brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

អ្នកធ្លាប់​យកកូនចេញ អាចជួបគ្រោះថ្នាក់ធំៗទាំងនេះ

លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​រំលូត​កូន​ដោយ​ចិត្ត​ឯង​ នៅ​កន្លែង​លួច​លាក់​​ជួប​ផល​ប៉ះពាល់​ច្រើន។

អ្នកធ្លាប់​យកកូនចេញ អាចជួបគ្រោះថ្នាក់ធំៗទាំងនេះ

លោក​ជំទាវ​បាន​បញ្ជាក់​ថា អ្នក​មាន​ដៃគូ​បើ​មិន​ចង់​បាន​កូន ត្រូវ​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ​ដូចជា​ដាក់​កងដៃ/ស្បូន ស្រោម​អនាម័យ ចាក់/លេប​ថ្នាំ បន្ទះកៅអៀកបិទ ដែល​យើង​ប្រើ​មួយ ដើម្បី​ទប់​ស្កាត់​ការ​មាន​កូន។ តែ​ប្រសិនបើ​មាន​កូន​ហើយ ទៅ​​យក​កូន​ចេញ​តាម​ចិត្ត​ឯង​គឺជា​រឿង​មិន​ធម្មតា​ឡើយ។

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

វេជ្ជបណ្ឌិត​មាន​បទពិសោធន៍​យូរ​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា អ្នក​ខ្លះ​ទៅ​យក​កូន​ចេញ​ក៏​គ្មាន​បញ្ហា ខ្លះ​ទៀត​ចូល​ទៅ​គ្លីនិក​ឯកជន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ឬ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់លាស់​អាច​បណ្ដាល​ឲ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត។ បញ្ហា​ដែល​នាំ​ឲ្យ​ស្ដាយក្រោយ​នោះ​រួម​មាន៖

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

រលូតកូន

  • ធ្លាក់​ឈាម​ច្រើន
  • ធ្លុះ​ស្បូន
  • បង្ក​រោគ
  • លែង​អាច​មាន​កូន
  • រលាក​តួ​ស្បូន
  • រលាក​ដៃ​ស្បូន

ដូចនេះ​យើង​មិន​មាន​កូន​ដោយ​ចៃដន្យ​ឡើយ ការ​មាន​កូន​ត្រូវ​មាន​គម្រោង​ជាមុន​ដោយ​ដៃគូ​ទាំង​សងខាង​ពិភាក្សា​គ្នា និង​មក​ជួប​ជាមួយ​គ្រូពេទ្យ​ថា​គួរ​យក​កូន​ពេល​ណា និងពិនិត្យសា្រវជ្រាវរកជំងឺផ្សេងៗជាមុនសិនមុននឹងយកកូន ។ មួយ​វិញ​ទៀត​ការ​មាន​កូន​តាម​គម្រោង គឺ​ល្អ​ចំពោះ​ម្តាយ និង​គភ៌​ព្រោះ​យើង​អាច​ត្រៀម​ខ្លួន​ជាមុន និង​ញ៉ាំ​អាហារ​បំប៉ន ឬ​ថ្នាំ​វីតាមីន​ផ្សេងៗ។

វេជ្ជបណ្ឌិត​រូប​នេះ​ក៏​ណែនាំ​ដល់​គូ​ស្វាមី​ភរិយា​ដែល​រៀបការ​រួច ត្រូវ​ដាក់​គម្រោង​ការ​យក​កូន​ចន្លោះ ១០ ឆ្នាំ តើ​យក​បាន​ប៉ុន្មាន ត្រូវ​យក​ឲ្យ​ហើយ​ទាន់​ខ្លួន​នៅ​ក្មេង ស្បូន​មាន​សុខភាព​ល្អ មិន​មាន​ជំងឺ​ឈឺថ្កាត់​អ្វី។ បើ​ចាំ​ដល់​ចាស់​អាយុ ៤០ ឬ ៥០ មាន​កូន​សុខភាព​យើង​ប្រែ​ជា​ទ្រុឌទ្រោម​បណ្ដើរ​ៗ​ហើយ ទម្រាំ​កូន​ធំ​យើង​ក៏​ជរា​ទៅ​ទៀត។

គួរអាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Try Ravi · កែ 27/03/2023