backup og meta

ពេទ្យរោគស្ត្រីបកស្រាយជំនឿញ៉ាំទំពាំង ត្រប់ ធ្វើឲ្យធ្លាក់ស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 29, 2021

    ពេទ្យរោគស្ត្រីបកស្រាយជំនឿញ៉ាំទំពាំង ត្រប់ ធ្វើឲ្យធ្លាក់ស

    ស្រីៗ​គ្នា​យើង​ប្រហែល​ជា​បាន​ដឹង និង​ឮ​ពី​ការ​ហាម​ប្រាម​មិន​ឲ្យ​ញ៉ាំ​ទំពាំង និង​ត្រប់ ព្រោះ​តែ​មាន​ការ​លើក​ឡើង​ថា ការ​ញ៉ាំ​បន្លែ ២ មុខ​នេះ មិន​ល្អ​ចំពោះ​សុខភាព​ស្ត្រី​នោះ​ទេ ពិសេស​គឺ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ធ្លាក់​ស​តែ​ម្តង។ តើ​ការ​លើក​ឡើង​ខាង​លើ​នេះ ពិត​ជា​ត្រឹម​ត្រូវ​តាម​ក្បូន​វេជ្ជសាស្ត្រ ឬ​យ៉ាង​ណា?

    ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បក​ស្រាយថា ញ៉ាំ​ទំពាំង ឬ​ត្រប់ ធ្វើ​ស្ត្រី​ធ្លាក់​ស មិន​មែន​ជា​ការ​ពិត​នោះ​ទេ តែ​មក​ពី​ស្ត្រី​ទាំង​នោះ​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ទាំង​អស់​នោះ​ទេ។

    “ទៅ​តាម​ស្ត្រី​ម្នាក់ៗ ជួន​កាល​គាត់​អាលែកហ្ស៊ី អ៊ីចឹង​គាត់​ញ៉ាំ​ទៅ​រមាស់​ស្បែក ទ្វារមាស​ក៏​រមាស់ ធ្វើ​ឲ្យ​ធ្លាក់ស ដូច​គ្នា ពីគ្រោះ​គាត់​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ទាំង​អស់​ហ្នឹង មិន​មែន​ញ៉ាំ​ចំណី​អាហារ​អស់​ហ្នឹង​ធ្វើ​ឲ្យ​ធ្លាក់​ស​ទេ”។

    លោក​វេជ្ជបណ្ឌិត​ថា មក​ទល់​ពេល​នេះ​មិន​មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ត្រប់ ឬ​ទំពាំង ធ្វើ​ឲ្យ​ស្ត្រី​រលាក​មាត់ស្បូន ធ្លាក់ស​នៅឡើយ។

    តាម​ការ​លើក​ឡើង​របស់លោកស្រី​ ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិករ៉ាក់ ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតា​បែប​ធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ។ ធ្លាក់​ស​មាន​ជំងឺ ខុស​គ្នា​ពី​ការ​ធ្លាក់​ស​ធម្មតា ដែល​ការ​ធ្លាក់​ស​នេះ​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្ក​ដោយ​ពពួក​បាត់​តេរី ​ផ្សិត ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ​តាម​រយៈ​ការ​រួមភេទ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ដែល​មាន​កម្រិត pH ខ្ពស់​ញឹក​ញាប់់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម