brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

រាង​ស្រីៗ​មាន៥ប្រភេទនេះ តើ​គ្នា​យើង​ស្ថិត​ក្នុង​ប្រភេទមួយណា?

បើដឹងខ្លួនឯងមានរាងប្រភេទណានោះ អាចជួយឲ្យចេះជ្រើសយកការស្លៀកពាក់មើលទៅកាន់តែស្អាត។ ការពិតទៅ រាងកាយមនុស្សស្រី ត្រូវបែងចែកជា ៥ ប្រភេទ។ ចង់ដឹងថា ប្រភេទមួយៗខុសគ្នាយ៉ាងម៉េច អត់?

រាង​ស្រីៗ​មាន៥ប្រភេទនេះ តើ​គ្នា​យើង​ស្ថិត​ក្នុង​ប្រភេទមួយណា?

មិនថាគ្នាយើងមានរូបរាងបែបណា យើងនៅតែអាចស្អាតបានទាំងអស់ ទោះបីធាត់ ឬស្គមក៏ដោយ។ ភាពស្រស់ស្អាតមិនមែនជាស្តង់ដារទូទៅទេ វាអាស្រ័យលើភ្នែកគ្រប់គ្នាមើលមក។ រូបរាងនីមួយៗសុទ្ធតែមានភាពស្រស់ស្អាតផ្សេងពីគ្នា។

១- ចង្កេះអង្ក្រង

ស្រីៗមានរូបរាងប្រភេទ Hourglass figures ចាត់ទុកថាជារាងស្អាតបំផុត។ សម្រាប់ស្រីៗមានរាងបែបនេះ មាន ចង្កេះរៀវតូច តែត្រគាក និងដើមទ្រូងទំហំប៉ុនគ្នា មើលទៅសិចស៊ី គួរឲ្យគយគន់បំផុត ឬយើងហៅថា ចង្កេះអង្ក្រង។

២- រាងត្រីកោណបញ្ច្រាស

រាងកាយស្ត្រីល្អលំដាប់ទី២ ជាមួយត្រគាក និងចង្កេះតូចល្មម សមគ្នាជាមួយដើមទ្រូង និងស្មាធំទូលាយ ហើយជើងវែងស្រលូន រឹតតែបង្កើនភាពទាក់ទាញបំផុត។

៣- រាងដូចផ្លែប៊ឺរ

ស្ត្រីមានរាងបែបនេះ មានទំហំដើមទ្រូងតូចជាងទំហំត្រគាក ហើយចង្កេះរៀវស្អាត។ ជើងខ្លី ខ្លួនខ្លី ស្មាតូចចង្អៀត ភ្លៅធំ និងគូទរាងមូលក្លំ

៤- រាងចតុកោណ

ស្ត្រីមានរូបរាងបែបនេះ មានរាងបួនជ្រុងស្មើដើមទ្រូង ត្រគាកមានទំហំស្មើគ្នា ចំណែកជើង និងដៃតូចៗ។ ដើមទ្រូងសមនឹងរាងកាយ ដងខ្លួនជើងវែង និងកំប៉េះគូទរាងសំប៉ែត។

៥- រាងធាត់

រូបរាងពិសេសទូទៅមួយ មានចង្កេះមូល ក្បាលពោះប៉ោង ឬផត ត្រគាកធំទូលាយ ហើយផ្នែកខាងលើភ្លៅធំៗ។ ចំណុចដែលលេចធ្លោ គឺស្មា ចង្កេះ និងត្រគាក។ ស្រីៗអាចមានការប្រែប្រួលពីរាងកាយតូចស្ដើង ទៅជារាងធាត់នៅពេលណាមួយ។

ចុះគ្នាយើងវិញ​មានរាងយ៉ាងម៉េច? ប្រភេទមួយណា?

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 13/10/2021