ត្រួតពិនិត្យដោយ គឹម កាណែល
បំពង់ដៃស្បូន (fallopian tubes) គឺជាបំពង់តភ្ជាប់អូវ៉ែមកកាន់ស្បូន។ មហារីកបំពង់ដៃស្បូន កើតឡើងនៅពេលកោសិការអូវ៉ែរីកលូតលាស់មិនប្រក្រតីនៅក្នុងដៃខាងណាមួយបំពង់ដៃស្បូន។ មហារីកប្រភេទនេះ គឺជាជំងឺកម្រមាន។ កោសិកាមហារីកអាចរាលដាលចេញពីផ្នែកផ្សេងៗហើយរាលទៅកាន់បំពង់ដៃស្បូន តែកម្រនឹងមានប្រភពចេញពីក្នុងបំពង់ដៃស្បូនដោយផ្ទាល់ខ្លាំងណាស់។ ទោះបីជាមហារីកបំពង់ដៃស្បូន អាចកើតលើមនុស្សស្រីគ្រប់វ័យក្ដី ប៉ុន្តែភាគច្រើនឃើញកើតតែលើមនុស្សស្រីក្នុងវ័យចន្លោះពី ៥០ ទៅ ៦០ឆ្នាំច្រើនជាងគេ។
ដោយសារតែជំងឺមួយនេះ មិនសូវមានច្រើន ដូចនេះហើយភស្ដុតាងដើម្បីបញ្ជាក់អំពីមូលហេតុនៃមហារីកបំពង់ដៃស្បូន ក៏មានមិនច្រើនដូចគ្នា។ អ្នកវិទ្យាសាស្ត្រជឿថា ជំងឺនេះអាចបណ្ដាលមកពីបញ្ហាហ្សែន។ មនុស្សស្រីដែលមានហ្សែនបម្លែង BRCA1 ឬ BRCA2 ប្រឈមមុខខ្ពស់ជាមួយការកើតជំងឺមហារីកបំពង់ដៃស្បូន មហារីកសុដន់ និងមហារីកដៃស្បូន។ អ្នកកើតជំងឺមហារីកបំពង់ដៃស្បូន គួរតែពិនិត្យរកមើលជំងឺមហារីកសុដន់ ក៏ដូចជាជំងឺមហារីកមាត់ស្បូនផងដែរ។
អត្ថបទពាក់ព័ន្ធ៖
រោគសញ្ញាសំខាន់របស់មហារីកបំពង់ដៃស្បូនមានដូចជា៖
ប៉ុន្តែស្រីៗត្រូវចាំថា មានរោគសញ្ញាទាំងអស់នេះ គឺមិនមែនសុទ្ធតែបានន័យថា យើងកើតជំងឺមហារីកបំពង់ដៃស្បូនទេ ដោយសារតែរោគសញ្ញាទាំងអស់នេះ អាចបណ្ដាលមកពីបញ្ហារោគស្ត្រីជាច្រើនមុខផ្សេងទៀត។ ប៉ុន្តែបើយើងមានសញ្ហាទាំងអស់នោះ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
អត្ថបទគួរអាន៖
ការធ្វើរោគវិនិច្ឆ័យមហារីកបំពង់ដៃស្បូន គឺមានការលំបាកបន្តិច។ គ្រូពេទ្យត្រូវការពិនិត្យប្រវត្ដិជំងឺរបស់យើង រោគសញ្ញា និងធ្វើការពិនិត្យលើដងខ្លួន។ ភាគច្រើនគ្រូពេទ្យចាំបាច់ត្រូវពិនិត្យតំបន់ត្រគៀក ដើម្បីរកមើលបញ្ហានៅក្នុងទ្វារមាស ស្បូន ដៃស្បូន បំពង់ដៃស្បូន ប្លោកទឹកនោម និងរន្ធគូទ។ គ្រូពេទ្យប្រហែលបូមឈាមរបស់យើងធ្វើតេស្តមួយហៅថា CA125 ដែលនេះគឺតេស្ដសម្រាប់ពិនិត្យមើលកម្រិតប្រូតេអ៊ីន CA125 ក្នុងឈាមរបស់យើង។ ការកើនឡើងនៃកម្រិត CA125 អាចបញ្ជាក់អំពីបញ្ហារោគស្ត្រីក្នុងខ្លួនកំពុងកើតមាន ដែលក្នុងនោះក៏មានជំងឺមហារីកបំពង់ដៃស្បូនមួយដែរ។ ដើម្បីធ្វើការវាយតម្លៃបន្ថែម គ្រូពេទ្យចាំបាច់ត្រូវថត CT ស្គែន និងអូសអេកូមើល។
អត្ថបទគួរអាន៖
រហូតមកដល់ពេលនេះ ការព្យាបាលជំងឺមហារីកបំពង់ដៃស្បូន គឺមានតែមួយវិធីវះកាត់ ប្រើប្រាស់ថ្នាំគីមី និងបាញ់កាំរស្មី។ ការវះកាត់យកសាច់ចេញកម្រិតណានោះ គឺអាស្រ័យតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។ ប្រសិនបើកោសិកាមហារីក មិនទាន់រាល់ដាលចេញពីបំពង់ដៃស្បូនទេនោះ គ្រូពេទ្យនឹងធ្វើការវះកាត់ស្បូនចេញទាំងមូល (មានដូចជាកាត់ដៃស្បូន បំពង់ដៃស្បូន និងស្បូនទាំងអស់)។ ប្រសិនបើសាច់មហារីករាលដាលដល់កន្លែងផ្សេងហើយនោះគ្រូពេទ្យត្រូវកាត់ដុំទឹករងៃ (កូនកណ្ដុរ) និងជាលិកាដែលនៅក្បែរនោះចេញទាំងអស់ដែរ។ ការព្យាបាលដោយវិធីវះកាត់ ភាគច្រើនត្រូវបូកជាមួយការបាញ់កាំរស្មី ជាមួយគ្នាឬប្រើប្រាស់ថ្នាំគីមីបន្ថែម ដើម្បីសម្លាប់សាច់កោសិកាមិនប្រក្រតីនៅសេសសល់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល