កត្តាជាច្រើនធ្វើឲ្យស្រីៗយើងមានអាការៈរមាស់ចុងសុដន់ជាញឹកញាប់។ ពិតណាស់ ចុងសុដន់គឺជាផ្នែកមួយនៃរាងកាយដែលងាយរងគ្រោះ រលាកដោយការកកិត កើតត្រអក ដោយការបំបៅដោះ ឬការមានផ្ទៃពោះជាដើម។ ប៉ុន្តែ នៅក្នុងករណីកម្រខ្លះ ការរមាស់ចុងសុដន់ក៏អាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ។ យ៉ាងណាមិញ ប្រសិនបើយើងប្រើប្រាស់ថ្នាំបំបាត់អាការៈរមាស់ប៉ុន្មានសប្ដាហ៍ហើយ នៅតែមិនបាត់ទៀតនោះ យើងគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ កត្តាខាងក្រោមនេះ អាចជាមូលហេតុដែលធ្វើឲ្យយើងកើតមានអាការៈរមាស់នៅចុងសុដន់។