ចិត្ដ។ ដូច​នេះ ដឹង​ពី​​មូលហេតុ​ធំ​ៗ​ទាំង​ ១០​ ខាង​លើ ​នឹង​ជួយ​ឲ្យ​យើង​​រក​វិធី​ដោះ​ស្រាយ​ និង​ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​ត្រឡប់​មក​រក​ភាព​ល្អ​ប្រសើរ​ដូច​ដើមវិញបាន។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 27/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: