backup og meta

​មាត់​ស្បូន​មិន​ប្រ​ក្រតី គួរ​ភ័យ​ដែរ​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 28, 2021

    ​មាត់​ស្បូន​មិន​ប្រ​ក្រតី គួរ​ភ័យ​ដែរ​អត់?

    ស្រីៗ​គ្នា​យើង​មាន​បញ្ហា​ច្រើន មិន​ងាយ​ស្រួល​ដូច​មនុស្ស​ប្រុស​ទេ អាច​មាន​​រោគ​ស្ត្រី​គ្រប់​ពេល។ អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង គឺ​ពេល​មាត់​ស្បូន​មិន​ប្រក្រតី មិន​ដឹង​ត្រូវ​ធ្វើ​ម៉េច​ទេ? “Hello គ្រូពេទ្យ” នឹងរៀបរាប់បក​ស្រាយ​ខាង​ក្រោម។

    ស្រីៗ​ដែល​មាន​អាយុ​ពី ២១ ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​រួម​ភេទ គួរ​ទៅ​ពិនិត្យ​​មាត់​ស្បូន​ក្រែង​មានបញ្ហា ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​​ព្យា​បាល​ឲ្យ​ទាន់​ពេល​វេលា។

    ១- យើងអាចដឹងអីខ្លះពីការពិនិត្យជាលិកាមាត់ស្បូន?

    លទ្ធផល​មិន​ប្រក្រតី​ក្រោយ​ពិនិត្យ​មាត់​ស្បូន មិន​ប្រាកដ​ថា​ យើង​មាន​មហារីក​នោះ​ទេ។ វា​អាច​ជា​ការ​បង្ក​រោគ ឬ​ករណី​ដុះ​កោសិកា​មិន​ប្រក្រតី ប៉ុន្តែ​វា​ក៏​អាច​បង្ហាញ​សញ្ញា​រោគ​មួយ​ចំនួន​ផង​ដែរ៖

    – រលាក ឬ​ការ​បង្ក​រោគ

    – ជំងឺ​រើម

    – ការ​បង្ក​រោគ​ដោយ ទ្រីកូម៉ូណាស

    – រួម​ភេទ​ក្នុង​ពេល​ថ្មីៗ

    – HPV បង្ក​ឲ្យ​មាន​ឫស​លើ​ស្បែក។ ជា​ទូទៅ វីរុស​នេះ​អាច​មាន​លើ​មាត់​ស្បូន និង​ប្រដាប់​ភេទ

    – បម្រែ​បម្រួល​កោសិកា (អាច​ជា​កោសិកា​មហារីក)។

    ផ្ទៃពោះ

    ២- វិធីសាស្ត្រព្យាបាល

    បើ​លទ្ធផល​ពិនិត្យ​កោសិកា​មាត់​ស្បូន​ចេញ​មក​វិជ្ជមាន ទាម​ទារ​មាន​ការ​ពិនិត្យ​បន្ត​ទៀត ដើម្បី​ឈាន​ដល់​ការ​ធ្វើរោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ តាម​រយៈ​ការ​ធ្វើ​តេស្ត​ HPV DNA ព្រោះ​ឆ្នាំ​២០០៣ តេស្ត​នេះ ត្រូវ​បាន​សម្រេច​ដោយ​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំ​សង្កូវ (FDA) របស់​អាមេរិក សម្រាប់​ធ្វើ​លើ​ស្ត្រី​គ្រប់​រូប​ដែល​មាន​លទ្ធផល​តេស្ត​កោសិកា​មាត់​ស្បូន​មិន​ប្រក្រតី ដើម្បី​ឲ្យ​ប្រាកដ​ថា​ជា​ជំងឺ​មហារីក ឬ​យ៉ាង​ណា។

    ប៉ុន្តែ​មាន​ករណី​ខ្លះ កោសិកា​វិភាគ​អាច​នឹង​បង្ហាញ​លទ្ធផល​មិន​ប្រក្រតី បើ​សិន​យើង​ទើប​រួមភេទ​ក្នុង​ពេល​ថ្មីៗ។ ប្រើ​ថ្នាំ​លាប​ទ្វារ​មាស ឬ​ប្រើ​ទឹក​សម្អាត ជា​វិធី​សាស្ត្រ​ងាយៗ ហើយ​បន្ត​ធ្វើ​តេស្ត​ជា​ថ្មី​នៅ​១ ខែ​ក្រោយ។ បើ​លទ្ធផល​នៅ​តែ​វិជ្ជមាន​ទៀត ត្រូវ​រួសរាន់​ស្វែង​រក​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា​ ដោយ​ការ​ព្យាបាល​មាន​ច្រើន​ជំហាន៖

    – ឆ្លុះទ្វារមាស៖ វិធី​ព្យាបាល គឺ​គ្រូ​ពេទ្យ​ដាក់​ចំពុះទា​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ដើម្បី​មើល​សភាព​មាត់​ស្បូន និង​កៀរ​យក​ជាលិកា​មាត់​ស្បូន​យក​ទៅ​វិភាគ។

    – វះកាត់៖ វិធី​វះកាត់​យក​កោសិកា​មិន​ធម្មតា​​ចេញ ដោយ​គ្រូពេទ្យ​ត្រូវ​ច្រឹប​សាច់​នោះ​ចេញ។ ធ្វើ​បែប​នេះ អាច​នឹង​មាន​ការ​ហូរ​ឈាម។

    – កាត់សាច់ដោយឧបករណ៍ LEEP៖ វា​ជា​ឧបករណ៍​កាត់​សាច់​ពិសេស​មួយ។ គ្រូពេទ្យ​គ្រាន់​តែ​ស៊ក​វា​ចូល​ក្នុង​ទ្វារ​មាស រួច​ច្រឹប​យក​សាច់​មិន​ប្រក្រតី​ចេញ ជា​ការ​ស្រេច។ ការ​ព្យាបាល​បែប​នេះ​រហ័ស​ជាង​ការ​វះកាត់ ប៉ុន្តែ​ករណី​នេះ​នៅ​តែ​មាន​ឈាម​ហូរ​ដដែល។

    ៣- មាត់ស្បូនមិនប្រក្រតីពេលមានផ្ទៃពោះ

    អំឡុង​ពេល​មាន​ផ្ទៃពោះ ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន​នៅ​តែ​ត្រូវ​ធ្វើ​ឡើង​ដូចគ្នា​នឹង​ស្រី្ត​គ្មាន​ផ្ទៃ​ពោះ ប៉ុន្តែ​បើ​លទ្ធផល​វិជ្ជមាន​បង្ហាញ​ឡើង​នោះ ការ​ព្យាបាល​នឹង​ធ្វើ​​ពេល​ក្រោយ​សម្រាល​កូន​រួច។ តែ​ចាំ​ថា ពេល​មាន​គភ៌ កោសិកា​មាត់​ស្បូន​តែង​​ជ្រុះ​ចោល ហើយ​ដុះ​ថ្មី​ជានិច្ច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម