បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​ស្ត្រី​ផ្សេងទៀត - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ទឹករម្អិលទ្វារមាសខុសពីធម្មតា និងនោមឈឺ អាចមកពីកត្តាទាំង៥នេះ

​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​​ការ​ប្រែប្រួល​ភ្លាម​ៗ ជាមួយ​នឹង​​អាការៈ​នោម​ឈឺ​ នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​។ មូលហេតុ​បង្ក​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស និង​ការ​ឈឺ​ពោះ​​​អំឡុង​ពេល​នោម ១. ការ​ឆ្លង​មេរោគ​ផ្សិត មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ធ្លាក់​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត។ ជាក់ស្តែង នៅ​ក្នុង​ទ្វារ​មាស​យើង មាន​​ពពួក​បាក់តេរី និង​ផ្សិត ហើយ​នៅ​ពេល​ដែល​តុល្យភាព​​នៃ​សមាសធាតុ​ទាំង​២​មាន​ការ​រំខាន ស្រីៗ​យើង​អាច​នឹង​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​រួម​មាន​ នោម​ក្រហាយ​ និង​រមាស់​ ព្រម​ជា​មួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ដែល​អាច​​មាន​សភាព​ខាប់ និង​មាន​ពណ៌​ស។ ប៉ុន្តែ យើង​អាច​ព្យាបាល​បញ្ហា​មួយ​នេះ​បាន​ ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស នៅ​ពេល​ដែល​បាក់តេរី​លូតលាស់​ឆាប់​រហ័ស​ពេក​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​នេះ អាច​មាន​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​នៅ​ទ្វារ​មាស ដែល​អាច​មាន​ពណ៌​ស​បែក​ប្រផេះ ហើយ​មាន​ក្លិន​មិន​ល្អ។ ការ​បង្ក​រោគ​នេះ ក៏​អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ផ្សះ​ផង​ដែរ។ ៣. ការ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​នៅ​ពេល​នោម។ ក្នុង​ករណី​ដែល​យើង​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កាមរោគ គួរ​ទៅ​ពិនិត្យ​សុខភាព ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុក​ពោះ​ អំឡុង​ពេល​នោម។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ កង្វះ​អនាម័យ​ និង​បញ្ហា​សុខភាព ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ៥. […]

ស្វែងរក បញ្ហាស្ត្រីផ្សេងទៀត

បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ស​​​​ញឹក ស្រីៗ​​កុំ​ចេះ​​តែ​​បណ្តោយ អាច​​ឈាន​​ដល់ការ​​រលាក​​ដៃ​​ស្បូន

ធ្លាក់ស​ជា​បញ្ហា​ដែល​ស្រីៗ​គ្នា​យើង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ និង​ជាកង្វល់​ដ៏ធំមួយ មិន​ថាអ្នក​មាន​ដៃ​គូ ឬ​ស្រីៗ​ពេញ​វ័យ​នោះ​ទេ។ តើ​ការ​ធ្លាក់​ស​បណ្តាល​មក​ពី​អ្វី? ទាល់​តែ​ធ្លាប់​រួមភេទ​ទើប​អាច​ធ្លាក់ស​មែនទេ?​ ធ្លាក់ស​បណ្តាល​មក​ពី​មូលហេតុ​ច្រើនយ៉ាង មិន​ថា​តែ​ស្ត្រី​មាន​ដៃគូ​រួមភទ​នោះ​ទេ ឲ្យដល់​ពេល​ពេញ​វ័យ ​ស្រ្តី​គ្រប់រូប​ចៀស​មិន​ផុត​ពី​រឿង​ធ្លាក់ស​នោះ​ឡើយ ពិសេស​ស្រ្តី​មានផ្ទៃពោះក៏ឧស្សហ៍​ធ្លាក់ស​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១- សណ្ឋាននៃការធ្លាក់ស ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតាបែបធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ ដែល​យើង​អាច​សម្គាល់​បាន​ដោយ​ងាយ។ ធ្លាក់សធម្មតា៖ ជា​ការ​ធ្លាក់ស ក្នុង​បរិមាណ​តិច​តួច មាន​សភាពជា​ទឹក​រម្អិល​រាវ ថ្លាៗ គ្មាន​ពណ៌ ចេញ​តាម​ទ្វារមាស មិន​មាន​ក្លិន មិន​រមាស់ តែង​ធ្លាក់​មុន ឬ​ចុង​វដ្ដរដូវ​របស់​ស្រីៗ​យើង។ ធ្លាក់សមានជំងឺ៖ ខុស​ប្លែក​ពី​ការ​ធ្លាក់​ស​ធម្មតា វា​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្កដោយពពួកបាត់តេរី ​ផ្សិត ជំងឺ​កាមរោគ​ផ្សេងៗ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ញឹក​ញាប់់។ ធ្លាក់​ស​ប្រភេទនេះ​មាន​សភាព​ខាប់ ដុំៗ បរិមាណ​ច្រើន មាន​ក្លិន​ឆ្អាប ឬស្អុយ ពណ៌​លឿង ឬ​បៃតង និង​បង្ក​ឲ្យ​មាន​ការ​រមាស់​ខ្លាំង​ត្រង់​ប្រដាប់​ភេទ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/HmttMltVPGs ២- វិធីព្យាបាល ការធ្លាក់​ស​ធម្មតា​មិន​តម្រូវ​ឲ្យ​ព្យាបាល​នោះ​ទេ ត្រឹម​តែ​អនាម័យ​ខ្លួន​ប្រាណ និង​សម្លៀក​បំពាក់ […]


បញ្ហាស្ត្រីផ្សេងទៀត

ហេតុអ្វី​ចុង​សុដន់​ប្រែពណ៌ក្រមៅ? ​ធ្វើ​ម៉េច​ទើបមក​ស៊ីជម្ពូវិញ?

ស្រីៗណា​ក៏​ប្រាថ្នា​ចង់​មាន​សុដន់​ស្អាត​នឹង​គេ មិន​ថា​ទំហំ និង​ពណ៌​ចុង​សុដន់​ទេ។ បើ​ចុង​សុដន់​មាន​ពណ៌​ស៊ីជម្ពូទៀត នឹង​សប្បាយ​ចិត្ត តែ​បើ​វា​ប្រែ​ឡើង​ជា​ខ្មៅ ​ក្រមៅ ស្រគាំ ទាំង​អ្នក​នៅ​លីវ ឬ​មាន​គ្រួសារ​ហើយ ចាប់​ផ្ដើម​ខក​ចិត្ត​។ "Hello គ្រូពេទ្យ” នឹង​​លើក​យកបញ្ហា​នេះ​មក​បង្ហាញ​ជាមួយ​ហេតុផល និង​ដំណោះស្រាយ។ ម៉េចបានចុងសុដន់ប្រែទៅពណ៌ក្រមៅ? ​ពណ៌​ចុង​​​សុដន់​យើង ​​អាស្រ័យ​​​ទៅ​តាម​ពណ៌​​​ស្បែក។ ស្បែក​ស្រីៗ​សម្បុរ​ស ​​​ពណ៌​​​ចុង​​​សុដន់ ​អាច​​មាន​​​ពណ៌​​​ស៊ីជម្ពូ តែ​បើ​អ្នក​មាន​សម្បុរ​ស្រអែម ឬ​សណ្ដែកបាយ ចុង​សុដន់​ក៏​ប្រែប្រួល​តាម​ហ្នឹង គឺ​អាច​ពណ៌​ត្នោត ឬ​​​ក្រមៅ​តែ​ម្ដង។ តែ​ក៏​មាន​ករណី​ពិសេស​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​ចុង​សុដន់​ប្ដូរ​ទៅ​ពណ៌​ក្រមៅ ស្រគាំ​បាន​ដែរ។ ១- ពណ៌រោម ការ​មាន​រោម​នៅ​បរិវេណ​ក្បាល​សុដន់ មិនមែន​ជាករណី​ទូទៅ​ ឬ​​គ្រប់​គ្នា​មាន​​ទេ។ ប៉ុន្តែ ​ចំពោះ​អ្នក​មានរោម​នៅក្បាលសុដន់ នឹង​ប្រែប្រួល​ដូច​ពណ៌​រោម។ បើ​សិន​ជា​រោម​ពណ៌​​​ត្នោត ឬក្រមៅ​ ចុង​​​សុដន់​​​អាច​មាន​ពណ៌​ដូច​គ្នា។ ២- វ័យផ្លាស់ប្ដូររូបរាង អំឡុង​អាយុ​ ១១ ឆ្នាំ ជា​វ័យ​លូតលាស់​របស់​ក្មេង​ស្រីទៅកាន់​ភាព​ពេញវ័យ​របស់​គេ។ អាយុ​ប៉ុណ្ណេះ គឺ​ជា​​ដំណាក់​កាល​ពេញ​រូប​ពេញ​រាង និង​លូតលាស់។ ដូច្នេះ​ ចុង​​​សុដន់អាច​ប្រែ​ពណ៌​​​ទៅ​​​ជា​​​ក្រមៅ​​​ជាង​​​មុន អត់​មាន​អី​ចម្លែក​ទេ។ ជា​ធម្មតា វា​នឹងត្រលប់​​មក​​​ពណ៌​​​ដើម​​​វិញ ​​​ពេល​​​ចប់​​​​​​​​​វ័យ​​​ជំទង់។ ៣- មករដូវ មក​រដូវ​ ក៏​អាច​ជា​មូលហេតុ​មួយធ្វើ​ឲ្យ​ចុង​សុដន់​ប្រែ​ពណ៌​បាន​ដែរ។ ស្ត្រី​​​មួយ​​​ចំនួន​​​​​​ថា ចុង​​​សុដន់គេ​ប្រែ​ពណ៌​​​ក្រមៅ​​​អំឡុង​​​ពេល​​​មក​​​រដូវ ឡើង​ហើម ​តឹង​ណែន ឬ​​​ឈឺ (សង្កៀរ)។ វា​​​នឹង​​​បាត់​​​ទៅ​​​វិញ ​ពេល​អស់​រដូវ។ ៤- […]


បញ្ហាស្ត្រីផ្សេងទៀត

អាហារ​ចាំបាច់​បំផុត​ក្រោយ​រំលូត​កូន ស្រី​ៗ​យើង​មិន​គួរ​រំលង​

យ៉ាងណាកុំពិបាកចិត្តរហូតបោះបង់ខ្លួនឯង ព្យាយាមញ៉ាំឲ្យច្រើនទើបឆាប់ជា ហើយត្រូវដឹងអាហារគួរញ៉ាំ ឫ មិនគួរញ៉ាំ។ អត្ថបទ “Hello គ្រូពេទ្យ” នឹងប្រាប់ពីអាហារល្អៗ ដែលជួយឲ្យយើងឆាប់ជាក្រោយរំលូតកូន។ ក្រោយរំលូតកូន រាងកាយស្រីៗច្បាស់ជាបាត់បង់ឈាមច្រើន ចាំបាច់ត្រូវប៉ូវសង ដើម្បីសុខភាពអាចវិលមករកភាពដើម របបអាហារត្រូវសម្បូរ វីតាមីន B2 B9 B12 និងជាតិដែក សុទ្ធសឹងជាវីតាមីនជួយបង្កើតកោសិកាឈាមក្រហម ការពារជំងឺខ្វះឈាម និងពុកឆ្អឹង ហើយវីតាមីនទាំងនេះមាននៅក្នុងអាហារដូចជា៖ ១- អាហារប្រូតេអ៊ីន ក្រោយរំលូតកូន រាងកាយយើងត្រូវការចាំបាច់ អាហារសម្បូរប្រូតេអ៊ីនខ្ពស់ ដើម្បីជួយផលិតកោសិកាឈាមថ្មីមាន៖ ត្រី សាច់ជ្រូក សាច់គោ សាច់ចៀម មាន់ ងាវ អយស្ទ័រ សណ្តែកបារាំង វាសម្បូរប្រូតេអ៊ីន និងជាតិដែក ដូចវីតាមីន B ដែរ។ ប៉ុន្តែបើអាច ត្រូវញ៉ាំអាហារសម្បូរប្រូតេអ៊ីន និងមានជាតិខ្លាញ់ទាប ដូចជា សាច់គោចំឡក ត្រី សាច់មាន់គ្មានស្បែក ហើយសាច់ត្រីជួយបន្ថយហានិភ័យជំងឺបាក់ទឹកចិត្តក្នុងអំឡុងពេលពពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ទឹកដោះគោ ទឹកដោះគោមានជាខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់ អាចជួយឲ្យគ្នាយើងឆាប់មានកម្លាំង ជួយការពារឆ្អឹង […]


បញ្ហាស្ត្រីផ្សេងទៀត

រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ ក្រោយ​លេប​ថ្នាំ​រំលូត​កូន

រំលូតកូន ​ជារឿងឈឺចាប់បំផុតសម្រាប់ស្រីៗយើងដែលគ្មានជម្រើស ក្រៅពីត្រូវបង្ខំចិត្តធ្វើ​បែប​នេះ ទោះបីមាន​ការ​ប៉ះទង្គិចផ្លូវ​កាយ និងផ្លូវចិត្តជាខ្លាំង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីថែទាំសុខភាព ក្រោយលេបថ្នាំរំលូតកូនឲ្យស្រីៗបានដឹង។ ១- អាការៈ ក្រោយលេប​ថ្នាំរំលូតកូន ក្រោយលេបថ្នាំរំលូត អាការៈមានគភ៌អាចបន្តមានរយៈពេល ១ សប្តាហ៍ ឬអាចយូរជាងនេះ បន្ទាប់មក គ្រប់យ៉ាងនឹងត្រឡប់​មក​ធម្មតា​វិញ។ ស្រីៗយើងអាចនឹងធ្លាក់ឈាមតាមទ្វារមាសតិចតួច ក្នុងរយៈពេល ២-៣ សប្តាហ៍ដំបូង។ ចៀសវាងផឹកស្រា ប្រើគ្រឿង​ញៀន​ផ្សេងៗ លើកធ្ងន់ៗ ព្រោះកត្តាទាំងនេះអាចបង្កឲ្យធ្លាក់ឈាម និងអាការៈផ្សេងទៀតកាន់តែធ្ងន់ធ្ងរ។ ត្រូវប្រញាប់ទៅពេទ្យ បើមានឈាមកធ្លាក់ជោកសម្លីច្រើនបន្ទះត្រឹម ១ ម៉ោង និងលើស ៣ ម៉ោង។ អាការៈស្រៀវសុដន់អាចនឹងកើតមានផងដែរ ចៀសវាងច្របាច់ ម៉ាស្សា ឬក៏ចុចលើសុដន់។ អាចសាកល្បងពាក់អាវទ្រនាប់ផ្តល់ផាសុកភាព ស្អំទឹកកក ១០-២០ នាទី ២-៣ ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការៈស្រៀវ។ មួយទៀត មុនសម្រេចចិត្តចូលធ្វើការវិញ ត្រូវប្រាកដថាសុខភាពយើងត្រឡប់មកល្អដូចដើម។ រំលូតកូន ជាបទពិសោធជូរចត់ចំពោះស្រីៗ។ បើយើងកំពុងតែជួបរឿងបែបនេះ កុំស្ទាក់ស្ទើរស្វែងរកជំនួយ ព្រោះមានមនុស្សជាច្រើនចាំជួយយើង។ អត្ថបទពាក់ព័ន្ធ៖ ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ? ២- អារម្មណ៍ ក្រោយលេបថ្នាំរំលូតកូន អារម្មណ៍មិនមានការបែងចែកខុស ឬត្រូវនោះទេ ជាពិសេសក្រោយពេលដែលជួបប្រទះនឹងរឿងបែបនេះ មិនថាយើងរឹងមាំប៉ុណ្ណាទេ […]


បញ្ហាស្ត្រីផ្សេងទៀត

ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ?

អត្ថបទមុនៗ “Hello គ្រូពេទ្យ” ធា្លប់ប្រាប់ស្រីៗយើងពាក់ព័ន្ធវិធីសាស្ត្រត្រឹមត្រូវស្របច្បាស់ដើម្បីរំលូតកូន ប៉ុន្តែគ្នាយើងនៅមិនទាន់ដឹងថា ក្រោយរំលូតដោយលេបថ្នាំ យើងអាចនឹងប្រឈមមុខបញ្ហាអ្វីខ្លះនៅឡើយ។ អ៊ីចឹង សូមអានអត្ថបទខាងក្រោមនេះសិន ព្រោះសំខាន់ខ្លាំងសម្រាប់សុខភាពគ្នាយើងស្រីៗដែលរំលូតកូន។ ១- រំលូតកូនដោយលេបថ្នាំ រំលូតកូនដោយលេបថ្នាំ តម្រូវឲ្យមានតំហែទាំសុខភាព ខុសពីការរំលូតដោយប្រើឧបករណ៍បូម ហើយមូលហេតុតម្រូវឲ្យមានតំហែទាំសុខភាពដោយប្រុងប្រយ័ត្ន គឺដោយសារការរំលូតកូនដោយប្រើថ្នាំ មានលក្ខណៈស្រដៀងគ្នានឹងការរលូតកើតឡើងដោយឯកឯង។ ក្រោយធ្វើការរំលូត យើងត្រូវបន្តតាមដានជាមួយគ្រូពេទ្យ បន្ទាប់ពីធ្លាក់ឈាមរយៈពេល ២ សប្តាហ៍។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២- វិធីថែទាំ ជាទូទៅ ២-៣ ថ្ងៃក្រោយសំណល់ក្នុងស្បូនធ្លាក់អស់ យើងអាចត្រឡប់ទៅធ្វើការងារប្រចាំថ្ងៃដូចធម្មតា ប៉ុន្តែ​គប្បីចៀសវាងលើករបស់ធ្ងន់ៗ និងតមរួមភេទក្នុងរយៈពេល ២ សប្តាហ៍។ មួយវិញទៀត ពេលចាប់ផ្តើមរួមភេទ ត្រូវពន្យារកំណើត។ ករណីនេះ គួរប្រើស្រោមអនាម័យដើម្បីការបង្ការឆ្លងមេរោគ។ គួរចៀសវាងលាងសម្អាតផ្នែកខាងក្នុងទ្វារមាស ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគផ្សេងៗដែលអាចបង្កឲ្យមានជំងឺរលាកសរីរាង្គអាងត្រគាកណាមួយ។ [embed-health-tool-ovulation] ៣- បញ្ហាប្រឈមក្រោយរំលូតកូន ក្រោយការរំលូតដោយថ្នាំលេប ស្រីៗយើងភាគច្រើនអាចនឹងជួបបញ្ហាមួយចំនួន ដូចជា៖ – មានធ្លាក់ ឬហូរឈាមតាមទ្វារមាសតិចតួចអំឡុង ២ សប្តាហ៍ដំបូង បើអាយុកូនលើស ៧ សប្តាហ៍។ ករណីធ្លាក់ឈាម អាចនឹងយូរជាងនេះ។ – មានអាការៈឈឺរមួលដូចពេលមករដូវ រយៈពេល ២-៦ សប្តាហ៍។ – មានអារម្មណ៍ប្រែប្រួលមិនទៀង។ អារម្មណ៍យើងអាចផ្លាស់ប្តូរពីធូរស្បើយ ទៅជាមានអារម្មណ៍ថាខុស សោកសៅ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស